Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា​ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ SEVEN SEAS EXPLORER បាននាំ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៧០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ បានឱ្យ ដឹងថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយ គ្រឿងមាន ឈ្មោះ SEVEN

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវចាយកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្តកំពុងសាងសង់ មួយកន្លែងនៅខណ្ឌចំការមន ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំមន្ត្រីនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់ ដោយត្រួតពិនិត្យទៅលើទីតាំងលក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទី រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់បាត់បង់ជីវិតក្មេងស្រីចំនួន ០១នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើយុវជនម្នាក់អាយុ ១៦ឆ្នាំ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ១៦ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្មេងប្រុសនេះមិនមាន

    February 12, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

    February 12, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា នៅវេលាម៉ោង១៤៖២០នាទី លើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ មានម៉ូតូ០១គ្រឿងម៉ាកscopy-i ពណ៌ក្រហម គ្មានផ្លាកលេខ សេរីឆ្នាំ២០២២ ជិះឌុបគ្នា០២នាក់ ឈ្មោះ វី សុគុន្ធ ប្រុស ២៦ឆ្នាំ នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ម្នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះទៅបុកម៉ូតូ០១គ្រឿង ម៉ាកឌ្រីមC125 សេរីឆ្នាំ២០២៤ ពណ៌ក្រហម លេខភ្នំពេញ:1KK-4037 ជិះគ្នា០២នាក់រួមមាន៖ -ឈ្មោះ សេង រ៉ាវ័ន្ត ប្រុស អាយុ២០ឆ្នាំ(អ្នកឌុប) នៅភូមិតាយស់ ឃុំជើងរាស់

    February 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្នុងយុគសម័យថ្មីនេះបច្ចេកវិទ្យាប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែវាក៏អាចក្លាយជាមធ្យោបាយ ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងឆបោក ដើម្បីកេងយកប្រយោជន៍ណាមួយពីជនរងគ្រោះផងដែរ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការជម្រាបជូនឡើងវិញនូវបច្ចេកទេស DeepFake ដែលមានមុខងារអាចធ្វើការក្លែងបន្លំមុខ និងសំឡេងរបស់បុគ្គលណាម្នាក់បានដូចស្ទើរតែដូចទាំងស្រុង តាមរយៈការប្រើប្រាស់បច្ចេកទេស Marchine Learning និងបញ្ញាសិប្បនិម្មិត (Artificial intelligence)។ ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់បច្ចេកទេស DeepFake ដើម្បីបន្លំបោកប្រាស់ជនរងគ្រោះក្នុងគោលបំណងមួយចំនួនដូចខាងក្រោម៖ – ក្លែងបន្លំសំឡេងដើម្បីផ្ញើសារទៅសាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះដើម្បីឆបោកប្រាក់ ឬផលប្រយោជន៍ណាមួយ

    February 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា នរសិង្ហ ជាអវតារទី៤ ក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍។ នរសិង្ហ មានដងខ្លួនមនុស្សនិងក្បាលតោ។ នៅក្នុងរឿងទេវកថាមួយបានដំណាលថា៖ គ្រាមួយ មានយក្សឈ្មោះហិរិណ្យកសីពុ ពាក់អាវពណ៌មាស ទទួលពរពីព្រះព្រហ្ម ដោយមិនអាចស្លាប់ពេលថ្ងៃ ឬពេលយប់ និងមិនអាចសម្លាប់ដោយអាទិទេព ឬ មនុស្ស ឬសត្វឡើយ។ ដោយមានមហិទ្ធិរិទ្ធិខ្លាំងក្លាបែបនេះ ទើបហិរិណ្យកសីពុតែងតែធ្វើបាបអាទិទេព ព្រមទាំងគំរាមកំហែងដល់កូនរបស់ខ្លួនឈ្មោះថាព្រះលាទ ដែលជាបុគ្គលមួយរូបគោរពបូជាយ៉ាងជ្រាលជ្រៅទៅលើព្រះនារាយណ៍។ ហិរិណ្យកសីពុ តែងរំខាន និងហាមប្រាមដល់ការគោរពបូជារបស់កូនខ្លួនចំពោះព្រះនារាយណ៍ និងប្រកាសចេញមុខផ្ទាល់ដើម្បីតតាំងប្រយុទ្ធជាមួយព្រះនារាយណ៍។ នៅរសៀលថ្ងៃមួយ ហិរិណ្យកសីពុ ពោលឡើងថា «ប្រសិនបើព្រះនារាយណ៍នៅគ្រប់ទិសទីមែនគួរតែចេញពីសសររបស់រាជវាំងភ្លាម» រួចក៏ទាត់សសរមួយជើង អំឡុងពេលដែលខ្លួនកំពុងតែពោលនោះ។

    February 10, 2024