- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីករណីបាត់បង់ជីវិត ដោយសារជំងឺផ្តាសាយបក្សីលើកុមារាអាយុ ៩ឆ្នាំ នៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី
February 9, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្តជាតិស្រវឹងពេលយប់លើផ្លូវក្រាលកៅស៊ូ នៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពេលកំពុងអនុវត្តន៍ ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក FORD TERRITORY TITANIUM X ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ លេខកម្ពុជា VANNAK99 បើកបរដោយឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសាម៉រ ឃុំដើមឬស
February 9, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី បំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Pech Thana លើកឡើងថា៖ «ខ្ញុំជិះលើសល្បឿនមែន ផ្លូវជាតិចាប់ល្បឿន ៦០.៨៣ ល្បឿន ខ្ញុំទទួលស្គាល់ តែសុំកុំប្រើសំដីឈ្លើយទៅកាន់ប្រជាជន ហួសអូរច្រឡង់ស្ទឹងត្រែង ម៉េចក៏ខ្ញុំគេសួរមិនបាន ម៉េចសំដីឈ្លើយម៉្លេះ មើលងាយគេម្ល៉េះខ្ញុំជាមនុស្សដែរតើ សូមមេៗបូលិសចរាចរណ៍ ខាងខេត្តស្ទឹងត្រែង កាន់ខាងអូរច្រឡង់ សូមមានគុណធម៌ក្នុងខ្លួនផង និងសុជីវធម៌ អោយសមនិងឯកសណ្ឋាន មិនចង់និយាយទេ កាត់ពិន្ទុពាក់មីខ្ញុំចុះកាត់អោយអស់ម៉ងទៅ អរគុណ ។ » ក្រោយពីបានឃើញការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ
February 9, 2024 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស Sea Bourn ENCORE បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរនាទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុមុននឹងចាកចេញទៅប្រទេសវៀតណាម។ មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn ENCORE
February 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ករណីទី៦។ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអ៊ឹមផកដែលបានរកឃើញចំនួន ៦ករណី។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
February 9, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី
February 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ សាលាតិចណូ បានរៀបចំ ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អាគារអគារស្រាវជ្រាវនិងបណ្តុះបណ្តាលមួយខ្នង ដែលមានកម្ពស់៦ជាន់ មាន ៦៥បន្ទប់ ដែលត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥។ អគារថ្មីនេះ ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)
February 8, 2024 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោក ស៊ឺ ម៉ៅ ដែលបានលែងត្រីរាជ ១ក្បាល ទម្ងន់ ១២០គីឡូក្រាម ប្រវែង២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបាននាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញា ខេត្តកណ្តាល។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ
February 8, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមឥន្ទ្រីស្លាបដែកពួកកន្ទឺ២ ជិះម៉ូតូជាច្រើនគ្រឿងនៅពេលយប់ បង្កការរំខានក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនគរបាលកោះហៅមកបង្ហាញមុខ និងសាកសួរបំភ្លឺដឹងការពិតហើយពេលនេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានផេកហ្វេសប៊ុកឈ្មោះ «RÓBíG-រ៉ូប៊ីក» បង្ហោះវីដេអូឃ្លីបTiKToK និងសរសេរខ្លឹមថា (ឥន្រ្ទីស្លាប ដែកពួកកន្ទឺ២) ដែលការបង្ហោះឃ្លីបវីដេអូ និងការសរសេរនេះមានសម្លេងភ្លេងនិងសម្លេងអ្នកច្រៀងតាម ដែលស្តាប់ទៅហាក់បង្កប់នូវខ្លឹមសារដៀមដាមគ្នាទៅក្រុមណាមួយ ដែលមានទំនាស់ជាមួយពួកខ្លួននិងនាំបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសការព្រួយបារម្ភនិងភ័យខ្លាចទុកជាមុន ចំពោះសកម្មភាពដែលក្រុមនេះប្រមូលផ្តុំគ្នា ជិះម៉ូតូជាច្រើនគ្រឿងក្នុងពេលយប់ ដែលអាចសន្និដ្ឋានថា ពួកគេនឹងប្រមូលផ្តុំគ្នា
February 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ករណីនារីឈ្មោះ គង់ ម៉ូលីកា បានសរសេរសារបង្ហោះក្នុងគ្រុប Telegram ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ចំនួន២០ដុល្លារ បង់តាម ABA ទៅឱ្យជនស៊ីវិលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នារីឈ្មោះ ម៉ូលីកា នេះ មិនមែនជាតួអង្គក្នុងរឿងនេះទេ និងស្នើឱ្យជន ដែលតែងនិពន្ធ ចេញមកសារភាពឱ្យទាន់ពេល។ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
February 7, 2024












