Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញនគរបាលឈ្មោះ មាស ពិសិដ្ឋ អធិការរងក្រុងកំពត ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ។ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

    February 6, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជានិងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិ.ព្រហ្មទណ្ឌកំរិតស្រាល សហការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ស៊ីម៉ាំងប្រែនៗនៅផ្លូវកៅស៊ូក្បែររមណីយដ្ឋានម៉ុងឬទ្ធីសែនជ័យ ស្ថិតក្នុងភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សមត្ថកិច្ចឃាត់បានម៉ូតូចំនួន ០៩គ្រឿង ក្នុងនោះករណីបង្ហោះម៉ូតូ ០៣គ្រឿង និងករណីស៊ីម៉ាំងលឺខ្លាំង០៦គ្រឿង មនុស្សសរុប ១២នាក់រួមមាន៖ ១.ឈ្មោះ សុខ ឡេង ភេទ ប្រុស អាយុ ១៤

    February 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត នូវសេចក្ដីថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ

    February 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំប្រុងប្រយ័ត្ន ករណីគ្រោះអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ ២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ

    February 6, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox) ឈ្មោះដើម ជំងឺអុតស្វា ករណីទី៥។ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៥ករណី។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    February 6, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរនាវីទោ កាន់ ភារៈ អនុប្រធានការិយាល័យហ្វឹកហ្វឺន ប្រចាំការទីបញ្ជាការជួរមុខ បានអញ្ជើញចូលរួមជួយសម្របសម្រួលការដាក់ពង្រាយ ប្រអប់សិប្បនិម្មិតសម្រាប់ចងយុថ្កាពោងនៅឧទ្យានជាតិសមុទ្រកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចំនួន ១០ដុំ នៅ១០ទីតាំងផ្សេងៗគ្នា។ ការដាក់ពង្រាយនេះមានការចូលរួមសហការពី អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    February 5, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័រណ៌ខាងលើនេះ នឹងមានសមុច្ច័យជាហូលផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ។ សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស

    February 5, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ពិធី «ឡើងមាឃ» ជាពិធីឡើងអ្នកតា ដែលអ្នកស្រុកអង្គរតែងតែធ្វើនៅក្នុងខែមាឃ ជាពិសេស ថ្ងៃ៣កើត ខែមាឃ ទោះបីបច្ចុប្បន្ន ស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួនដោយនាំគ្នាធ្វើពិធីឡើងមាឃឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។ តាមអាជ្ញាធរជាតិអប្សរាខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោល គឺជាការបិទបញ្ចប់ វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ របស់ឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត របស់ឃុំអំពិលនៃស្រុកប្រាសាទបាគង ភូមិនគរក្រៅ

    February 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈគណនីធនាគារនៅកម្ពុជា។​ ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយ ចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង

    February 5, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក(តេស្តពិនិត្យជាតិអាល់កុល) នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ក្រុមក្មេងទំនើងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូឡាគេចពីការត្រួតពិនិត្យគោលដៅ។ ក្រុមក្មេងទំនើងរួមមាន៖ ១/ឈ្មោះ ដារ៉ា ពន្លឺ ភេទប្រុស ១៨ឆ្នាំ ភូមិច្រេស ឃុំយុទ្ធសាមគ្គី

    February 5, 2024