Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​ឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម(Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្សពួក។ បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការប្រមូលទិញ

    February 5, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងយុត្តិធម៌ បានបង្ហាញជូននូវបញ្ជីឈ្មោះមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ស្ម័គ្រចិត្ត ដែលផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ តាមបណ្តាញសង្គមតេលេក្រាម ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ សាធារណជន ដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ ឲ្យទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ៕ ប្រភព៖ ក្រសួងព័ត៌មាន

    February 3, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសផ្ដល់ជូនរង្វាន់ចំនួន ១លានរៀល ចំពោះបងប្អូនដែលផ្តល់ដំណឹងដល់សមត្ថកិច្ច រកឃើញម្ចាស់រថយន្តFORD RAPTOR ស្លាកលេខ MENGPECH ។ តាមរយៈការបង្ហោះឱ្យដឹងពីផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ « សូមជូនរង្វាន់ចំនួន ១លានរៀល ចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្តដែលមានភិនភាគខាងក្រោមនេះ សូមទាក់ទងមកលេខទូរស័ព្ទនេះ 092937705 ហើយយើងនឹងរក្សាការសម្ងាត់ជូន។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងបន្ថែមថា៖ «

    February 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបញ្ចប់តំណែង មន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន ៩រូប ក្នុងនោះរួមមាន៖ ឧត្តមសេនីយ៍ឯក ៤រូប, ឧត្តមសេនីយ៍ទោ ១រូប, ឧត្តមសេនីយ៍ត្រី ១រូប, វរសេនីយ៍ឯក ២រូប និងវរសេនីយ៍ទោ ១រូប ។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន ចំនួន៥រូប ដូចមានរាយនាមខាងក្រោម៖ ១- លោកស្រីឧត្តមសេនីយ៍ឯក លឹម

    February 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញក្ដីរន្ធត់ និងសង្វេកខ្លាំងណាស់ បន្ទាប់ពីបានឃើញក្រុមស្ត្រីខ្មែរ ចំអិន និងបរិភោគសាច់សុនខ(សាច់ឆ្កែ) បង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា

    February 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បណ្តាលឱ្យបាត់បង់ជីវិត ដែលផ្ទុះកក្រើកពេញបណ្តាញសង្គម បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន៩៥០០០ដុល្លារ។ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។ យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានបញ្ជាក់ថា ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី

    February 3, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌកំបូល បានធ្វើការឃាត់យានយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០៣គ្រឿង នៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់យានយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

    February 2, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងមន្ត្រីជំនាញ បានអញ្ចើញចុះពិនិត្យមើលស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨០ហិកតា នៅឃុំសំព្រោជ ដែលកំពុងខ្វះខាតទឹកស្រោចស្រពស្រូវដែលបណ្តាលមកពីកសិករគ្រប់គ្រង និងប្រើប្រាស់ទឹកពុំទាន់បានត្រឹមត្រូវ។ ជាមួយស្ថានភាពនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដឹកនាំកម្លាំងជំនាញបញ្ជូនទឹកពីអាង៣០កញ្ញា ទៅសង្គ្រោះស្រែប្រាំងបងប្អូនកសិករ ដែលនឹងទៅដល់ស្រែនៅថ្ងៃស្អែកនេះ បងប្អូនកសិករត្រូវតែមានអាងស្តុកទឹកផ្ទាល់ខ្លួន សម្រាប់ផ្គត់ផ្គង់ស្រោចស្រពដីស្រែ និងគ្រប់គ្រង ប្រើប្រាស់ឲ្យបានត្រឹមត្រូវ សន្សំសំចៃបំផុត

    February 2, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេសប៊ុកផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលម៉ោង ២៣និង២០នាទី នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ 57Bចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានពិនិត្យរថយន្តចំនួន ០២គ្រឿង ដើម្បីស្វែងរកអាវុធ ជាតិផ្ទុះ។ រថយន្តត្រូវបានឃាត់រួមមាន៖ ១-រថយន្តម៉ាកហាមមឺ (Hummer) ពណ៌ស

    February 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារប្រាប់ទៅក្រុមបំពុលសង្គម ឲ្យបញ្ឈប់នូវការបំពុលព័ត៌មាន និងងាកមក ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់សម្តេច។ ការចេញសាររបស់សម្តេចតេជោ បានធ្វើឡើងក្រោយពីមានក្រុមបំពុលសង្គម បានរបង្កើតនូវព័ត៌មាន ដែលថាភរិយារបស់សម្តេច កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា « ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពី ភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំងនិងក៏គ្មានការ ចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

    February 2, 2024