- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា មន្ត្រីជាប់កិច្ចសន្យាគ្មានសិទ្ធផាកពិន័យ ហៅ ឬស្ទាក់ ឡានរបស់ពលរដ្ឋទេ គាត់មានសិទ្ធិត្រឹមជួយសម្របសម្រួលចរាចរណ៍ និងជួយមន្ត្រីនគរបាលអនុវត្តតួនាទីប៉ុណ្ណោះ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា៖ « ពិនិត្យឡើងវិញតួនាទីភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យា ហើយមានការណែនាំរួមមួយដោយឡែក កុំឱ្យមានការយល់ច្រឡំ ឥឡូវរាជធានីភ្នំពេញ ក៏បានបំពាក់ឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យានេះ
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖ ១-
February 7, 2024 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា ជើងមាន់បង្កកប្រមាណជាង ១០២តោន ត្រូវបានសមត្ថកិច្ចជំនាញធ្វើការដុតកម្ទេចចោលភ្លាមៗ ក្រោយរកឃើញថាពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេស។ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងចំណារឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងផងនោះ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តស្វាយរៀង សហការល្អពីកងរាជអាវុធហត្ថខេត្តផងដែរ បានធ្វើការកម្ទេចចោលនូវជើងមាន់បង្កកចំនួន ១០២,៦០០
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការរបស់ខ្លួនដើម្បីលើកកម្ពស់បន្ថែមដល់ការចូលរួមរបស់ស្ត្រី ក្នុងកីឡា ដើម្បីសុខមាលភាពនៃជីវិតរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ យើងតែងតែរៀបចំទិវារត់ប្រណាំងលើកកម្ពស់ដល់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។ NOCC បានគោរពគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិឱ្យជួយក្នុងការរៀបចំទិវាស្ត្រី និងកីឡានេះឱ្យបានច្រើនជាពិសេសគឺការជំរុញឱ្យស្ត្រីចូលរួមក្នុងការដឹកនាំ និងចូលរួមក្នុងសកម្មភាពកីឡាពី ២០ ទៅ ៤០% ក្នុងអំឡុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៨។
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារដល់លោក គុយ សុផល ជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល» ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន
February 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើតំបន់មាត់សមុទ្រ និងតំបន់វាលទំនាប ខណៈតំបន់ខ្ពង់រាបទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៧°C ⁃ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C
February 7, 2024 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។ នៅមុននេះបន្តិចលោកស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសបុករបស់លោកថា៖ ” សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី!តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេពូក៌ធ្វើការងារនេះជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ។ សូម អរគុណក្មួយ ពីពូ រាជសឹង្ហ”។ ចំណែកខាងក្រោមនេះជាសំណេររបស់ប្អូនស្រីម៉ូលីកា ដែលបានរៀបរាប់រឿងដែលបានកើតហេតុ៖ ” នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ
February 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ហើយត្រូវបានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមយកមកបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន២០ដុល្លារ ពីគាត់ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់។ ជុំវិញការចោទប្រកាន់នេះ សូមឱ្យស្ត្រីឈ្មោះ គង់
February 6, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលើដងផ្លូវ ដោយសរសេរពីខាងលើថា «ចង់ឱ្យបាត់ដំបងមានតែយើងទាំងពីរនាក់» ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម។ ឃើញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអនាធិបតេយ្យនេះ។ នៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារីម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអនាធិបតេយ្យរបស់ខ្លួន៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
February 6, 2024












