- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកជំទាវ ទួត បញ្ញា ជា «ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់» ។ ព្រះមហាក្រត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោកជំទាវ ទួត បញ្ញា បច្ចុប្បន្ន រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក
February 16, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់ថា ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ហើយនេះជាការរម្លឹកបន្ថែមពីលើអ្វីដែលឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល
February 16, 2024 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។ ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត និងធ្វើរដ្ឋបាលចំហ នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ទើបប្រទះឃើញ និងហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
February 16, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ដើម្បីអបអរសាទរ និងចូលរួមបំផុសឲ្យសាធារណៈជន ចូលរួមថែរក្សាអនាម័យបរិស្ថាន រដ្ឋបាលខេត្តកំពត បានរៀបចំក្បួនដង្ហែ ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន យ៉ាងអឹកធឹក និងសប្បាយរីករាយបំផុត។ ឯកឧត្តមអភិបាលខេត្តស្នើឲ្យពលរដ្ឋ អាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធបន្តប្រឹងប្រែងរក្សាបរិស្ថានអនាម័យ និងសោភ័ណភាពឲ្យបានកាន់តែស្អាត ខណៈដែលយុវជនបានបង្ហាញក្តីរំភើបរីករាយ និងថាក្រុងកំពតពិតជាស័ក្តិសមទទួលបានពានរង្វាន់មួយនេះពិតមែន។ ថ្លែងនៅក្នុងពិធីអបអរសាទរក្រុងកំពតទទួលបាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរក្រុងកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤
February 16, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទចំនួន ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ត្រូវបានក្រុមប្រឹក្សា ជំនុំជម្រះ
February 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង។ ដោយដាក់បទបញ្ជាដូចខាងក្រោម៖ ១.បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។ ២.ល្បែងផ្សងសំណាង ដែលហួសសុពលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។ ៣.ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណត្រូវធ្វើការបង្ក្រាប។ ៤. បង្កើតក្រុមការងារតាមដានត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លឹបកំសាន្តដែលលួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
February 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរដ៏ស្មោះ និងថ្លៃងអំណរគុណចំពោះ លោកឧកញ៉ា លឹម ស្រូយ ដែលបានសង្គ្រោះនិងលែងត្រីបបែល១ក្បាល ទម្ងន់១១០គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិសម្រាប់កូនចៅក្រោយៗទៀត ៕
February 16, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្នុងក្របខណ្ឌជ្រើសរើស ឆ្នាំ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន ៤៤១ នាក់ ក្នុងនោះ៖ – តាមប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ+១ ជំនាន់ទី១ ចំនួន ១០៩នាក់ –
February 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប។ ការបោះឆ្នោតផ្ដល់ទំនុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលខាងលើ នឹងប្រព្រឹត្តនៅក្នុងសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ បើយោងតាមប្រភពពីគណនីផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួនពីរលើកនាពេលខាងមុខនេះ តាមសំណើរបស់រាជរដ្ឋាភិបាល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
February 15, 2024












