Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង២០នាទី នៅចំណុចមុខផ្ទះលេខ96 ផ្លូវលេខ៣១០ ក្រុមទី៣៧ ភូមិ១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព)ឈ្មោះ លីវ ឡៃហួយ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រឿងអេឡិកត្រូនិកខេ៤ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីកន្លែងកំណើតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ជនសង្ស័យចំនួន០២នាក់ ពុំស្កាល់អត្តសញ្ញាណជាប្រភេទក្មេងស្ទាវ ភេទប្រុស អាយុប្រហែល២០ឆ្នាំ

    April 8, 2020
  • សុខភាព

    នៅ​ប្រទេស​អ៊ីរ៉ង់ មនុស្ស​ជាង​៦០០នាក់បានស្លាប់ និង​៣០០០​នាក់​ទៀតកំពុង​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ផឹក​អាល់កុល​ព្រោះ​ជឿ​ថា​អាល់កុល​អាច​ព្យាបាល​វីរុស COVID-19 បាន។ លោក Gholam Hossein អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​និយាយកាលពីថ្ងៃទី៧ ខែមេសាថា ​ចំនួន​ផឹក​អាល់កុល​គឺ​មាន​​ច្រើន​ជាងអ្វីដែលមន្ត្រី​បានគិតដល់​។ លោក​ក៏​បន្តទៀតថា​អាល់កុល​មិន​អាច​ប្រើ​ព្យាបាល​វីរុស COVID-19 ទេ ប៉ុន្តែ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រូវ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ដទៃទៀត។ គិតមកដល់ថ្ងៃនេះ ប្រទេសអ៊ីរ៉ង់​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៦២ ៥៨៩ករណី ក្នុងនោះអ្នកជាសះស្បើយ ២៧ ០២៩នាក់ និង​អ្នកស្លាប់ ៣ ៨៧២នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello

    April 8, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីចូលរួមវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ក្នុងសេចក្តីជូនដំណឹងនោះដែរក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ការពន្យារពេលក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី១០ ខែសីហា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងគ្រោងរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះដោយក្រសួងនឹងកំណត់ និងជម្រាបជូនអំពីកាលបរិច្ឆេទនៃសម័យប្រឡងនៅពេលក្រោយ៕  

    April 8, 2020
  • បច្ចេកវិទ្យា

    (ភ្នំពេញ) ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ចង់បានភាពត្រជាក់ដែលមានផាសុកភាពតាមបែបធម្មជាតិ និងទាន់ៗចិត្តមែនទេ? មិនចង់ចំណាយច្រើនទេត្រូវអត់…? អ៊ីចឹងត្រូវហើយ…! សូមណែនាំសំណព្វចិត្ត ១ ជូនលោកអ្នកនោះគឺជា ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី! ជាមួយនឹងអាកាសធាតុក្តៅបែកញើស ហប់ ក្នុងខែចេត្របែបនេះគឺមានតែ សាមសុង Wind-FreeTM Premium ប៉ុណ្ណោះដែលស័ក្តិសម និងអាចបំពេញចិត្តលោកអ្នកបានយ៉ាងល្អបំផុត! សូមធានាថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាមួយនឹងលក្ខណៈសម្បត្តិពិសេសដែលលោកអ្នកនឹកស្មានពុំដល់ដូចជា៖ * Wind-Free AI Auto

    April 8, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានជំនាញ បានសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តទាំង02បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាអោយចូលខ្លួនមុខសញ្ញាសង្ស័យ មានឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល

    April 8, 2020
  • សុខភាព

    ម្សិលមិញ​នេះ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ទាំង៧រូប បាន​វិល​ត្រលប់​ទៅ​ប្រទេសខ្លួន​វិញហើយ ក្រោយ​ពី​បាន​បញ្ចប់​ការ​បំពេញ​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 នៅកម្ពុជា។ បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន Wang Wentian ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ដែល​បាន​ទទួលភារកិច្ច​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 លើកនេះ បាន​បំពេញ​ភារកិច្ច យ៉ាង​យក​ចិត្តទុកដាក់ មិន​ធ្វេស​ប្រហែស​នឹង​បេសកកម្ម។ ឯកឧត្តមថា ឲ្យតែ​វីរុស COVID-19 មិន​ទាន់​កម្ចាត់​អស់​ក្នុង​ប្រទេស​កម្ពុជា ចិន​នៅ​តែ​មិន​បញ្ឈប់​ការ​ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត​មកកម្ពុជា​នោះ​ឡើយ។ ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា គ្រូពេទ្យចិន​បាន​ចែក​រំលែក​បទពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 មកកាន់ប្រទេសកម្ពុជា បាន​ជួយ​កែ​លម្អ​ប្រព័ន្ធ​ទប់ស្កាត់​នឹង​វីរុស បាន​ផ្តល់​យោបល់​ក្នុង​ការ​ព្យាបាល​ជូន​ដល់​អ្នក​ដែល​ផ្ទុកវីរុស COVID-19 និង​រួមចំណែកយ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​នឹង​ជំងឺនេះ។ កាល​ពី​ពេល​កន្លង​ទៅ​វេជ្ជបណ្ឌិត​ជំនាញ​ចិន​ម្នាក់ ក្នុង​ចំណោម​៧នាក់ បានផ្តល់យោបល់ថា

    April 8, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី ដែល០២ករណីថ្មីនេះ គឺជាប្តីប្រពន្ធជនជាតិខ្មែរ២នាក់ ដែលប្តីមានមិត្តភក្ត្រ័ជាជនជាតិចិន ដែលចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ហើយបុរសជនជាតិចិនរូបនេះជាអ្នកឧស្សាហ៍ឡើងចុះកម្ពុជា ហើយបានចាកចេញទៅដល់ប្រទេសចិន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ និងបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសចិន។ ចំពោះបុរសជនជាតិចិននេះដែរ ក៏ត្រូវជាមិត្តប្រុសរបស់ស្ត្រីជនជាតិវៀតណាម ដែលតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្នុងសេចក្តីប្រកាសម្សិលមិញដូចគ្នា ហើយបច្ចុប្បន្ន ២នាក់ប្តីប្រពន្ធជនជាតិខ្មែរ និងស្ត្រីជនជាតិវៀតណាមរូបនោះ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែក្រោម៕

    April 8, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ដែលជាប្តីប្រពន្ធរស់នៅសង្កាត់ជ្រោយចង្វារ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី។ ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៦៣នាក់ ដោយអ្នកទាំង០៥នាក់នេះមាន បុរសជនជាតិបារាំង០២នាក់ បុរសជនជាតិខ្មែរ០២នាក់ និងស្ត្រីជនជាតិខ្មែរ០១នាក់។ ហើយអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៥៤នាក់ (ស្ត្រី១៩នាក់ និងបុរស៣៥នាក់)៕

    April 8, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា

    April 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ Scoopy មួយគ្រឿងឌុបគ្នា ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនមួយក្រុម កំពុងធ្វើដំណើរតាមកង់បីឥណ្ឌា តែមិនបានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន ក៏ត្រូវបានកម្លាំងល្បាតការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កំពុងល្បាតប្រទះឃើញ ចេញជួយអន្តរាគមន៍ប្រដេញតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ ។ ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃជនជាតិចិនធ្វើដំណើរតាមកង់បីឥណ្ឌា តែមិនបានសម្រច ធ្វើឡើងកាលពីវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ៦៣ កែង២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់នោះមានឈ្មោះដូចជា ទី១.ឈ្មោះ ចាន់ សុខហេង ភេទប្រុស

    April 8, 2020