- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការខ្លួនសង្ស័យម្នាក់ បន្ទាប់ពីឆែករកឃើញថ្នាំញៀនមួយកញ្ចប់ ដែលអ្នកទុកនៅក្នុងដៃអាវ រួចបញ្ជូនទៅសាកសួរភ្លាមតែម្ដង។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងជាង១រសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ មុខមជ្ឈមណ្ឌលមង្គលឧត្តម ផ្លូវ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរៈសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា បង្កើនការយកចិត្តទុកដាក់
April 9, 2020 - ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការហាមឃាត់ការធ្វើដំណើរទាំងអស់ឆ្លងពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀត ចាប់ពីយប់នេះម៉ោង២៤:០០ រហូតដល់យប់ម៉ោង២៤:00 ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងបទបញ្ជារាជរដ្ឋាភិបាលនេះដែរ គឺមិនមានការហាមឃាត់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញ ហើយក៏មានការលើកលែងចំពោះការធ្វើដំណើរមួយចំនួនផងដែរ។ សូមអានបទបញ្ជារាជរដ្ឋាភិបាលនៅខាងក្រោមនេះ
April 9, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ មុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដែលហេតុការណ៍នេះកើតឡើងថ្ងៃទី៩ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០ នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះម៉ៅ សុម៉ាលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះរុន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ១-លុយរៀល១៨ម៉ឺនរៀលនិងលុយដុល្លារ
April 9, 2020 - PR
កាលពីម្សិលមិញយើងបានផ្សព្វផ្សាយភាគទី០១ ។ Y50 នេះជាម៉ូឌែលថ្មីចុងក្រោយ ដែលក្រុមហ៊ុន vivo រំពឹងថា នឹងទទួលបានគាំទ្រកាន់តែខ្លាំងលើសម៉ូឌែលមុនៗទៀត ដោយសារតែបច្ចេកវិទ្យាជាន់ខ្ពស់ និងមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា។ ចង់ដឹងថាភាគបន្ត តើតារារបស់មានប្រតិកម្មបែបណាខ្លះ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ៖
April 9, 2020 - អន្តរជាតិ
នៅអំឡុងពេលដែលវីរុសកូវីដ១៩ដ៏កាចសាហាវកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នោះ មានរូបថតមួយសន្លឹកត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទិដ្ឋភាពលោកតាម្នាក់បានឆ្លងវីរុសកូវីដ១៩ កំពុងតែសម្រាកនៅលើគ្រែ និងគ្រូពេទ្យម្នាក់ បានចំណាយពេលមើលថ្ងៃលិចជាមួយគ្នា ដែលរូបថតមួយសន្លឹកនេះធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង។ យោងតាមប្រភពព័ត៌មានចិន People’s Daily, China បានឲ្យដឹងថា ដំណឹងល្អ លោកតាដែលជាអ្នកជំងឺកូវីដ១៩ នៅក្នុងរូបនោះបានជាសះស្បើយហើយ។ លោកតាមានឈ្មោះ Wang Xin អាយុ៨៧ឆ្នាំ ចំណែកគ្រូពេទ្យនៅក្នុងរូបថតមើលថ្ងៃលិចជាមួយលោកតាមានឈ្មោះ Liu Kai។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកតាត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនារសៀលថ្ងៃព្រហស្បតិ៍នេះហើយ៕ អត្ថបទ៖ សេម ប្រភព៖ People;s Daily,
April 9, 2020 - សុខភាព
កម្មករនិយោជិតណាម្នាក់ឈប់សម្រាកពេលចូលឆ្នាំដោយឯកឯង ត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល ដោយឲ្យនៅដោយឡែក១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិធានការបង្ការជំងឺ COVID-19 នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។ ក្នុងករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកពេលចូលឆ្នាំ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល ដោយឲ្យនៅដោយឡែក១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជកក្នុងរយៈពេលធ្វើចត្តាឡីស័ក។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
April 9, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញៈ ៖ បុរស២នាក់មិនដឹងថា ជាមានរឿងអ្វីនោះទេ គឺបានជិះម៉ូតូ២គ្រឿង មកបាញ់គំរាមក្រុមតៃកុងឡានមួយក្រុម បណ្តាលឲ្យខ្ទាតអំបែង ទៅត្រូវអ្នកដំណើរម្នាក់ បណ្តាលឲ្យរងរបួសស្រាល ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ទុល់មុខវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ កែងនិងផ្លូវ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។ តាមសម្តីបុរសម្នាក់ឈ្មោះ ហេង ចាន់តារា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងទៅសណ្តោងរថយន្ដមួយគ្រឿងទៀត ដែលខូច នៅម្តុំសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់យកមកកន្លែងនៅម្តុំ
April 9, 2020 - PR
ភ្នំពេញថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ទីក្រុងសិនជិនបានហាមឃាត់ការបរិភោគសាច់ឆ្កែនិងឆ្មាដែលជាផ្នែកមួយនៃការរឹតបន្ដឹងទូលំទូលាយលើការជួញដូរសត្វព្រៃ។ ប៉ុន្តែបើក្រលេកមើលទៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែនិងឆ្មាកំពុងតែមានការកើនឡើង។ អង្គការ FOUR PAWS ព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងររបស់មនុស្សដោយការរីករាលដាលនៃជំងឺឆ្កែឆ្កួតដែលមិនអាចគ្រប់គ្រងបានដែលជំងឺនេះគ្រាន់តែជាជំងឺមួយក្នុងចំណោមជំងឺជាច្រើនទៀត។ លើសពីនេះទៀត សត្វភាគច្រើនតែងតែត្រូវបានលក់នៅតាមទីផ្សារសត្វរស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលវាជាកន្លែងនៃប្រភពដើមនៃវីរុសកូរូណា។ លក្ខខណ្ឌមិនមានអនាម័យទាក់ទងនឹងការជួញដូរសាច់សត្វឆ្កែនិងឆ្មា បូករួមជាមួយហានិភ័យនៃការចម្លងរោគដោយសារមានសត្វផ្សេងៗគ្នាជាច្រើនដែលត្រូវបានគេដាក់ក្នុងទ្រុងនិងសម្លាប់នៅក្បែរគ្នា វាបង្ហាញថាជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ និងដ៏សាហាវជាច្រើន ដូចជាជំងឺកូវីដ១៩។ បើទោះបីជាប្រជាជន ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មាក៏ដោយ ការជួញដូរសត្វប្រហែលជិត ១០ លានក្បាលក្នុងមួយឆ្នាំនៅតែបន្តធ្វើអាជីវកម្មដដែល។ ការជួញដូរដែលកំពុងរីករាលដាលនិងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍គឺខិតជិតទៅរកភាពមិនអាចគ្រប់គ្រងបាន។ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការហើយបិទទីផ្សារឃោរឃៅទាំងនេះទេ នោះជំងឺរាតត្បាតសកលបន្ទាប់អាចនឹងកើតមាននៅប្រទេសវៀតណាម ប្រទេសកម្ពុជា
April 9, 2020 - ព័ត៌មានជាតិ
សៀមរាប៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទីព្រឹក កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និង មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងលក់អាល់កុលតាមអនឡាញនៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ លទ្ធផលក្រុមការងារចម្រុះដកហូតបានរួមមានអាល់កុលលាយមេតាណុល៖ – អាល់កុលកានចំណុះ ៣០លីត្រ ចំនួន ០៥កាន – អាល់កុលកានតូចចំណុះ ០៥លីត្រចំនួន ០២កាន។ សរុបទាំងអស់មានចំណុះចំនួន ១៦០លីត្រ ។ តាមការសាកសួររបស់សមត្ថកិច្ច អាជីវករនេះ បញ្ជាក់ប្រាប់សមត្ថកិច្ចយើងថា អាល់កុលទាំងអស់នេះ
April 9, 2020 - សុខភាព
អង្គការOxfam បានលើកឡើងនៅថ្ងៃទី៩ ខែមេសា នេះថាថាការរាតត្បាតនៃវីរុស COVID-19 បានសម្លាប់មនុស្សជាង ៨៣ ០០០នាក់ និងប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកដែលអាចរុញច្រានមនុស្សប្រហែល៥០០លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រ។ អង្គការខាងលើបន្តថាវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតឡើងនេះធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨ទៅទៀត។ តាមការប៉ាន់ស្មាន ភាពក្រីក្រទូទាំងពិភពលោកអាចកើនឡើងជាលើកដំបូងគិតចាប់ពីឆ្នាំ១៩៩០មក ដែលនេះអាចធ្វើឲ្យប្រទេសមួយចំនួនត្រលប់ទៅរកភាពក្រីក្រដូចកាលពី៣០ឆ្នាំមុន។ នៅក្រោមស្ថានភាពធ្ងន់ធ្ងរនៃការធ្លាក់ចុះនៃប្រាក់ចំណូល ចំនួនមនុស្សរស់នៅក្នុងភាពក្រីក្រខ្លាំង ដែលមានចំណូលប្រចាំថ្ងៃក្រោម១,៩០ដុល្លារ អាចកើនពី ៤៣៤លាននាក់ទៅ៩២២លាននាក់ទូទាំងពិភពលោក។ រីឯមនុស្សទទួលបានប្រាក់ចំណួលក្រោម ៥,៥០ដុល្លារក្នុងមួយថ្ងៃនឹងកើនពី ៥៤៨លាននាក់ទៅជិត៤ពាន់លាននាក់។ ស្ត្រីគឺមានហានិភ័យខ្ពស់ជាងបុរស ព្រោះថាអ្នកទាំងនោះភាគច្រើនជាអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទទួលបានសិទ្ធការងារតិចតួច ឬមិនមានតែម្ដង។ របាយការណ៍នេះបានបន្ថែមទៀតថាអ្នកធ្វើការមួយថ្ងៃ រស់មួយថ្ងៃ មិនអាចឈប់ពីការងារបាន ឬក៏មានលទ្ធភាពទិញស្បៀងបម្រុងទុកច្រើនបានដែរ។ ក្រៅពីនេះមនុស្សជាង២ពាន់លាននាក់ផ្សេងទៀតនៅលើពិភពលោកជាអ្នកប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនមានទទួលប្រាក់ថ្លៃព្យាបាលជំងឺនោះទេ។ ធនាគារពិភពលោកកាលពីអាទិត្យមុនក៏បានលើកឡើងដែរថានៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិកអាចកើនចំនួនអ្នកក្របន្ថែមដល់១១លាននាក់រប្រសិនជាស្ថានភាពវីរុស COVID-19 កាន់តែអាក្រក់ទៅ។
April 9, 2020









