- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រន្ធត់ណាស់! បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលធ្វើដំណើរបានពាក់ណ្ដាលផ្លូវ បន្ទាប់ពីរូបគាត់បានជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែរអិលដីខ្សាច់ដួលម៉ូតូដោយមិនដឹងខ្លួន បោកនឹងថ្នល់ពេញទំហឹង បណ្ដាលឲ្យចុកឆ្អល់ងើបមិនទាន់រួច គាប់ជួនមានរថយន្តមិនចាំម៉ាកបោះពួយមកលឿនទៀត ក៏ជ្រុកទៅកិនបែកទាំងមួកការពារសុវត្ថិភាព និងបែកទាំងក្បាលស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង២៣ និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២១-២២ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនរងគ្រោះមានឈ្មោះ សុខ សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ
April 11, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ជាស្ត្រីជនជាតិចិនម្នាក់ដែល ជាមិត្តភក្រស្ត្រីជនជាតិចិនដូចគ្នា ដែលបានរកឃើញមានវិជ្ជមាន កូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២០ករណី។ ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៧៥នាក់ ដោយអ្នកទាំង០៥នាក់នេះមាន ស្ត្រីជនជាតិបារាំង០១នាក់ និងបុរសជនជាតិខ្មែរ០២នាក់ ហើយបច្ចុប្បន្នអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៤៥នាក់ (ស្ត្រី១៧នាក់ និងបុរស២៨នាក់)៕
April 11, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២០ករណី។ ករណីវិជ្ជមានកូវីដ-១៩ ថ្មីនេះគឺជាស្ត្រីជនជាតិចិនម្នាក់ដែល ជាមិត្តភក្រស្ត្រីជនជាតិចិនដូចគ្នា ដែលបានរកឃើញមានវិជ្ជមាន កូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយពួកគេជាមិត្តភក្រ បុរសជនជាតិចិននិងស្ត្រីជនជាតិវៀតណាមដែលជាគូសង្សារនឹងគ្នា។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន
April 11, 2020 - ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានីភ្នំពេញ៖ សមត្ថកិច្ចតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានខំមិនរបស់ប្រជាពលរដ្ឋ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាព ផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង ។ ក្នុងនាមជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាគោរពតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវធ្វេីយ៉ាងណាផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស ២៤ម៉/២៤ម៉ ជាពិសេសត្រូវធ្វេីឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត។ ដូច្នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែតាមដានរាល់ខំមិនរបស់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់ ដេីម្បីឆ្លេីយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយធ្វេីការសហការបានយ៉ាងល្អ និងឆាប់រហ័ស ជាមួយអធិការខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដេីម្បីចុះដល់ទីតាំងភ្លាមៗបន្ទាប់ពីទទួលបានខំមិន
April 10, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដែលមានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអោយដឹងថា ពលករខ្មែរប្រមាណ៤២នាក់ ត្រូវបានដាក់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន ដើម្បីតាមដានសុខភាពរបស់ពួកគាត់ ដោយមិនទាន់អនុញ្ញាតអោយទៅកាន់លំនៅឋាននោះឡើយ បន្ទាប់ពីពួកគាត់បានធ្វើដំណើរចេញពីក្រៅប្រទេស ចូលតាមច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៧៖០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។ បន្ថែមក្នុងនោះដែរ ទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដដែលបានបន្តអោយដឹងទៀតថា មនុស្សប្រមាណ៤២នាក់នោះ ត្រូវបានដាក់អោយស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត ហើយក្នុងករណីមានរោគសញ្ញាសង្ស័យ
April 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ផឹកស៊ីជាមួយគ្នា លុះស្រវឹងស្រា ចិន២នាក់បានវាយតប់គ្នាបង្ករបួសស្នាម មានទាំងកាំបិត រត់ដេញកាប់ចិនដូចគ្នា រត់ពេញផ្សារទំនើបចិនមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងកាន់តែខ្លាំងទាល់តែសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅនាំខ្លួនទាំងសងខាងមកសួរនាំនៅស្នាក់ការប៉ុស្តិ៍។ ហេតុការណ៍ហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើបហ្គូវូ យ៉ុងហ្វេង ផ្លូវចូលជាប់អាគារព្រីនផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា ភាគីទាំងសងខាងមានរឿងអ្វីនឹងគ្នាទេ ឃើញជនជាតិចិន (ដែលពាក់អាវខ្មៅ) កំពុងអង្គុយផឹកស៊ី នៅជិតកន្លែងកើតហេតុ និងជនជាតិចិនម្ខាងទៀត (ពាក់អាវពណ៍បៃតងចាស់) បានដើរចូលមកនិយាយជាមួយគ្នា និងសើចក្អាកក្អាយដូចធម្មតា ។
April 10, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ អធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការហៅឈ្មោះ សុខា អាយុ៣០ឆ្នាំ មានទីលំនៅក្រុងសួង ខេត្តត្បូងឃ្មុំ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់សកម្មភាពនិយាយស្តីអ្វី ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងថ្នាក់ដឹកនាំ ចាប់ពីពេលនេះតទៅ។ ស្ត្រីរូបនោះក៏បានធ្វើការសុំទោសជាសាធារណៈ ដែលបាននិយាយថា ខ្លួនជាកូនផ្កាយ៣ និងមានកាំភ្លើងថែមទៀត ដោយការពិតខ្លួនមិនមានកាំភ្លើងអ្វីឡើយ ក្រោយពីដឹងកំហុសរបស់ខ្លួន ដែលប្រេីពាក្យពេជន៍ និងកាយវិការមិនសមរម្យនៅក្នុង facebook ដែលធ្វេីអោយប៉ះពាល់ដល់សង្គមជាតិ និងអ្នកដទៃ៕ អត្ថបទ៖ សេម
April 10, 2020 - ព័ត៌មានជាតិ
ក្រុមហ៊ុន Colgate-Palmolive Thailand និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភ សាប៊ូដុំប្រូថិក ជាង១លានដុំ ជូនក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ប្រជាជនកម្ពុជា ដែលមានឈ្មោះថា “១លានប្រូថិក ១លានការពារ” ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ឋិតក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ដែលកំពុងជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតមនុស្សនៅទូទាំងពិភពលោកមានមនុស្សជាច្រើនកំពុងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ពីការការពារខ្លួនពីវីរុស និងបាក់តេរី ហើយក៏មានមនុស្សជា ច្រើនកំពុងតែប្រឈមមុខនឹងកង្វះខាតក្នុងការទិញនូវផលិតផលការពារខ្លួន របស់ពួកគេពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលកើតមាននៅក្នុងប្រទេសពួកគេផងដែរ។ លោកឧកញ៉ា ជៀម ផែន
April 10, 2020 - PR
(ភ្នំពេញ) ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារនៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបានអនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះកី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជានៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្តដ៏រីករាយក្នុងក្រុមគ្រួសារជាមួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ! ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖ * Crystal Processor 4K
April 10, 2020 - អន្តរជាតិ
អាមេរិក៖ ខាងក្រោមនេះគឺជាទិដ្ឋភាពក្រុមមនុស្សស្លៀកសំលៀកបំពាក់ការពារមេរោគ កំពុងតែជីករណ្តៅដ៏ធំមួយនៅលើកោះ Hart នៃទីក្រុង New York សម្រាប់ដាក់សាកសពចំនួនអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែវីរុសកូវីដ១៩ ខណៈចំនួនអ្នកស្លាប់នៅក្នុងទីក្រុង New York កើនឡើងដល់ជាង ៤,០០០ នាក់។ យោងតាមប្រភពព័ត៌មាន DailyMail បានឲ្យដឹងថា គេបានយកកោះ Hart នៃទីក្រុង New York សម្រាប់ដាក់សាកសពប្រជាជន New York ដែលគេមិនស្គាល់សាច់ញាតិ ឬក្រុមគ្រួសារមិនអាចរៀបចំពិធីបុណ្យសពឲ្យបាន។ ជាធម្មតាសាកសពប្រហែល ២៥ ត្រូវបានគេយកមកកប់នៅទីនោះក្នុងរៀងរាល់សប្តាហ៍ ហើយចំនួនបានចាប់ផ្តើមកើនឡើងចាប់តាំងពីពីខែមុន ដោយសារមេរោគឆ្លងថ្មីនេះបានរាលដាលយ៉ាងឆាប់រហ័ស ហើយទីក្រុង
April 10, 2020









