- Khmernote Media
- បច្ចេកវិទ្យា
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទូរស័ព្ទប្រទេសចិនបានបើកការប្រកួតប្រជែងថ្មី ហើយមិនថា 5G កាមេរ៉ាក្រោយ កំរិតរូបភាព ឬការបញ្ចូលថ្មនោះទេ គឺសុទ្ធសឹងតែជាចំនុចប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗ ។ រីឯrealme ដែលជាក្រុុមហ៊ុនទូរស័ព្ទដែលមានអាយុកាលវ័យក្មេងជាងគេក្នុងប្រទេសចិន ក៏មិនមានការរាថយក្នុងការប្រកួតប្រជែងនៃបច្ចេកវិទ្យានេះដែរ។ ដោយនៅក្នុងឆ្នាំនេះrealme បានប្រកាសជាផ្លូវការនូវ realme X50 5G ដែលមានន័យថា realme ក៏បានប្រលូកក្នុងវិស័យអ្នកផ្សព្ចផ្សាយបច្ចេកវិទ្យាដែរ។ ហើយ realme ដែលជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាក៏មិនមែនមានត្រឹមតែផលិតផល flagship នោះដែរ។ កន្លងមក realme តែងតែខិតខំប្រឹងប្រែងក្នុងការធ្វើអោយ ទូរស័ព្ទក្នុងជួរតម្លៃនីមួយៗបានបំពាក់នូវបច្ចេកវិទ្យាដែលមាការប្រកួតប្រជែងខ្លាំងក្នុងជួរតម្លៃនោះ។ ឧទាហរណ៍ ដូចជាបន្ទះឈីបជាដើម ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា គុណភាពនៃបន្ទះឈីបគឺអាចបញ្ជាក់ឲ្យដឹងថាទូរស័ព្ទនោះមានគុណភាពល្អដែរឬទេ ហើយបទបិសោធន៍ការប្រើប្រាស់មានភាពរលូនដែរឬទេ
April 12, 2020 - សុខភាព
សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលមានចំនួនអ្នកស្លាប់ច្រើនជាង២ពាន់នាក់ក្នុងពេលតែមួយថ្ងៃ។ របាយការណ៍ពីសាកលវិទ្យាល័យស្រាវជ្រាវ Johns Hopkins សហរដ្ឋអាមេរិក បានបង្ហាញថា មានមនុស្សស្លាប់ចំនួន ២,១០៨នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅអាមេរិកមានចំនួន ២០ ០៧១នាក់គិតដល់ព្រឹកថ្ងៃទី១២ ខែមេសា ស្របពេលជាមួយគ្នានោះ មានករណីឆ្លងរហូតដល់ ជាង៥សែននាក់។ នៅពេលនេះហរដ្ឋអាមេរិកបានក្លាយជាប្រទេសមានចំនួនអ្នកស្លាប់លើសគេនៅលើពិភពលោក និងក៏ជាប្រទេស ដែលមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេលើពិភពលោកដែរ។ ដោយឡែក បើតាមក្រុមការងារពិសេសសម្រាប់ប្រតិបត្តិការប្រឆាំង COVID-19នៃសេតវិមាន (សហរដ្ឋអាមេរិក) បានឱ្យដឹងថា កំណើននៃការរាតត្បាតទូទាំងសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមស្ថិតក្នុងកម្រិតថេរ ដោយចំនួននៃការរាលដាល ស្ថិតក្នុងចន្លោះមិនឡើង និងមិនចុះខ្លាំង។
April 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទីតាំងអ៉ិនធើណេតមួយកន្លែង និងហ្គេមបាញ់ត្រី ៣កន្លែង ដែលបង្កប់ល្បែងស៊ីងសង និងប្រមូលម្ដុំទៅដោយក្រុមក្មេងស្ទាវពពាក់ពពូនគ្នា ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះផ្អាកទីតាំងអាជីវកម្ម បណ្ដោះអាសន្ន និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ១៤នាក់ ក្នុងនោះមានបុរស២នាក់ រក្សាទុកថ្នាំញៀន២បញ្ចប់តូចនៅជាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗផងដែរ ។ ការចុះផ្អាកទីតាំងហ្គេមបាញ់ត្រីនិងទីតាំងសេវាអ៉ិនធឺណេតខាងលើនេះ ធ្វើឡើងដោយយោងស្មារតីអង្គប្រជុំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន នៅវេលាល្ងាចថ្ងៃសៅរិ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំផ្ទាល់ដោយលោក កែវ សំណាង និងលោក ប៊ុន សុភ័ក្ត្រ
April 12, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ជាស្ត្រីទេសចរជនជាតិវៀតណាម និងបុរសកាណាដា (ដើមកំណើតចិន) ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២២ករណី។ ក្នុងនោះដែរក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់៧៧នាក់ ដោយអ្នកទាំង០២នាក់នោះ ជាបុរសជនជាតិម៉ាឡេស៊ី មានអាយុ៣៤ឆ្នាំ និង៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ីធ្វើការងារសាសនានៅតាមភូមិឃុំស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើក និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមហើយ។ បច្ចុប្បន្នអ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៤៥នាក់ (ស្ត្រី១៨នាក់ និងបុរស២៧នាក់)៕ អត្ថបទ៖ សេម
April 12, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២២ករណី។ ចំពោះករណីវិជ្ជមានថ្មីទាំង២នេះ មានម្នាក់ជាស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល (Apartment) មួយនៅផ្លូវ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងបុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ ជាអ្នកបម្រើការនៅកាស៊ីណូមួយកន្លែង នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកទាំង២ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី
April 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទួលគោក បានប្រដេញតាមជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន រហូតសមត្ថកិច្ចឃាត់បានម្នាក់ រីឯម្នាក់ទៀតរត់គេចបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃសៅរិ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលេខA-៤ ផ្លូវលេខ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សបឋមសិក្សាបឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង
April 12, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-សមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរបន្លាស់ទី(ឆ្លងខេត្ត)អោយដឹងថា មានពលរដ្ឋមួយចំនួនតូចបាន បន្លំជិះម៉ូតូតាមផ្លូវរថភ្លើង ឆ្លង ពីស្រុកព្រៃនប់ ឆ្ពោះទៅស្រុកកំណើតនៅឯខេត្តកំពតពេលយប់កាលពីយប់ថ្ងៃ១១ ខែមេសា ឆ្នាំ២០២០ ក្រោយពីមិនអាចធ្វើដំណើរត្រង់បានតាមផ្លូវជាតិ ប៉ុន្តែត្រូវបានមន្ត្រីតាមទៅឃាត់ អោយត្រឡប់ក្រោយវិញ ជាមួយនឹងការពន្យល់ក៍ដូចជាការស្នើសុំអោយយោគយល់ចំពោះការបិទផ្អាកនេះ ដើម្បីការពារខ្លាចមានការចម្លងមេរោគកូវីដ១៩ និងថា បើទោះជាបន្លំចេញបានដោយប្រការណាមួយ ពេលទៅដល់ផ្ទះ មន្ត្រីមូលដ្ឋានផ្ទាល់ក៍នឹងអនុវត្តន៍វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃដែរ មិនបានអនុញ្ញាតអោយដើរហើរក្នុងភូមិបានឡើយ ហើយពេលត្រឡប់មកកន្លែងស្នាក់នៅធ្វើការវិញ វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃក៍ត្រូវធ្វើដូចគ្នាដែរ។ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ក៍បានថ្លែងអំណរគុណដល់ពលរដ្ឋនៅខេត្តព្រះសីហនុ បងប្អូនកម្មករ កម្មការីនី មន្ត្រីរាជការ និងបុគ្គលិកវិសយ័ឯកជននានាដែលនៅបន្តធ្វើការធម្មតា មិនធ្វើដំណើរចាកចេញបន្លាស់ទីក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ដោយចាត់ទុកថាជាការចូលរួមទាំងអស់គ្នា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការពារខ្លួនឯងផង ការពារក្រុមគ្រួសារផង និងការពារមិត្តភក្រ័បងប្អូនក្នុងសហគមន៍ផង៕ ប្រភព៖ លោក ហ៊ុយ
April 12, 2020 - ព័ត៌មានជាតិ
ផេកស្នងការនគរបាលរាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការខណ្ឌមានជ័យ និងខណ្ឌទួលគោកភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកអធិការខណ្ឌមានជ័យ និងអធិការខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះដល់គោលដៅជាច្រេីនភ្លាមៗ ដែលមានការផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាងដែលមិនអាចសម្រាកបាន ជាពិសេសគឺការជួបជុំផឹកស៊ីដែលមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ សូមចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩។ សូមអរគុណ !!!
April 11, 2020 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះមានការបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំង នូវទង្វើរបស់ព្រះសង្ឃមួយអង្គ បានបណ្តោយក្មេងប្រុសជាអនីតិជនម្នាក់បើកឡាន ដោយខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រឈមនឹងគ្រោះថ្នាក់ថែមទៀតផង។ ព្រះសង្ឃអង្គនោះ គឺជាព្រះសង្ឃ គីម ឌីណា ជាព្រះចៅអធិការវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ ។ ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ ព្រះសង្ឃ គីម ឌីណា បានទទួលកំហុស និងសូមអភ័យទោសជាសាធារណៈ៕
April 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ចាញ់បោកមិត្តភ័ក្រ យកម៉ូតូទៅបាត់ ហើយកុហកប្រាប់អ្នកសារព័ត៌មានថា មានជនសង្ស័យ២នាក់ធាក់ប្លន់ម៉ូតូរបស់គាត់ទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតហេតុ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្បែផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនស៊ីផេក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិត្រពាំងញូង ឃុំត្រពាំងញូង
April 11, 2020









