Khmernote Media
  • សុខភាព

    លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឲ្យ​ដឹង​ថា បុរស​អាយុ ៤០ ឆ្នាំ នៅ​ច្រាំង​ចំរេះ មាន​ករណី​លាប់​ជំងឺ​ឡើង​វិញ គឺ​ដោយសារ​ភាព​នៅ​សេសសល់វីរុស​នៅ​ក្នុង​ខ្លួន។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បុរស​រូប​នោះ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរ​ពេទ្យ ១៤ ថ្ងៃ ក៏​នៅ​តែ​ស្ថិត​ក្រោម​ការ​តាម​ដាន​ពី​សំណាក់​ក្រុម​គ្រូពេទ្យ រហូត​ដល់​ថ្ងៃ​ទី ១៥ គ្រូពេទ្យ​បាន​យក​ទឹក​រម្អិល​នៅ​ច្រមុះ និង​បំពង់ក​ទៅ​ពិនិត្យ​ម្ដង​ទៀត លទ្ធផល​ក៏​វិជ្ជមាន។ លោក​ជំទាវ​បាន​ពន្យល់​ទៀត​ថា ការ​លាប់​អាច​មក​ពី​វីរុស​បាន​សម្ងំ​ក្នុង​ខ្លួន ក្នុង​កម្រិត​ណា​មួយ​នៃ កោសិកា​របស់​មនុស្ស ដែល​មិន​អាច​ធ្វើ​តេស្ត​រក​ឃើញ បាន ឬ​អាច​ចម្លង​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ​ក៏​បាន ហើយ​ឥឡូវ​នេះ បុរស​ខាង​លើ​ក៏​តេស្ត​អវិជ្ជមាន​ម្ដង​ទៀត​ហើយ និង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក

    April 13, 2020
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ 22,115 នាក់ និងមានមនុស្សចំនួន 560,433 នាក់ បានឆ្លងវីរុសនេះ។ តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស៕ ប្រភព៖ Worldmeters.info

    April 13, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បុរសម្នាក់បានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសមួយនៅភូកេត កាលពីថ្ងៃសៅរ៍ ដោយមានថ្នាំមេតំហ្វេតាមីន ហើយបានស្នើសុំអោយប៉ូលិសចាប់ខ្លួនគាត់ ដូច្នេះគាត់ជាប់ឃុំមានម្ហូបអាហារហូប។ លោក Thammasant Boonsong នាយរងប៉ុស្តិ៍ប៉ូលិស Wichit ក្នុងស្រុក Muang បាននិយាយថា លោក និងសហការីមានការភ្ញាក់ផ្អើលនៅពេល ដែលបុរសឈ្មោះ Chayaphol Addin អាយុ២០ឆ្នាំ ចូលប៉ុស្តិ៍ប៉ូលិស ហើយបានបង្ហាញថ្នាំ “ya ba” មួយគ្រាប់ រួចបានស្នើអោយប៉ូលីសចាប់ខ្លួនគាត់តែម្តង។ លោកវរសេនីយ៍ទោ Thammasant បាននិយាយថា លោក Chayaphol បានប្រាប់ពួកគេថា

    April 13, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល រកមិនឃើញវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ ដោយគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ចំនួនវិជ្ជមានកូវីដ-១៩ នៅកម្ពុជា មានចំនួន១២២ករណីដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន

    April 13, 2020
  • PR

    ភ្នំពេញ ថ្ងៃទី១០ ខែមេសា៖ អ្នកបើកបររឺម៉ក ឬកង់បី ចំនួន៥ពាន់នាក់ ដែលបានភ្ជាប់ជាមួយនឹងកម្មវិធីហៅយានជំនិះ ផ្សេងៗ នៅថ្ងៃសុក្រនេះ បានទទួលកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យពួកគាត់ អាចចូលរួមបានកាន់តែប្រសើរក្នុងតួនាទីដ៏សំខាន់របស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ឬកូវីដ-១៩។ ព្រឹត្តិការណ៍ផ្តល់អំណោយក្រោមទស្សនទាន «ប្រទេសតែ១ សហគមន៍តែ១» មួយនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន Grab និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាលា រាជធានីភ្នំពេញ ដែលតំណាងដោយឯកឧត្ដមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមអ្នកអភិរក្សព្រៃឈើ បៃតង វ៉ររៀរស៍ (Baitong Warriors)។ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម នួន

    April 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណជា០៥ និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ក្រោយពីមានការជួយអន្តរាគមន៍បាញ់ពន្លត់ពីកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមពន្លត់អគ្គិភ័យ អស់ពេលជិត៣ម៉ោង ទើបរលត់ទៅវិញ នៅម៉ោង០៨ និង ១០នាទីយប់ថ្ងៃដដែលនេះ ។ អាគារឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា (Alliance Pharma Cambodge) មានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ

    April 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហាយឡែនឌ័រ (Highlander) ពាក់ស្លាកលេខនគរបាល បើកយ៉ាងលឿន ទៅបុកពីក្រោយរថយន្តហ្វត (Ford) ពាក់ស្លាកលេខរដ្ឋ កំពុងឈប់ស្តុបពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេកាលពីវេលាម៉ោង១០យប់ ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុប ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ តាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខរដ្ឋ17 2-0152 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត ខណៈពេលកំពុងឈប់រងចាំស្តុបបានមួយសន្ទុះ ក៏ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ Highlander

    April 13, 2020
  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ៖ ទីតាំងផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង ជាច្រេីនកន្លែងត្រូវបានលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅដល់គោលដៅភ្លាមៗ ដេីម្បីណែនាំ អប់រំ និងបញ្ឈប់សកម្មភាពទាំងនេះ។ សូមបងប្អូនទាំងអស់មេត្តាផ្អាកការជួបជុំផឹកស៉ី ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺលកូវីដ១៩ទាំងអស់!

    April 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងល្បាតអធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ទួលទំពូងទី១ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានចាប់ឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗ បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាតាមផ្លូវ មើលទៅគួរឲ្យសង្ស័យ ទើបចេញតាមឃ្លាំមើលពីក្រោយ រួចហៅឲ្យឈប់សុំត្រួតពិនិត្យ ជនសង្ស័យក៏បោះចោលអ្វីម៉្យាងទៅក្នុងរបងបរិវេណសាលាបឋមសិក្សារវត្តទួលទំពូង ធ្វើឲ្យសមត្ថកិច្ចចំណាយពេលចូលរកទំរាំឃើញ វត្ថុតាងឧបករណ៍កាច់សោរមួយឈុត (ដែកចុងស្រួល និងសោលេខ៨) ទើបវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្ដង ។ ការឃាត់ខ្លួននេះធ្វើឡើងនៅពេលកម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌចំការមន ដឹកនាំដោយលោកដែលនៅវេលាម៉ោងជាង០៣ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ នៅខាងលិចខ្លោងទ្វារវត្តទួលទំពូង លើកំណាត់ផ្លូវ១៥៥ កែងជាមួយផ្លូវ៤០៨ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ៖ ទី១.ឈ្មោះ ហ៊ល មករា មុខរបរមិនពិតប្រាកដ

    April 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនដែលមានកាំភ្លើងដើរភ្ជុងគំរាមកំហែងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ (ប្រើប្រាស់អាវុធជ័រគំរាមជនរងគ្រោះ) ភិតភ័យគ្រប់ៗគ្នា ហើយជនរងគ្រោះ ក៏រត់ទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចុះទៅត្រៀមលក្ខណៈអន្តរាគមន៍ ដោយប្រុងប្រយ័ត្ន តែពេលធ្លាក់កាំភ្លើងលើថ្នល់ មិនលឺសំលេងទើបដឹងកាំភ្លើងជ័រ ទើបឃាត់ខ្លួននាំមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ភ្លាមៗផងដែរ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវសហព័ន្ធរុស្សី កែងផ្លូវបត់ចូលភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះនិងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយមិនទាន់ដឹងថា តើជនដែលកាន់កាប់អាវុធជាប់និងខ្លួនពេលយប់ក្នុងបំណងអ្វីទេ តែយើងបាននាំពួកគេទៅសួរនាំនៅស្នាក់ការប៉ុស្តិ៍ ដើម្បីចង់ដឹងពីគោលបំណងរបស់គេ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើងគេឃើញ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ

    April 12, 2020