- Khmernote Media
- សង្គម
ស្ថានភាពជម្ងឺកូវីដ១៩ នៅតែជាបញ្ហាគួរអោយបារម្ភ ដែលយើងទាំងអស់គ្នាមិនអាចមើលស្រាលបាននោះទេ ពីព្រោះនៅទូទាំងពិភពលោកពុំទាន់មានថ្នាំព្យាបាលឡើយ។ ក្រឡែកមើលក្នុងប្រទេសកម្ពុជាយើងវិញ ថ្វីត្បិតស្ថានភាពហាក់មានភាពប្រសើរជាងមុនដោយអ្នកឆ្លងប្រចាំថ្ងៃមានចំនួនតិច ហើយអ្នកជាសះស្បើយមានចំនួនច្រើនជាងមុន ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តទទូចអោយប្រជាជនមិនត្រូវធ្វេសប្រហេស ឬមើលស្រាលឡើយ។ ដើម្បីជាការចូលរួមលើកទឹកចិត្តដល់ក្រុមការងារជួរមុខដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ក្រុមការងារ ផាក កាហ្វេ បានមានចូលរួមរៀបចំម្ហូបចំនួន ១០០០ ប្រអប់ ដែលមានតម្លៃប្រមាណ ៤០០០ ដុល្លារអាមេរិច ជូនលោកគ្រូអ្នកគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩នៅមន្ទីរមិត្តភាពខ្មែរ សូវៀត។ ថ្មីៗនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល រាជរដ្ឋាភិបាលបានចេញយុទ្ធនាការហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរទៅលេងស្រុកកំណើត។ ក្រុមការងារ ផាក កាហ្វេ ក៏បានរៀបចំកាហ្វេ និងអាហារមួយចំនួន យកទៅជូនពួកគាត់នៅតាមគោលដៅមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងត្រួតពិនិត្យនិងហាមឃាត់ចរាចរណ៍តាមដងផ្លូវ។ សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គមដែល
April 14, 2020 - សង្គម
ខណៈពេលដែលមេរោគផ្លូវដង្ហើមថ្មីកំពុងតែរាតត្បាតស្ទើរពេញពិភពលោក ហើយកម្ពុជាក៏បានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ចំនួន១២២ករណីដែរទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ ទន្ទឹមការប្រយុទ្ធប្រឆាំងនៃការឆ្លងរាតដាលនៃជំងឺ កូវីដ-១៩ យើងក៏មិនភ្លេចដែរចំពោះកុមារកម្ពុជា ដែលកំពុងខ្វះខាតក្នុងការព្យាបាលជំងឺទូទៅនៅមន្ទីពេទ្យគន្ធបុប្ផា ដោយក្នុងនោះក៏មានការអំពាវនាវអោយមានការចូលរួមគ្នាពីសំណាក់មហាជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ក្នុងការបរិច្ចាគមិនថាតិចក្តីច្រើនក្តី ដើម្បីទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ដើម្បីរួមចំណែកក្នុងការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ គេហទំព័រសារព័ត៌មាន ខ្មែរណូត (Khmernote Media) បានផ្តល់កញ្ចប់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់បងប្អូនទាំងអស់ ដែលចង់ចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជួយដល់កុមារកម្ពុជារាប់លាននាក់។ ចូលរួមទាំងអស់គ្នា ដើម្បីកុមារកម្ពុជា ដើម្បីអនាគតកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ កុមារជាអនាគតរបស់កម្ពុជា៕
April 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាល បន្ទាប់ពីបើករថយន្តយ៉ាងលឿនរេចង្កូតទៅឆ្វេងដៃ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដីអស់មួយដើម រថយន្តក្រឡាប់ផ្ងារមួយចំហៀង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចដីទំនេរមួយកន្លែង ចម្ងាយប្រហែល១០០ម៉ែត្រ ពីច្រកចូលសាលាខណ្ឌមានជ័យ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសដែលបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះរថយន្តម៉ាកឡិចស៊ីស LEXUS GS300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 2AZ-3357 ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា
April 14, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មានថៃ INNnews បានឲ្យដឹងថា យុវជន៤នាក់នៅខេត្ត Roi Et ត្រូវបានតម្រួតថៃធ្វើការចាប់ខ្លួន ក្រោយពួកគេបាន Live វីដេអូ តាមបណ្តាញសង្គមបង្ហាញពីសកម្មភាពលេងជះទឹកនៅថ្ងៃសង្ក្រាន ដែលខុសបំរាមរបស់រដ្ឋាភិបាលថៃ។ នៅឆ្នាំនេះ ថៃបានផ្អាកថ្ងៃបុណ្យជាតិមួយចំនួនចោល ដើម្បីសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។ សង្ក្រានគឺជាថ្ងៃចូលឆ្នាំថ្មីរបស់ថៃ ដែលមានមនុស្សជាច្រើននាំគ្នាលេងជះទឹក។ ថ្មីៗនេះ មានយុវជន៤នាក់បានបំពានបំរាមប្រកាសអាសន្ន ដោយនាំគ្នាជប់លៀងផឹកស៊ី និងលេងជះទឹកដាក់គ្នា ថែមទាំង Live វីដេអូតាមបណ្តាញសង្គមទៀត។ ក្រុមយុវជនទាំងនោះ នាំគ្នាជួបជុំយ៉ាងសប្បាយរីករាយ ដោយមិនខ្លាចនឹងច្បាប់ និងមិនខ្វល់ពីការប្រកាសអាសន្នអ្វីឡើយ។ ក្រុមស៊ើបអង្កេតបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅស្រុក Les Phume ខេត្ត
April 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្មេងសិស្សសាលា២នាក់ ត្រូវបានកម្លាំងមន្រ្តីអនុរក្សពន្ធនាគារ ឃាត់ខ្លួនប្រគល់ឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង ពាក់ព័ន្ធ ការយកក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅអោយអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី ត្រង់ចំណុចពន្ធនាគាររាជធានីភ្នំពេញ (PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០២នាក់ ឈ្មោះ អូន ធីតា ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ សុខ ចាន់គីមណាយ
April 14, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានមនុស្សចំនួន១១៦នាក់ ដែលបានជាសះស្បើយដោយសារវីរុសកូវីដ១៩ ត្រូវបានគេធ្វើតេស្តឃើញវិជ្ជមានឡើងវិញម្តងទៀត។ ករណីនេះបានកើតឡើងនៅពេលដែលមន្រ្តីបានលើកឡើងថា ពួកគេនឹងពិនិត្យមើលការបន្ធូរបន្ថយអនុសាសន៍តឹងរឹងក្នុងគោលបំណងបង្ការការផ្ទុះឡើងថ្មី ហើយចំនួនករណីឆ្លងវីរុសនេះនៅទូទាំងពិភពលោកបានកើនឡើងជិតដល់ ២ លាននាក់ហើយ។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងថ្មីតែ ២៥ ករណីប៉ុណ្ណោះនៅថ្ងៃច័ន្ទ កន្លងទៅនេះ ប៉ុន្តែការកើនឡើងអ្នកលាប់ជំងឺនេះឡើងវិញបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈប្រទេសនេះព្យាយាមកុំឲ្យមានអ្នកឆ្លងថ្មី។ ក្រុមមន្ត្រីកំពុងស៊ើបអង្កេតមូលហេតុចំពោះករណីនេះ ប៉ុន្តែលោក Jeong Eun-kyeong នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺកូរ៉េ (KCDC) បាននិយាយថា វីរុសនេះអាចនឹងលាប់ឡើងវិញ ជាជាងអ្នកជំងឺឆ្លងវីរុសនេះម្តងទៀត។ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០
April 14, 2020 - អន្តរជាតិ
គិតមកដល់ព្រឹកនេះម៉ោង ៨ ព្រឹកនៅកម្ពុជា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ 23,640 នាក់ និងមានមនុស្សចំនួន 586,941 នាក់ បានឆ្លងវីរុសនេះ ហើយចំនួនអ្នកជាសះស្បើយវិញត្រឹមតែ36,948 នាក់ប៉ុណ្ណោះ។ ចំនែកម្សិលមិញនេះអាមេរិកមានអ្នកស្លាប់ចំនួន 22,115 នាក់ និងមានអ្នកឆ្លងកូវីដ១៩ ចំនួន 560,433 នាក់។ តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស៕
April 14, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិុចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ទៅ ១៤នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩១នាក់ ហើយថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន៣១នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ
April 14, 2020 - ព័ត៌មានជាតិ
យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងពីការណែនាំ និងបញ្ឈប់ ទីតាំងផឹកសុី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់ការសម្រាករបស់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នៃអធិការខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ និងខណ្ឌចំការមន បានចុះដល់គោលដៅភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពរំខានទាំងនេះ៕
April 13, 2020 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ ៖ ស្ត្រីមេកាហាងមួយកន្លែងមិនដឹងមានវិបត្តិអ្វីគិតអ្វីលែងចេញ សុញគំនិតគិតខ្លី ជ្រើសយកការបញ្ចប់ជីវិត ចងកសម្លាប់ខ្លួន នៅក្នុងហាងអ៊ុតសក់មួយកន្លែង ផ្អើលអ្នកជិតខាងចោមរោមពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យពិនិត្យមើលទាំងថ្ងៃ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំជូត ឯកសក័ ពស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ មេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលបើកហាងអ៊ុតសក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិថ្មី១ សង្កាតតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ង៉ែត ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ
April 13, 2020









