- Khmernote Media
- កូវីដ-១៩
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការចូលរួមអបអរសាទរដល់ បុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់ ដែលឆ្លងCOVID-19 ពីប្រទេសថៃ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ ថែរក្សា ពិនិត្យព្យាបាលរហូតបានជាសះស្បើយ (លទ្ធផលអវិជ្ជមាន)។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ដោយបុរសទាំង
April 15, 2020 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ (ខេត្តត្រាត) មកកម្ពុជា (ខេត្តកោះកុង) ដោយដៃមានជាប់ខ្នោះ និងមានរបួសផងដែរ។ បុរសរូបនោះមានឈ្មោះ រស់ រឿន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាំងគោក ឃុំ តាគោក ស្រុក តាគោក ខេត្ត កំពង់ធំ។ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំ
April 15, 2020 - សុខភាព
ដូចដែលបានដឹងហើយថាវីរុស COVID-19 អាចរស់នៅលើវត្ថុផ្សេងៗក្នុងរយៈពេលយូរបាន។ មានមនុស្សមួយចំនួនបារម្ភខ្លាចមានវីរុស COVID-19 តោងជាប់នៅលើសម្លៀកបំពាក់ដោយមិនដឹងខ្លួនពេលចេញទៅណាមកណា ដូចនេះអង្គការសុខភាពពិភពលោក (WHO) បានណែនាំពីវិធីកម្ចាត់មេរោគលើសម្លៀកបំពាក់ ឬកំណាត់ផ្សេងៗ។ អង្គការសុខភាពពិភពលោក បានឲ្យដឹងតាមការបង្ហោះលើទំព័រហ្វេសប៊ុកថា មិនត្រូវយកកំណាត់ ឬសម្លៀកបំពាក់កខ្វក់តាមខ្លួនទេ។ ចំពោះកំណាត់ ឬសម្លៀកបំពាក់ណាដែលកខ្វក់ ឬសង្ស័យថាមានជាប់វីរុស COVID-19 ត្រូវបោកសម្អាតកំណាត់ទាំងនោះនឹងទឹកក្តៅ (៦០-៩០អង្សាសេ) ជាមួយសាប៊ូបោកខោអាវ។ អង្គការសុខភាពពិភពលោក បានបន្ថែមថា ប្រសិនបើអាច គួរថែមទឹកអូសាវែល តាមការណែនាំដែលមាននៅកញ្ចប់។ នៅពេលដែលសម្ងួត បើសម្ងួតជាមួយមាស៊ីនសម្ងួតសម្លៀកបំពាក់ ត្រូវសម្ងួតនៅក្នុងសីតុណ្ហភាពខ្ពស់ ឬក៏អាចហាលឲ្យចំកម្តៅថ្ងៃក៏បាន។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ
April 15, 2020 - អន្តរជាតិ
សិង្ហបុរី៖ យោងតាមការចុះផ្សាយលើសារព័ត៌មានសិង្ហបុរី straitstimes បានឲ្យដឹងថា គូស្នេហ៍ស្រីប្រុសមួយគូ កំពុងអង្គុយផឹកស៊ី និងអោបថើបគ្នាយ៉ាងរ៉ូមែនទិក ត្រូវបានប៉ូលិសសិង្ហបុរីធ្វើការផាកពិន័យចំនួន ៣០០ដុល្លារ ដោយសារតែមិនរក្សាគំលាតសង្គម (social distancing)។ ហេតុការណ៍នោះកើតឡើងថ្ងៃទី១៤ ម្សិលមិញនេះ នៅម្តុំផ្លូវ Upper Boon Keng។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា មន្ត្រីប៉ូលិសបានទទួលទូរស័ព្ទជាច្រើនរាយការណ៍ថា មានមនុស្ស២នាក់អង្គុយលេងនៅកៅសាធារណៈ ដោយមិនរក្សាគំលាតសង្គមឡើយ។ ក្រោយមកប៉ូលិសបានមកដល់កន្លែងកើតហេតុ ឃើញបុរសអាយុ២០ឆ្នាំ និងនារីអាយុ១៩ឆ្នាំ កំពុងតែអង្គុយនៅកន្លែងនោះ ហើយប៉ូលិសក៏បានផាកពិន័យពួកគេម្នាក់ ៣០០ដុល្លារ និងណែនាំឲ្យរក្សាគំលាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕ អត្ថបទ៖ សេម
April 15, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) ទីបំផុត ក្មេងស្រីរងគ្រោះ ដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមសង្គ្រោះរៀបចំដោយលោកឧកញ៉ា ទៀ វិចិត្រ មានក្រុមអូបរ័ និងទូកនេសាទ បានសហការរកឃើញសាកសពនៅចំណុចសមុទ្រមុខអូរត្រេះ២ ចម្ងាយពីកន្លែងលង់ទឹកប្រហែលមួយគីឡូម៉ែត្រ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ២០២០នេះ ក្នុងនោះពេលនាំសាកសពមកដល់ដីគោក ក៍មានវត្តមានពីថ្នាក់ដឹកនាំខេត្តនិងអជ្ញាធរពាក់ពន្ធ័ផងដែរ។ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រ ផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។ ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។ ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ
April 15, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចខេត្តកំពង់ធំ ការឃាត់ខ្លួន ជនសង្ស័យចំនួន ០១ នាក់ ញុះញង់ឲ្យ ប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍ (ឡាយវីដេអូ ញុះញង់ ប្រឆាំងបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល )។ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានធ្វើការឃាត់ខ្លួន
April 15, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំគម្រោង «ធ្វើស្រែសមូហភាព» ដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត៤០ហិកតានៅក្នុងឃុំព្រះដាក់ ក្នុងគោលបំណងគៀងគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក។ ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជម្រើសល្អបំផុតមួយគឺការធានាអោយមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវអោយមានការយកចិត្តទុកដាក់ខ្ពស់។ ប្រជាជនទាំង៣៩គ្រួសារ មកពីភូមិអូរទទឺងនិងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ។ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី«ស្រូវស្រាលដើមរដូវ»ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង(ក្នុងចំនួនប្រហាក់ប្រហែលនឹងធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹងសម្រេចបន្តជុំទី២ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។ ការធ្វើស្រែសមូហភាពនេះ នឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការគៀងគរបន្ថែមពីសប្បុរសជន
April 15, 2020 - សុខភាព
អ្នកដែលមានសុខភាពខ្សោយ មានជំងឺប្រចាំកាយ ពិសេសចាស់ៗ ងាយប្រឈមនឹងការឆ្លងខ្លាំងនឹងការឆ្លងជំងឺ COVID-19 ហើយចុះស្រ្តីមានផ្ទៃពោះវិញ អាចចាត់ចូលជាមនុស្សងាយប្រឈមខ្លាំងនឹងការឆ្លងដែរឬទេ? ចំពោះបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក (WHO) បកស្រាយថា បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។ ដោយឡែកការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោកដដែលបញ្ជាក់ថា កំពុងដំណើរការនៅឡើយ។ ចំពោះវិធីការពារខ្លួនពី COVID-19 មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ
April 15, 2020 - អន្តរជាតិ
គិតមកដល់ថ្ងៃ ១៥ មេសា ឆ្នាំ ២០២០ ម៉ោង ៨ ព្រឹកនេះនៅកម្ពុជា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ 26,047 នាក់ និងមានមនុស្សចំនួន 613,886 នាក់ បានឆ្លងវីរុសនេះ ហើយចំនួនអ្នកជាសះស្បើយវិញត្រឹមតែ 38,820នាក់ប៉ុណ្ណោះ។ បើប្រៀបធៀបនឹងម្សិលមិញនេះអាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មីកើនឡើងចំនួន 26,945 នាក់ និងមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន 2,407 នាក់ ហើយអ្នកជាសះស្បើយមានត្រឹម 1,872 នាក់ប៉ុណ្ណោះ។ តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក
April 15, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយមានចំនួន ០៥នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩៦នាក់ ហើយថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ
April 15, 2020









