- Khmernote Media
- បច្ចេកវិទ្យា
បង្ហាញវត្តមានលើទីផ្សារមិនបានប៉ុន្មានផង សម្រាប់តែស្មាតហ្វូនលំដាប់កំពូលរៀមច្បង ហ្ស៊ូមដល់ឋានព្រះច័ន្ទ Huawei P40 5G និង Huawei P40 Pro ដណ្តើមបានពានរង្វាន់ផ្ទួនៗគ្នាពីស្ថាប័នអន្តរជាតិ TIPA World Awards 2020 និង DXOMARK ផ្នែកថតរូបវីដេអូស្អាតស៊ីដាច់គេ គុណភាពកម្រិតអាជីព។ ស្មាតហ្វូន Huawei P40 ស៊េរី ត្រូវបានចរនាឡើងយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងស្រស់ស្អាតបែបអេឡេហ្គង់ កាលីបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបឈានមុខគេ ជាពិសេសគឺសេនស័រកាមេរ៉ាថតរូបវីដេអូកម្រិតអាជីព Leica របស់ប្រទេសអាល្លឺម៉ង់តែម្តង មានកាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រធំជាងគេចំណោមកំពូលស្មានហ្វូនទាំងអស់
April 16, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលក្រុមការងារយើងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា កម្ពុជាបានផ្អាកមិនអោយជនបរទេស មកពីប្រទេស បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា រហូតទាល់តែមានការធូរស្រាលពីស្ថានភាពជំងឺកូវីដ-១៩។ លិខិតជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នោះបានអោយដឹងថាទៀតថា ក្រសួងសុខាភិបាលបានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនអោយជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។ ការផ្អាកមិនអោយជនបរទេសចូលមកកម្ពុជារួមមានជនបរទេសដែលមកពី ប្រទេស បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ហើយរាល់វិធានការរឹតបន្តិងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល
April 16, 2020 - សង្គម
ដោយសារតែការរីករាលដាលយ៉ាងគំហុកនៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន 2,000 ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។ ចាប់តាំងពីIsuzu បានបើកដំណើរការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017
April 16, 2020 - បច្ចេកវិទ្យា
យោងទៅតាមភាពរីកចម្រើននៃស្មាតហ្វូនសព្វថ្ងៃនេះ បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរស័ព្ទ flagship ឥឡូវនេះបាន ក្លាយទៅជាបច្ចេកវិទ្យាដែលពេញនិយមនៅលើស្មាតហ្វូនទូទៅបច្ចុប្បន្ន។ មិនត្រឹមតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតែមួយគត់ដែលពេញនិយមកាលពីប៉ុន្មានឆ្នាំមុន ឬក៏ការស្វែងរកដំណោះស្រាយនៃបញ្ហាអេក្រង់ (កំណែទម្រង់នៃកាមេរ៉ា) របស់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅកាលពីឆ្នាំមុននេះទេ។ គឹនៅជារៀងរាល់ឆ្នាំក្រុមហ៊ុនទូរស័ព្ទតែងតែមាននូវអ្វីថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ ។ បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំឆ្នាំ មុកដល់ឥឡូវនេះយើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើនបានធ្វើការបំពាក់នៅលើទូរស័ព្ទកំរិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវ ទៅលើកំណែទម្រង់អេក្រង់និងកំរិតភាពច្បាស់នៃកាមេរ៉ាមុខនិងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទ។ ជាដំបូងគឺ ចំនុចកាមេរ៉ាក្រោយ ដែលក្នុងកំឡុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃនិងកាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និងការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែ បន្តិចម្តងៗនឹងកាន់តែមានជំនាញ។ ហើយចាប់ពីក្នុងឆ្នាំនេះ កំរិត 108MP នឹងចាប់ផ្តើមបង្ហាញខ្លួននៅចំពោះមុខលោកអ្នក ។បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន 12MP 48MP និង 64MP ។ តែជាការពិត
April 16, 2020 - សុខភាព
ដូចដែលបានដឹងហើយថា វីរុស COVID-19 គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានឆាប់រហ័សបំផុត។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងពីវិធីដែលគួរធ្វើប្រសិនបើនៅក្នុងគ្រួសារមានសមាជិកដែលសង្ស័យ ឬបានឆ្លងវីរុសCOVID-19។ ១.សម្រាប់អ្នកមើលថែអ្នកជំងឺ -ត្រូវធានាថាអ្នកជំងឺបានសម្រាក ញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារដែលមានជីវជាតិច្រើន -ពាក់ម៉ាស់ពេលនៅក្នុងបន្ទប់តែមួយជាមួយអ្នកជំងឺ មិនត្រូវប៉ះម៉ាស់ ឬមុខពេលកំពុងប្រើប្រាស់ ហើយត្រូវបោះម៉ាស់ចោលឲ្យបានត្រឹមត្រូវពេលឈប់ប្រើ។ -លាងសម្អាតដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល (ជាពិសេស ក្រោយពេលប៉ះពាល់អ្នកជំងឺ ឬវត្ថុជុំវិញខ្លួនអ្នកជំងឺ មុន ឬក្រោយពេលរៀបចំអាហារ។ល។ -សម្លាប់មេរោគលើវត្ថុដែលអ្នកជំងឺប៉ះពាល់ញឹកញាប់។ -ទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់ ក្នុងករណីដែលអ្នកជំងឺមានអាការៈមិនល្អ ឬពិបាកដកដង្ហើម។ ២.សម្រាប់សមាជិកគ្រួសារ -ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬអាល់កុល (ពិសេស
April 16, 2020 - បច្ចេកវិទ្យា
ភ្នំពេញ ថ្ងៃទី១៥ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យជាតិដ៏សំខាន់បំផុត សម្រាប់កម្ពុជានោះ នៅតែអាចប្រារព្ធឡើងបានតាមអនឡាញ បើទោះបីជាមានការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ ដែលបានបង្ខំឲ្យមានការលើកពេលថ្ងៃឈប់សម្រាកនៅកម្ពុជាផ្ទាល់ និងបានរារាំងមិនឲ្យពលរដ្ឋកម្ពុជាទូទាំងពិភពលោកជួបជុំគ្នា ជាលក្ខណៈគ្រួសារ និងសហគមន៍តាមបែបប្រពៃណី ក៏ដោយ។ ព្រឹត្តិការណ៍ «Stay Home Khmer New Year ឬ អបអរ ថ្ងៃចូលឆ្នាំខ្មែរពីផ្ទះ» នឹងមានការផ្ដល់ជូននូវការលេងល្បែងប្រជាប្រិយ ជាច្រើន ការប្រគំតន្ត្រី និងការសម្តែងពីសំណាក់កំពូលតារាចម្រៀង តារាកំប្លែង និងពិធីករកម្មវិធីលេងហ្គេមកម្សាន្តល្បីៗប្រចាំកម្ពុជា ជាច្រើនរូបដែលនឹងមានផ្សាយផ្ទាល់ ជូនទស្សនា នៅលើ Facebook តាមរយៈ https://www.facebook.com/IKAREeverywhere/
April 16, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុកធ្វេីការស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងបន្តឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សបានចំនួន០៥នាក់បន្ថែមទៀតក្នុងចំណោមបក្សពួកដែលធ្វេីសកម្មភាពពីបានមួយថ្ងៃក្នុងនោះគឺ៖ ១-ឈ្មោះ យ៉េន យីន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្រពេីត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ២-ឈ្មោះ ព្រឿង សវ៉ាន ហៅ ម៉ៅ
April 16, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការរកឃើញបំណែកបដិមាព្រះពុទ្ធជាច្រើនអង្គនៅប្រាសាទអង្គរវត្ត។ បំណែកបដិមាទាំងនេះត្រូវបានកប់ក្នុងដីក្នុងជម្រៅរាក់ និងរកឃើញដោយអ្នកបុរាណវិទូរនៃអាជ្ញាធរជាតិអប្សរានាពេលបំពេញភារកិច្ចរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណប្រាសាទអង្គរវត្ត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
April 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាបន្តធ្លាក់ចុះ ដោយមានតម្លៃ ២,២៥០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា តំលៃប្រេងឥន្ធនៈ ទាំងនេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន៕
April 16, 2020 - សង្គម
ស្របពេលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិជម្ងឺកូវីដ១៩ យើងឃើញថាអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ហើយខ្លះឈានទៅដល់ការបិទអាជីវកម្មតែម្តង។ ផ្ទុយទៅវិញ ផាក កាហ្វេ ដែលជាភោជនីយដ្ឋាន ប្រ៊ែនខ្មែរក្នុងស្រុកមួយ បាននិងកំពុងឈរជើងយ៉ាងមាំ ថែមទាំងប្រកាសរើសបុគ្គលិកជាច្រើននាក់បន្ថែមទៀតផងដែរ។ តើហេតុអ្វីបានជា ផាកកាហ្វេ អាចសម្របខ្លួនបានឆាប់រហ័ស ឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ១៩នេះ? ចម្លើយនៃសំណួរខាងលើ គឺមិនមែនជារឿងចៃដន្យនោះទេ។ ស្របពេលដែលមនុស្សគ្រប់គ្នា ខ្លាចឆ្លងជម្ងឺកូវីដ១៩ នៅពេលមកទទួលទានអាហារនៅខាងក្រៅ ផាក កាហ្វេ បានធ្វើរឿងជាច្រើន។ រាល់បុគ្គលិកផាកកាហ្វេទាំងអស់ ត្រូវវាស់កំដៅមុនចូលធ្វើការគ្រប់ៗគ្នា។ បើសីតុណ្ហភាពលើសពី ៣៧.៥ អង្សារសេ ពួកគេនឹងមិនត្រូវអនុញ្ញាត្តិឲ្យចូលក្នុងហាងធ្វើការនោះទេ។ ពួកគេត្រូវត្រឡប់ទៅផ្ទះសម្រាក និងប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត។ រាល់បុគ្គលិកក្នុងហាងត្រូវពាក់ម៉ាស និងស្រោមដៃជាដាច់ខាត។ បើយើងនៅក្នុងហាងហើយសង្កេតអោយបានដិតដល់ ផាក
April 16, 2020








