- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងដឹកកាកសំណល់សំណង់ ពិដាន ម្នាងសិលា ស្បៃក្រណាត់ផ្សេងៗ ដែលរុះរើពីអគារការដ្ឋានសំណង់ខ្ពស់ៗ ដែលសង់ជិតរួចរាល់នោះ យកទៅចាក់ចោលនៅចំណុងដីឡូត៍មួយកន្លែង នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រហែលជិតកន្លះខែរាល់ពេលយប់ស្ងាត់ មិនរំខានអាជ្ញាធរឡើយ ទាល់តែចាក់ចោលគរដូចភ្នំ មានទាំងអ្នករើសអេតចាយទៅកាយរាយប៉ាយពេញដីឡូត៍ តាំងពីថ្ងៃទី៤-ទី៥ ខែមេសា ឆ្នាំ២០២០មកម៉្លេះ ។ លុះមួយអាទិត្យក្រោយមកនៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ គេឃើញវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចុះពិនិត្យមើល រួចបញ្ជាអោយអាជ្ញាធរសង្កាត់ចាក់អង្រែលើ ធ្វើការសម្អាតចេញជាបន្ទាន់។ អាជ្ញាធរសង្កាត់ចៅអង្រែលើ ដែលដឹកនាំដោយលោក កែវ សាវឿន
April 16, 2020 - សុខភាព
ទារិកាមួយរូបបានសង្គ្រោះដោយជោគជ័យ ពីម្ដាយមានផ្ទុកវីរុស COVID-19 ប៉ុន្តែស្ដ្រីជាម្ដាយបានស្លាប់ ក្រោយការសម្រាលកូនដោយវះកាត់នេះបានប៉ុន្មានថ្ងៃក្រោយមកទៀត។ សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា នេះថា ទារិកាដែលជាកូនរបស់ស្ត្រីឈ្មោះ Mary Agyeiwaa Agyapong វ័យ២៨ ឆ្នាំខាងលើត្រូវបានជួយសង្គ្រោះ ឲ្យមានសុវត្ថិភាព និងមានសុខភាពល្អធម្មតា។ ស្រ្តីរូបនេះជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យសាកលវិទ្យាល័យLuton and Dunstableនៅប្រទេសអង់គ្លេស។ គិលានុបដ្ឋាយិកាឈ្មោះ Mary Agyeiwaa Agyapong ស្រ្តីខាងលើត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់ភ្លាមៗក្រោយបានដឹងថាមានផ្ទុកវីរុស COVID-19 ដើម្បីជួយសង្គ្រោះកូននៅក្នុងផ្ទៃ។ ថ្វីបើកូនរបស់នាងមានសុវត្ថិភាពក៏ពិតមែន តែស្រ្តីជាគិលានុបដ្ឋាយិការូបនេះបានស្លាប់នៅប៉ុន្មុានថ្ងៃក្រោយវះកាត់បើទោះបីជាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ។ ការស្លាប់គិលានុបដ្ឋាយិកាខាងលើ បានធ្វើឲ្យចំនួនបុគ្គលិកសុខាភិបាលនៅអង់គ្លេសស្លាប់ដោយសារ COVID-19 ឡើងដល់៤៥នាក់។
April 16, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយមានចំនួន ០២នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩៨នាក់ ហើយថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ
April 16, 2020 - កូវីដ-១៩
រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការកែសម្រួលបទបញ្ជាលេខ ០២.ប.ប ដែលចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយហាមមិនអោយមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយជាកំហិត ដែលមានសុពលភាពដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទើបអនុញ្ញាតអោយមានការធ្វើដំណើរឡើងវិញ។ ដោយយោងតាមសេចក្តីសម្រេចដែលសារព័ត៌មានខ្មែរណូតទទួលបាននៅមុននេះបន្តិច និងយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺបញ្ចប់សុពលភាពបទបញ្ជាលេខ ០២.ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដោយអនុញ្ញាតអោយមានការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយជាធម្មតាវិញចាប់ពីម៉ោង ០៦:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះជាកំហិត។ ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕
April 16, 2020 - ព័ត៌មានជាតិ
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការស្នើ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំចាត់វិធានការចត្តាឡីស័ករយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនីដែលបានឈប់សម្រាក និងបានវិលត្រឡប់ចូល បម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
April 15, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ នាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិបាក់ខែង បានបាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។ ជនដៃដល់ជាបបងថ្លៃជនរងគ្រោះ ឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ ហើយជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុក អរិយក្សត្រ ខេត្តកណ្តាល ។ ពេលនេះសមត្ថកិច្ចកំពុងចុះទៅកាន់ទីតាំងកន្លែងកើតហេតុក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងឡើងលើសាឡាងត្រួតពិនិត្យ នាម៉ោង៩និង០០នាទីនេះ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
April 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ដោយទទួលបានបទបញ្ជារ និងការនែនាំបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅម៉ោង៩ និង២០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទចាប់ជំរិតទារប្រាក់ (ចាប់មនុស្សដាក់ក្នុងរថយន្ដទារប្រាក់) នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យ ដែលឃាត់ខ្លួន៣នាក់មានឈ្មោះ
April 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីជនជាតិចិន ប្លន់រថយន្ត PRIUS ពីជនជាតិចិនដូចគ្នា បានសម្រេច នៅក្នុងខណ្ឌ៧មករា ហើយព្យាយាមបើករត់គេចខ្លួន តែដល់ពេលដឹងថារថយន្តមានភ្ជាប់ GPS និងមានអ្នកដេញតាមទៀតនោះ ក៏សម្រេចចិត្តបើករថយន្តយកមកប្លុងចោល នៅក្នុងបរិវេណទីក្រុងកោះពេជ្រ ហើយរត់គេចខ្លួនបាត់ស្រមោល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះមកត្រួតពិនិត្យមើលតាមជំនាញផងដែរ។ ហេតុការណ៍ប្លន់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ១១១ កែងផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា លុះពេលប្រទះឃើញរថយន្តដែលប្លុងចោលគឺនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចចំណតរថយន្តមុខអាគារB ទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
April 15, 2020 - សិល្បៈ
កាលពីថ្មីៗនេះតារាជាច្រើននាក់ ក៏ដូចជាអ្នកលេងហ្វេសបុក និង instagram បានបង្ហោះរូបថត pillow challenge ដោយយកខ្នើយមកមកចងជាមួយដងខ្លួន ដាក់ខ្សែក្រវ៉ាត់ យកធ្វើជាម៉ូតសម្លៀកបំពាក់ ថតបែបសប្បាយៗ ដែលប្រភពចេញមកពីបរទេសដោយគេធ្វើបែបនេះកំឡុងពេលដែល ផ្អាកការដើរទៅខាងក្រៅ និងនៅផ្ទះ ជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ស្រាប់តែថ្ងៃមិញនេះលោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានសរសេរបង្ហោះលើហ្វេសបុកផ្លូវការរបស់លោកថា៖ “ថ្មីៗនេះសិល្បករសិល្បការិនីមួយចំនួនថតយកខ្នើយមករចនាជាសម្លៀកបំពាក់ ខ្ញុំគិតថាជារឿងមិនសមរម្យទេ បើអាចគួរតែបញ្ឈប់កុំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង!”។ តើបងប្អូនយល់យ៉ាងណាដែល ចំពោះការលើកឡើងរបស់លោកប្រធានសមាគមសិល្បៈ?
April 15, 2020 - សិល្បៈ
មុននេះបន្តិច យោងតាមហ្វេសបុកផេករបស់លោកហេង ឡុង ប្រធានសមាគមសិល្បៈ បានបង្ហោះឲ្យដឹងថា “គាត់សំណូមពរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅ pey pey dy ទៅព្រមាន ដើម្បីកុំឲ្យវប្បធម៌អសីលធម៌នេះបន្តកើតឡើងទៀត”។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការបង្ហោះរិដេអូមួយ ដែលបានថតពីសកម្មភាពក្រុមលោក Peypey dy ធ្វើខួបកំណើតឲ្យមិត្តភក្តិ ដែលគេហៅឈ្មោះគាត់ថា “ម៉ែសេះ” ដែលរូបនំខេក ជារូបអង្គជាតិរបស់មនុស្សប្រុស និងបានបង្ហាញសកម្មភាពមិនសមរម្យមួយចំនួន ដែលធ្វើឲ្យអ្នកលេងហ្វេសបុកមានការរិះគន់ទង្វើបែបនេះ ហើយពួកគាត់ក៏បានធ្វើការ Live វិដេអូសុំទោស និងសោកស្តាយទង្វើរបស់ក្រុមគាត់ដែរ៕
April 15, 2020









