Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។ ជនសង្ស័យឈ្មោះ ម៉ម ពុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ ផ្លូវលេខ៩ ភូមិត្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានឆបោកចំនួន៣ករណីពិតប្រាកដមែន ដោយ ករណីទី១ ខ្លួនបានឆបោករថយន្ត១គ្រឿងម៉ាក Toyota Pruis 2005 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ (សន្លឹកពន្ធ) កាលពីអំឡុងខែកុម្ភៈ

    April 15, 2020
  • ព័ត៌មានជាតិ

    កាលពីព្រឹកមិញនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្រសួងសុខាភិបាលបានអំពាវនាវអោយពលរដ្ឋរស់នៅតំបន់ខ្លះនៃនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកកូវីដ-១៩ បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ នៅមុននេះបន្តិចដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនៅក្នុងសារតេឡេក្រាមដោយ ច្រានចោលទាំងស្រុងនិងចាត់ទុកថាការចុះផ្សាយព័ត៌មានមួយនេះជាការបំពុលសង្គម។ លោកជំទាវ ឱ វណ្ណ ឌីន បានបញ្ជាក់ថា ព័ត៌មានខាងលើនេះជាព័ត៌មានប្រឌិត មិនពិតទេ ជាព័ត៌មានបំពុលសង្គម ហើយក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ។ លោកជំទាវ អ្នកនាំពាក្យក្រសួងសុខាភិបាលដដែល អំពាវនាវដល់សាធារណជនអោយបានជ្រាបថា រាល់ព័ត៌មានទាំងឡាយណាដែលមិនមានប្រភពចេញពីក្រសួងសុខាភិបាល គឺជាព័ត៌មានមិនពិត។ សូមអរគុណ៕

    April 14, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនហួវៃ ដាក់លក់ស្មាតហ្វូន5G ជំនាន់ថ្មី អ៊ីនធឺណែតលឿនដូចហោះ ថតរូបល្អដាច់គេ ហ្សូមដល់ឋានព្រះច័ន្ទ សាកថ្មរហ័សឥតខ្សែ HUAWEI P40 តម្លៃត្រឹមតែ $669 និង HUAWEI P40 Pro តម្លៃ $899 ថែមកាដូ Power bank 10,000mAh QuickCharge (18W) នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ស្មាតហ្វូន5G HUAWEI P40 ស៊េរី ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតពី P30 ដែលល្បីល្បាញខ្លាំងផ្នែកថតរូប និងបច្ចេកវិទ្យាឈានមុខមួយគ្មានពីរ ជាមួយនឹងរូបរាងកាន់តែល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ទឹកប្រាក់ទឹកកក

    April 14, 2020
  • អន្តរជាតិ

    មុននេះបន្តិចផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានបង្ហោះឲ្យបានដឹងពីដំណឹងល្អដែលថា វ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19 ដឹកនាំដោយលោកស្រី Chen Wei បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ផេកស្ថានទូតចិនដដែលបានសរសេររៀបរាប់ថា៖ “នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ 4月12日,由中国军事科学院军事医学研究院生物工程研究所陈薇院士团队研发的腺病毒载体重组新冠病毒疫苗开展二期临床试验。世界卫生组织官网公布,这是全球目前唯一进入二期临床试验的新冠病毒疫苗。 On April 12th, the adenovirus vector vaccine, being developed by a

    April 14, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-អាជ្ញាធរបានធ្វើការឃាត់ពលរដ្ឋជាកម្មករតាមកសិដ្ឋាន ប្រុសស្រីចំនួន៤៨នាក់ ដែលបន្លំជិះក្នុងរថយន្តដឹកទំនិញធុនធំមួយគ្រឿងពីខេត្តកំពង់ស្ពឺបម្រុងឆ្លងចូលទៅខេត្តកោះកុង កាលពីព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ មន្ត្រីថ្លែងថា សមត្ថកិច្ចគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា ដែលប្រចាំការត្រង់ចំណុចគីឡូម៉ែត្រ លេខ ១៤១ ផ្លូវបំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ជាមួយ ស្រុកស្រែ អំបិល ខេត្តកោះកុង បានឃាត់រថយន្តទ្រុងធុនធំមួយគ្រឿង ដែលធ្វើដំណើរចេញពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ ខេត្តកោះកុង ក្រោយត្រួតពិនិត្យក្នុងរថយន្តនោះ ឃើញមានបានលាក់បង្កប់កម្មករ ក្នុងទ្រុងរថយន្តចំនួន៤៨នាក់ (ស្រី១៧នាក់) ។ ក្រោយឃាត់សួរនាំរួចមក សមត្ថកិច្ចក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋយល់ពីអ្វីដែលជាវិធានការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីការពារមិនអោយឆ្លងជំងឺកូវីដ១៩

    April 14, 2020
  • សុខភាព

    ការ​សិក្សាមួយ​​នៅ​ប្រទេស​ប្រេស៊ីល​ដោយ​តេស្ដ​​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ក្ល័ររូគីន​( chloroquine) ​ដើម្បី​ព្យាបាល​វីរុស COVID-19 តែត្រូវ​បញ្ឈប់​មុន​កាល​កំណត់ ព្រោះ​​ក្រុម​អ្នក​ជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិតខ្ពស់ មួយ​ចំនួន​​ជួប​បញ្ហា​ចង្វាក់​បេះដូង។ អ្នក​ស្រាវជ្រាវ​នៅ​ប្រេស៊ីល​បាន​បញ្ចូល​មនុស្ស​៤៤០នាក់​ទៅ​ក្នុង​ការ​សិក្សាតេស្ដ​មើល​ថា​ថ្នាំ​ chloroquine នេះ​ ថាមាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​វីរុស COVID-19ដែរឬយ៉ាងណា​។ អ្នក​ចូល​រួម​បាន​បែង​ចែក​ជា​ពីរក្រុម​ដោយ​មួយ​ក្រុម​អ្នក​ជំងឺ​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​៦០០មីល្លិក្រាម​ពីរដង​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​១០ថ្ងៃ និង​ក្រុម​មួយ​ទៀត​ប្រើប្រាស់​ក្នុង​កម្រិត​ ៤៥០មីល្លិក្រាម​សម្រាប់​៥ថ្ងៃ​ដែល​ពីរ​ថ្ងៃ​ដំបូង​ប្រើ​ក្នុង​កម្រិត​គុណ​នឹង​ពីរ​។ ការសិក្សា​នេះ​គឺ​ទាំង​គ្រូពេទ្យ និង​អ្នក​ជំងឺ​សុទ្ធតែ​មិន​ដឹង​ពី​កម្រិត​ថ្នាំ​ដែល​គួលេប​ទទួល។​ ប៉ុន្តែ​ក្រោយ​ពី​ធ្វើតេស្ត​អ្នក​ជំងឺបាន​​៨១​នាក់ ក្នុង​ការ​សិក្សារ​នេះរួច​មក​ អ្នក​ស្រាវជ្រាវ​ក៏រកឃើញ​ថា​មាន​បញ្ហា​កើត​ឡើង។ ក្នុង​អំឡុងពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​​ចាប់ផ្ដើម​ការ​ព្យាបាល អ្នក​ជំងឺ​ក្នុង​ក្រុម​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​កម្រិត​ខ្ពស់​មាន​បញ្ហា​ចង្វាក់​បេះដូង​ខ្ពស់ជាង​អ្នកស្ថិត​ក្នុង​ក្រុម​ប្រើប្រាស់​ក្នុង​កម្រិត​ទាប។ អ្នក​ជំងឺ​ពីរ​នាក់​ក្នុង​ក្រុម​ប្រើប្រាស់​ថ្នាំ​កម្រិត​ខ្ពស់​មាន​ចង្វាក់​បេះដូងដើរ​លឿន និង​ខុស​ប្រក្រតី​ (ventricular tachychardia ) មុន​នឹង​អ្នកទាំងពីរ​ស្លាប់។ ក្រោយ​ពី​ទទួល​បាន​លទ្ធផល​បែបនេះ អ្នក​ស្រាវជ្រាវ​បាន​បញ្ឈប់​ការ​សិក្សា​ទៅ​លើ​ក្រុម​អ្នក​ជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​ខ្ពស់ និង​បាន​ព្រមាន​ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​គ្រុនចាញ់​ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ព្យាបាល​វីរុស COVID-19។ មន្ទីរពេទ្យ​នៅ​ប្រទេស​បារាំង​ក៏​បាន​រាយការណ៍​នៅ​ក្នុង​សារព័ត៌មាន

    April 14, 2020
  • បច្ចេកវិទ្យា

    ត្បិតថាស្មាតហ្វូន realme ជាម៉ាកសញ្ញាចេញមកក្រោយគេក៏ពិតមែនប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗនៅជុំវិញពិភពលោក ហើយបានក្លាយជាជំរើសរបស់អ្នកប្រើប្រាស់រាប់សិបលាននាក់។ ហើយក្នុងនោះផងដែរ ស្មាតហ្វូនដែលទទួលបានចាប់អារម្មណ៍បំផុតពីសំណាក់យុវវ័យគឺrealme Number series ។ ឧទាហរណ៍ដូចជាផលិតផលដំបូងដែល realme បានដាក់ប្រកាសនៅប្រទេសកម្ពុជា realme 5 series ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាង៥លាននាក់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មិនត្រឹមតែដោយសារតែការរចនា និងសមត្ថភាពរបស់វាប៉ុណ្ណោះទេ ក៏ព្រោះតែseries នេះជាseries មួយដែលតែងតែមានការប្តេជ្ញាចិត្តក្នុងការនាំយកបទពិសោធន៍ជីវិតថ្មីៗដល់យុវវ័យ។ ចាប់តាំងពីrealmeបានបង្កើតឡើងមក ផលិតផលនីមួយៗរបស់ realme បានអនុវត្តស្មារតីនៃការហ៊ានឆ្ពោះទៅមុខដើម្បីអភិវឌ្ឍន៍។ ប្រៀបបានដូចជាយុវជនក្មេងៗគ្រប់រូបដែលមិនព្រមចុះចាញ់ រាល់ផលិតផលរបស់realme កំពុងតែប្រើបច្ចេកវិទ្យាកំពូលរបស់ជួរតម្លៃផ្សេងៗ ដើម្បីកែប្រែផ្នត់គំនិតរបស់មនុស្សគ្រប់រូបទៅលើពាក្យ “យុវវ័យ”។ ដូចគ្នានឹង realme 5 series

    April 14, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានលេចចេញសារជាសម្លេង របស់ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណបានបំផុសបំប៉ោងព័ត៌មានមិនពិតដែលថា មានបុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ បានមកធ្វើការងារ និងប្រាស្រ័យទាក់ទងជាមួយនឹងសហការីរបស់គាត់នៅក្នុងខេត្តកំពង់ចាម ដែលអាចបង្កជាការចម្លងរីករាលដាលជំងឺនេះពេញក្នុងខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការបញ្ជាក់ថា បុរសនោះមិនដែលបានមកកាន់ទឹកដីខេត្តកំពង់ចាមចាប់តាំងពីមានការរាលដាលនៃជំងឺកូវីដ១៩នោះឡើយ ហើយរដ្ឋបាលខេត្តកំពង់ចាមសូមបដិសេធទាំងស្រុងនូវព័ត៌មានរបស់ស្ត្រីខាងលើ ដោយតម្រូវឲ្យស្ត្រីរូបនោះកែតម្រូវព័ត៌មានរបស់ខ្លួនឡើងវិញជាបន្ទាន់ ព្រមទាំងអំពាវនាវដល់សាធារណជនឲ្យមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ដែលកំពុងធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងសកម្មក្នុងការងារ ទប់ស្កាត់ និងព្យាបាលករណីជំងឺកូវីដ១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសេចក្តីសុខរបស់ប្រជាជនទូទៅ៕ អត្ថបទ៖ សេម

    April 14, 2020
  • សុខភាព

    ចាប់​តាំង​ពី​ការ​ផ្ទុះ វីរុស​COVID-19មក បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​នូវ​ទស្សនៈ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ព្យាបាល ឬ​ទប់​ស្កាត់​ដែល​មិន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​អង្គការសុខាភាពពិភពលោក ដែល​មាន​ការ​និយាយ​តៗគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ ១.ដុស​ធ្មេញនឹង​អំបិល៣ដង/ថ្ងៃ រួចផឹកទឹកសម្លាប់ COVID-19 ទស្សនៈ​មួយ​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បដិសេធ​ថា​មិន​មែន​ជា​ការពិត។ វាគ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ។ ២.បរិភោគខ្ញី និង​ផឹក​ទឹក​ក្តៅ​បាន​ច្រើន អាច​សម្លាប់​មេរោគ COVID-19 ដូច​នឹង​ការ​លើក​ឡើង​ខាង​លើដែរ លោក លី សូវ៉ាន់ បាន​ច្រានចោល​ការ​លើក​ឡើង​នេះថា មិនពិត។ លោក​បានឲ្យ​ដឹង​ថា គ្មាន​ការ​សិក្សា​ណា​មួយ​អាច​បញ្ជាក់ថា គ្រាន់​តែ​ញ៉ាំខ្ញី ឬទឹក​ក្តៅ អាច​សម្លាប់​វីរុស COVID-19 បាន​នោះ​ទេ។ ៣.

    April 14, 2020
  • សង្គម

    ភ្នំពេញ – ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។ ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន: អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។ ក្រុមហ៊ុន Unilever រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s ,

    April 14, 2020