- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១១ និង០០នាទីនៅក្នុងរោងចក្រ កាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអួលបាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ជនរងគ្រោះមានឈ្មោះ ណៃ រដ្ឋា ភេទស្រី អាយុ ៤១ ឆ្នាំ ខណ:ពេលកំពុងហូបបាយ នៅក្នុងអគាររោងចក្រ។ ភ្លាមនោះអ្នកហូបបាយជាមួយបាននាំគ្នាយកគាត់មកពេទ្យ ដែលប្រចាំការក្នុងរោងចក្រ ពេលយកមកដល់ពេទ្យដែលប្រចាំការបានបញ្ជូនមកពេទ្យខេត្តកំពង់ចាម តែអកុសលនៅពេលមកដល់ពេទ្យកំពង់ចាម ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងបានដឹកបន្តទៅផ្ទះនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម
April 13, 2020 - បច្ចេកវិទ្យា
ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i តម្លៃ $279 កំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគំាទ្រនៅប្រទេសកម្ពុជា រហូតលក់ដាច់ស្តុក។ ចំណុចដែលធ្វើឲ្យស្មាតហ្វូនស៊េរីថ្មី Huawei nova 7i ហាក់មានភាពលេចធ្លោនោះរួមមាន៖ ១. ការឌីហ្សាញបែបហ្វាសិនទាន់សម័យ ស្មាតហ្វូន Huawei nova 7i ត្រូវបានរចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងបែបទាន់សម័យ High Show អមពណ៌ល្អប្រណីតលក្ខណៈហ្វាសិន (Fashion) ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់ និងជាពិសេសគឺយុវវ័យតែម្តង។ HUAWEI nova 7i មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកបែកផ្ទៃមេឃ។ ២.
April 13, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ អ្នកនៅភូមិ Kepuh ប្រទេសឥណ្ឌូនេស៊ី ត្រូវបានខ្លោចលងដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភូមិនៅលើកោះ Java បានដាក់ពង្រាយខ្មោចក្លែងក្លាយនៅតាមដងផ្លូវជាច្រើន ដោយសង្ឃឹមថា ជួយមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ដើម្បីការពារមិនឲ្យឆ្លងវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន reuters។ លោក Anjar Pancaningtyas ប្រធានក្រុមយុវជនក្នុងភូមិ ដែលបានសម្របសម្រួលជាមួយប៉ូលីសលើគំនិតផ្តួចផ្តើមដ៏ចំលែកនេះ ដើម្បីលើកកម្ពស់គម្លាតសង្គម (social distancing) ទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ១៩ បានឲ្យដឹងថា ខ្មោច pocong មានលក្ខណៈព្រឺព្រួច និងគួរឲ្យខ្លាច វាតំណាងឱ្យអន្ទាក់ចាប់ព្រលឹងនៃការស្លាប់។ ប៉ុន្តែយ៉ាងណានៅពេលយុទ្ធនាការចាប់ផ្តើមដំបូងវាមិនទទួលបានផលឡើយ ដោយវាមិនបានធ្វើឲ្យអ្នកភូមិនៅផ្ទះទេ បែរជាឱ្យអ្នកភូមចេញក្រៅលើសដើម ហើយប្រមូលយកខ្មោចក្លែងក្លាយទាំងនោះដាក់ផ្ទះរៀងខ្លួនទៅវិញ។ ក្រោយមកទៀតក្រុមការងាររបស់លោក Anjar
April 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ និងផ្លូវព្រះមុនីវង្ស រួមទាំងស្ពានព្រះមុនីវង្ស នាពេលបច្ចុប្បន្ននេះ ឃើញថា ស្ពានបត់ឡើងស្ពានអាកាសថ្មីមួយ ទើបស្ថាបនារួច មានការរីកចម្រើននិងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ មានសំណង់ ឬអគារយ៉ាងច្រើនកុះករកើតឡើងអមសងខាងផ្លូវ តែក្រុមឈ្មួញរកស៊ីដឹកដី ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់លំនៅឋាន ឬអគារផ្សេងៗ បាននឹងកំពុងធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវទៅវិញ ទោះបីជាអាជ្ញាធរខិតខំថែទាំ និងអប់រំណែនាំក្រុមរថយន្តដឹកខ្សាច់ទាំងនោះយ៉ាងណាក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់ ដឹកដីអស់ទាំងនោះ លួចដឹកពេលយប់ ហូរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវដដែល។ ជាក់ស្ដែង កាលពីវេលាម៉ោង០៩ និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែមេសា
April 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកកម្មកររោងចក្រ ២គ្រឿង និងរថយន្ត PRIUS បើកវ៉ាជែងបន្តបន្ទាប់គ្នាចូលគន្លងម្ខាងទៀតបញ្ច្រាសទិសដៅទៅបុករថយន្ត Highlander មួយគ្រឿងទៀត កំពុងបើកស្របទិស ក្នុងល្បឿនលឿន បណ្ដាលឲ្យរងការខូចខាតទាំង៤គ្រឿង និងបណ្ដាលឲ្យកម្មការនីរោងចក្រជាច្រើននាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់អស់ទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃ១៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌឺ១គ្រឿងធ្វើដំណើរពីលិចទៅកើត (ភ្នំពេញ-អ្នកលឿង) បានបុកប៉ះជាមួយរថយន្ត៣គ្រឿងទៀត (រថយន្តកូរ៉េ២គ្រឿង ដឹកកម្មកររោងចក្រនិងរថយន្តព្រុស) ដែលធ្វើដំណើរពីកើតមកលិច បញ្ច្រាស់ទឹសគ្នាពេញទំហឹង បណ្តាលអោយកម្មករ-កម្មការីរោងចក្ររងរបួសស្រាលជាច្រើននាក់ ត្រូវដឹកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយផងដែរ។ បច្ចុប្បន្នក្រោយពេលកើតហេតុ
April 13, 2020 - កូវីដ-១៩
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ ប្រទេសថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន ២៨ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថែម០២នាក់ផងដែរ។ ក្នុងចំណោមករណីថ្មីនេះ មាន១៨ ករណីជាប់ទាក់ទងនឹងករណីឆ្លងមុនៗ ហើយ ៧ ករណីទៀតមិនមានជាប់ទាក់ទងនឹងករណីឆ្លងមុនៗឡើយ និង ៣ នាក់ទៀតជាជនជាតិថៃ ដែលបានធ្វើដំណើរទៅកាន់ខេត្តស៊ូឡាវ៉ាសេស៊ីភាគខាងត្បូង ប្រទេសឥណ្ឌូណេស៊ី សម្រាប់ការប្រជុំសាសនាកាលពីខែមុន។ ភាគច្រើននៃករណីថ្មីៗនេះគឺស្ថិតនៅក្នុងទីក្រុងបាងកក នេះបើតាមការបញ្ជាក់ពីលោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។ ចាប់តាំងពីការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបានកើតឡើងនៅក្នុងខែមករាមក ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន ២ ៥៧៩
April 13, 2020 - សុខភាព
ដូចដែលគ្រប់គ្នាបានដឹងហើយថា វីរុស COVID-19 បង្ហាញរោគសញ្ញាស្ទើរទាំងស្រុងស្រដៀងទៅនឹងជំងឺផ្តាសាយធំដែរ ដែលធ្វើឲ្យមានភាពពិបាកក្នុងការដាក់ការសង្ស័យថា អ្នកជំងឺកើតជំងឺCOVID-19 ឬគ្រាន់តែផ្តាសាយធំធម្មតា។ អង្គការសុខភាពពិភពលោក តែងប្រាប់ឲ្យដឹងពីរោគសញ្ញារបស់វីរុស COVID-19 ដើម្បីងាយស្រួលដាក់ការសង្ស័យលើអ្នកជំងឺមានផ្ទុកវីរុស COVID-19ដូចជា៖ -ក្តៅខ្លួន -ហត់ អស់កម្លាំង -ក្អកស្ងួត -ដកដង្ហើមខ្លីៗ រោគសញ្ញាទាំងនេះ គឺជាសញ្ញាទូទៅដែលត្រូវបានរកឃើញនៅលើអ្នកជំងឺ COVID-19។ ក្រៅពីនេះ អ្នកជំងឺអាចចេញរោគសញ្ញា ឈឺចុកចាប់ពេញខ្លួន តឹងច្រមុះ ហៀរសម្បោរ ឈឺក ឬរាករូសជាដើម។ ចំណែកជំងឺផ្តាសាយធំ រោគសញ្ញាដែលចេញនៅពេលឈឺភាគច្រើនគឺ ក្តៅខ្លួន ក្អក ព្រឺររងា ឈឺខ្លួន ឈឺក្បាល
April 13, 2020 - PR
នាពេលថ្មីៗនេះ ទូរសព្ទម៉ូដែលថ្មីចុងក្រោយនៃត្រកូល Y គឺ Y50 កំពុងបានធ្វើឲ្យសារព័ត៌មានជាច្រើននៅតំបន់អាស៊ី មានការចាប់អារម្មណ៏ជាខ្លាំង ព្រោះដោយសារអ្នកគាំទ្រនៅទូទាំងទ្វីបអាស៊ីទទូចចង់ដឹងពី Spec និងតម្លៃចេញលក់ជាផ្លូវការ ដែលពួកគាត់ទន្ទឹងរង់ចាំយូរ។ តម្លៃជាផ្លូវការដំបូងរបស់ Y50 ត្រូវបានទម្លាយឲ្យដឹងមុនដំបូងគេនៅលើពិភពលោក តាមរយៈ vivo ប្រចាំប្រទេសកម្ពុជា ដែលបានចេញលក់ Y50 ផ្លូវការដំបូងគេបំផុតនៅលើពិភពលោក។ ខាងក្រុមហ៊ុន vivo នៅប្រទេសកម្ពុជាយើងបានបង្ហើបឲ្យដឹងថា ទីផ្សារប្រទេសកម្ពុជាជាទីផ្សារពិសេស ដែលមានសក្ដានុពលធំធេង និងមានអ្នកគាំទ្រស្មោះត្រង់ ដែលជាហេតុនាំឲ្យក្រុមហ៊ុន vivo សម្រេចយកប្រទេសកម្ពុជាជាប្រទេសបើកឆាក Y50 មុនដំបូងគេបំផុត សូម្បីតែប្រទេសក្បែរខាង ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី
April 13, 2020 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី SinChewDaily បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានពលរដ្ឋថៃម្នាក់បានចែកចាយវីដេអូខ្លីមួយបង្ហាញពីឧបករណ៍វាស់កំដៅក្លែងក្លាយមួយ ដែលគេលក់តាមអនឡាញ ដោយឧបករណ៍នោះវាស់កំដៅយ៉ាងណាក៏មិនលើ៣៧អង្សាសេដែរ។ ហើយនៅពេលដែលពួកវាគាស់ឧបករណ៍វាស់កំដៅនោះមើល គឺឧបករណ៍នោះប្រហោងក្នុងតែម្តង ដោយមានតែបន្ទះឈីបសម្រាប់ដំណើរអេក្រង់ LCD ប៉ុណ្ណោះ។ ហើយរាល់ពេលប្រើឧបករណ៍វាស់កំដៅនោះ គឺអេក្រង់បង្ហាញទិន្នន័យមក មិនដែលលើសពី ៣៧អង្សាសេនោះឡើយ។ ជាក់ស្តែងទំនិញក្លែងក្លាយនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរថៃបានធ្វើការបង្ក្រាបទ្រង់ទ្រាយធំទៅលើក្រុមរត់ពន្ធចិនជាច្រើន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។ នៅក្នុងឃ្លាំងរបស់ពួកគេមានដូចជា ម៉ាស់ ឧបករណ៍ពាក់ការពារ ឧបករណ៍វាស់កំដៅ និងរបាំងមុខ ដែលមានតម្លៃសរុបជាង ៣៣ លានបាត ត្រូវបានប៉ូលីសថៃធ្វើការរឹបអូស៕ អត្ថបទ៖ សេម ប្រភព៖ SinChewDaily
April 13, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការរកឃើញអ្នកមានវីរុស កូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នឹងអាចឈានចូលជាករណីដែលចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច ប្រសិនបើរកឃើញថាមិនមានប្រភពនៃការចម្លងច្បាស់លាស់។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍នៅមុខអ្នកសារព័ត៌មានជាច្រើនថា៖ “ក្រសួងសុខាភិបាលសូមធ្វើការកត់សំគាល់ថា ការរកឃើញអ្នកមានវីរុស កូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងអាចឈានចូលជាករណីដែលចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច ប្រសិនបើការស្រាវជ្រាវបន្តរបស់ក្រុមការងាររបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរពាក់ពន្ធ័ អាចរកឃើញថាមិនមានប្រភពនៃការចម្លងវីរុស កូវីដ-១៩ ច្បាស់លាស់”៕
April 13, 2020








