Khmernote Media
  • បច្ចេកវិទ្យា

    នៅឆ្នាំមុន ក្រោយពីrealmeបានដាក់សម្ភាធន៍នូវ X2 Proមក One Plus 7T រួមជាមួយនិង iphone 11 Pro ម៉ូឌែលទាំង3នេះបានទទួលការវាយតម្លៃពីសំណាក់សារព័ត៌មានបច្ចេកវិទ្យាកំពូលប្រចាំប្រទេសអេស៉្បាញ(El androide libre)ថាជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ។ ដែលនៅក្នុងពេលនោះ realme X2 Pro បានបំពាក់នូវអេក្រង់កំរិត refresh rate 90Hz និងការសាកថ្មល្បឿនលឿន50W ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលមានល្បឿនលឿនបំផុត ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ រីឯទូរស័ព្ទ flagship ដែលបានចាប់ផ្តើមដាក់សម្ភោធថ្មីៗនៅក្នុងឆ្នាំនេះផងដែរក៏សុទ្ធតែបានចាប់ផ្តើមជ្រើសយកនូវអេក្រង់90Hzឬក៏120Hz ធ្វើជាបច្ចេកវិទ្យាដ៏ចាំបាច់មួយបំពាក់សម្រាប់នៅលើទូរស័ព្ទ flagship ហើយអ្នកប្រើប្រាស់ក៏ចាប់ផ្តើមកាន់តែមានការទាមទារចំពោះកំរិត refresh rate

    April 17, 2020
  • សុខភាព

    ទីក្រុង​អ៊ូហាន ប្រទេស​ចិន​ដែល​តំបន់​ផ្ទុះ​វីរុស COVID-19 លើក​ដំបូង​បាន​ដំឡើង​តួលេខ​អ្នក​ស្លាប់​នៅ​ថ្ងៃ​ទី១៧ ខែមេសានេះ​ ជិត៥០%​បន្ថែមទៀតលើ​ចំនួន​អ្នកស្លាប់ដែលបាន​កត់ត្រាកន្លង​មក​​ដោយ​ថា​ការ​រាយការណ៍​ករណីស្លាប់ពីមុន​មាន​កំហុស​ឆ្គងខ្លះៗ​។ អាជ្ញាធរ​​ទីក្រុង​អ៊ូហាន​បាន​បង្ហោះសារ​ក្នុង​បណ្ដាញ​សង្គម​ថា​ចំនួន​អ្នក​ស្លាប់​នៅ​អ៊ូហាន​បាន​បន្ថែម​១ ២៩០​នាក់​ទៀត​ដែល​នេះ​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​ក្នុង​ទីក្រុង​នេះ​មាន​ ៣ ៨៦៩នាក់។ ការ​ផ្លាស់ប្តូរ​តួលេខ​នេះ​ ​ក៏បាន​​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ទូទាំង​ប្រទេស​ចិន​កើន​ជិត ៣៩%​បន្ថែមទៀត ឬស្មើ​នឹង​ ៤ ៦៣២នាក់។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺឆ្លង​នៅ​ទីក្រុង​អ៊ូហាន​ក៏​បាន​លើក​ហេតុផល​ជា​ច្រើន​ទាក់ទង​នឹង​កំហុស​ឆ្គង​នេះ​ថា​មក​ពី​បុគ្គលិក​ពេទ្យ​ពិបាក​ក្នុង​ការ​រាយការណ៍​ដោយ​សារ​ករណីឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​រាយការណ៍​យឺត បាត់​ទិន្នន័យ ឬ​រាយការណ៍​ខុសជាដើម​។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​ទីក្រុង​អ៊ូហាន​បាន​បន្ត​ថា​មកពី​កន្លែង​ធ្វើ​តេស្ដ និង​ព្យាបាល​មិនគ្រប់គ្រាន់ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​បាន​ស្លាប់​នៅ​ផ្ទះ ដូចនេះហើយ​ទើប​ការ​ស្លាប់​នេះ​មិន​បាន​រាយការណ៍​ត្រឹមត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    April 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាម៉ារីបាឡែន បើកបរបញ្ច្រាសទិសដៅចរាចរណ៍ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាក LEXUS RX400h បើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ទៅបុកពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំងសងខាងមួយកំណត់មុខយ៉ាងដំណំដូចគ្នា បើកទៅមុខលែងរួច និងផ្ទុះពោងសុវត្ថិភាពពេញក្នុងរថយន្តផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០១:២០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវលេខ១០១៩ ជិតវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សាក្សីនៅដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកាម៉ារីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6972 បើកបរបញ្ច្រាសទិសដៅចរាចរណ៍ ខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តម៉ាក LEXUS

    April 17, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-ដូចការគ្រោងទុកនៅវេលាថ្ងៃត្រង់ថ្ងៃ១៧មេសា២០២០នេះ កម្មករ កម្មការីនីមួយចំនួននៅតាមរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ ត្រូវបានអជ្ញាធរតម្រូវអោយធ្វើតាមវិធានការ ចត្តាឡីស័ក ដោយឃាត់ទុកដាក់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅអាគារដែលមន្ទីរការងារនិងអជ្ញាធរខេត្តរៀបចំក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មិនទាន់អនុញ្ញាតអោយចូលធ្វើការទេ ដើម្បីបង្ការ ពីការចម្លងមេរោគកូវីដ១៩។ បើតាមសមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រោយអជ្ញាធរចាត់វិធានការនេះ ភ្លាមៗកម្មករ កម្មការនី ដែលទើបមកដល់កន្លែងធ្វើការវិញនោះ មិនព្រមស្តាប់តាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវអោយពួកគាត់នៅដាច់ដោយឡែកឡើយ ដោយស្នើសុំចូលធ្វើការធម្មតា ប៉ុន្តែក្រោយការពន្យល់ហេតុផលនិងនិតិវិធីបង្ការជំងឺការពារខ្លាចមានចម្លងដល់កម្មករ កម្មការនីផ្សេងទៀតដែលនៅធ្វើការមិនបន្លាស់ទី កម្មករ កម្មការីនីទាំងនោះក៍បានយល់ព្រមចូលស្នាក់នៅក្នុងបន្ទប់ដាច់ឡោយឡែក រយៈពេល១៤ថ្ងៃ ក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រពីមន្ត្រីចត្តាឡីសក័និងការឃ្លាំមើលពីសមត្ថកិច្ច ៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង  

    April 17, 2020
  • កូវីដ-១៩

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន13 597 295ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន14 751នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕

    April 17, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត បានធ្វើការប្រកាសស្វែងរកជនបរទេស ដែលមានភិនភាគដូចខាងក្រោម។ ដូច្នេះប្រសិនបេីបងប្អូនបានឃេីញជនបរទេសខាងក្រោមសូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់​ តាមរយៈលេខទូរស័ព្ទ​ 087 289 431​, 012 289 431​,​ 096 366 5596។ គួរបញ្ជាក់ផងដែរថា យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Japantoday បានឱ្យដឹងថា ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុន អាយុ ៣៨ឆ្នាំ (ជនសង្ស័យដែលប៉ូលិសកម្ពុជាកំពុងស្វែងរក) នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់៕ អត្ថបទ៖ សេម ប្រភព៖ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត, Japantoday

    April 17, 2020
  • សុខភាព

    អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​រក​ឃើញ​​ថ្នាំ​ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស COVID-19 ខណៈអ្នកស្លាប់ភាគច្រើន​ដោយសារបញ្ហានេះ។ អ្នកវិទ្យាសាស្រ្តចិនរកឃើញថា​ការ​ស្លាប់​ភាគ​ច្រើន​នៃ​ការ​ឆ្លង​វីរុស COVID-19 គឺ​មកពី​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស។ ប៉ុន្តែ​ឥលូវ​នេះ​អ្នក​ស្រាវ​ជ្រាវ​ប្រទេស​ចិន​បាន​ប្រាប់​ថា​ពួកគេ​បាន​រក​ឃើញ​ថ្នាំ​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នេះ​ហើយ។ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​ COVID-19 ៥៦៤នាក់​ក្នុង​នោះ​មាន​៦១នាក់​មាន​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​នៅ​តាម​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​អំឡុង​ខែ​មករា និង​ខែ​កុម្ភៈ។ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​នៅលើ​វែបសាយ MerRix បាន​បង្ហាញ​ថា​ថ្នាំ​ដែល​គេ​ប្រើប្រាស់​សម្រាប់​ជំងឺលើសឈាម​គឹ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស COVID-19។ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ខាងលើ​ អ្នក​មាន​ជំងឺ​សួតធ្ងន់ធ្ងរមាន​ត្រឹមតែ ៣២,៧%។ អ្នកវិទ្យាសាស្ត្រ​បាន​បន្តថា​អ្នក​ជំងឺ​លើស​ឈាម​ដែល​ប្រើ​ថ្នាំ​ ACEI/ARB ​អាច​នឹង​ការពារ​ពី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ពេល​ឆ្លង​វីរុស COVID-19។ ដូចនេះ​ហើយ​ការ​ព្យាបាល​នេះ​គឺ​មិន​គួរ​បញ្ឈប់​ទេ​លុះត្រាតែ​មាន​ភស្តុតាង​នៃ​ជំងឺ​រាតត្បាត​នេះ​បន្ថែម​ទៀត។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ទៀតថា​ទោះជាលទ្ធផល​បាន​រកឃើញបែបនេះមែន តែថាក៏​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ទៀតដែរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា

    April 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកកម្ទេចថ្មមួយគ្រឿងបើកលឿន រេចង្កូតឡើងលើសួនច្បារ ក្រឡាប់ដាច់កាឡេចាក់កម្ទេចថ្មចោលពេញផ្លូវ ខ្ទាតទៅត្រូវកង់បីឥណ្ឌាមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុប QMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ខាងលើពាក់ស្លាលលេខ ភ្នំពេញ 3C 9497 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសណ្ណាណ ទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុ ដោយឃើញរថយន្តនៅខាងមុខ ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារ អមផ្លូវបណ្តាលដាច់កាឡេ ក្រឡាប់ចាក់កម្ទេចថ្មចោលខ្ទេចតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវកង់បីឥណ្ឌា ដែលនៅម្ខាងនៃសួនច្បារបណ្តាលឲ្យរងការខូចខាតផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដោយមានការខូចខាតច្រើនទើបបញ្ជូនកម្លាំងជំនាញរាជធានី មកវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕ អត្ថបទ&រូបភាព៖ បងម៉េង

    April 17, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបានបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីព្យាបាលជាសះស្បើយ និងមិនមានករណីវីជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅ៩៨នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន២៤នាក់ដដែល រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់២នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំណុចមុខអតីត ក្រសួងបរិស្ថានចាស់ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់នារីជនបរទេសបានសម្រេច។ ពេលនោះកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំចាស់ ពណ៌ក្រម ពាក់ស្លាកលេខកំពត ១D-១០៦៧ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចគេចខ្លួន។ លុះដល់ម៉ោង ២៣និង២០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន

    April 16, 2020