Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០៦កញ្ចប់ធំល្មម រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដេីម្បីសាកសួរបន្ត កាលពីវេលាម៉ោង០០:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្នុងភូមិមច្ឆា ផ្លូវបេតុង(អត់លេខ) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់ពីដំណើររឿងហេតុការណ៌នេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង

    April 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ជនជាតិបរទេសប្រុសស្រី២នាក់ បានរបួសធ្ងន់ផ្លោងបោកផ្ទប់ទ្វារ និងកញ្ចក់រថយន្ត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត នៅចំណុចផ្លូវបំបែកជាបួន បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ចុះអន្តរាគមន៍ភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួនលើផ្លូវ៣១០ កែងផ្លូវ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអាល់ផាត (ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-8580 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមផ្លូវលេខ៥៧

    April 18, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៩នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ

    April 18, 2020
  • PR

    កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និងរង្វាន់ធំរថយន្ត Ford EcoSport 2020 ចំនួន 1 គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប 5 ម៉ឺនដុល្លារ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត

    April 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន ក្រោយពីទទួលបណ្ដឹងពីបុរសជនរងគ្រោះជាជនជាតិចិនដូចគ្នាសង្ស័យករណីឆបោកលុយជិត៤ម៉ឺនដុល្លារបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងកម្លាំងនគរបាលចុះអន្តរាគមន៍ហេតុការកើតឡើង កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចអាគារដឹព្រីដ លើផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីនគរបាលបានអោយដឹងថា មុនកើតហេតុប្រជាពលរដ្ឋប្ដឹងថាមានបុរសជនជាតិចិនចាប់ចិនដូចគ្នាចងនៅចំណុចមុខអាគារដឹព្រីដ ផ្លូវ៧៨ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ក្រោយមកក៏បានដឹកនាំកម្លាំងចុះទៅកន្លែងកើតភ្លាមៗរួចក៏ឃើញបុរសជនជាតិចិនម្នាក់ ដោយបុរសជនជាតិចិនចាប់ពិតប្រាកដមែនហើយក៏អោយនគរបាលចេះភាសាចិនសួរនាំ ដើម្បីរាយការណ៍ជូនថ្នាក់លើ ។ សមត្ថកិច្ចនគរបាលបន្តថា ករណីខាងលើនេះជាការឆបោកពាក់ព័ន្ធរឿងវេរលុយជិត៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក តែជនរងគ្រោះជាអ្នកចាប់បុរសជនសង្ស័យជាជនជាតិចិនដូចគ្នា ដែលជាបក្សពួកករណីឆបោក ហើយជនរងគ្រោះគាត់បានដាក់ពាក្យបណ្ដឹងនៅកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយរងចាំអាវុធមកយកទៅសួរនាំ ។ ករណីខាងលើក៏មានកម្លាំងអាវុធហត្ថចុះមកដែរតែអ្នកយកព័ត៌មានសួរមិនបានឆ្លើយតបថា ជាករណីអ្វីអោយច្បាស់នោះទេ

    April 17, 2020
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ដ្រីសុខាភិបាល និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ថ្នាំពេទ្យមួយកន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមមន្ដ្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) ឲ្យដឹងថា ការចុះបង្ក្រាបនេះ ដោយសារតែទីតាំងនេះលក់ថ្នាំខូចសុពលភាព, ខុសស្ដង់ដារ, ជិតខូចសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ។ មន្ដ្រីរូបនេះបានបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងប្រតិបត្ដិការបង្ក្រាប ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

    April 17, 2020
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ ជនសង្ស័យប្រុស-ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីពួកគេទាំង៣នាក់នេះបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកលក់ថ្នាំញៀន (ម៉ាទឹកក) ដូចលក់ផលិតផលផ្សេងៗព្រមទាំងប្រើប្រាស់ថ្នាំញៀនទៀតផង។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ដោយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តផង។ ជនសង្ស័យប្រុស-ស្រីដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ពាក់ព័ន្ធករណីបង្ហោះលក់គ្រឿងញៀន និងសេពគ្រឿងញៀនតាមបណ្តាញសង្គមហ្វេសប៊ុកនេះត្រូវបានលោក ហួត បូរី អធិការនគរបាលក្រុងបានលុង ឲ្យដឹងថា ១.ឈ្មោះ ជឿន ប៊ុនថាន (ហៅអូន) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ជាអ្នកយកAcoount

    April 17, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពី​ការ​ពន្យារ​ពេល​នៃ​ការ​ចូល​រៀន​ឡើងវិញ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ការ​ជូន​ដំណឹង​ជា​ថ្មី។ សុំអាណាព្យាបាលទាំងអស់ ក៏ដូចជាសិស្ស និស្សិតមេត្តាជ្រាបជាដំណឹង និងអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា៕

    April 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានក្រើនរំលឹកប្រជាពលរដ្ឋ ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក “ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យក្នងចំនួនពី៣ទៅ៥ដង” ។ យោងតាមសេចក្តីជូនដំណឹងនេះ គឺ

    April 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់(ស្រី០១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន០៤ករណី កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ) នៅចំណុចមុខផ្ទះលេខ២DE0 ផ្លូវលេខ១១២ កែងផ្លូវលេខ២៣៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា

    April 17, 2020