- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ទីតាំងល្បែងអនឡាញមួយកន្លែង ដែលផ្សាយផ្ទាល់ចេញពីកាស៉ីណូ ជ្រកក្រោមស្លាកណេង២៤ម៉ោង ឬហ្គេមកម្សាន្ត យីហោ (FC 99 កាហ្វេអ៉ិនធឺណេត) ដែលសំបូរទៅដោយក្រុមអ្នកញៀនល្បែងនាំគ្នាប្រមូលផ្តុំចូលលេងភ្នាល់ដាក់ប្រាក់តាមគណនេយ្យណេត យ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលដែលពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដយ៉ាងណា ក៏ក្រុមអ្នកញៀនទាំងនោះមិនខ្លាចញញើតនឹងសេចក្តីស្លាប់ឡើយ តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបហើយ កាលល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅម្ដុំផ្សារទួលគោក ផ្ទះលេខ៣២,៣៤ ផ្លូវ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, សង្កាត់បឹងកក់២
April 19, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨.០៤.២០២០ វេលាម៉ោង១៦:១៥នាទី នៅលើផ្លូវជាតិ៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង ។ បង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុ ខណ:ពេលកំពុងជិះម៉ូតូម្នាក់ឯង បណ្តាលដួលម៉ូតូដាច់រលាត់ជើង (រងរបួសស្រាល) ។ សម្ភារបាត់បង់រួមមាន ៖ កាបូប១,ប្រាក់ចំនួន១៣ម៉ឺនរៀល , ប័ណ្ណដកប្រាក់វីង១សន្លឹក មានទឹកប្រាក់ចំនួន
April 19, 2020 - បច្ចេកវិទ្យា
ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើននៅប្រទេសកម្ពុជាបានដាក់សម្ភោធជាបន្តបន្ទាប់នូវផលិតផលថ្មីជាច្រើន ។ រីឯ realme កម្ពុជាក៏មិនមានការរាថយក្នុងការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែរគឺ realme 6 និង realme 6Pro ហើយការដាក់សម្ភោធរបស់ realme នៅក្នុងលើកនេះផងដែរគឹនឹងមានជាកម្មវិធីបែបកំប្លែងៗ សប្បាយៗ សម្រាប់យុវវ័យមកបង្ហាញជូនលោកអ្នក។ ពិតមែនតែការដាក់សម្ភោធលើកដំបូងនៃម៉ូឌែលមួយនេះមិនមែនធ្វើឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ប៉ុន្តែបើយោងតាមការដាក់សម្ភោធនៅក្នុងទីផ្សារផ្សេងៗ យើងឃើញថា realme 6 series គឺជាម៉ូឌែលដែលគួរឲ្យយើងទន្ទឹមរង់ចាំជាងគេមួយសម្រាប់ដើមកន្លះឆ្នាំនេះ។ ក៏ពីព្រោះតែrealme 6 series ដែលជាម៉ូឌែលកំរិតមធ្យមមួយ តែបែរជាបំពាក់នូវបច្ចេកវិទ្យាកំពូលដែលពេញនិយមក្នុងឆ្នាំ2020 ដូចជាអេក្រង់90Hz កាមេរ៉ា AI ក្រោយ 4 គ្រាប់ ជាមួយនឹងកាមេរ៉ាបង្កប់ក្រោមអេក្រង់។
April 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង០៧និង៥០នាទី មានករណីមនុស្សស្លាប់ ឈ្មោះ LINGANNA GOPULA ភេទប្រុស អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127 នៅចំណុចអាគារ ការដ្ឋានសំណង់លេខ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះនិងធ្វើសំណង់ជាមួយគ្នាបានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា
April 19, 2020 - PR
ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបាន ដាក់លក់ជាផ្លូវការហើយនូវម៉ូឌែលចុងក្រោយនៃត្រកូល Y គឺ Y50។ ក្នុងអំឡុងពេល Pre-order ខាងក្រុមហ៊ុនបានសង្កេតឃើញថា ប្រជាប្រិយភាពរបស់ម៉ូដែលត្រកូល Y ថ្មីនេះ ទទួលបានការគាំទ្រលើសពីការរំពឹងទុក។ ក្រុមហ៊ុនសូមថ្លែងអំណរគុណចំពោះបងប្អូនដែលបានធ្វើការ Pre-order ហើយសូមជម្រាបជូនជាដំណឹងចំពោះបងប្អូនដែលជ្រើសរើសយក Y50 ចាប់ពីថ្ងៃចេញលក់ផ្លូវការនេះតទៅថា លោកអ្នកនឹងទទួលបានកាដូពិសេសធំពីក្រុមហ៊ុន គឺដងសែលហ្វី កាស និងកែវទឹកមួយដ៏ស្រស់ស្អាត ហើយសូមកុំភ្លេចសួររកាដូផ្សេងៗផ្ដល់ដោយម្ចាស់ហាងនីមួយៗបន្ថែមផង។ ក្រុមហ៊ុនមានផែនការដាក់លក់ជាផ្លូវការមុនថ្ងៃនេះ តែដោយសារមានការចូលឆ្នាំខ្មែរប្រពៃណីជាតិ ទើបខាងក្រុមហ៊ុនបានពន្យារការលក់ផ្លូវការរហូតដល់ថ្ងៃទី ១៩ ខែមេសា នេះវិញ ។ 1. កាមេរ៉ាកាន់តែឆ្លាត ថតរូបកាន់តែស្អាត
April 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ៦នាក់ បានធ្វើសកម្មភាពបន្លំយកលុយអស់ជាង៥ពាន់ដុល្លានៅផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយ យីហោ«ម៉ាកស្រីមាស» ហើយគេចខ្លួនបាត់អស់ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត០៨ព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្ទះវេលុយ Wing មួយកន្លែង យីហោ«ម៉ាក់ស្រីមាស» ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ជាប់របងរោងចក្រសាន់តិច ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមសម្តីរបស់ជនរងគ្រោះឈ្មោះ អែម ផល្លា អាយុ៣២ឆ្នាំ ដែលជាម្ចាស់ផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយយីហោ«ម៉ាក់ ស្រីមាស» បានឲដឹងថា មុនពេលកើតហេតុ គាត់បានបើកតូបលក់ជាធម្មតា ដោយអោយលោកយាយ អាយុ៨០ឆ្នាំ
April 19, 2020 - បច្ចេកវិទ្យា
បន្ទាប់ពីឈរឈ្មោះជាទូត សុឆន្ទៈមួយឆ្នាំពេញ ឲ្យក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោកហួវៃ លោក នីកូ បានបង្ហើបប្រាប់ថា លោកលង់ខ្លួនស្រឡាញ់ផលិតផលបច្ចេកវិទ្យាដកចិត្តមិនរួចហើយពេលនេះ ជាពិសេសគឺកំពូលស្មាតហ្វូន Huawei P40 5G និងHuawei P40 Pro 5G ស៊ីដាច់គេផ្នែកថតរូបវីដេអូកម្រិតអាជីព។ លោកនីកូ ទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនហួវៃបានគូសបញ្ជាក់ថា៖ “រាល់ផលិតផលរបស់ក្រុមហ៊ុនហួវៃ សុទ្ធតែមានគុណភាពខ្ពស់ និងបំពាក់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែប ប្រកបដោយទំនុកចិត្ត និងជឿជាក់។ ខ្ញ្ញុំលង់ស្រឡាញ់ Huawei P40 Pro ត្រង់ថតរូបវីដេអូស្អាតកប់សារីតែម្តងព្រោះបំពាក់នូវកាមេរ៉ាកម្រិតអាជីព Leica ដល់ទៅ 4 គ្រាប់ភ្ជាប់មុខងារ AI
April 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ជាឪពុកបង្កើត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើកូនស្រីជាអនីតិជនអាយុ១៥ឆ្នាំ ត្រូវបាននគរបាលប៉ុស្តិ៍ពងទឹកធ្វើការចាប់ឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និ០៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ការចាប់ឃាត់ខ្លួននេះដែរ ធ្វើឡើងយោងតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ យសក អាយុ១៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ ហម សំអាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង
April 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ- សង្កាត់ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង ស៊ិក វណ្ណៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជ្រកក្រោមស្លាកហ្គ្រេមអនឡាញ) កាលពីរសៀលថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១
April 19, 2020 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ ៖ ក្មេងស្ទាវប្រុសស្រីចេញដើរលេងយប់ បែរជាជិះដេញវាយនិងដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានកម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចេញអន្តរាគមន៍បានទាន់ពេលវេលា ឃាត់ខ្លួនជនបង្ករមានប្រុសមានស្រី ចំនួន១៣នាក់ រួចបញ្ជូនទៅសាកសួរភ្លាមៗកាលពីវេលាម៉ោង០៤:៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវលេខ១១៨ ភូមិ៧ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌ៧មករា បានអោយក្រុមការងារខ្មែរណូតដឹងថា ជនបង្កទាំង១៣នាក់ (ស្រី៤នាក់) រួមមាន ៖ ១.ឈ្មោះ វ៉ាន ណារុន ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះលេខ៣២អ៊ី៦
April 19, 2020









