Khmernote Media
  • សង្គម

    យោងតាមការបង្ហោះឡើងរបស់ទំព័រ Facebook ផ្លូវការ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានអោយដឹងថា មានអ្នកជំងឺ កូវីដ-១៩ ម្នាក់បានផ្ញើរសារថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខបន្ទាប់ពីព្យាបាលរូបគាត់បានជាសះស្បើយ ដោយក្នុងសារមួយនោះបានរៀបរាប់ថា៖ ខាងក្រោមនេះជាពាក្យពេចន៍ថ្លែងអំណរដល់ក្រុមគ្រូពេទ្យជួរមុខយើង របស់អ្នកជំងឺ Covid-19 ជាជនជាតិខ្មែរ ដែលគាត់បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយត្រលប់ទៅផ្ទះវិញ។ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីចិត្តចំពោះក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរ-សូវៀត ដែលបានព្យាបាលរូបខ្ញុំអោយបានជាសះស្បើយពីជំងឺឆ្លងកូវីដ ១៩។ ការឆ្លងកាត់រយៈកាលមួយខែជាងមកនេះជាមួយនឹងជំងឺឱកាសនិយម ដែលឈឺមិនដឹងឈឺ ជាមិនដឹងជា អារម្មណ៍ខ្ញុំពេញទៅដោយភាពអន្ទះសារ ភិតភ័យ ក្តីសង្ឃឹម និងការបាក់ទឹកចិត្តលាយឡំគ្នាច្របូកច្របល់។ ការព្យាបាល និងការគាំទ្រផ្នែកស្មារតីចំពោះអ្នកជំងឺប្រកបដោយភាពនឹងនរ និងទំនុកចិត្តពីសំណាក់ក្រុមគ្រូពេទ្យយើងពិតជាបានជួយអោយអ្នកជំងឺមានលំនឹងស្មារតី និងទុកចិត្ត ក្នុងការតតាំងជាមួយជំងឺដែលពោរពេញដោយភាពមិនប្រាកដប្រជា។ ការលះបង់ដ៏ធំធេង ក្នុងការប្រឈមហានិភ័យសុខភាពគឺជាគំរូវីរភាពដ៏ល្អថ្លៃថ្លារបស់ក្រុមគ្រូពេទ្យ

    April 20, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ អធិការនគរបាលក្រុងព្រះសីហនុ បង្ហាញមុខជនសង្ស័យ ៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវកាប់បណ្តាលអោយរបួសធ្ងន់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ០៧នាក់ បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ ០៣នាក់ដែលកំពុងជិះម៉ូតូហ្សូមមើអ៉ិចបណ្តាលបណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៧នាក់មានឈ្មោះ៖ ១- ឈ្មោះ ផល វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ

    April 20, 2020
  • PR

    ភ្នំពេញ ថ្ងៃទី១៩ ខែមេសា៖ ប្រជាពលរដ្ឋកម្ពុជាច្រើនជាងកន្លះលាននាក់ បានបើកអនឡាញ ដើម្បីចូលក្នុងកម្មវិធីបែបថ្មីនៃការប្រគំតន្ត្រីរបស់ស្រាបៀរ ថៃហ្គ័រ ខណៈដែលព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតន្ត្រីករ សិល្បៈករ តារាល្បីៗ មេចុងភៅកំពូលៗ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកលក់រាយ និងតំណាងចែកចាយ ទាំងអស់ទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមសហការគ្នា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រ បានចាប់ផ្តើមដំណើរការកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ដោយមានការចូលរួមសម្តែងពី DJ MAILY និងកំពូលតន្ដ្រីករហ្សាក់ស្ស៊ូហ្វូន Euan Gray ក៏ដូចជាតន្ដ្រីករស្គរ Jim Wilson។ នៅមុនពេលកម្មវិធីសម្តែងទី១ DJ

    April 20, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនហួវៃដាក់លក់ កុំព្យូទ័រយួរដៃទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ Huawei Matebook D 15 ជាមួយនឹងកម្លាំងម៉ាស៊ីនធំមហិមា និង បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបទំនើបចុងក្រោយ ក្នុងតម្លៃត្រឹមតែ $569 នៅក្នុងប្រទេសកម្ពុជា។ Huawei Matebook D 15 ត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ AMD R5 -3500U ដែលមាន ក្រាហ្វិកកាត Radeon Vega 8 មានទំហំផ្ទុក 256GB SSD + 1T HDD ភ្ជាប់នូវមុខងារបច្ចេកវិទ្យាឈានមុខគេជាច្រើនដូចជា Multi-screen collaboration,

    April 20, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៧នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៥នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 20, 2020
  • សុខភាព

    មនុស្ស​ជាង​១០០ ០០០នាក់​នៅ​ប្រទេស​បង់ក្លាដេស​បាន​ប្រឆាំង​នឹង​បទបញ្ជា​បិទ​ទី​ក្រុង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​មេដឹកនាំ​សាសនា​ឥស្លាម​លោក Maulana Zubayer Ahmad Ansari នៅ Brahmanbaria នេះបើ​យោង​តាមការ​ឲ្យដឹង​​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី។ សារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី២០ ខែមេសា នេះថា ​ពិធី​បុណ្យ​សព​របស់មេ​ដឹកនាំ​រូប​នេះ​បាន​បំពាន​ការ​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី​ប្រាំ​នាក់ ដែលនេះ​​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19​ពី​ព្រឹត្តិការណ៍​នេះ។ ដោយសារ​អ្នក​ចូល​រួម​មាន​ចំនួន​ច្រើន​ពេក សមត្ថកិច្ច​មិន​អាចគ្រប់គ្រង​បាននោះទេ តែ​សម្ថកិច្ច​ក៏​បាន​បង្កើត​គណៈកម្មការដើម្បី​ស៊ើប​អង្កេត​លើ​ការ​ប្រ​មូល​ផ្តុំ​ក្នងសកម្មភាព​សាសនាមួយនេះដែរ។ គិត​មក​ដល់​ថ្ងៃ​នេះ​ ប្រទេស​បង់ក្លាដេស​មាន​អ្នកឆ្លង​សរុប​ចំនួន ២ ៤៥៦នាក់ ក្នុង​នោះ​អ្នក​ជា ៧៥នាក់ និង​អ្នកស្លាប់ ៩១នាក់ ប៉ុន្តែ​តួលេខ​អាច​នឹង​ខ្ពស់ជាង​នេះ និង​មិន​ទាន់​ដឹង​ច្បាស់​ដោយសារ​ខ្វះ​ឧបករណ៍​ធ្វើ​តេស្ដ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត

    April 20, 2020
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ១,៥០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧៦៣,៨៣៦ នាក់ (កើនឡើង ២៥,០៤០ នាក់) អ្នកស្លាប់សរុប ៤០,៥៥៣ នាក់  (កើនឡើង ១,៥៣៩ នាក់) និងជាសះស្បើយចំនួន ៧១,០០៣ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៤០៦,៩០៥ លាននាក់ ស្លាប់ជាង ១៦៥,៥០៨នាក់ និងជាសះស្បើយជាង ៦១៧,០១៣នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    April 20, 2020
  • PR

    រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ – ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់ថេរប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកដល់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ ឬគ្រោះថ្នាក់។ នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានដាក់ឲ្យដំណើរការនូវប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណងតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃ។ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស»

    April 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយរថយន្ត Highlander មួយគ្រឿងធ្លាក់ពីលើស្ពានចូលក្នុងអាងទឹកត្រពាំងថ្ម និងបណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ប្រភពព័ត៌មានខាងលើបានបន្តអោយដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ចំណុចស្ពានទី១ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា មុនពេលកើតហេតុ មានឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឲ្យប្តីឈ្មោះ

    April 19, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅមុននេះបន្តិចបានអោយដឹងថា អ្នកជំងឺ កូវីដ-១៩ ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយកាលពីថ្ងៃមិញនេះ ដែលធ្វើអោយបច្ចុប្បន្ននេះនៅខេត្តសៀមរាប សល់អ្នកជំងឺ កូវីដ-១៩ តែម្នាក់ទៀតប៉ុណ្ណោះ។ ទំព័រ Facebook របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរៀបរាប់ថា៖ “អ្នកជំងឺកូវីដ១៩ ជាម្ដាយ និងកូនពីរនាក់បន្ថែមទៀត រស់នៅក្នុងខេត្តសៀមរាប ត្រូវបានព្យាបាលជាសះស្បើយ នឹងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅម៉ោងប្រមាណ២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។ ខណ:បច្ចុប្បន្ន នៅសល់តែអ្នកជំងឺកូវីដ១៩ មួយរូប តែប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។”

    April 19, 2020