- Khmernote Media
- កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០៣នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
April 21, 2020 - ព័ត៌មានជាតិ
ខេត្តព្រៃវែង ៖ ព្រះសង្ឃគង់នៅវត្តសិរិសាគរដូនស្តើង នៅខេត្តព្រៃវែង មិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខឡើយ បានយកដីទំនេរ មកធ្វើការដាំដុះបន្លែធម្មជាតិគ្រប់មុខ ទុកសម្រាប់ឆាន់ក្នុងវត្ត ហើយការដាំបន្លែច្រើន ឆាន់មិនអស់ យព្រះសង្ឃវត្តសិរិសាគរ ដូនស្ដើង បានចែករំលែកទៅអ្នកភូមិដែលរស់នៅជិតវត្តថែមទៀតផង។ យោងតាមហ្វេសបុក វត្តសិរិសាគរ ដូនស្ដើង បានបង្ហោះនិងសរសេររៀបរាប់ថា៖ បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង”៕
April 20, 2020 - បច្ចេកវិទ្យា
OPPO បានអភិវឌ្ឍន៍យ៉ាងខ្លាំងទៅលើសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ទាំងរូបរាង កាមេរ៉ា និងកម្លាំងម៉ាស៊ីន ។ អ្វីដែលពិសេស បានមកដល់ហើយ ឥលូវនេះ OPPO បានប្រកាសចេញលក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតក្នុងនាម ជាម៉ូឌែល ដែលប្រើសម្រាប់វាយលុកទីផ្សារតម្លៃទាប និយាយឲ្យចំទៅ វាមានឈ្មោះថា OPPO A12 ។ ស្អាតទាន់សម័យ ធន់នឹងការប្រើប្រាស់ រូបរាងរបស់ A12 គឺថាស្អាតអស់ទាស់តែម្តង ត្រូវបានធ្វើឡើងយ់ាងយកចិត្តទុកដាក់ បំផុត ទាំងរូបរាង កម្លាំងម៉ាស៉ីន និងកាមេរ៉ា។ រហ័សនាមរបស់ OPPO A12
April 20, 2020 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងបានពិនិត្យឃើញគណនីហ្វេសបុកឈ្មោះ Tey loner បានបង្ហោះផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me ផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។ ក្រសួងនឹងមានវិធានការតឹងរឹុងតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសបុកខាងលើ ដែលនាំចូល និងផ្សព្វផ្សាយលក់ផលិតផលសម្រក់ទម្ងន់ឈ្មោះ Slim me គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល៕
April 20, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០៖ កម្មវិធី“មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពី សាមសុង” បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX 2020 ឈ្មោះគួន គួយ មកពីខេត្តកណ្តាល និងរង្វាន់ជាច្រើនសរុប10 រង្វាន់។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 40នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុង ទាំងអស់ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។ កម្មវិធីនេះទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy A10s, A20s និង A30s
April 20, 2020 - PR
ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគខ្មែរ សម្រាប់កាដូចុងខែមេសានេះដែរ ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានត្រៀមទុករួចជាស្រេច ដើម្បីបន្តការបំពេរអារម្មណ៍ លោកអ្នកជាមួយសាច់រឿងខ្មែរថ្មីៗបន្តទៀត។ សម្រាប់ខ្សែភាពយន្តភាគខ្មែរ ដ៏ថ្មីសន្លាងនេះដែរ គឺត្រូវបានប្រមូលម្តុំ ប្រជុំទៅដោយតារាសម្តែងជើងចាស់ជាច្រើនដួង ដែលពោរពេញដោយបទពិសោធន៍ចាស់វស្សារ អមដោយដំណើរសាច់រឿងដ៏មានអត្ថន័យថែមទៀតផង នោះគឺរឿង សង្គ្រាមមរតក។ ក្នុងនោះ រួមមានសិិល្បៈករជើងចាស់ ដូចជា លោក ទេព រិនដារ៉ូ សម្តែងជាតួ លោក ប្រាក់ ភីនលី ព្រីម មន្ថា, សម្តែងជាតួ មីង វណ្ណា, លោក ជា សំណាង សម្តែងជាតួ
April 20, 2020 - សុខភាព
កាលពីពេលថ្មីៗកន្លងទៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ប្រកាសថា កម្ពុជារកឃើញភស្តុតាង ការឆ្លងរាលដាល COVID-19 ក្នុងសហគមន៍ តែក្នុងទ្រង់ទ្រាយតូច។ តែនៅថ្ងៃនេះ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន អំពីស្ថានភាព COVID-19 នៅកម្ពុជា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វេជ្ជបណ្ឌិត លី សូវ៉ាន់ បានទាត់ចោលភស្តុតាងទាំងនោះហើយ។ ចំពោះមូលហេតុក្រសួងទាត់ចោល ការឆ្លងរាលដាល COVID-19 នោះ ដោយសារតែរកឃើញពន្លឺខ្លះៗ លើជនជាតិចិន វៀតណាម និងកាដាណា ដែលបានឆ្លង COVID-19 កន្លងមក ហើយក្រសួងយកវត្ថុវិភាគអ្នកដែលពាក់ព័ន្ធដែលស្នាក់នៅជាមួយជនបរទេសក្នុងខុនដូ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ទៅធ្វើតេស្តរកវីរុស COVID-19
April 20, 2020 - ព័ត៌មានជាតិ
កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួង ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ធ្វើការបកស្រាយជុំវិញករណី ប្រជាពលរដ្ឋបានទូរស័ព្ទទៅលេខ ១១៥ ដើម្បអោយរថយន្តសង្គ្រោះមកយកពួកគាត់ទៅមន្ទីរពេទ្យ ដោយសារពួកគាត់មានអាការៈក្តៅខ្លួន តែបែរជាមិនឃើញរថយន្តសង្គ្រោះបន្ទាន់មកយកឡើយ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាស៍ថា “សំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងពីតួនាទីរបស់លេខទូរស័ព្ទ មុននឹងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ លេខទូរស័ព្ទ១១៥ គឺជាលេខសម្រាប់ផ្តល់ជាចំណេះដឹង និងរាយការណ៍ករណីសង្ស័យរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ (ជំងឺកូវីដ១៩ )ចំណែកឯលេខទូរស័ព្ទ ១១៩ គឺជាលេខសម្រាប់សង្គ្រោះបន្ទាន់ (មានដូចជាករណីដួលសន្លប់ គ្រោះថ្នាក់ចរាចរណ៍….) ទើបរថយន្តសង្គ្រោះបន្ទាន់ទៅយក។ ចំពោះករណីប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន
April 20, 2020 - សុខភាព
មានចម្ងល់មកជាយូរហើយ ទាក់ទងនឹងថ្លៃចំណាយការព្យាបាលចំពោះអ្នកផ្ទុក COVID-19 រហូតជាសះស្បើយ ក្នុងម្នាក់អស់ប៉ុន្មាន? លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឆ្លើយសំណួរក្នុងកម្មវិធីសន្និសីទសារព័ត៌មានថ្ងៃនេះថា ថ្លៃចំណាយចំពោះអ្នកផ្ទុក COVID-19 ទម្រាំដល់ព្យាបាលជាសះស្បើយក្នុងម្នាក់អស់ជាង ២ ០០០ ដុល្លារ។ ក្នុងនោះលោកជំទាវបានបន្តបន្ថែមទៀតថា ករណីអ្នកឆ្លង COVID-19 នៅកម្ពុជាភាគច្រើនជាជនជាតិបរទេស ហើយថ្លៃចំណាយក៏ប្រែប្រួលទៅតាមលទ្ធផលធ្វើតេស្តផងដែរ ព្រោះអ្នកជំងឺខ្លះធ្វើតេស្តរហូតដល់ទៅជាង ១០ ដងឯណោះ ។ មួយវិញទៀតវាក៏អាស្រ័យលើការស្នាក់នៅយូរ ឬឆាប់របស់អ្នកជំងឺផងដែរ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនោះបានបន្ថែមទៀតថា ក្នុងការធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ១ ដង មានតម្លៃ ១០០ ទៅ
April 20, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៧នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៥នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ សូមប្រិយមិត្តអានខ្លឹមសារប្រកាសរបស់ក្រសួងសុខាភិបាលពីបច្ចុប្បន្នភាពជំងឺកូវីដ ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ៧ព្រឹក ៕
April 20, 2020









