- Khmernote Media
- សង្គម
ដើម្បីសម្របខ្លួនក្នុងវិបត្តិជម្ងឺកូវីដ១៩ កាលពីដើមខែមីនាមុននេះ ផាក កាហ្វេ បានដាក់ឲ្យដំណើរការ សេវាដឹកជូនដែលមិនប៉ះផ្ទាល់ជាមួយអតិថិជន ឬជាភាសាអង់គ្លេសថា Contactless Delivery Service ដែលជាគោលគំនិតថ្មី និងមុនគេក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ថ្មីៗនេះ យើងឃើញថា មានក្រុមហ៊ុនជាច្រើន មិនថាក្រុមហ៊ុនម្ចាស់ភោជនីដ្ឋានផ្ទាល់ ឬក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ បានដាក់ឲ្យប្រើប្រាស់ Contactless Delivery Service ផងដែរ។ តើ Contactless Delivery Service របស់ ផាក កាហ្វេ ខុសពីគេដូចម្តេចទៅ? បើតាមលោកហេង សេងលី អគ្គនាយកគ្រប់គ្រងទូទៅផាក កាហ្វេ
April 22, 2020 - កូវីដ-១៩
ចាប់តាំងពីការរាលដាលវីរុស COVID-19 នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានខែមកនេះ យើងសង្កេតឃើញសន្ទុះក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានប្រសិទ្ធភាពល្អ និងឆាប់រហ័ស។ បើតាមរបាយការណ៍ស្តីពីករណីឆ្លងជំងឺ COVID-19 គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសានេះ របស់ ក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា ករណីជាសះស្បើយមានចំនួន ១១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១២នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ សម្រាប់អ្នកទាំង១២ ដែលកំពុងសម្រាកព្យាបាលនៅឡើយ រួមមាន៖ – ភ្នំពេញ៖ ៧ ករណី – ព្រះសីហនុ៖ ១ ករណី – សៀមរាប៖ ១ ករណី –
April 22, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជាង៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៨០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨១៨,៧៤៤ នាក់ (កើនឡើង ២៥,៩៨៥ នាក់) អ្នកស្លាប់សរុប ៤៥,៣១៨ នាក់ (កើនឡើង ២,៨០៤ នាក់) និងជាសះស្បើយចំនួន ៨២,៩២៣ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៥៥៦,៥៤៨ លាននាក់ ស្លាប់ជាង ១៧៧,៦១២នាក់ និងជាសះស្បើយជាង ៦៩០,២៦៥នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers
April 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ឆេះផ្ទះវិឡាតូចមួយខ្នងជាមន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញយ៉ាងខ្លាំង ផ្អើលបងប្អូនអ្នកជិតខាងរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា កាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុងលេខ78BT ស្ថិតក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងកូនៗបានចូលសម្រាកលង់លក់ក្នុងដំណេកនៅបន្ទប់ខាងក្រោម លុះមកដល់វេលាកើតហេតុ ស្រាប់តែធំក្លិនឈ្ងៀម ហើយបើកទ្វារផ្ទះក៏ឃើញមានអណ្តាតភ្លើងកំពុងឆាបឆេះនៅជាន់ខាងលើយ៉ាងសន្ធោសន្ធៅទៅហើយ ទើបនាំគ្នាស្រែកឆោឡោឡើងអោយកូនៗចេញមកក្រៅ រួចនាំកូនទៅកន្លែងមានសុវត្ថិភាពសិន និងបានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ផង។ បន្តិចក្រោយមកគេឃើញ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់បន្តបន្ទាប់គ្នា មានទាំងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ
April 22, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
April 22, 2020 - ព័ត៌មានជាតិ
លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន នៃបើយោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ យោងតាមសំណើររបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ សេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង បានតម្រូវអោយលោកស្នងការរង ស្រេង សុខា ត្រូវបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរងចាំការសម្រេចជាថ្មី។ គួរបញ្ជាក់ផងដែរថា លោក ស្រេង សុខា
April 21, 2020 - បច្ចេកវិទ្យា
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០៖ ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការផ្តល់ជូនដែលគេបានទន្ទឹងរង់ចាំ-ស្មាតហ្វូនrealme 6 និងrealme 6 Pro ។ ស្មាតហ្វូនទាំងពីរ realme 6 និង realme 6 Pro ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ប្រភេទUltra Smooth Display កាមេរ៉ាក្រោយAIបួនគ្រាប់ទំហំ64MP, ការសាកថ្មល្បឿនលឿន 30W(សាកពេញ១០០%ប្រើពេលតែពេល60នាទី) និងrealme UI ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងមុខងារពិសេសៗថ្មីៗ។ realme 6 បំពាក់ដោយបន្ទះឈីប MediaTek
April 21, 2020 - បច្ចេកវិទ្យា
ទីបំផុតអាចកក់កំពូលស្មាតហ្វូន ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 មិនចាំបាច់ត្រូវការជើងទម្រ Huawei P40 Pro ពណ៌ផ្កាឈូកបែកទឹកមាស ក្នុងតម្លៃត្រឹមតែ $899 ចំណេញបាន $69 រាល់ការជាវផ្គួបជាមួយកាសកាលីបឥតខ្សែ Huawei FreeBuds 3 (តម្លៃពេញ$169)។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះ មានសុពលភាពរហូតដល់ថ្ងៃទី 24 មេសា 2020 ដូច្នេះប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទដៃនានាដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ហួវៃដែលនៅក្បែរផ្ទះលោកអ្នកជាងគេ រួចធ្វើការកក់ទុកមុននូវកំពូលស្មាតហ្វូនកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ គុណភាពខ្ពស់5G ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី 2 ទ្រទ្រង់បច្ចេកវិទ្យាចែករំលែកអេក្រង់ទៅកាន់កុំព្យូទ័រយួរដៃ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប។ ស្មាតហ្វូន5G HUAWEI P40 Pro ត្រូវបានរចនាយ៉ាងរូបរាងយ៉ាងល្អប្រណីតបែបអេឡេហ្គង់
April 21, 2020 - សុខភាព
ក្នុងចំណោមបងប្អូនខ្មែរអ៊ីស្លាម ដែលបានឆ្លងជំងឺ COVID-19 ទាំង៣៣នាក់ ទូទាំងប្រទេស បានជាសះស្បើយ ៣២នាក់ហើយ ពោលគឺសល់តែម្នាក់ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 លើសហគមន៍ខ្មែរអ៊ីស្លាម នៅរសៀលនេះ ឯកឧត្តមបញ្ជាក់ថា បុរសខ្មែរអ៊ីស្លាមម្នាក់ ដែលមិនទាន់ជាសះស្បើយពីជំងឺ COVID-19 នោះបានព្យាបាលអស់រយៈពេល៤០ថ្ងៃមកហើយ តែនៅមិនទាន់ជានៅឡើយ ដោយសារតែលោកមានវ័យច្រើន ហើយមានជំងឺប្រចាំកាយដល់ទៅ២មុខ គឺជំងឺទឹកនោមផ្អែម និងលើសឈាម។ ទោះបីជាបុរសខ្មែរអ៊ីស្លាមរូបនេះមិនជាសះស្បើយពី COVID-19 ក៏ពិតមែន តែឯកឧត្តមបញ្ជាក់ សុខភាពអ្នកជំងឺនៅល្អប្រសើរ មិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយឯកឧត្តមសង្ឃឹមថា បុរសខ្មែរអ៊ីស្លាមនៅខេត្តកំពង់ឆ្នាំងរូបនោះនឹងជាសះស្បើយក្នុងពេលឆាប់ៗ។
April 21, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ បុរសជាចោរលួចម៉ូតូម្នាក់ត្រូវអស់លក្ខណ៍ ដោយសារសមត្ថកិច្ចចាប់ឃាត់ខ្លួនបានសម្រេចពីករណីលួចម៉ូតូ០១គ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្ដាល1W.7281 មានលេខតួ និងលេខម៉ាស៊ីន 8022752 នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។ ជនសង្ស័យជាចោរលួចម៉ូតូត្រូវជាប់ខ្នោះនោះមានឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ដោយឡែកជនរងគ្រោះដែលបាត់ម៉ូតូ០១គ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧
April 21, 2020








