Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថាអគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានចេញសេចក្តីបំភ្លឺស្ទើររាល់ថ្ងៃ ករណីអ្នកលេង Facebook នាំគ្នារិះគន់ថា គីឡូភ្លើងនិងការប្រើប្រាស់អគ្គិសនី កើនឡើងច្រើនជាងធម្មតា។ ក្នុងសេចក្តីបំភ្លឺនេះដែរ អគ្គិសនីកម្ពុជា ក៏បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ចុះទៅត្រួតពិនិត្យប្រព័ន្ធនាឡិកាស្ទង់ ហើយក៏បានបង្ហាញថា ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ ដំណើរការធម្មតា។ ចំពោះការកើនឡើងនៃគីឡូភ្លើង គឺអាស្រ័យលើការប្រើប្រាស់និងឧបករណ៍ប្រើប្រាស់របស់អតិថិជនប៉ុណ្ណោះ។ ក្នុងនោះដែរ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើការរិះគន់តាមបណ្តាញសង្គម Facebook ព្រោះវាមិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់

    April 23, 2020
  • ព័ត៌មានជាតិ

    បងប្រុសម្នាក់ជាជនពិការដៃទាំងគូ និងប្រកបរបរជាអ្នកសុំទានដើរសុំទានគេនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី សន្សំប្រាក់ទិញដីបាន៥០ហិចតា ចែកជូនជនក្រីក្រ និងជនពិការជាច្រើនគ្រួសារនៅខេត្តឧត្តរមានជ័យ។ បងប្រុសពិការរូបនោះមានឈ្មោះថា លឹម ភា អាយុ៤១ឆ្នាំ បានសន្សុំប្រាក់ដែលបានមកពីការសុំទាននៅក្រៅប្រទេស យកមកទិញដី៥០ហិចតា នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរលោក រ៉ាស៊ី ដែលជាពិធីករល្បីឈ្មោះម្នាក់ក៏បានបង្ហោះសារនៅលើ Facebook លោកថា៖ “បងជាអ្នក សុំទាន តែបងមាន តែបងពិតជាមានបេះដូង!សូមសរសើរទឹកចិត្ត បងប្រុស! ជនពិការម្នាក់ដើរសុំទានក្រៅប្រទេស បានលុយយកមកទិញដីចែកអោយអ្នកក្ររស់នៅ! បងពិតជាមានបេះដូង មនុស្សធម៌ពិត ប្រាកដ! បងនឹងបំបែកកំនត់ត្រា អ្នកសុំទាន និង

    April 23, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរ:ជ័យ ភូមិសាស្ត្រខេត្តស្ទងត្រែង ចំនួន ០៥នាក់ បានចុះល្បាតក្នុងឧទ្យានជាតិវីរ:ជ័យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចូលព្រៃប្រមូលផលផ្លែសំរ៉ង ដោយហាមមិនឱ្យប្រមូលផលតាមវិធីរំលំដើម។ ការចុះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបែបនេះដោយសារតែ បច្ចុប្បន្នទីផ្សារផ្លែសំរ៉ង ហាក់មានតំលៃដោយឈ្មួញបានចុះទៅទិញដល់ក្នុងសហគមន៍តែម្តង ក្នុងតំលៃ ៣៥០០០រៀល ទៅ ៤៥០០០រៀល ក្នុងមួយគីឡូក្រាម។ ដោយសារតែបែបនេះហើយបានជានាំអោយប្រជាពលរដ្ឋនាំគ្នាចូលទៅប្រមូលផលសំរ៉ង នៅក្នុងព្រៃតាមរយៈវិធីសាស្ត្រកាប់រំលំដើម ដើម្បីទទួលផលទាន់ចិត្ត ខ្ចិលរង់ចាំវាជ្រុះ និងបណ្តាលអោយដើម្បីសំរ៉ងធំៗ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណា មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានផាកពិន័យលើជនដែលផ្តួលរំលំដើមសំរ៉ងផងដែរ ហើយមហាជនក៏បានអំពាវនាវអោយមន្ត្រីឧទ្យានុរក្ស ចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីថែរក្សាដើមសំរ៉ង និងដើម្បីរក្សាចំណូលប្រជាសហគមន៍របស់ពួកគាត់អោយបានយូរអង្វែង៕

    April 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ប្ដីប្រពន្ធ១គូជាជនសង្ស័យ និងជាមុខសញ្ញាជូញដូរគ្រឿងញៀន ស្នាក់នៅក្នុងរោងចាំចំការស្វាយ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានពលរដ្ឋល្អរាយការណ៍ឲ្យសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានតែប្រពន្ធម្នាក់ ចំណែកឯប្ដីរត់បាត់ស្រមោល នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នៅចំណុចខាងលើ។ ជនសង្ស័យជាប្រពន្ធឈ្មោះ ម៉ិច មករា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយម៉្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច, ម៉ូតូហុងដាចំនួន០១គ្រឿងពណ៍ខ្មៅ1C-5667កណ្តាល,ដាវដែកចំនួន០១ដើមនិងសម្ភារៈវិចខ្ចប់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។ ក្រៅពីនេះគឺសមត្ថកិច្ចយើងមិនបានចាប់យកអ្វីផ្សេងទៀតទេ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទី

    April 23, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ – យោងតាមការបញ្ជាក់មន្ត្រីបានប្រាប់ថា មានកាកសំណល់អាហារ ដែលពលរដ្ឋមួយចំនួនពិសារហើយពេលយប់ ត្រូវបានទុកចោលនៅលើឆ្នេរ និងក្រោមដើមឈើក្នុងឆ្នេរសាធារណៈ(អតីតៈអារីស្តុន)ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។ មន្ត្រីនិងផ្នែកសម្អាតឆ្នេរដែលចុះកើបប្រមូលកាកសំណល់សំរាមនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២០នេះអោយដឹងថា សំរាមបែបនេះយប់ខ្លះមានច្រើនជាងនេះក៍មានដែរ កើតឡើងដោយសារពលរដ្ឋមួយចំនួនទុកចោលរាយប៉ាយ មិនព្រមជួយវេចខ្ចប់យកទៅដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះ។ ប្រភពពីមន្ត្រីរដ្ឋបាលខេត្តអោយដឹងដែរថា ក្រោយពីវិធានការអប់រំមិនទទួលជោគជយ័ អាជ្ញាធរទំនងជានឹងរៀបចំវិធានការ តាមចាប់អ្នកចោលសំរាមឬកាកសំណល់បែបនេះ ផាកពិនយ័ជាប្រាក់ក្នុងចំនួនមួយច្រើនគួរសម និងថតរូបផ្សព្វផ្សាយជាសាធារណៈអោយមហាជនស្គាល់មុខ ដើម្បីជាការព្រមាន មិនអោយអ្នកផ្សេងយកគំរូតាម៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    April 23, 2020
  • បច្ចេកវិទ្យា

    នៅថ្ងៃទី២១ ខែមេសា realmeទើបតែបានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន – realme 6 ស៊េរី។ មុនពេលដែលវាត្រូវបានដាក់បញ្ចេញជាផ្លូវការ មនុស្សជាច្រើនបានរំពឹងទុកយ៉ាងខ្ពស់ដោយហេតុថាទូរស័ព្ទនេះមានលក្ខណៈប្រកួតប្រជែងដូចជាអេក្រង់កម្រិត៩០ហឺត, កាមេរ៉ាក្រោយបួនគ្រាប់៦៤មេហ្គាភិចស៊ែល និងសាកថ្មល្បឿនលឿន ៣០វ៉ាត់។ សម្រាប់ទុកក្នុងការពិចារណារបស់អ្នក នេះជាមូលហេតុចំបងដែលអ្នកគួរតែជ្រើសរើសrealme 6 ស៊េរី។ ១. realme 6 ស៊េរីគឺជាស្មាតហ្វូនដែលមានតំលៃសមរម្យបំផុតដែលមានអេក្រង់កម្រិត ៩០ហឺត ចាប់ផ្តើមពីឆ្នាំមុនមនុស្សជាច្រើនចង់បានស្មាតហ្វូនដែលមានrefresh rateខ្ពស់។ ដូចដែលយើងបានឃើញកាលពីលើកមុន realme បានបំពាក់អេក្រង់ ៩០ហឺតលើ realme X2 Pro ជាមួយនឹងការអភិវឌ្ឍវិស័យស្មាតហ្វូន ហើយម៉ូដែលកាន់តែច្រើនត្រូវបានបំពាក់ដោយអេក្រង់ ៩០ហឺត។ ប៉ុន្តែអេក្រង់

    April 23, 2020
  • សុខភាព

    រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​គ្រោង​នឹង​ធ្វើតេស្ដ​រក​វីរុស COVID-19 លើ​​ប្រជា​ជន​២០ ០០០​គ្រួសារ​នៅ​សប្តាហ៍​​ក្រោយ​នេះ​ដើម្បី​ដឹង​ថា​តើ​វីរុស​បាន​ឆ្លង​ដល់​តំបន់​ណា​ខ្លះ​ទូទាំង​ប្រទេស។ លោក Matt Hancock មន្ត្រី​សុខាភិបាល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី២២ ខែ​មេសា​ថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​រដ្ឋាភិបាល​យល់​ពី​ការ​ឆ្លង​នៃ​វីរុស​នេះ​កាន់​តែ​ច្បាស់។ សរុប​រួម​មក​មាន​២០ ០០០​គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេសចូលរួម​ក្នុង​ការ​សិក្សា​សាកល្បង​នេះ​ ហើយ​ចំនួន​នេះនឹង​ឡើង​​រហូតដល់​៣០០ ០០០គ្រួសារ​ទូទាំង​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ទៀត។ អ្នក​ចូលរួម​នឹង​ផ្តល់​នូវ​សំណាក​​យក​ចេញ​ពី​ច្រមុះ និង​បំពង់ក​ដោយ​ខ្លួនឯង​សម្រាប់​៥សប្ដាហ៍​ដំបូង​ដែល​នឹង​បង្ហាញ​ថា​អ្នក​ទាំង​នោះ​​មាន​វីរុស​ឬ​យ៉ាង​ណា និងបន្ត​ផ្តល់​ជា​រៀងរាល់ខែ​វិញ​សម្រាប់ឆ្នាំ​បន្ទាប់។ មនុស្ស​ពេញវ័យ​ប្រហែល១ ០០០​គ្រួសារ​នឹង​ផ្តល់​សំណាក​ឈាម​ដើម្បី​ដឹង​ថា​ពួកគេ​មាន​អង់ទីករ​ឬអត់​ក្រោយ​ពី​ការ​ឆ្លង​វីរុស​ COVID-19 ពីមុនមក​។ តេស្ដ​ទាំង​នេះ​នឹង​ត្រូវ​ដំណើរការ​ដោយ​ក្រុមហ៊ុន​ទិន្និន័យ​សុខាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្លាប់​សហការ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ពីមុន និង​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អង់គ្លេស។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះ​អ្នកជា​សះស្បើយ ៦៨៣នាក់ និង​អ្នក​ស្លាប់ ១៨ ១០០នាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក

    April 23, 2020
  • PR

    ស្របពេលដែលបញ្ហាការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាហាក់ធូរស្រាលច្រើន ប៉ុន្តែមនុស្សជាច្រើនមិនភ្លេចខ្លួនឡើយចំពោះការរក្សាអនាម័យ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសម្ចាស់អាជីវកម្មជាច្រើនបានផ្លាស់ប្តូរបរិបទរបស់ខ្លួន ដោយងាកមកពង្រីកវិសាលភាពដឹកជញ្ជូនរបស់ខ្លួនប្រកបដោយអនាម័យខ្ពស់ ដើម្បីអោយអតិថិជនមានភាពងាយស្រួល និងទុកចិត្តបំផុត។ ជាក់ស្តែងហាង Deluxe Chicken បានផ្តល់ភាពងាយស្រួលបំផុតដល់អតិថិជន ដោយឥទ្បូវនេះអ្នកអាចធ្វើការខលមកធ្វើការកុម្ម៉ង់ទុកជាមុនជាមួយលេខ Hotline របស់ហាង រួចធ្វើការជ្រើសរើសសាខាដែលអ្នកចង់មកទទួលយកអាហារ។ អត្ថប្រយោជន៍ជាច្រើនទៀតដែល Deluxe Chicken ផ្តល់ជូនអតិថិជនដូចជា – រហ័ស និង ចំនេញពេលវេលា – គ្រប់មុខម្ហូបមានតម្លៃភ្ជាប់ និងលេខកូដបញ្ជាក់ ដើម្បីងាយស្រួលកម្ម៉ង់ – មិនចាំបាច់រង់ចាំក្នុងហាង – ធានាសុវត្ថិភាពជូនដោយពុំឆ្លងកាត់ការប៉ះពាល់ – សេវាដឹកជញ្ជូនដល់ទីកន្លែងមិនគិតថ្លៃសេវា(សម្រាប់ក្នុងទីក្រុងភ្នំពេញ

    April 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់មួយរយៈរួចមក ទីបំផុតជនសង្ស័យ ដែលបានបាញ់សម្លាប់ប្អូនថ្លៃខ្លួនឯងត្រូវបានចាប់ខ្លួនហើយ។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ នៅវេលាម៉ោង១៨ និង៣០នាទី ស្ថិតនៅចំណុចភូមិ ចុងកោះ ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ ដោយអនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល

    April 23, 2020
  • បច្ចេកវិទ្យា

    [ទីក្រុងសិនជិន នៃប្រទេសចិន នៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០] ថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសលទ្ធផលអាជីវកម្មរបស់ខ្លួនសម្រាប់ត្រីមាសទី ១ នៃឆ្នាំ ២០២០ ។ នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ក្រុមហ៊ុន Huawei បង្កើតបានប្រាក់ចំណូលចំនួន ១៨២,២ពាន់លានយ័ន ដែលជាការកើនឡើងចំនួន ១.៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះសរុបមានចំនួន ៧.៣% ។ នៅអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងបន្តការរីករាលដាលនៅពាសពេញពិភពលោក Huawei កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពដល់និយោជិករបស់ខ្លួន។

    April 23, 2020