Khmernote Media
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៨៥ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៣០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨៤៨,៩៩៤ នាក់ (កើនឡើង ២៩,៩៧៣ នាក់) អ្នកស្លាប់សរុប ៤៧,៦៥៩ នាក់  (កើនឡើង ២,៣៤១ នាក់) និងជាសះស្បើយចំនួន ៨៤,០៥០ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៦៣៧,៦៧៣ នាក់ ស្លាប់ជាង ១៨៤,២១៧នាក់ និងជាសះស្បើយជាង ៧១៧,៦២៥នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    April 23, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 23, 2020
  • PR

    • សម្រួលដល់ការលើកលែងនិងគោលនយោបាយប្រាក់សំណងជាមួយវិធីសាស្រ្តបង្រួបបង្រួមតែមួយទូទាំងពិភពលោក • បន្ធូរបន្ថយការព្រួយបារម្ភអំពីការធ្វើដំណើរកក់ទុកមុននារដូវក្តៅដោយពន្យារពេលលើកលែងគោលនយោបាយចំពោះសំបុត្រដែលចេញមុនថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២០ សម្រាប់ការធ្វើដំណើរមុនថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ • ផ្តល់ជូនជម្រើសបីយ៉ាង៖ រក្សាទុកសំបុត្ររបស់អ្នករយៈពេល ៧៦០ ថ្ងៃ ប្តូរសំបុត្រសម្រាប់ប័ណ្ណធ្វើដំណើរមានសុពលភាពរហូតដល់ ២ ឆ្នាំ សំណងប្រាក់ពេញលេញលើ សំបុត្រ រឺ ប័ណ្ណដែលមិនបានប្រើ • ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលឌូបៃ (DHA) អ៊ែមមឺរឹតគឺជាហ៊ុនអាកាសចរណ៍ដំបូងគេដែលធ្វើតេស្តរកវីរ៉ុសកូវីដ ១៩ ភ្លាមៗដល់អ្នកដំណើរនៅនិងកន្លែង Check-in ឌូបៃ អារ៉ាប់រួម ១៦ មេសា

    April 22, 2020
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។ ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការអាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។ ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុនបានបើកឱ្យដំណើរការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករអាចបន្តផ្គត់ផ្គង់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។ ជាផ្នែកមួយនៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះជូនដល់អាជីវករប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។ ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារទៅកាន់គណនី

    April 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

    April 22, 2020
  • សុខភាព

    ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មាន​ភាន់​ច្រឡំ​ជា​ច្រើន​ជុំ​វិញ​ការព្យាបាល និង​វិធី​ការពារ ក្នុងនោះមាន​ទាំង​ការ​ធ្វើ​តាម​ជំនឿផ្សេងៗ ដើម្បី​បណ្តេញ​វីរុស COVID-19 និង​ញ៉ាំ​អាហារ​ណាមួយ​អាច​ទប់​ស្កាត់​វីរុស​នេះបាន។ ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បាន​៖ ទី១. ខ្ទឹមស ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​មាន​ការ​រំលែក​ច្រើននៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​បក​ស្រាយ​ថា ខ្ទឹមស​ជា​អាហារ​ជំនួយ​ដល់​សុខភាព​បាន ហើយ​វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ផងដែរ។ ទោះយ៉ាងណា គ្មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​ថា វា​អាច​ទប់ស្កាត់​មនុស្ស​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។ ទី២. ស្រា ឬភេសជ្ជៈ​មាន​ជាតិ​អាល់កុល ត្បិត​តែ​អាល់កុល​កម្ចាត់​មេរោគ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ស្រាផ្សេងៗ

    April 22, 2020
  • សុខភាព

    ក្រោយ​ពី​ចូល​ឆ្នាំ​ខ្មែរ កម្មករ-កម្មការិនី ដែល​ឈប់​សម្រាក និង​ត្រលប់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្ត​បន្ទាប់ ដោយ​នៅ​ថ្ងៃនេះ​ទី២២ មេសា​នេះ មាន​អ្នក​ទៅ​ពិនិត្យ​សុខភាព​ដល់​ទៅ ៣១២នាក់។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ក្រៅ​ពី​ពិនិត្យ​សុខភាព ក្រសួង​ពាក់ព័ន្ធ​ក៏​បាន​យក​សំណាក​របស់​កម្មករ​មួយ​ចំនួន​ដែល​សង្ស័យ​ទៅ​ធ្វើ​តេស្ត​ផង​ដែរ តែ​លទ្ធផល​មក​ដល់​ថ្ងៃនេះ មិន​មាន​កម្មករ​ណា​ម្នាក់​វិជ្ជមាន COVID-19 នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន។ គួរ​បញ្ជាក់​ថា កម្មករ​នៅ​ភ្នំពេញ ប្រមាណ​ជា​១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​ដោយ​គ្មាន និង​មាន​ច្បាប់ អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ។ កម្មករ​ទាំង​នោះ ក្រសួង​តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​១៤ថ្ងៃ មុន​អនុញ្ញាត​ឲ្យ​ចូល​​ធ្វើការ​វិញ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ

    April 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលើកឡើងនោះទេ ការពិតជាករណីប្រព្រឹត្តិអំពើលួចដោយខ្លួនឯង ហើយប្រឌិតប្រាប់ម្ចាស់ផ្ទះនិងសមត្ថកិច្ចថាជាករណីប្លន់ នៅថ្ងៃអង្គា ទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦:២០នាទីល្ងាច ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ដ្រីម្នាក់ពេលម្ចាស់ផ្ទះមិននូវបែកគំនិតយកកាំបិតចុងស្រួច និងឡាមមកចាក់ អា ជើងខ្លួនឯង រួចរត់ទៅបំប៉ោងសភាពការណ៍ថា មានករណីចោរប្លន់យកលុយអស់ចំនួន២៥០០$ ដល់ពេលកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចុះមកធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងដើម្បីយកលុយទៅជួយក្រុមគ្រួសារសោះ។ ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ២១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិ ថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

    April 22, 2020
  • ព័ត៌មានជាតិ

    លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានសរសេរក្នុងហ្វេសបុករបស់លោកសាស្រ្តាចារ្យ កុំបន្ធូរការប្រុងប្រយ័ត្ន លោកសាស្រ្តាចារ្យ បានប្រៀបធៀបស្ថានភាពកូវីដ១៩នៅកម្ពុជា ដោយលើកឡើងថា រលកទីមួយហាក់ទៅបាត់​ស្ងប់មែន តែសុខាភិបាលយេីង​ កំពុងបារម្ភរលកទី២។ លោកសាស្រ្តាចារ្យបានក្រៀនរម្លឹកថា៖ ” បងប្អូនកូនក្មួយជាទីរាប់អាន! ដែលប្រមុខរដ្ឋាភិបាលយេីង​ ដាក់វិធានការណ៍ដ៏តឹងតែងនេះ​ ព្រោះ​ Covid19 ដែលយេីងកំពុងប្រឈមមុខសព្វថ្ងៃ​ ជា មេរោគមហាសាហាវណាស់។ ពិភពលោកស្គាល់វាមិនច្បាស់នៅឡេីយទេ។ វាបង្កឲ្យមហាអំណាចក្នុងសកលលោក​ក្រពុលមុខឈ្លោះគ្នា។ នៅស្រុកខ្មែរយេីង រលកទីមួយហាក់ទៅបាត់​ស្ងប់មែន តែមេរោគនេះអាចនៅក្នុងខ្លួនមនុស្ស​ ហេីយមិនចេញសញ្ញារោគ។ ខាងសុខាភិបាលយេីង​ កំពុងបារម្ភរលកទី២។ ​ពួកនេះអាចជាក្រុមជំនាន់ទី២ second version។ ប្រទេសនៅអាស៊ានកំពុងល្វីងមុខ​ អាសន្ននឹងរលកទី២នេះ។

    April 22, 2020
  • ព័ត៌មានជាតិ

    បញ្ហាការរាលដាលនៃជំងឺ កូវីដ-១៩ នៅលើពិភពលោកបានធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនៅតាមប្រទេសនិមួយៗបានរៀបចំយន្តការទប់ស្កាត់ការឆ្លងរាលដាល តាមវិធីសាស្ត្ររាងៗខ្លួន ហើយកម្ពុជាយើងក៏មានវិធានការច្បាស់លាស់ ក្រោមការដឹកនាំដោយរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានប្រសិទ្ធខ្ពស់ ប៉ុន្តែក៏មានការអំពាវនាវកុំអោយមានការធ្វេសប្រហែស ថ្វីត្បិតកម្ពុជាមានការធូរស្រាលយ៉ាងណាក្តី។ ក្នុងនោះដែរយោងតាមការចេញផ្សាយរបស់ទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយពីវិធានការមួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដោយបានតម្រូវអោយជាងកាត់សក់មកកាត់សក់អោយមន្ត្រីនគរបាលដល់ទីកន្លែងតែម្តង។ ផេកផ្លូវការរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានរៀបរាប់ថា៖ “ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាកដាលវីរុសកូវីដ១៩ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យជាងកាត់សក់មកកាត់សក់ខ្លីដល់មន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដល់ទីកន្លែង

    April 22, 2020