- Khmernote Media
- សុខភាព
មហារីកមាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជាប្រភេទជំងឺមហារីកទាំង៥ ដែលកើតមានលើពលរដ្ឋខ្មែរញឹកញាប់ជាងគេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក។ តាមការអង្កេតរបស់វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកខាងលើ នៅប្រទេសកម្ពុជាយើង វ័យដែលកើតជំងឺមហារីក មានអត្រាខ្ពស់ជាងគេ គឺអាយុចាប់ពី៤៨-៥១ឆ្នាំ ។ “បើធៀបនឹងប្រទេសជិតខាងយើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា នៅប្រទេសកម្ពុជា អ្នកកើតជំងឺមហារីក មានវ័យក្មេង ជាងប្រទេសទាំងពីរនេះ“។ ម្យ៉ាងវិញទៀតអ្នកកើតជំងឺមហារីកនៅប្រទេសកម្ពុជា អាយុតិចជាង៣០ឆ្នាំ មានលើសពី១០% ដែលតួលេខនេះ នៅប្រទេសវៀតណាម និងប្រទេសថៃ មានចន្លោះពី ៤-៦%។ កត្តាជំរុញឲ្យកើតជំងឺមហារីក
April 21, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ព្រឹក នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងជំនាញគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ អូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ក្នុងនោះនគរបាល ដកហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។ បញ្ជាក់៖ ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត(សារព័ត៍មានគំនិតខ្មែរ) ហើយសមត្ថកិច្ចអះអាងថាជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ។ ទោះជាយ៉ាងនេះក្តី
April 21, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម-កម្ពុជា បានចេញសេចក្តីណែនាំចំនួន៥ចំនុច ជូនដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជា ក្រោយពេលឃើញភាពធូរស្រាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះសេចក្តីណែនាំនោះ ធ្វើឡើងក្នុងគោលបំណងធំមួយគឺ កុំអោយបងប្អូនខ្មែរឥស្លាម ភ្លេចខ្លួន រឺធ្វេសប្រហែស មើលស្រាលជំងឺនេះឡើយ ដោយត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបន្តទៀត រហូតទទួលបានការជោគជ័យទាំងស្រុងនាពេលខាងមុខ។ ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាពីឧកញ៉ា សុះ កំរ៉ី បានធ្វើការណែនាំ៥ចំនុចដូចជា៖ ១ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន ២ ការសឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែម៉ារ៉ាឌន) សូមធ្វើជាលក្ខណៈគ្រួសារនៅតាមផ្ទះ ៣ ថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនបាច់សូត្រឃុតពះក៏បាន
April 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងរបស់ក្រុមហ៊ុនស៊ីម៉ងត៍ TPI បើកបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តដឹកគ្រឿងសមុទ្រ បើកទៅបុកចំចំហៀងខាងឆ្វេងផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ និងរបួសស្រាល៣នាក់ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ។ យោងតាមសម្ដីអ្នកបើកបររថយន្តដឹកគ្រឿងសមុទ្របានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ដដឹកគ្រឿងសមុទ្រ មួយគ្រឿង ម៉ាកKIA ពាក់ស្លាកលេខភ្នំពេញ 3C-1932 ពីកំពត យកមកដាក់អោយថៅកែ នៅចំណុចត្រឡោកបែក ផ្លូវ៥៩៨ ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ធុនធំមួយគ្រឿង របស់ក្រុមហ៊ុនស៊ីម៉ងត៍ TPI
April 21, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំថ្មីមួយនៅលើបណ្តាញសង្គម Facebook ជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដើម្បីការពារខ្លួនអោយចៀសផុតពីជំងឺឆ្លង កូវីដ-១៩ ស្របពេលដែលកម្ពុជាយើងកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ ជាមួយនឹងមេរោគផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។ សម្តេចបានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចថា៖ “យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។ សូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។ យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង
April 21, 2020 - PR
ភ្នំពេញ៖ យោងទៅតាម អង្គការ FOUR PAWS មានសត្វឆ្កែរហូតដល់ទៅ ៣ លានក្បាលត្រូវបានប៉ាន់ស្មានថាត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយការជួញដូរសាច់ឆ្កែនិងឆ្មានេះ គឺជាកត្តាចម្បងមួយបណ្តាលឱ្យមានហានិភ័យខ្ពស់នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ។ ទន្ទឹមនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ដែលត្រូវចាំថាទីផ្សារលក់សត្វរស់ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាងសកម្មនៅកម្ពុជានៅឡើយ ហើយនេះជារឿងមួយយ៉ាងសំខាន់ដែលយើងត្រូវចូលរួមដោះស្រាយដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវណាមួយផ្សេងទៀត។ ក្នុងរបាយការណ៍ក៏បានចង្អុលបង្ហាញដែរថា អ្នកបរិភោគសាច់ឆ្កែនិងឆ្មាអាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគដែលបណ្ដាលមកពីពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡាដែលជាជំងឺប៉ារ៉ាស៊ីតក្នុងចំណីអាហារដែលចម្អិនមិនបានល្អ។ លើសពីនេះទៅទៀត អ្នកដែលហូបសាច់ឆ្កែនិងអ្នកពាក់ព័ន្ធនឹងការជួញដូរនេះ ក៏អាចប្រឈមនឹង ជំងឺអានត្រាក់ ជំងឺប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះបង្កដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧
April 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់បានសម្រេចរត់គេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែរមុខសាលារាជធានីភ្នំពេញ តាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាន់រងគ្រោះទី១-មានឈ្មោះ ស្រីអូន ភេទស្រីអាយុ ៥២ឆ្នាំ (ជាអ្នកបើកម៉ូតូ) និងទី២-មានឈ្មោះ ខៀវ តុលា ភេទស្រី អាយុ ជាង៤០ឆ្នាំ (អ្នកអង្គុយនៅពីក្រោយនិងជាម្ចាស់កាបូប)។ តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-0258 ចេញពីម្តុំផ្សារទួលសង្កែគោលបំណងមកផ្សារអូឬស្សី ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង
April 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសបរទេសម្នាក់បើករថយន្ត Audi ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2Z-5878 ទាំងស្រវឹងស្រា បានរេចង្កូតទៅបុកពីក្រោយ រ៉ឺម៉កម៉ូតូកង់បីរបស់ក្រុមគ្រួសារអ្នកលក់បាយសម្ល បណ្តាលឲ្យកង់បីក្រឡាប់ផ្ងារជើងឡើងលើ ចាក់ចោលចានឆ្នាំងលក់សម្លពេញផ្លូវ បណ្ដាលឲ្យឪពុកម្ដាយនិងកូនស្រីម្នាក់ រងរបួសទាំង៣នាក់ មិនព្រមឈប់ដោះស្រាយទេ បានបើករត់ទាំងបែកកង់ ត្រូវបានបងប្អូនប្រជាពលរដ្ឋរួមទាំងកម្លាំងល្បាតខណ្ឌមានជ័យ ប្រដេញតាមរហូតដល់មុខបុរីវីឡាថោន ទើបធ្វើការស្ទាក់ឃាត់បានវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលើ ទល់មុខកន្លែងលាងរថយន្តមរតក ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់-ប្ដី និងកូនស្រីម្នាក់
April 21, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ១,៩០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧៩២,៧៥៩ នាក់ (កើនឡើង ២៨,១២៣ នាក់) អ្នកស្លាប់សរុប ៤២,៥១៤ នាក់ (កើនឡើង ១,៩៣៩ នាក់) និងជាសះស្បើយចំនួន ៧២,៣៨៩ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៤៨១,២៨៧ លាននាក់ ស្លាប់ជាង ១៧០,៤៣៦នាក់ និងជាសះស្បើយជាង ៦៤៦,៨៥៤នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers
April 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កំពូលចោរឆ្កឹះសោរដ៏ស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរ ដែលឆ្កឹះសោរខ្នោះ លួចរត់ចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុននោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ឃាត់ខ្លួនបានហើយ ខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀត ចេញដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណា ដែលទុកប្រហែស តែមកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ បែរជាអស់លក្ខណ៍ ព្រោះត្រូវកម្លាំងល្បាតប្រទះឃើញក៏ឃាត់សួរនាំ សុំត្រួតពិនិត្យ រកឃើញឧបករណ៍កាច់សោរក.មួយឈុត ទើបចាប់ឃាត់ខ្លួនវាយខ្នោះ យកមកសាកសួរនាំ កាលពីវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុងអត់លេខ ក្រោយផ្សារសឡា ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនឈានដល់ការឃាត់ខ្លួនជនត្រូវចោទ
April 21, 2020









