Khmernote Media
  • សុខភាព

    ការ​រាតត្បាត​របស់​វីរុស ​COVID-19 នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក តែ​យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ការ​ប្រសើរ​ឡើងៗ។ យោង​តាម​សេច​ក្តី​ប្រកាស​ស្តី​ពី​ស្ថានភាព​ COVID-19 របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ២៤ ខែ​មេសានេះ គឺ​នៅ​តែ​គ្មាន​ករណី​វិជ្ជមាន COVID-19 បន្ត​ទៀត​ដដែល ពោល​គឺ​ក្នុង​រយៈពេលប្រមាណ​១០ថ្ងៃ​នេះ គឺ​គ្មាន​ករណី​ឆ្លង ប៉ុន្តែ​មាន​ករណី​ជាសះស្បើយ​ជា​បន្តបន្ទាប់ រាប់​ចាប់​តាំង​ពីថ្ងៃ​ទី១២ ខែមេសា រហូត​មកដល់​បច្ចុប្បន្ន។ ប្រទេស​កម្ពុជា​​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស COVID-19 ដំបូង​គេលើ​បុរស​ជន​ជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២០ ហើយ​ករណី​វិជ្ជមាន​ចុង​ក្រោយ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃទី១១ ខែមេសា នៅ​លើ​ស្រ្តី​ជនជាតិ​វៀតណាម និង​ស្វាមី។ ចាប់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ដំបូង រហូត​មក​ដល់ថ្ងៃទី២៣

    April 24, 2020
  • ព័ត៌មានជាតិ

    ក្នុងរយៈពេលប្រមាណជាង១០ថ្ងៃនេះ កម្ពុជា មិនទាន់រកឃើញវិជ្ជមានថ្មីទៀតទេនៃជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរចេញក្រៅផ្ទះច្រើនជាងមុន ដែលធ្វើអោយចរាចរណ៍ចាប់ផ្តើមណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ ក្នុងនោះដែរដោយឃើញស្ថានការណ៍បែបនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏មានការព្រួយបារម្ភ ហើយបង្ហោះសារក្រើនរំលឹកដល់ប្រជាពលរដ្ឋថា៖ “សុខសប្បាយជាទេបងប្អូនជនរួមជាតិ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។ បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ

    April 24, 2020
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៩០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៣០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨៨០,២០៤ នាក់ (កើនឡើង ៣១,៤៨៧ នាក់) អ្នកស្លាប់សរុប ៤៩,៨៤៥ នាក់ (កើនឡើង ២,៣២៥ នាក់) និងជាសះស្បើយចំនួន ៨៥,៩២២ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ២,៧១៨,១៣៩ នាក់ អ្នកស្លាប់ ១៩០,៦៣៥នាក់ និងជាសះស្បើយជាង ៧៤៥,៥០០នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    April 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខយានដ្ឋានលាងរថយន្ត ផ្លូវ៤៨៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រោយពីបានទទួលពាក្យបណ្ដឹងមានចោរឆក់កាបូបរួចមក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ មឿន សុគន្ធ អាយុ ៣០ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ណ័មានជយ័ មុខរបរគ្មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០:០៥នាទី ។ បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងកសាងនីតិវិធីនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន៕

    April 24, 2020
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១១០នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១២នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 24, 2020
  • ព័ត៌មានជាតិ

    យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ ២៤ម៉/២៤ម៉ រីករាយនឹងបម្រេីប្រជាពលរដ្ឋជានិច្ច មិនបង្អង់យូរ ទទួលបានខំមិនប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗដេីម្បីណែនាំ អប់រំ និងបញ្ឈប់រាល់សកម្មភាពដែលបង្កសម្លេងរំខានអ្នកជិតខាងមិនអាចសម្រាកបាន ដោយការជួបជុំ ផឹកសុី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា ។ សូមចូលរួមគោរពសិទ្ធិអ្នកជិតខាង ក៏ដូចជាការស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩៕  

    April 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បើតាមសម្ដីលោកវរសេនីយ៍ត្រី អ៊ុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ បានបញ្ជាក់អោយដឹងមុននេះបន្តិចថា កាលពីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលរបស់លោក ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងដឹកនាំដោយរូបលោកជាមេប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បានហើយ ដែលជាចោរធ្វើសកម្មភាពបន្លំយកលុយយ៉ាងសកម្ម ។ ក្រុមចោរទាំងនេះ ទើបធ្វើសកម្មភាពបន្លំលួចយកលុយពីកន្លែងវេរលុយ វីង នាពេលថ្មីៗនេះ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ផងដែរ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ! អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    April 23, 2020
  • បច្ចេកវិទ្យា

    ឆ្នាំ2020នេះ ក្រុមហ៊ុនហួវៃហាក់កំពុងសម្រុកបំបែកឯកត្តកម្មចំណែកទីផ្សារកម្ពុជាតាមរយៈដាក់ចរាចរណ៍លក់កំពូលស្មាតហ្វូនស៊េរីថ្មី ខ្លាំងថតវីដេអូស្អាតស៊ីដាច់គេលំដាប់ពិភពលោកឈ្នះពាន់រង្វាន់ពី TIPA Award និងហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 Huawei P40 5G តម្លៃ $669 P40 Pro 5G តម្លៃ $899 ដែលទ្រទ្រង់បច្ចេកវិទ្យាShare អេក្រង់ទៅកាន់កុំព្យូទ័រយួរដៃ Huawei Matebook D15 តម្លៃ $569។ លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “ហួវៃប្តេជ្ញាផ្តល់នូវផលិតផលឧបករណ៍ឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យាឈានមុខគេចុងក្រោយ ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសការផ្សារភ្ជាប់គ្នានៃអេក្រង់ទូរស័ព្ទដៃ Huawei P40 ស៊េរី

    April 23, 2020
  • ព័ត៌មានជាតិ

    រាត្រីទីមួយ៖ ទិដ្ឋភាពថ្មីនៃភូមិបន្ទាយស្រី! ជាផ្នែកមួយនៃយុទ្ធនាការ”ផ្ទះ១ អំពូល១” រដ្ឋបាលស្រុកបានសម្រេចកែប្រែពីគម្រោងដើមបន្តិច ពីការដាក់អំពូលតាមផ្ទះនីមួយៗ មកជាបង្គោលភ្លើងតាមដងផ្លូវដើម្បីបំភ្លឺជារួមជំនួសវិញ ដោយហេតុតែទីនេះគឺជាទីប្រជុំជនរបស់ស្រុក។ ការផ្លាស់ប្តូរនេះតម្រូវអោយប្រើប្រាស់អំពូលសូឡាដែលមានវ៉ាត់ធំជាងមុន បង្គោលខ្ពស់ជាងមុន តែមានចំនួនអំពូលតិចជាងមុន។ ផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋាន សាលាស្រុក វត្តអារាម… ពិតមែនតែជាទីប្រជុំជនដែលសំខាន់ជាងគេ តែកន្លងមកនៅទីនេះពុំទាន់បានរៀបចំអោយសមនឹងឋានៈជាទីរួមស្រុកនៅឡើយទេ។ សង្ឃឹមថាការចាប់ផ្តើមថ្ងៃនេះ នឹងបើកទំព័រថ្មីសម្រាប់ស្រុកបន្ទាយស្រី ដើម្បីបន្តរៀបចំអោយរឹតតែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។ ជួសមុខអោយអ្នកភូមិបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការ”ផ្ទះ១ អំពូល១” ជំហាននេះ សម្រាប់ភូមិបន្ទាយស្រីនៃឃុំខ្នារសណ្តាយ៕ ប្រភពហ្វេសបុក៖

    April 23, 2020
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយពីដំណឹងមួយទាក់ទងទៅនឹងអាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ដែលត្រូវបានជួសជុលរួច១០០% ដោយចំណាយថវិការប្រមាណជិត៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះទទួលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction

    April 23, 2020