- Khmernote Media
- បច្ចេកវិទ្យា
គ្រប់គ្នាធ្លាប់បានដឹងថា ស្មាតហ្វូន Huawei P40 5G P40 Pro 5G ល្បីខ្លាំងខាងថតរូបស្អាតស៊ីដាច់គេលំដាប់ពិភពលោក និងថតរូបហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 មិនចាំបាច់ត្រូវការជើងទម្រ រហូតដល់ឈ្នះពាន់រង្វាន់ផ្ទួនៗគ្នាពីស្ថាប័នអន្តរជាតិ រួមមាន TIPA World Awards 2020 និង DXOMARK។ ស្រាប់តែឥលូវ ទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុនហួវៃបានបង្ហាញនូវរូបព្រះច័ន្ទពេញវង់មួយសន្លឹកដែលផ្តិតដោយកំពូលស្មាតហ្វូន Huawei P40 Pro 5G ពិតជាស្រស់ស្អាតសឹងមិនគួរឲ្យជឿ។ ស្មាតហ្វូន5G HUAWEI P40 ស៊េរី ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតពី P30 ដែលល្បីល្បាញខ្លាំងផ្នែកថតរូប និងបច្ចេកវិទ្យាឈានមុខមួយគ្មានពីរ
April 25, 2020 - ព័ត៌មានជាតិ
ដោយសារតែស្ថានភាពនៃវីរុសកូវីដ១៩ បាននឹងកំពុងតែរាតត្បាតស្ទើរតែគ្រប់វិស័យក្នុងប្រទេសកម្ពុជាយើង ក្នុងនោះគ្រឹះស្ថានសិក្សាអប់រំទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកសេវាអប់រំតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក។ ក្នុងរយៈពេលផ្អាកការបណ្តុះបណ្តាលនេះ គ្រឹះស្ថានសិក្សាក៏ជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ហើយយើងក៏ឃើញខាងអាណាព្យាបាលសិស្សក៏បានធ្វើការស្នើសុំបញ្ចុះតម្លៃសិស្សរបស់កូនៗពួកគាត់ផងដែរ ដោយសារតែការប្រកបរបររកស៊ីរបស់ពួកគាត់ក៏រងផលប៉ះពាល់ ព្រោះតែជំងឺរាតត្បាតនេះដូចគ្នា។ ដោយមើលឃើញបញ្ហានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានអំពាវនាវដល់មាតា បិតា ឬអាណាព្យាបាលសិស្សទាំងអស់ ដែលជួបការលំបាក មេត្តាដាក់ពាក្យស្នើសុំបញ្ចុះតម្លៃសិក្សា ដោយជម្រាបពីហិរញ្ញវត្ថុរៀងៗខ្លួន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ជូនដល់ម្ចាស់ និងគណ:គ្របគ្រងគ្រឹស្ថានសិក្សាអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយ និងបន្ធូរបន្ថយជូនបងប្អូនឲអស់ពីលទ្ធភាព ដើម្បីជៀសវាងជម្ងឺរាតត្បាតកូវីដ១៩ ដោយការផ្តុំគ្នា៕
April 25, 2020 - បច្ចេកវិទ្យា
realme 6 ស៊េរីទើបតែបានដាក់ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ហើយ realme 6 ស៊េរីទាំងពីរម៉ូឌែលក៏មានភ្ជាប់មកជាមួយនូវអេក្រង់ កំរិត90Hz កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ64MP និងការសាកថ្មល្បឿនលឿន30W ។ដើម្បីកុំអោយមានការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាង realme 6 និង realme 6pro ។អត្ថបទនេះនឹងប្រាប់អ្នកទាំងអស់គ្នានូវគុណសម្បត្តិផ្សេងគ្នានៃ ទូរស័ព្ទ realme 6 ស៊េរី។ 1. realme 6 ត្រូវបានចាត់ទុកជាទូរស័ព្ទដែលសាកសមសំរាប់លេងហ្គេម ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យាដែលសាកសមអាចបំពេញនូវតម្រូវការអ្នកដែលចូលចិត្តលេងហ្គេម សំរាប់អ្នកលេងហ្គេម ច្បាស់ណាស់ដែលពួកគាត់ត្រូវការទូរស័ព្ទដែលមានកំរិត នៃរូបភាពរលូនល្អ បន្ទះឈីបល្អ និងដំណើរការណ៍លឿនរូមជាមួយការសាកថ្មដែលមានល្បឿនលឿនដើម្បីទទួលបាននូវបទពិសោធន៍កំសាន្តកាន់តែប្រសើរ។ ជាមួយគ្នានេះដែល
April 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនពីរនាក់ ទំនងជាស្រវឹង បានបើករថយន្តឡិចស៊ីស (LEXUS RX300) ក្នុងល្បឿនលឿន ឡើងស្ពានមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តធុនធំសណ្ដោងកុងតឺន័រពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តរបស់ខ្លួនមួយកំណាត់មុខស្ទើរទាំងស្រុង បើកទៅមុខលែងរួច ហើយរថយន្តធុនធំសណ្ដោងកុងតឺន័រ មិនមានខូតខាតអ្វីទេ ព្រោះសុទ្ធតែដែកក៏បានបន្តដំណើរទៅបាត់បន្សល់ទុករថយន្ត ដែលបើកលែងទៅមុខនោះទទឹងផ្លូវកណ្ដាលស្ពានតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៤០ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំសណ្ដោងកុងតឺន័រមួយគ្រឿង (មិនចាំស្លាកលេខ) កំពុងធ្វើបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនសន្សឹមៗ មកដល់ជិតពាក់កណ្ដាលស្ពាន ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស(LEXUS
April 25, 2020 - PR
vivo V7 ត្រូវបាននាំចូលក្នុងប្រទេសកម្ពុជាក្នុងនាមជាទូរស័ព្ទដែលអាចថត Selfie បានស្អាតជាងគេនៅលើទីផ្សារ។ បងប្អូនរបស់ V7 គឺ V7 Plus ដែលមានរូបរាងធំជាងបន្តិចតែមាន Spec ប្រហាក់ប្រហែលគ្នា និងមានតម្លៃធូរជាងបន្តិច។ V7 ប្រើឆីប Octa-Core SoC មាន RAM ៤ GB និង ROM ៣២ GB មានផលធៀបអេក្រង់ ១៨៖៩ ។ V7 មានទំហំត្រឹមតែ ៥,៧ អ៊ីងប៉ុណ្ណោះ ដែលធ្វើឲ្យការប្រើប្រាស់មានភាពងាយស្រួល
April 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី (VAP) ឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗ របស់លោក MR. FREE អតីតអ្នកសម្តែងសៀក ដោយសារគ្មានច្បាប់អាជីវកម្ម។ ប្រត្ដិបត្ដិការខាងលើនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីរបស់លោក សឿ ន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក រាជធានី ភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ សមត្ថកិច្ចបានបញ្ជក់ថា តំណាងម្ចាស់ផ្ទះមានឈ្មោះ
April 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកកែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះរដ្ឋបាលក្នុងវត្តទួលទំពូង ដែលស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយប្រមូលជនអនាថាប្រុសស្រី ដែលកំពុងពពាក់ពពូនគ្នាប្រើប្រាស់ថ្នាំញៀន នៅក្នុងចេតិយ បានចំនួន៥នាក់ ។ ក្នុងការចុះរដ្ឋបាលនោះដែរគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានឃាត់មនុស្សប្រុសស្រី៥នាក់ ដែលលួចមកសម្ងំជក់ថ្នាំនៅក្នុងចេតិយ នៅក្នុងវត្តទួលទំពូង នៅក្នុងនោះគឺមានប្រុស៤នាក់ ស្រីម្នាក់។ ក្រោយពីធ្វើការឃាត់ខ្លួនជនអនាថា ដែលមកសម្ងំជក់ថ្នាំនៅក្នុងចេតិយ លោក កែវ សំណាងអភិបាលរងខណ្ឌចំការមនបានធ្វើការណែនាំមិនឲ្យពួកគាត់មកសម្ងំជក់ថ្នាំនៅក្នុងវត្តនេះតទៅទៀតនោះទេ ហើយឲ្យពួកគាត់ធ្វើកិច្ចសន្យាបើថ្ងៃមុខឃើញពួកគាត់មកចូលជក់ថ្នាំនៅក្នុងវត្តនេះ គឺលោកនឹងមានវិធានការចាត់ការទៅតាមផ្លូវច្បាប់ហើយ ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
April 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ការបើកបរឬធ្វើដំណើរនៅពេលយប់អាចរាប់ថា ជាការផ្សងនឹងគ្រោះថ្នាក់ខ្លះដែរ ពិសេសនៅលើស្ថានភាពផ្លូវដែលពុំមានភ្លើងបំភ្លឺតាមចិញ្ចើមផ្លូវ ពោលគឺងងឹតស្លុបតែម្តង ប្រជាពលរដ្ឋនិងអ្នកដំណើរ ដែលធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ (ហៅផ្លូវ៣០ម៉ែត្រ) ចាប់ពីស្តុបណតប្រីត ដល់ផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌសែនសុខ បានស្នើទៅអាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរខណ្ឌសែនសុខ ជាពិសេសមន្ទីរសាធារណការរាជធានីភ្នំពេញ ឱ្យជួយដាក់ភ្លើងបំភ្លឺផ្លូវនាពេលយប់ផង ដែលតែងតែបង្កឱ្យមានបញ្ហាផ្សេងៗ ព្រោះនៅពេលយប់ងងឹតខ្លាំង ហើយឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានអ្នកស្លាប់ថែមទៀតផង ។ ជាក់ស្ដែង! បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នា មិនបើកភ្លើងម៉ូតូបញ្ច្រាសទិសតាមផ្លូវ ដែលមិនមានភ្លើងបំភ្លឺផ្លូវ លុះពេលបត់ត្រលប់ក្រោយ ស្រាប់តែត្រូវរថយន្ត Highlander បើកបុកខ្ទាតអូសជិត៣០ម៉ែត្ររេចង្កូតធ្លាក់ផ្លូវបុកផ្ទប់ថ្មបេតុងមុខផ្ទះប្រជាពលរដ្ឋខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ។
April 25, 2020 - សុខភាព
ក្នុងពេលកំពុងរាលដាលជំងឺ COVID-19នេះ ទាមទារខ្លាំងមែនទែននូវការការពារបានដិតដល់ដូចជាអនាម័យដៃ អនាម័យកន្លែងរស់នៅ ឬអនាម័យអាហារ ដើម្បីបង្ការការឆ្លងវីរុសនេះ។ អង្គការសុខភាពពិភពលោក (WHO) បានផ្សព្វផ្សាយពីវិធីណែនាំ ៣ចំណុច ក្នុងការលាងសម្អាតបន្លែ ឬផ្លែឈើ ជាវិធានការបន្ថែមក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 បន្ទាប់ពីទិញមកពីផ្សារ៖ ទី១- មុននឹងចាប់ផ្តើមលាងបន្លែ ផ្លែឈើ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកជាមុនសិន ទី២- លាងសម្អាតបន្លែ ផ្លែឈើ តាមដែលអ្នកធ្លាប់ធ្វើរាល់ពេលសម្អាត ទី៣- សម្រាប់បន្លែ ផ្លែឈើណា ដែលអ្នកញ៉ាំទាំងឆៅ ត្រូវលាងឲ្យបានសព្វល្អ ជាមួយនឹងទឹកស្អាត។ តាមការបញ្ជាក់របស់ អង្គការសុខភាពពិភពលោក ឲ្យដឹងថា ការឆ្លងវីរុស
April 25, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ និងមានអ្នកជាសះស្បើយថែម៧នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១១៧នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន៥នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
April 25, 2020








