Khmernote Media
  • កូវីដ-១៩

    ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០៣នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 28, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតប្រកាសរបស់ក្រសួងព័ត៌មានដែលក្រុមការងារខ្មែរណូតទទួលបាននៅមុននេះបន្តិចបានអោយដឹងថា ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ ចក្រវាឡ ធីវីអនឡាញ ដែលមានលោក ចាន់ ឫទ្ធី ជាម្ចាស់គេហទំព័រ ដោយសារតែផ្សព្វផ្សាយរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈសារព័ត៌មាននាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។ គួរបញ្ជាក់ផងដែរថា លោក ចាន់ ឫទ្ធី ដែលជាម្ចាស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ បានចុះទៅយកព័ត៌មានដោយផ្សព្វផ្សាយរំលោភហួសដែនសមត្ថកិច្ចរបស់ខ្លួន រហូតទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ហើយក៏បានការកោះហៅទៅអប់រំចំនួន២ដងរួចមកហើយនៅក្រសួងព័ត៌មាន ប៉ុន្តែដោយចុងក្រោយនេះលោកបានចុះទៅយកព័ត៌មានមួយទៀត ដែលកើតចេញពីជម្លោះអ្នកជិតខាង រហូតមានការរិះគន់ម្តងទៀត ហើយក្រសួងក៏សម្រេចលុបចោលអាជ្ញាប័ណ្ណរបស់លោកតែម្តង៕  

    April 27, 2020
  • សុខភាព

    គិត​ចាប់​ការ​រាត​ត្បាត COVID-19 កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩ រហូត​ដល់​ថ្ងៃទី២៦ ខែមេសា ២០២០នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​សំណាក​ពលរដ្ឋ​ខ្មែរ និង​បរទេស ចំនួន ១១.៥៧៦ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯក​រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុន ហេង ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ។ សំណាក​ទាំង​នោះ​មួយ​ភាគធំ បាន​យក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មួយ​ចំនួន​ទៀត​វិភាគ​នៅ​វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ។ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​​សំណាក​ទាំង ១១.៥៧៦ នាក់ អ្នក​មាន​រោគសញ្ញា​​សង្ស័យ អ្នក​ពិនិត្យ​សំណាក​ឡើង​វិញ អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង

    April 27, 2020
  • ព័ត៌មានជាតិ

    ករណីជនបរទេសម្នាក់មានឈ្មោះថា obrien georger allen ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា និងជាមនុស្សកំព្រា ម្ដាយឪពុកស្លាប់អស់ គ្មានបងប្អូន ប្រពន្ធកូនឡើយ ដោយគាត់បានស្រលាញ់កម្ពុជានឹងចង់រស់នៅរហូតដល់ស្លាប់នៅកម្ពុជាទើបសម្រេចចិត្តលក់ទូកនេសាទនិងទ្រព្យសម្បត្តិបានសរុបប្រម៉ាណ ជាង៣០ម៉ឺនដុល្លា និងពឹងពាក់ប្អូនធម៌ជាជនជាតិខ្មែរ មានឈ្មោះថា អ៊ុក បញ្ញា ដើម្បីជួយឈរឈ្មោះទិញដី ដើម្បីបានរស់នៅខ្មែរ ក្រោយមកក៏ត្រូវបានឈ្មោះថា អ៊ុក បញ្ញា ឆបោកគាត់យកដីទាំងអស់ ធ្វើអោយគាត់បានរលាយគ្រប់យ៉ាងហើយគាត់បានប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ តែតុលាការបានតម្កល់រឿងឥតចាត់ការ។ ក្រោយមានការចោទប្រកាន់ថាតុលាការបានតម្កល់រឿងជនបរទេសរូបនេះ ឥតចាត់ការរួចមក អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តកំពត បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា អង្គហេតុខាងលើជាវិវាទរដ្ឋប្បវេណី ដែលជាហេតុធ្វើអោយតំណាងអយ្យការសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីនេះដែរក៏ត្រូវបានដឹងលឺដល់សម្តេចតេជោ

    April 27, 2020
  • ព័ត៌មានជាតិ

    ម្តាយរបស់ប្អូនប្រុសម្នាក់បានចេញការបកស្រាយនៅលើហ្វេសបុកដែលបានឆ្លើយតបទៅនឹងការរិះគន់របស់បងប្អូនអ្នកលេងហ្វេសបុកមួយចំនួន ដែលគាត់បានរិះគន់លើកូនប្រុសរបស់គាត់ ក្រោយពេលដែលចេញវិដេអូជាមួយនឹងប៉ារបស់គេ និងប្អូនស្រី។ បងស្រី NyNy Rouy Infinity Brand បានសរសេរបង្ហោះពីរឿងកូនប្រុសរបស់គាត់ដែលមានអារម្មណ៍ឆេវឆាវដោយសារតែមូលហេតុឆក់ខ្សែភ្លើងកាលពីវ័យក្មេង។ គាត់បានសរសេររៀបរាប់ថា៖ អរគុណ​🙏បងប្អូន​អ៊ុំពូមីងទាំងអស់ក្នុងការខមិន​ ទាំងសរសេីរទាំងស្រលាញ់​ ទាំងរិះគន់​ ក្នុង​នាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន​ រិះគន់គឺចង់អោយគាត់ល្អ👍 ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ​ គាត់ជាក្មេងដែលល្អ​ណាស់​ ចេះគិតដូចមនុស្សចាស់​ នៅតូចមែនតែចេះស្រលាញ់អ្នកដទៃ​ ចូលចិត្តអាណិតគេ​ ចូលចិត្តធ្វេីទាន តែខ្ញុំ​ទទួលស្គាល់ថាគាត់រៀងឆេវឆៅបន្តិច​ ជាពិសេសនៅពេលដែលគាត់ឃ្លាន​ គាត់អត់ដែលទារ​ញុំា​ដូចក្មេងដទៃទេ​ តែគាត់ច្រេីនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច​ តែនៅពេលដែលយេីងដឹងហេីយ​ ក៏រៀបចំអោយអីគាត់​ញុំា​ឆ្អែត​គាត់ក៏​អារម្មណ៍​សប្បាយ​រីករាយ​ធម្មតា​វិញ​ ដោយសារកាលពីតូចអាយុ1ឆ្នាំគាត់ធ្លាប់ឆក់ខ្សែភ្លេីង😭តែគាត់ជាមនុស្សមានសំណាង​ណាស់​ដែលមិនស្លាប់🙏ត្រូវធ្វេីការវះកាត់ពីរដង😭កាត់ម្រាមដៃអស់ពីរម្រាម😔ចឹងបានចិត្តគាត់រៀងឆេវឆៅ​ តែគាត់អត់ខឹងយូរទេ។ ខ្ញុំ​នៅជាមួយគាត់រាល់ថ្ងៃខ្ញុំដឹងថាគាត់ខឹង​ តែគាត់អត់ចេះគុំគួនទេ​ តែខ្ញុំ​ជាម្តាយខ្ញុំតែងតែនិយាយល្អៗជាមួយគាត់​ ប្រៀនប្រដៅគាត់​

    April 27, 2020
  • PR

    ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ យើងសង្កេតឃើញថា ការលក់ និងការផ្សព្វផ្សាយនានារបស់ទីផ្សារទូរស័ព្ទ្ ក្នុងប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់មានការថមថយមួយកម្រិតផងដែរ។ តែទោះយ៉ាងណា ការលេចឡើងនូវម៉ូឌែលថ្មីៗ របស់ក្រុមហ៊ុនទូរស័ព្ទនានាហាក់មិនថមថយឡើងយ។ ក្នុងថ្ងៃនេះផ្ទាល់តែម្តង ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា បានជូនដំណឹងមកឲ្យបានដឹងថា ក្រុមហ៊ុន vivo នឹងធ្វើការដាក់បង្ហាញបញ្ចេញរូបរាងជាផ្លូវការរបស់ V19 ក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីតម្លៃ និង Spec មិនត្រូវបានបង្ហាញជូនឲ្យបានដឹងឡើយ ដោយក្រុមហ៊ុននឹងធ្វើការបង្ហើបម្ដងបន្តិចៗ និងទៅតាមផែនការដែលបានរៀបចំ។ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា V19 ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេលើសឹងតែគ្រប់សមត្ថភាព តែជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ជាខ្លាំងចំពោះកាមេរ៉ាងទាំងមុខ និងខាងក្រោយ ដែលក្នុងនោះ

    April 27, 2020
  • បច្ចេកវិទ្យា

    ថៃ៖ ទីបំផុតប្រជាជនថៃអាចប្រើអ៊ីធឺណែតដែលមានល្បឿនលឿនបំផុត 5G បានហើយនៅលើកំពូលស្មាតហ្វូនថតរូបស៊ីដាច់គេលំដាប់ពិភពលោក និងហ្ស៊ូដល់ឋានព្រះច័ន្ទ Huawei P40 និង Huawei P40 Pro ដែលជាសញ្ញាណវិជ្ជមានសម្រាប់ប្រទេសជិតខាងដូចជាប្រទេសកម្ពុជាយើងជាដើម។ តារាស្រីថៃកំពុងល្បីឈ្មោះ កញ្ញា Grace Kanklao Duaysianklao បង្ហាញបង្ហោះនៅលើ Status ហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីផ្ទះនូវកំពូលស្មាតហ្វូន Huawei P40 Series កាមេរ៉ា Leica 50មេហ្គាភិកស៊ែល Ultra Vision ដែលអាចប្រើប្រាស់នូវ Internet 5G បានយ៉ាងពិតប្រាកដ”។ ស្មាតហ្វូន5G

    April 27, 2020
  • សុខភាព

    ការ​តេស្ដ​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19 ថ្មី​ទៅ​លើ​សត្វ​ស្វា​ឃើញ​ថា​អាច​ការពារ​សត្វ​ស្វា​ពី​ការ​ឆ្លង​វីរុស​នេះបាន​ ហើយ​វ៉ាក់សាំង​ថ្មី​នេះ​នឹង​ធ្វើ​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្សនៅ​ដំណាក់​កាល​បន្ទាប់ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កាលពីថ្ងៃទី២២ ខែមេសា​​។ វ៉ាក់សាំង​នេះ​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ​ដោយ​​វ៉ាក់សាំង​មាន​ផ្ទុក​ប្រភេទ​វីរុស SARS-CoV -2 ដែល​បង្ក​ជំងឺ​ COVID-19​ ដែល​មិន​សកម្ម។ ការ​ចាក់​ចូល​រាង​កាយ​នូវ​វីរុស ដែល​មិន​សកម្ម​នេះ​វា​ធ្វើ​ឲ្យ​វ៉ាក់សាំងនោះ​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​បង្កើត​អង់ទីករ​ការ​ពារ​ភ្នាក់ងារ​បង្ក​ជំងឺ​ កុំ​ឲ្យបង្កទៅជា​ជំងឺ COVID-19 ។ នៅពេល​ប្រើ​វ៉ាក់សាំង​នេះ​ទៅ​លើ​សត្វ​កណ្ដុរ និង​សត្វ​ស្វា វ៉ាក់សាំង​បាន​ជួយ​ដល់​ការ​ផលិត​អង់ទីករ​របស់​សត្វទាំងនោះប្រឆាំង​វីរុស​​។ បច្ចុប្បន្ន​នៅ​ក្នុង​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ចាក់​វ៉ាក់សាំង​នេះ​ទៅ​លើអ្នក​ចូលរួម​១៤៤នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​យ៉ាងណា។ បន្ទាប់ពី​នេះ​នឹង​ឈាន​ចូល​ការ​តេស្ដ​លើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ដោយ​ចាក់​ឲ្យ​អ្នក​ចូលរួម​ជាង១ ០០០នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​អាច​ភ្ញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ឆ្លើយតប​នឹង​វីរុស COVID-19 ឬអត់។ ដើម្បី​តេស្ដ​មើល​ថា​វ៉ាក់សាំង​អាច​ការពារ​ប្រភេទ​ផ្សេងៗ​នៃ​វីរុស COVID-19 ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​សំណាក​អង់ទីករ​ពីសត្វ​កណ្តុរ​

    April 27, 2020
  • សិល្បៈ

    រាជធានីភ្នំពេញ៖ តារាចម្រៀងល្បី អ្នកនាង ម៉េង កែវពេជ្ជតា និងក្រុមគ្រួសារ បានចូលរួមបរិច្ឆាគថវិកាចំនួន៥ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវី-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។ ជាមួយគ្នានោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្នុងលិខិតថ្លែងអំណរគុណ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកនាងដែលបានបរិច្ចាគ នូវជំនួយជាថវិកាចំនួន៥,០០០ដុល្លារអាមេរិក

    April 27, 2020
  • កូវីដ-១៩

    យោងតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះបានអោយដឹងថា ក្រុមការងារអន្តរក្រសួងបានប្រជុំគ្នា និងលើកស្នើទៅកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះពលរដ្ឋខ្មែរដែលជាពលករនេសាទនិងអ្នកទោសនៅម៉ាឡេស៊ី ត្រូវបានរួចទោសអោយត្រឡប់ចូលមកកម្ពុជាវិញ។ ក្នុងសំណើររបស់ក្រុមការងារអន្តរក្រសួងផងដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានអនុញ្ញាតអោយពលករនេសាទ និងអ្នករួចទោសទាំងនោះអោយត្រឡប់ចូលមកកម្ពុជាវិញ ដោយមានលក្ខខណ្ឌមួយគឺតម្រូវអោយមានការធ្វើតេស្តរកមេរោគ កូវីដ-១៩ នៅប្រទេសម៉ាឡេស៊ីជាមុនសិន ហើយប្រសិនបើមានវិជ្ជមានគឺត្រូវព្យាបាលអោយជាសះស្បើយជាមុនសិន ទើបអនុញ្ញាតអោយត្រឡប់មកកម្ពុជាវិញ ហើយពេលដែលមកដល់កម្ពុជាក៏តម្រូវអោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័កបន្តទៀតនៅផ្ទះ។ គួរបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរដែលជា អ្នកទោស ដែលរួចទោសមានចំនួន៧៣នាក់ និងពលករនេសាទ ១៤៩នាក់ កំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី

    April 27, 2020