Khmernote Media
  • សង្គម

    ឧកញ៉ា ហុង ពីវ ត្រូវបានគេស្គាល់ថាជាឧកញ៉ាមួយរូបដែលលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ ហើយកាលពីម្សិលមិញលោកបានឧបត្ថម្ភទឹកប្រាក់ 1.3លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ បើគិតចាប់តាំងពីខែមីនា ឆ្នាំ2020 មកម្ចាស់បុរីពិភពថ្មីរូបនេះ បានបរិច្ចាគថវិការរបស់ខ្លួនជាង 3លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសកម្មភាពមនុស្សធម៌ ដោយកាលពីថ្ងៃទី21 ខែមីនា ឆ្នាំ2020 លោកបានឧបត្ថម្ភថវិកា 2លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-19 នៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ឧកញ៉ា ហុង ពីវ គឺជាម្ចាស់បុរីពិភពថ្មី និងក្រុមហ៊ុនពិភពថ្មីផងដែរ ដោយរូបលោកត្រូវបានមហាជនកោតសសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត ដែលតែងតែចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌

    April 28, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារចុះទៅ ធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ដែលមានភ្ញៀវចតឡាន ម៉ូតូ ចូលទិញកាហ្វេ និងតែគុជ និងទំនិញសេវាកម្មផ្សេងៗទៀត ដោយគ្មានសណ្តាប់ធ្នាប់រំលោភផ្លូវសាធារណៈ បណ្តាលឲ្យមានភាពរញ៉េរញ៉ៃ និងពិបាកធ្វើដំណើរ។ រដ្ឋបាលខណ្ឌទួលគោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការថា “ឡានសុទ្ធតែថ្លៃ​ៗ សូមម្ចាស់ចតឡានអោយសមនឹងតម្លៃផងលោកម្ចាស់ ។ ថ្ងៃនេះអោយក្រុមការងារ​ ធ្វេីកិច្ចសន្យាជាមួយម្ចាស់ហាង សូមចូលរួមគោរពច្បាប់”។ គួរបញ្ជាក់ថាទីតាំងខាងលើនេះជារៀងរាល់ថ្ងៃឃើញមានភ្ញៀវជិះរថយន្ត និងម៉ូតូ មកចូលទិញកាហ្វេ និងតែគុជ ទំនិញសេវាកម្មផ្សេងៗទៀតដោយចតឡានលើទ្រូងផ្លូវតែម្តង ព្រោះគ្មានទីតាំងចតឡានច្រើននោះទេ។ តើបន្ទាប់ពីម្ចាស់ហាងធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌទួលគោករួច តើនឹងមានករណីចតឡានគ្មានសណ្តាប់ធ្នាប់នេះកើតឡើងទៀតនោះទេ?

    April 28, 2020
  • PR

    សុខភាពគឺជារឿងសំខាន់ជាងគេបំផុតសម្រាប់មនុស្សយើងហើយរឹតតែជារឿងសំខាន់ដែលយើងត្រូវតែគិតគូរក្នុងអំឡុងវិបត្តិកូវីដ១៩នេះ។ បើសិនជាលោកអ្នកជាអ្នកដែលពិសាអាហារដែលគិតគូរអំពីសុខភាពនិងសុវត្ថិភាពចំណីអាហារ ផាកកាហ្វេគឺជាភោជនីដ្ឋានដែលល្អឥតខ្ចោះសម្រាប់លោកអ្នក។ ផាកកាហ្វេ មានគណៈកម្មការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារច្បាស់លាស់ដើម្បីត្រួតពិនិត្យ វត្ថុធាតុដើមសម្រាប់ចម្អិនអាហារ ដែលមានដូចជាសាច់ បន្លែ និងគ្រឿងទេសផ្សេងៗ។ ដើម្បីអាចជាប់ការពិនិត្យបាន វត្ថុធាតុដើមទាំងនោះត្រូវធានាអោយបាននូវគុណភាពល្អ មិនមានប្រើសារធាតុគីមីដែលហាមឃាត់ និងមានប្រវត្តិក្រុមហ៊ុនល្អ។ មិនតែប៉ុណ្ណោះ គណៈកម្មការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារ មានកាលវិភាគត្រឹមត្រូវដើម្បីចុះទៅធ្វើសវនកម្មដៃគូរផ្គត់ផ្គង់វត្ថុធាតុដើមដល់ទីកន្លែង។ ចុងភៅនៅផាកកាហ្វេត្រូវបានបង្វឹកអំពីវិធី និងបទបញ្ជាផ្ទៃក្នុងអំពីការចម្អិនម្ហូបអាហារយ៉ាងច្បាស់លាស់មុនចូលបម្រើការងារ។ បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ឧបករណ៍ការពារផ្សេងៗដែលសមស្របទៅនឹងតំណែងរបស់ខ្លួន និងវាស់កំដៅមុនចូលហើយ ហាងបើកកំដៅលើសពី៣៧.៥ អង្សារសេ ពួកគាត់មិនត្រូវបានអនុញ្ញាត្តិឲ្យចូលក្នុងហាងនោះទេ។ ដោយក្តីស្រឡាញ់និងគិតគូរអំពីសុខភាពជាអាទិភាព រាល់អាហារនៅផាកកាហ្វេ គឺមិនមានប្រើជាតិប៊ីចេងនោះទេ។ មិនតែប៉ុណ្ណោះ ផាកកាហ្វេបានប្រើប្រាស់ទឺកឃ្មុំធម្មជាតិសុទ្ធ និងទឹកដោះគោគ្មានជាតិខ្លាញ់សម្រាប់ភេសជ្ជៈ។ ការពង្រីកសាខាយ៉ាងឆាប់រហ័សធ្វើឲ្យអតិថិជនមានការបារម្ភអំពីគុណភាពនិងសេវាកម្ម ក៏ប៉ុន្តែ ផាកកាហ្វេ

    April 28, 2020
  • Banner Test

    នីហ្សេរីយ៉ា៖ ក្រុមមេធាវីនៅក្នុងប្រទេសនីហ្សេរីយ៉ាបានរៀបចំពាក្យបណ្ដឹង ដើម្បីប្ដឹងទាមទាប្រាក់សំណងយ៉ាងច្រើនពីប្រទេសចិន ចំពោះករណីរាតត្បាតមេរោគកូវីដ ១៩ ដែលបានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសនីហ្សេរីយ៉ាទាំងមូល។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន shanghaiist និង dailysabah បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹងរបស់ក្រុមមេធាវីនីហ្សេរីយ៉ានោះបានបង្ហាញពីផលប៉ះពាល់នៃមេរោគកូវីដ ១៩ ជាច្រើនដូចជា ធ្វើឲ្យមានមនុស្សស្លាប់  ប៉ះពាល់ដល់សតិអារម្មណ៍ ប៉ះពាល់សេដ្ឋកិច្ច ការអប់រំ និងរំខានដល់ការរស់នៅរបស់ប្រជាបលរដ្ឋទៀតផង។ ចំពោះទំហំនៃប្រាក់សំណងវិញគឺមានចំនួនរហូតដល់ ២០០ ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រភពខាងលើបានបន្តថា ចំពោះនិតីវិធីផ្សេងៗនៅក្នុងកម្រិតប្រទេសជុំវិញពាក្យបណ្ដឹងខាងលើនេះត្រូវបានគេរៀបចំរួចរាល់ហើយ ខណៈគេនៅរង់ចាំតែចំណាត់ការរបស់រដ្ឋាភិបាលនីហ្សេរីយ៉ានៅតុលាការអន្តរជាតិតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះនីហ្សេរីយ៉ាមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ៣៣៧ ករណី និងស្លាប់ ៤០ ករណីផងដែរ៕ https://youtu.be/A8-IV8rTf-U

    April 28, 2020
  • PR

    នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារបស់ក្រុមហ៊ុន vivo បានអញ្ជើញស្ម័គ្រចិត្តប្រគល់ជូន នូវផលិតផលសុខាភិបាលមួយចំនួនដល់ក្រសួងសុខាភិបាល តាមរយៈមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលក្នុងនោះរួមមាន អាវការពារចំនួន ១៨០ កំប្លេ ម៉ាស់ការពារ ៥០,០០០ និងអាល់កុលចំនួន ៣ កេសផងដែរ ដោយក្រុមការងារបស់ក្រុមហ៊ុន vivo បានប្រគល់ជូនផ្ទាល់ ទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសហការីរបស់លោក។ សូមធ្វើការប្រុងប្រយត្ន័ រាល់ការធ្វើដំណើរមិនថាទីជិត ឬ ឆ្ងាយសូមពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយទឹកអាល់កុលឲ្យបានខ្ជាប់ខ្ជួន។ តែចំពោះពេលស្នាក់នៅផ្ទះវិញ ការលាងដៃនឹងសាប៊ូជាការគ្រប់គ្រាន់ទៅហើយក្នុងការរក្សាអនាម័យ

    April 28, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០​២០ វេលាម៉ោង​១៥ និង៣៥ នាទីនៅចំណុចក្រុម​ទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់​ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ ក៏ដូចជាយោបល់ណែនាំលេីការងារជំនា​ញ​ពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រងផែន​ការងារគ្រឿងញៀន​នៃស្នងការដ្ឋាន​ នគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនី​យ៍​ឯក​ ឆាង​វណ្ណឆៃ​ ជាអធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក​ដឹក​ជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី​ និងឃាត់​ខ្លួនជនសង្ស័យ ចំនួន ០១នាក់ គឺឈ្មោះ វិន តឿ ហៅ យាយតឿ ហៅ

    April 28, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០៖ ជាធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសកំពូលស្មាតហ្វូនក្នុងចិត្ត និងត្រូវតាមតម្រូវការដែលខ្លួនចង់បានយកមកប្រើគឺត្រូវតែដឹងពីលក្ខណៈសម្បតិ្ត និងចំណុចពិសេសៗឱ្យបានលម្អិតដើម្បីប្រាកដថាលោកអ្នកនឹងមិនខកបំណងបន្ទាប់ពីទិញយកមកប្រើ! ពិតមែនទេ? ត្រូវគ្នាហើយអ៊ីចឹង…! ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងធ្វើការបង្ហាញកំពូលលក្ខណៈសម្បត្តិលើកទី ៣ បន្ថែមទៀតដើម្បីឱ្យអតិថិជនទាំងអស់យល់កាន់តែច្បាស់…កាន់តែមានទំនុកចិត្ត និងមានមោទនភាពបំផុតក្នុងការទទួបាននូវស្តេចកំពូលស្មាតហ្វូនដ៏ល្អឯកតែមួយគ្មានពីរក្នុងលោកនៃពិភពស្មាតហ្វូនប្រចាំឆ្នាំ ២០២០ នេះ! ចង់ដឹងច្បាស់ពីលក្ខណៈសម្បតិ្តពិសេសដែលបានបំពាក់នៅលើស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung មានអ្វីខ្លះនោះសូមមកមើលឥឡូវនេះទាំងអស់គ្នា! * ថតរូបពេលយប់ ឬទីងងឹតច្បាស់ល្អផ្តាច់គេ NIGHT MODE (BRIGHT NIGHT) –

    April 28, 2020
  • សុខភាព

    ក្នុង​ចំណោម​មនុស្ស១០០​នាក់ មាន​មនុស្ស២-៥នាក់​ហើយ​ដែល​អាច​កើត​ជំងឺស្រឺត។​ ប្រជាជន​នៅ​កម្ពុជា​ភាគច្រើន​ស្គាល់​ជំងឺ​ស្រឺត ជា​ជំងឺខ្យល់​ព្រោះ​វា​មាន​រោគសញ្ញា​ស្រដៀង​គ្នា ប៉ុន្តែ​តែង​លាយ​នឹង​អារម្មណ៍​ភ័យ​ខ្លាច​ថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ផេកផ្លូវការរបស់មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺស្រឺត​បណ្តាល​មក​ពី​ខួរក្បាល​ដំណើរ​ការ​មិន​ល្អ នាំ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​ដូចជា ឧស្សាហ៍​ធ្វើ​ទុក្ខ ពិបាក​ក្នុង​ខ្លួន​មួយភ្លែតៗ​ ណែន​ទ្រូង ថប់ៗ ធេង​ធោង អស់​ដៃ​អស់​ជើង ចង់​សន្លប់​ជា​ដើម។​ ជំងឺ​ស្រឺត​នេះ អាច​កើត​មាន​លើ​ស្រ្តី២-៣ដង​ច្រើន​ជាង​បុរស។ វា​អាច​នៅ​បន្ត​ដល់​រាប់​ឆ្នាំ ឬ​មួយ​ជីវិត​បាន បើ​មិន​ព្យាបាល ព្រោះ​ជំងឺស្រឺត​ច្រើន​មាន​លក្ខណៈ​រ៉ាំរ៉ៃ។ អ្នក​ដែល​មាន​ជំងឺ​ស្រឺត​អាច​ពិបាក​ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ មិន​ហ៊ាន​ធ្វើ​អី ហើយ​អាច​ឈាន​ដល់​ទៅ​ឃុំ​ខ្លួន​នៅ​ផ្ទះ និង​ទាមទារ​ឲ្យ​មាន​មនុស្ស​នៅ​ក្បែរ។​ ក្នុង​ករណី​ខ្លះ​ទៀត អ្នក​ជំងឺ​ស្រឺត​អស់​សង្ឃឹម​លែង​ចង់​រស់ ឬ​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង ផឹក​ស្រា ដែល​នាំ​ហានិភ័យ​ដល់់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

    April 28, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ អនុវត្តតាមសេចក្តីជូនដំណឹងលេខ ០១៧/២០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្នុងគោលបំណងបង្កើនប្រសិទ្ធក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនៅទូទាំងប្រទេសឲ្យបានជ្រាបដូចខាងក្រោម ៖ ១-កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយចាប់ផ្តើមអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ចំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីវេលាម៉ោង ០០ ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣

    April 28, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសងដោយឃាត់ខ្លួនមនុស្ស១១នាក់ និងចាប់យកសម្ភារល្បែងមួយចំនួន ខណៈមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាបល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរខុសច្បាប់ ក្រឡុក នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ លទ្ធផល ឃាត់អ្នកលេងបានចំនួន១១នាក់:ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ ទី២.ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន

    April 28, 2020