Khmernote Media
  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទុកពេលអោយម្ចាស់ទូកដែលបានបុកពោងសុវត្ថិភាពបណ្តាលអោយខូចខាតកាលពីយប់មិញ ចូលខ្លួនមកដោះស្រាយទូទាត់សំណង អោយបានលឿនបំផុត ដោយទុកពេលយូរបំផុតត្រឹមម៉ោង ១៧:១៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយប្រសិនបើមិនចូលខ្លួនមកដោះស្រាយទេ រដ្ឋបាលខេត្តនឹងចាត់វិធានការស្រាវជ្រាវ ហើយនឹងយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ អភិបាលខេត្តរូបនេះបានរៀបរាប់អោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា៖ “សូម​ឱ្យម្ចាស់ទូក​ ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព​ នៅឆ្នេរអូឈេីទាល​ កាលពីយប់មិញនេះ​ ចូលខ្លួនមកដោះស្រាយ​ ទូទាត់​សំណង​ រៀបចំ​ ការជួសជុល​ឡេីងវិញ​ ផុតវេលាថ្ងៃនេះ​ ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៧:៣​០នាទី​ រដ្ឋបាលខេត្ត​នឹងចាត់វិធានការស្រាវជ្រាវ​ ហេីយនឹងយកមកធ្វេីការផ្តន្ទាទោសពីបទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​តាមច្បាប់ដោយគ្មានការលេីកលែង។

    April 29, 2020
  • ព័ត៌មានជាតិ

    វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការអនុវត្តន៍អនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះទៅនៅទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការដើម្បីអោយបងប្អូនប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។ សម្តេចតេជោ បានបង្ហោះសារមួយឃ្លាស្តីការរឹតបន្តឹងច្បាប់ចរាចរណ៍ថា៖ “បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕”

    April 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី សមាគមប្រឹក្សាសុខភាពប្រជាជន បានឲ្យដឹងថា កាល​ពី​យប់​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១១ និង១០​យប់​ លោកវេជ្ជ​បណ្ឌិត​ ជិន​ សំណាង​ ប្រធាន​សមាគម​ប្រឹក្សា​សុខ​ភាព​ប្រជាជន ​បាន​ទទួល​ក្រុម​ជំនាញ​ស្មគ្រ័ចិត្តរបស់​អង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization – BSR) តាមច្រកទ្វារអន្តរជាតិភ្នំពេញ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ប៉ៃ​ សំបូរ​ អគ្គ​លេខាធិការ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល។ ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប ដែលមកពី ​អង្គការសង្គ្រោះមេឃពណ៌ខៀវ បានមកបំពេញបេសកម្មរបស់ខ្លួនក្នុងការបាញ់ថ្នាំកម្ចាត់វីរុសកូវីដ-១៩ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ តាមណែនាំរបស់ក្រសួង​សុខាភិបាល​ នៅតាមបណ្តារាជធានី-ខេត្ត។ តាមការបញ្ជាក់ពី ឯកឧត្ដម​ ប៉ៃ​

    April 29, 2020
  • សុខភាព

    តាំង​ពី​មាន​ការ​រាតត្បាត​វីរុស COVID-19 មក​ក្រុម​គ្រូពេទ្យសង្កេត​​ឃើញ​ថា​បុរស​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ច្រើន​ជាង​ស្ត្រី ចំណុចនេះ​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា​អាច​មក​ពី​ភាពខុស​គ្នា​រវាងអ័រម៉ូន។ បុរស​ដែល​ឆ្លង​វីរុស​ COVID-19​ ភាគច្រើន​ត្រូវការ​ការសង្គ្រោះ​បន្ទាន់ ឬ​ស្លាប់​ច្រើន​ជាង​ស្ត្រី​។ លោក​​ Sarah Hawkes សាស្ត្រាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​ពិភពលោក​នៅ​សាកលវិទ្យាល័យ London បាន​លើកឡើង​ថា​នេះ​អាច​ដោយសារ​បុរស​មាន​បញ្ហា​បេះដូង ឬ​សួត​​ស្រាប់ ពេល​ឆ្លង​វីរុសនេះ។ ជាទូទៅ​បុរស​ជក់​បារី ផឹក​គ្រឿងស្រវឹង​ និង​ស្រូប​យក​ផ្សែង​ពុល​នៅ​ខាង​ក្រៅ​ច្រើន​ជាង​ស្ត្រី។ ក្រៅពី​កត្តា​ទាំង​នេះ​ មាន​ភស្តុតាង​ជាច្រើន​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី​ខ្លាំង​ជាង​បុរស​។ អ័រម៉ូន​ភេទ estrogen​ និង​progesterone ​ស្ត្រី​ផលិត​ច្រើន​ជាង​បុរស​គឺ​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ និង​អាច​ជួយ​ស្ត្រី​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ និង​ការ​ប៉ះពាល់​នៃ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយ​ហេតុ​នេះ​ហើយ​អ្នក​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ Cedars-Sinai និង​សាកលវិទ្យាល័យ Stony Brookនៅ​សហរដ្ឋ​អាមេរិក​រៀប​ចំ​ការ​ព្យាបាល​អ្នក​ជំងឺ​ COVID-19

    April 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី មានករណីឃាតកម្មគិតទុកជាមុន ដោយយកកូនកាំបិតចាក់ ជ្រុញ​ ​និងឆ្នាំងបាយ វាយបណ្តាលឲ្យស្លាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង មុខរបរកម្មករសំណង់

    April 29, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១១៩នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០៣នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ

    April 29, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃសៅរ៍ថ្ងៃទី ២៥ មេសា ឆ្នាំ ២០២០ មានឡានពាក់ស្លាកលេខ ខម បានបើកបុកម៉ូតូហើយមិនត្រឹមតែមិនចុះមកមើលជនរងគ្រោះទេ ថែមទាំងអូសម៉ូតូចេញ បើកឡានទៅទៀត ចំណែកបុរសម្ចាស់ម៉ូតូសន្លប់ស្តូកលើផ្លូវតែម្តង តែពេលម្សិលមិញនេះបានទទួលដំណឹងថា គាត់បានបាត់បង់ជីវិតបាត់ទៅហើយ។ ប្រជាពលរដ្ឋ ក៏ដូចអ្នកលេងហ្វេសបុក បានសំណូមពរឲ្យសមត្ថកិច្ចស្វែងរកម្ចាស់ឡាន ខម នេះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ នៅព្រឹកនេះវិញលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះក្នុងផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបំបែកសំណុំរឿងនេះបាន​ហេីយ​! ជនបង្ក​ឈ្មោះ (ឈុន​ សារ៉េត​ )​ បច្ចុប្បន្នរត់គេចខ្លួន – អង្គភាពធ្វេីការ​ (សុំលាក់) – ឋានន្តរសក្តិ​ សក្តិ៥កងយោធពលខេមរភូមិន្ទ

    April 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ និងផ្នែកជំនាញពាក់ព័ន្ធ បើកការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីរូបស្រស់ម្នាក់ នៅបន្ទប់ផ្ទះជួលជាន់ទី៣មួយកន្លែង នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានហើយ នេះបើតាមលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតដឹងនាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសេចក្ដីរាយការណ៍ជំហានដំបូង

    April 29, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចុះហត្ថលេខាពីសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានធ្វើការស្នើសុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អោយធ្វើការណែនាំដល់សាស្រ្តាចារ្យ ឡុង សារិន បង្រៀននៅក្រុមហ៊ុន E-School Cambodia ដែលការបង្រៀនរបស់សាស្ត្រាចារ្យរូបនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃគណៈមហានិកាយយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដដែលបានអោយដឹងដែរថា លោកសាស្រ្តាចារ្យ ឡុង សារិន បានធ្វើការប្រៀបធៀបរវាងព្រះសង្ឃនៃគណៈមហានិកាយ ជាមួយនឹងព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយ ដោយការប្រៀបធៀបនោះបានបង្អាប់ម្ខាងដល់បាតាល និងលើកម្ខាងដល់កំពូល ដែលផ្ទុយទៅនឹងភាពពិតជាក់ស្តែងនាពេលបច្ចុប្បន្ន។

    April 28, 2020
  • Banner Test

    កាលពីដំបូងឡើយសាំងហ្គាពួរមានភាពលេចធ្លោជាងគេ ក្នុងការគ្រប់គ្រងស្ថានការណ៍វីរុស COVID-19 ជាលក្ខណៈស្តង់ដារ ដោយមានទាំងការបង្កើនការធ្វើតេស្ដ បិទជើងហោះហើរ និងតាមដានអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសជាដើម។ ដោយសារតែប្រទេសដែលមានប្រជាជន ៥.៨ លាននាក់មួយនេះ ធ្លាប់ឆ្លងកាត់ជំងឺ SARS (ផ្ទុះឡើងកាលពីឆ្នាំ២០០៣) ទុកជាមេរៀនផងនោះ ពិភពលោកគិតថាសាំងហ្គាពួរអាចយល់ពីស្ថានការណ៍បានល្អជាងគេ ហើយជាការពិតណាស់ ពីដំបូងៗអំឡុងដើមខែកុម្ភៈ សាំងហ្គាពួរអាចគ្រប់គ្រងស្ថានការណ៍ឱ្យមានករណីឆ្លងតិចតួចបំផុតពិតមែន។ នៅអំឡុងពេលការផ្ទុះឡើងដំបូងៗបណ្តាប្រទេសផ្សេងទៀត បានដុតដៃដុតជើងបិទទ្វារសាលារៀន និងធ្វើការផ្អាកសេដ្ឋកិច្ចរបស់ពួកគេ ខណៈសាំងហ្គាពួរបានបង្ហាញពីការផ្ទុះឡើងតិច ហើយមានការរំខានតិចតួចបំផុត។ ដោយសារមានការឆ្លងតិចតួច ហើយវាហាក់ដូចជាពួកគេបានឈ្នះជាមួយវីរុស ដូច្នេះសាំងហ្គាពួរនៅតែបន្តបើកភោជនីយដ្ឋាន សាលារៀន និងកន្លែងធ្វើការមួយចំនួនដដែល។ ដូច្នេះការប្រមូលផ្តុំនៅតែមាន ហើយការធ្វើតេស្ដមិនបានធ្វើនៅតាមសហគមន៍នោះទេ ដែលនេះហើយគឺជាកំហុសធំបំផុតរបស់សាំងហ្គាពួរ ក្នុងការបើកផ្លូវឱ្យរលកទី២ បក់មកម្ដងទៀត។ ឈានមកដល់ដើមខែមេសា

    April 28, 2020