- Khmernote Media
- កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយអ្នកជាសះស្បើយថែម០២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១១៩នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន៣នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត
April 27, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំងចុះទៅពិនិត្យតាមបន្ទាត់ព្រំដែនប៉ុស្ដិ៍ដំបូកចែវដោយថ្មើរជើងទាំងទៅទាំងមកជិត១០គីឡូម៉ែត្រ ដោយបានឃើញទាហានវៀតណាមបានសាងសង់ស្តង់បណ្តោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ ដោយក្នុងនោះមានតង់ចំនួន៩កន្លែង នៅក្នុងតំបន់ ស ។ ភ្លាមៗលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានឱ្យភាគីវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស។ សុំបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ
April 27, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់លង់ទឹកស្លាប់ និងក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់ បន្ទាប់ពីពួកគេទាំង២នាក់ជាបងប្អូនជីដូនមួយ បាននាំគ្នាទៅលេងកោះខ្សាច់ ហើយចុះងូតទឹកលេង បែរជារអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ ហើយស្រវេស្រវាស្រែកហៅឲ្យគេជួយ ភ្លាមនោះអ្នកលេងទឹកជិតនោះ នាំគ្នាទៅជួយបានតែក្មេងប្រុសម្នាក់ ស្រង់មកលើគោក ចំណែកក្មេងស្រីម្នាក់ទៀតជួយមិនទាន់ទេ បានលង់លិចទៅក្នុងទឹកបាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងជាច្រើននាក់បានចុះទៅជួយរាវរក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:២០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចកោះខ្សាច់មាត់ទន្លេមេង្គ ស្ថិតក្នុងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល។ កុមារីជនរងគ្រោះឈ្មោះ ពៅ ដាលីស ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល
April 27, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត១លាននាក់ហើយ និងមានចំនួនស្លាប់មានជាង ១,១០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៩៨៧,១៦០ នាក់ (កើនឡើង ២៦,៥០៩ នាក់) អ្នកស្លាប់សរុប ៥៥,៤១៣ នាក់ (កើនឡើង ១,១៥៧ នាក់) និងជាសះស្បើយចំនួន ១១៨,៧៨១ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លង ២,៩៩៤,៧២២ នាក់ អ្នកស្លាប់ ២០៦,៩៨៨នាក់ និងជាសះស្បើយជាង ៨៧៨,៧០៧នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers
April 27, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ មានការប្រគល់ម៉ូតូជូនអាណាព្យាបាលដែលកូនៗគាត់ជាក្រុមទំនេីង “កែឆ្នៃបំពង់សុីមាំងម៉ូតូឲ្យលាន់សម្លេងខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋនិងសង្គម “ ម៉ូតូដែលកំលាំងនគរបាលឃាត់បានមានចំនួន ១៩គ្រឿង ។ ការប្រគល់ម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសនេះអោយទៅអាណាព្យាបាលនាពេលនោះ បានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ និងមានការចូលរួមមកទទួលយកម៉ូូតូនិងធ្វេីកិច្ចសន្យាពីរសំណាក់វត្ដមាន អាណាព្យាបាល សាមុីខ្លួនជាកូនទំនេីងផងដែរ ។ ក្រោយការអប់រំណែនាំ ធ្វេីកិច្ចសន្យាបញ្ឍប់សកម្មភាពទាំងនោះ អាណាព្យាបាលនិងសាមុីខ្លួនបានយកសម្ភារៈសុីមាំងម៉ូតូ(សុីមាំងស្រុីន)មកធ្វេីការដោះដូរអោយដូចស្ថានដេីមវិញ ទេីបអនុញ្ញាតឲ្យយកទៅប្រេីប្រាស់ជាធម្មតាវិញ ។ តាមការបញ្ជាក់អោយដឹងបន្ថែមពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ថាប្រតិបត្ដិការនេះគឺ ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ដ
April 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ រេចង្កូតបុកឡើងខឿន និងបង្គោលស្លាកប៉ាណូ ជាប់កល់លើខឿនទៅមុខលែងរួច នៅចំណុចមុខវិទ្យាល័យជម្ពូវ័ន លើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ហេតុការណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តព្រោះកល់លើខឿន កាច់កជាប់គាំងទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងរងចាំស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន ដោះស្រាយតាមនីតិវិធី៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
April 26, 2020 - បច្ចេកវិទ្យា
ក្នុងកាលៈទេសៈនេះ ការនៅផ្ទះ និងធ្វើការតាមរយៈអនឡាញ គឺជាជម្រើសល្អបំផុតសម្រាប់សុខសុវត្ថិភាព ហើយប្រសិនមាន កំពូលស្មាតហ្វូនថតរូបស៊ីដាច់គេលំដាប់ពិភពលោក ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ឈ្នះពាន់រង្វាន់ពី TIPA World Awards គឺ Huawei P40 5G P40 Pro 5G, កុំព្យូទ័រយួរដៃ Huawei Matebook D 15 ថេបប្លេត Huawei MatePad Pro ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ពីទូរស័ព្ទទៅកាន់កុំព្យូទ័រ និង Huawei Watch GT
April 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណី ឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ មុខសាលាមត្តេយ្យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះស្លាប់) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៥:២០នាទីព្រឹក នៅចំណុចដីឡូត៍លេខ២ លើផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់: ទី០១.ឈ្មោះ ឡាយ ពេជ្យបញ្ញា
April 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួស ដោយគ្រាប់កាំភ្លើងដួលក្នុងថ្លុកឈាម បន្ទាប់ពីត្រូវបានក្រុមជនសង្ស័យប្រដាប់ដោយអាវុធខ្លី (មិនស្គាល់ម៉ាក) ចំនួន៣នាក់ ជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ផ្ទួនៗទៅលើជនរងគ្រោះ ដោយមិនដឹងមូលហេតុ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព នៅចំណុចមុខហ្គោលដេនសូរិយាម៉ល លើផ្លូវលេខ៥១(បាស្ទ័រ) ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០៣ទាបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ ។ ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ ដើរចេញពីផ្ទះមួយកន្លែងមុខសូរិយាម៉លជាមួយជនសង្ស័យមានគ្នាបីនាក់ ហើយមួយសន្ទុះក្រោយមកមិនដឹងថា មានរឿងអ្វីជាមួយគ្នានោះទេ ស្រាប់តែពួកគេបានវាយគ្នាទៅវិញទៅមករហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅជនរងគ្រោះចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយក្រុមជនសង្ស័យ និងបក្ខពួកមានគ្នា៣នាក់នោះ បាននាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បីចោមរោមពេញកន្លែងកើតហេតុ ។
April 26, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅសល់ ១១៧នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន៥នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត
April 26, 2020









