- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមុននេះបន្តិចស្តីពីលទ្ធផលសរុបនៃការត្រួតពិនិត្យសុខភាព និងការបិទបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញ មានកម្មកររោងចក្រចំនួន ៥០៤៥នាក់ត្រូវបានពិនិត្យសុខភាព ដោយក្នុងនោះមាន ៤៨២៣នាក ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ។ ក្នុងសេចក្តីប្រកាសដដែលបានអោយដឹងថាទៀតថា ក្រៅពីកម្មករជាង៤ពាន់នាក់ដែលដាក់ឱ្យចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃនោះ ក៏មានកម្មករចំនួន៩៧នាក់ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្មករចំនួន១២៥នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២។ ក្រៅពីនេះទៀតក៏មានកម្មករចំនួន១២៥នាក់ទៀតផងដែរ ដែលត្រូវបានយកសំណាកទៅពិសោធបន្តរកមេរោគកូវីដ១៩ ប៉ុន្តែលទ្ធផលកម្មករទាំង១២៥នាក់នោះ គឺមិនមានផ្ទុកមេរោគកូវីដ១៩នោះឡើយ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដែរថា មកទល់នឹងពេលនេះ កម្មករសរុប២០២នាក់ត្រូវបានអនុញ្ញាតអោយចេញពីមណ្ឌលចត្តាឡីស័យកម្រិត១និងកម្រិត២ហើយ ដោយពួកគេត្រូវធ្វើចត្តាឡីស័កបន្តទៀតនៅផ្ទះរាងខ្លួន ហើយក្រសួងក៏បានបិទបញ្ចប់ការត្រួតពិនិត្យសុខភាពរបស់កម្មកររោងចក្រទាំងនោះផងដែរ៕
April 24, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេហួវៃ បានចាប់ដៃគូជាមួយក្រុមហ៊ុន Audi ពញ្ញាក់អ្នកគាំទ្រជាមួយនឹងការផ្តល់អាទិភាព ចំពោះអតិថិជន Audi Q3 អាចកក់ទុកមុនកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs និង Huawei P40 Pro ពណ៌ប្រាក់ទឹកកក ចាប់ពីថ្ងៃនេះតទៅរហូតដល់ កាសឥតខ្សែ Huawei Freebuds 3 អស់ពីស្តុក។ ថ្លែងក្នុងកម្មវិធី ដាក់បង្ហាញ Huawei Mate Xs, P40 Pro និង រថយន្តសេរីថ្មី Audi Q3
April 24, 2020 - សង្គម
ភ្នំពេញថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២០ – ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតលើទ្វីបអាស៊ី បានផ្តល់អំណោយឱសថសារវ័ន្តនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ចំនួន៤០០ ឈុត ដើម្បីជាជំនួយដល់គ្រូពេទ្យជួរមុខផ្នែកប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។ អំណោយនេះត្រូវបានប្រគល់ជូនលោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងសហការី ជាមួយអ្នកគ្រប់គ្រងនិងបុគ្គលិកក្រុមហ៊ុន DKSH Cambodia ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ យើងគ្រប់គ្នាខិតខំពុះពារយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដោយអនុវត្តន៏តាមការណែនាំនិងបទបញ្ញត្តិផ្សេងៗពីអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល និង រដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ DKSH ដែលជាអ្នកផ្តល់សេវាថែរក្សាសុខភាពដ៏ធំមួយនៅក្នុងប្រទេស សូមនាំយករបស់ទាំងអស់នេះទៅផ្គល់ជូន គ្រូពេទ្យជួរមុខដែលពួកគាត់ខិតខំធ្វើការទាំងយប់ទាំងថ្ងៃនៅក្នុងទីកន្លែងដែលមានហានិភ័យខ្ពស់។ ការបរិច្ចាកនេះ
April 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រាន់តែក្មេងលាងម៉ូតូស្រែកច្រៀងរាំលេងកំដរការអផ្សុក ពេលកំពុងជូតម៉ូតូ ស្រាប់តែស្ត្រីម្នាក់ដើរឆ្លងផ្លូវ មកទះ២កំផ្លៀង ទុកជាអនុស្សាវរីយ៍ ហើយគេចខ្លួនបាត់មួយថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះទៅឃាត់ខ្លួន យោងតាមបណ្ដឹងរបស់ជនរងគ្រោះ រួចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ដោយបានការឯកភាពពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ករណីអំពើហិង្សាដោយចេតនា (ទំនាស់វាយបណ្តាលឲ្យរបួស) បានកើតឡើងកាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៣MC ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៊ី
April 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមជំនាញទាក់ឆ្កែចំនួន៤នាក់ ជិះដើរធ្វើសកម្មភាពទាក់ឆ្កែក្នុងភូមិ មិនបានសម្រេច បែរជាជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលព្រែកលៀប សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ កំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ប្រទះឃើញក៏ចេញប្រដេញតាមឃាត់ក្រុមជនសង្ស័យ តែបែរជាតដៃជាមួយកម្លាំងល្បាត ទើបឃាត់ខ្លួនបានម្នាក់ ចំណែកឯបក្ខពួក៣នាក់ទៀត នាំគ្នារត់គេចខ្លួនបាត់ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេ 6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍នគរបាលព្រែកលាប បានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលព្រែកលៀប សាហការជាមួយនឹងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ ចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏បានប្រទះឃើញក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២នាក់ ប្រដាប់ដោយឈើឬស្សី
April 24, 2020 - ព័ត៌មានជាតិ
ទោះបីជាអគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានបន្តអំពាវនាវនៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន កុំអោយពលរដ្ឋធ្វើការរិះគន់នៅលើបណ្តាញសង្គម Facebook យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វើការរិះគន់ ចំពោះករណីគីឡូភ្លើង និងការប្រើប្រាស់របស់ពួកគាត់ឡើងខុសពីរាល់ដង។ ថ្វីត្បិតថានៅតែមានការរិះគន់ ក៏អគ្គិសនីកម្ពុជា បន្តការងាររបស់ខ្លួនដោយបញ្ជូនមន្ត្រីជំនាញ ទៅធ្វើការពិនិត្រជូនអតិថិជនដល់គេហដ្ឋាន និងធ្វើការបកស្រាយបំភ្លឺនៅលើ Facebook ផ្លូវការអគ្គិសនីកម្ពុជា ស្ទើររាល់ថ្ងៃ។ ជាស្តែងនៅមុននេះបន្តិចអគ្គិសនីកម្ពុជា ក៏បានបកស្រាយបំភ្លឺមួយចំពោះម្ចាស់គណនី Facebook ឈ្មោះ Khem Chamrenkaruna ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី KHATH NARIN ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
April 24, 2020 - បច្ចេកវិទ្យា
កាលពីថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ទើបនឹងបើកសម្ពោធជាផ្លូវការនៃត្រកូល Reno គឺ Reno3 និង Reno3 Pro ដែលមាន 2ពណ៍គឺ ពណ៍គុជ (Sky White) និងពណ៍ខ្មៅបែកខៀវ (Midnight Black) ដែលទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់អតិថិជនគ្រប់វ័យដែលនាំគ្នា ស៊ែសហ្វីយប់ថ្ងៃបង្អួតគ្នា ដូចជា ពេជ្រ សោភា ស្តេប ហ្សាណា ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ Youtuber ស្រីវ័យក្មេងស្រីនា លោក Raven ដែលល្បីខា
April 24, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះគឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស!ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល! ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖ 1. បច្ចេកវិទ្យា Digital Inverter ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ! 2. Magic Dispenser
April 24, 2020 - បច្ចេកវិទ្យា
ត្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន តែលោកអ្នកដែលជាប្រិយមិត្តគាំទ្រក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថា ម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារដទៃ។ V19 ម៉ូឌែលពិភពលោក (Global Version) បានចេញលក់នៅទូទាំងពិភពលោក កាលនៅថ្ងៃទី ០៦ ខែ មេសា និងទទួលបានការអបអរសាទរជាអតិបរមាពីបណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក ។ ក្នុងអត្ថបទនេះយើងសូមដកស្រង់ និងសង្ខេបមតិនានាពីទំព័រសារព័ត៌មានល្បីដែលធ្វើការបញ្ចេញយោបល់លើបច្ចេកវិទ្យានិងរចនាបថដ៏ស្រស់ស្អាតរបស់ V19។ កាសែតនានាបានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត ចំណែកឯកាមេរ៉ាខាងមុខ ០២ សម្រាប់ថតសែលហ្វី
April 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ បានបើកសវនាការប្រកាសសាលក្រមដោយបានសម្រេចផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់ ៦ខែ ប៉ុន្តែអនុវត្តន៍ត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ទោសនៅដល់ត្រូវព្យួរ។ គួរបញ្ជាក់ផងដែរថា ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គម បញ្ចេញសាច់កេរ្តិ៍ខ្មាស ធ្វើឲ្យមហាជនជាច្រើនរិះគន់នោះ ត្រូវតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី «ពីអាជីវកម្មផ្លូវភេទ» និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ
April 24, 2020









