- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាចេញដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណាដែលទុកប្រហែស តែមកដល់ក្នុងទឹកដីខណ្ឌចំការមន បែរជាអស់លក្ខណ៍ចំថ្ងៃសយ ព្រោះត្រូវកម្លាំងល្បាត ប្រទះឃើញក៏ឃាត់សួរនាំ សុំត្រួតពិនិត្យឆែកឆេរ រកឃើញកាំភ្លើងខ្លី និងឧបករណ៍កាច់សោរមួយចំនួនទៀត ទើបចាប់ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំ ។ ការឃាត់ខ្លួននេះបានកើតឡើងកាលវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៤៣២ កែង១២៣ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ត្រូវឃាត់ខ្លួន ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ មានទី១.ឈ្មោះ សុខ ជា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររត់ម៉ូតូឌុប ។
April 19, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៩នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ ទាក់ទងនឹងករណីអ្នកជាសះស្បើយផងដែរ ក្នុងនោះមានក្មេងប្រុសជនជាតិខ្មែរ អាយុ១២ឆ្នាំម្នាក់ (ឪពុករបស់ក្មេងប្រុសជាអ្នកវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ីបានជាចេញពីមន្ទីរពេទ្យរួចហើយដែរ) រស់នៅក្រុងសៀមរាប បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តសៀមរាប៕
April 19, 2020 - កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៧នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ
April 19, 2020 - ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងពីករណីឆក់កាបូបស្ពាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦និង២១៣ទី នៅចំណុច ផ្លូវលេខ២១៣កែង១៥៦ ភូមិ៦ សង្កាត់វាលវង់ខណ្ឌ៧មករា មានករណី លួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបស្ពាយ)ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ សុិន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យមានប្រើប្រាស់គ្រឿងញៀន ។ បច្ច្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិដ្ឋាននគរបាលខណ្ឌ៧មករា៕ ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
April 18, 2020 - ព័ត៌មានជាតិ
ចាប់តាំងពីមានការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមក យើងសង្កេតឃើញក្រុមគ្រូពេទ្យកម្ពុជាច្រើនរូបបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយជាច្រើនរូប ដោយគិតមកត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺបានរហូតដល់ ១០៣នាក់ ហើយភាគច្រើនអ្នកជាសះស្បើយជាជនបរទេសទៀតផង។ ជនបរទេស ដែលទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យកម្ពុជា មានការសប្បាយរីករាយយ៉ាងខ្លាំង និងបានត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនផងដែរ។ ជាក់ស្តែងថ្មីៗនេះ យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីពាក្យពេចន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យយើង របស់អ្នកជំងឺ Covid-19 ជនជាតិបារាំង ៤ នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយនិងបានវិលត្រលប់ទៅផ្ទះវិញ “អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន យើងស្តាយណាស់ ដែលមិនបាននិយាយពាក្យបន្តិចបន្តួចថា អរគុណពួកអ្នករហូតមកដល់ពេលនេះ ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយ ដោយសារពួកយើងទាំងបួននាក់មានពេលវេលាខ្លីផង
April 18, 2020 - សុខភាព
អ្នកណាៗក៏ដូចគ្នាដែរ ឲ្យតែនៅផ្ទះយូរដឹងតែធុញ អផ្សុក នឹករកអីធ្វើមិនបាន ជាហេតុធ្វើឲ្យចាប់ផ្តើមមានទម្លាប់មិនល្អខ្លះកើតឡើងដូចជា ខ្ជិល លែងខ្វល់ពីសុខភាព លែងខ្វល់ពីរូបរាង។ ជាពិសេស ស្រីៗ បើនៅផ្ទះមានធ្វើរឿងប៉ុន្មាននេះញឹកញាប់ ប្រយ័ត្នបាក់សម្រស់លែងស្អាត។ ១.ញាំមិនឈប់ ភាគច្រើនឲ្យតែមានពេលនៅផ្ទះយូរ មិនថាស្រី ឬប្រុសទេ គឺមានទម្លាប់ញ៉ាំមិនចេះឈប់ ព្រោះអផ្សុកមិនដឹងធ្វើអ្វី។ ទម្លាប់នេះ មិនត្រឹមតែមិនល្អចំពោះសុខភាពទេ វាអាចធ្វើឲ្យខូចរាង លើសទម្ងន់លែងស្អាតបាន។ ២.គេងយប់ជ្រៅ ស្រីៗភាគច្រើនងប់ងល់ណាស់នឹងរឿងភាគនានា អ្នកខ្លះមើលតាំងពីថ្ងៃរហូតដល់យប់ងងឹតមិនព្រមគេងតែម្តង។ ការគេងយប់ជ្រៅ ឬគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទូទៅ ។ មិនតែប៉ុណ្ណោះ ចំពោះស្រីៗវិញ វាអាចបណ្តាលឲ្យឆាប់ចាស់ ភ្នែកខ្មៅ ស្លក់មុខបាក់សម្រស់អស់។ ៣.មិនហាត់ប្រាណ
April 18, 2020 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ បុរសម្នាក់បានហូរឈាមជោគពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុក អូរជ្រៅ បានឲ្យដឹងថា៖ បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះទឹម ម៉ៅ អាយុ៣២ឆ្នាំ ។ គ្រួសារនេះ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
April 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តប៊ែនដឹកដីម៉ាកUD ក្បាលពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-0045 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ កំពុងបត់ត្រឡប់ក្រោយជាហេតុ ធ្វើអោយរថយន្តប៊ែនបួងចង្កូតគេចអោយផុតកុំអោយបុក ក៏ជ្រុលទើបបណ្តាលឲក្រឡាប់ ចាក់ដីចោលពេញថ្នល់បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍។ ក្នុងហេតុការណ៍នេះមិនបណ្តាលអោយឲមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ជិតវត្តក្ដីតាកុយ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲដឹងថា មុនដំបូងគេឃើញរថយន្ត ប៊ែនដឹកដីម៉ាកUD ក្បាលពណ៌ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-0045 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន
April 18, 2020 - សុខភាព
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំង៣នាក់ ដែលបានឆ្លងជំងឺ COVID-19 ពេលនេះបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ។ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៣នាក់បានរៀបចំបែបបទដើម្បីចេញពីពេទ្យនៅព្រឹកថ្ងៃទី១៧ ខែមេសា បន្ទាប់ពីតេស្តឃើញអវិជ្ជមាន COVID-19 ចំនួន២លើកជាប់គ្នា។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ គ្រូពេទ្យកូរ៉េបានផ្តាំថា ពេលត្រលប់មកផ្ទះវិញក្នុងមួយសប្ដាហ៍ បើមានអាការ:ចេញរោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត។ ពលរដ្ឋខ្មែរទាំង៣នាក់ ដែលបានជាសះស្បើយពី COVID-19 នោះរួមមាន ស្ត្រីអាយុ២៣ឆ្នាំ បានរៀបការជាមួយប្តីជនជាតិកូរ៉េ រួមទាំងកូនប្រុសអាយុ៣ខែ និងម្តាយអាយុ ៤៦ឆ្នាំ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
April 18, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជាង៧០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ២,៥០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧១០,០២១ នាក់ (កើនឡើង ៣២,១៦៥ នាក់) អ្នកស្លាប់សរុប ៣៧,១៥៨ នាក់ (កើនឡើង ២,៥៣៩ នាក់) និងជាសះស្បើយចំនួន ៦០,៥១០ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,២៥០,៤០៥ លាននាក់ ស្លាប់ជាង ១៥៤,២៤៥នាក់ និងជាសះស្បើយជាង ៥៧១,៥៧៧នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers
April 18, 2020









