Khmernote Media
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបដិសេធទាំងស្រុងចំពោះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Khmer Krom បានផ្សាយព័ត៌មាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ថា កូរ៉ូណាបានសម្លាប់ជនជាតិឥស្លាមនៅកំពង់ចាម នេះជាព័ត៌មានមិនពិតឡើយ។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា ពុំទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។ រដ្ឋបាលខេត្តកំពង់ចាម បានស្នើឲ្យម្ចាស់អាខោនហ្វេសប៊ុកខាងលើ ធ្វើការកែតម្រូវឡើងវិញ ដោយប្រកាសសុំទោសជាសាធារណៈ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់មិនអាចលើកលែងឡើយ៕ អត្ថបទ៖ សេម

    April 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹងថា នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានសង្កេតឃើញមានការប្រើប្រាស់បច្ចេកទេសដូចរូបខាងក្រោម ដើម្បីបោកប្រាស់ឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញនូវលេខទូរស័ព្ទជាសាធារៈ ដើម្បីទទួលបានសារ ដែលប្រាប់ថាបានសាច់ប្រាក់រាប់សិបមុឺនដុល្លា។ ហានិភ័យដែលយើងជួបប្រទះជាមួយនឹងលេខទូរស័ព្ទបច្ចុប្បន្ននេះគឺ៖ ១. លេខទូរស័ព្ទត្រូវបានប្រើប្រាស់ជាពាក្យសម្ងាត់នៅក្នុងហ្វេសប៊ុក ២. ឧក្រិដ្ឋជនអាចបន្លំទូរស័ព្ទទៅ ហើយតាំងខ្លួនជាបុគ្គលិកធនាគារជាដើម បើសិនជាបងប្អូនបានដឹងអំពីទំព័ហ្វេសប៊ុកបោកប្រាស់ សូមរាយការណ៍មកកាន់ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយផ្ញើរនូវ URL Address នៃទំព័រនេះមកក្នុង Inbox ដើម្បីឱ្យនាយកដ្ឋានចាត់វិធានការណ៍បន្ត៕ ” alt=”” /> ប្រភព៖ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    April 11, 2020
  • បច្ចេកវិទ្យា

    ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានតាំងពីបុរាណកាល និងជាយូរយាណាស់មកហើយ។ ពិធីបុណ្យចូលឆ្នាំខ្មែរគឺមានរយៈពេល 3ថ្ងៃ។ ថ្ងៃទី 1 ត្រូវបានហៅថាជា ថ្ងៃមហាសង្រ្កាន្ត ថ្ងៃទី 2 ជាថ្ងៃ វារៈវ័នបត និងថ្ងៃទី 3 ជាថ្ងៃ វារៈឡើងស័ក។ ជាទូទៅពិធីនេះចាប់ផ្តើមថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតានៅក្នុងថ្ងៃទី 13 ឬ 14 ខែមេសា រហូតដល់ថ្ងៃទី 15 ឬ 16។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ខុសពីឆ្នាំមុនៗ ដោយសារដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរ៉ុសកូវិដ19 តាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ក៌ដូចជាគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មិនអោយធ្វើដំណើរនៅក្នុងផ្ទៃប្រទេស

    April 11, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងលើសកន្លះលាននាក់ហើយ។ ករណីអ្នកឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថាមានការកើនឡើងចន្លោះពី ៣០,០០០នាក់ ទៅ៣៥,០០០នាក់ ក្នុងមួយថ្ងៃ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៥០២,៨៧៦នាក់ អ្នកស្លាប់សរុប ១៨,៧៤៧នាក់ និងជាសះស្បើយចំនួន ២៧,៣១៤នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជាង ១.៧លាននាក់ ស្លាប់ជាង ១០២,៧០០នាក់ និងជាសះស្បើយជាង ៣៧៦,៥០០នាក់៕ អត្ថបទ៖ សេម ប្រភព៖ channelnewsasia

    April 11, 2020
  • សុខភាព

    សម័យ​នេះ ការ​ពត់​ធ្មេញ​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ផ្តល់​ផល​ពិបាក​មិន​តិច​ទេ​ចំពោះ​អ្នក​ដែល​គាប។ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​ជំនាញ​កៀប​ធ្មេញ ក៏​ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​កៀប​ធ្មេញ ហាម​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​ពេល​កំពុង​កៀប​ធ្មេញ​។ ១.ញាំ​អាហារ​រឹងៗ វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ធ្មេញ រៀល​ធីស បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​ទៅ​ញាំ​អាហារ​រឹងៗ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​លួស​គាប​ធ្មេញ​បាក់ ឬ​របូត​ដង្កៀប​គាប​ធ្មេញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ បើ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ​ផង​ក៏​មាន។ ២.ទំពា​ស្ករ​កៅស៊ូ និស្សិត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Zaman ប្រាប់​ថា នៅ​ពេល​ដែល​ទំពា​ស្ករ​កៅ​ស៊ូ វា​នឹង​ស្អិត​ជាប់​ធ្មេញ មាន​ន័យ​ថា វា​ក៏​ស្អិត​ជាប់​នឹង​ដង្កៀប ឬ​លួស​ដែល​គាបធ្មេញ​ផង​ដែរ។ ការ​ទំពា​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​របូត​ដង្កៀប ឬ​អាច​ប៉ះពាល់​ដល់​ទម្រង់​ធ្មេញ​ដែល​កំពុង​កៀប​តម្រង់​ឲ្យ​ស្អាត។ ៣.ដួល ឬបុក​ចំធ្មេញ យុវជន វីរៈ សីហរាជ

    April 11, 2020
  • PR

    «ប្រពន្ធថាខ្ញុំរវើរវាយធ្ងន់ធ្ងរហើយ នៅពេលដែលខ្ញុំប្រាប់ថា ខ្ញុំឈ្នះរង្វាន់5លានរៀលហើយ» នេះជាសំដីរបស់បុរសវ័យ 28ឆ្នាំមួយរូប ឈ្មោះ ម៉ាច សុវណ្ណវិច្ឆ័យ រស់នៅម្តុំកំបូលក្នុងទីក្រុងភ្នំពេញ ដោយលោកបានរៀបរាប់ថា ប្រពន្ធលោក និងក្រុមគ្រួសារមិនជឿសោះឡើយ ថាលោកពិតជាឈ្នះប្រាក់ 5លានរៀល រហូតដល់លោកបង្ហាញគម្របដបសំណាង ភេសជ្ជៈប៉ូវកម្លាំង M-150 ទើបក្រុមគ្រួសាររបស់លោកជឿថាលោកមិនមែនរវើរវាយទេ ហើយក៏រំភើបរីករាយស្រែកច្រៀងពេញផ្ទះ។ លោក វិច្ឆ័យបានប្រាប់ថា មុនដំបូងលោកគិតថាខ្លួនឯងត្រូវរង្វាន់បានត្រឹមតែ 5ម៉ឺនរៀលទេ ព្រោះគ្រានោះ គឺរូបលោកបានទៅយកធុងទឹកធំទៅប្តូរទឹក ហើយក៏ទិញភេសជ្ជៈ M-150 ញ៉ាំដូចរាល់ដង រួចក៏អ៊ុតមើលគម្របដបដែលកន្លងមកធ្លាប់ឈ្នះបាន M-150 មួយដបជាញឹកញាប់ដែរ ប៉ុន្តែគម្របដបលើកនេះ ប្លែកពីគម្របដបរាល់ដង បែរជាមានលេខ

    April 11, 2020
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ អាល់កុលក្លែងក្លាយ (មេតាណុល) ដែលជាសារធាតុពុលមិនអាចយកប្រើប្រាស់ ក្នុងការកំចាត់មេរោគសរុបជាង ៦ម៉ឺន ៤ពាន់លីត្រ ត្រូវបានសមត្ថកិច្ចចម្រុះ សហការជាមួយសាលារាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញធ្វើការបំផ្លាញចោល។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ នៅទីតាំងស្ថានីយ៏បូមទឹកស្អុយទី១ ទំនប់កប់ស្រូវ ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

    April 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នបានមកដល់ចំណុចកើតហេតុក៏បានរេចង្កូតរថយន្តធ្លាក់ចូលទឹកប្រឡាយហើយត្រូវបានស្លាប់ជាប់ក្នុងកាប៉ីនរថយន្ត បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើយោងតាមតំណាងក្រុមហ៊ុនរថយន្តបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រក្នុងទិសដៅពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ារថយន្តមួយគ្រឿងទៀត រថយន្តក៌បានរេចង្កូចធ្លាក់ចូលក្នុងទឹកប្រឡាយតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរកដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ ជាអកុសលអ្នកបើករថយន្តត្រូវបានរថយន្តសង្កាត់នៅខាងក្រោមបណ្តាលឱ្យស្លាប់។ ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចនគរបាលជំនាញចរាចរខណ្ឌច្បារអំពៅបានចុះទៅពិនិត្យនិងបានហៅថយន្តស្ទូចដើម្បីស្ទូចយករថយន្តមកលើគោកដើម្បីប្រគល់ទៅឱ្យនគរបាលចរាចរណ៌ក្រុងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំពោះសពត្រូវបានសមត្តកិច្ចធ្វើកំណត់ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    April 11, 2020
  • កូវីដ-១៩

    យោងតាមរបាយការណ៍ពីគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះបានបង្ហាញថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅទូទាំងពិភពលោកមានចំនួនជាង ១,៦៩៩,០០០នាក់ ចំណែកឯចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានជាង ១០២,០០០នាក់ហើយ ក្នុងនោះក្រុមគ្រូពេទ្យនៅទូទាំងពិភពលោកក៏បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបានចំនួនជាង ៣៧៦,០០០នាក់ផងដែរ។ ចំណែកឯប្រទេសដែលមានចំនួនអ្នកស្លាប់ ច្រើនជាងគេលំដាប់លេខ០១នោះគឺប្រទេសអ៊ីតាលី ដែលមានអ្នកស្លាប់សរុបគិតត្រឹមថ្ងៃទី១១ ខែមេសា ចំនួនជាង ១៨,៨៤៩នាក់ និងអ្នកឆ្លងសរុប ១៤៧,៥៧៧នាក់ ប៉ុន្តែសហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក ដែលមានចំនួនសរុប ៥០២,៨៧៦នាក់ និងអ្នកស្លាប់មានចំនួន ១៨,៧៤៧នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers  

    April 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ ដើរទៅមកៗ នៅតាមវេរ៉ង់ដាខាងក្រៅ ហើយក៏សម្រេចចិត្តលោតពីលើអាគារខុនដូ CASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុច អាគារខុនដូ Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពពីមិត្តភក្តិរបស់នារីរងគ្រោះបានបង្ហើបឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សួស

    April 11, 2020