- Khmernote Media
- សុខភាព
ថ្នាំពេទ្យក្លែងក្លាយ កំពុងលក់ និងចរាចរនៅទីផ្សារបណ្តាប្រទេសកំពុងអភិវឌ្ឍ មួយចំនួនដោយមានពាក្យចចាមរ៉ាម ថាព្យាបាលលើជំងឺ បង្កដោយវីរុសផ្លូវដង្ហើម COVID-19 កំពុងរីករាលដាលខ្លាំងឡើងៗ។ នេះបើតាមការឱ្យដឹងពី អង្គការសុខភាពពិភពលោក (WHO)។ អង្គការសុខភាពពិភពលោក បានប្រកាសឱ្យដឹងជាផ្លូវការថា ថ្នាំទាំងនោះ គឺពុំមានប្រសិទ្ធិភាពអ្វីឡើយលើការព្យាបាលអាការៈរោគ បង្កដោយ វីរុស COVID-19 ហើយថែមទាំង មានផលប៉ះពាល់ដោយសារការប្រើថ្នាំនោះទៀតផង (ប្រតិកម្មថ្នាំ)។ យោងតាម អង្គការពិភពលោកខាងលើដដែល ត្រឹមរយៈពេល១សប្តាហ៍ គឺក្រោយពេល ខ្លួន ប្រកាសអាសន្នទូទាំងពិភពលោកពីការរាតត្បាត វីរុស COVID-19 ប៉ូលិសអន្តរជាតិ (INTERPOL) ដកហូតបាន ថ្នាំពេទ្យក្លែងក្លាយមានតម្លៃ ប្រមាណជាង១៤លានដុល្លារអាមេរិក
April 10, 2020 - ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការកែសម្រួលបទបញ្ជាលេខ ០២.ប.ប ដែលចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ស្តីពីការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងសេចក្តីកែសម្រួលនេះដែរមាន២ប្រការធំៗ ដោយទីមួយគឺ ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់តែមួយ មិនមានការហាមឃាត់ការធ្វើដំណើរនោះទេ។ ទី២ គឺអនុញ្ញាតអោយធ្វើដំណើរឆ្លងស្រុកក្នុងខេត្តតែមួយឡើងវិញ ប៉ុន្តែចំពោះការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ត្រូវបន្តហាមឃាត់ដដែល ដូច្នេះសូមបងប្អូនសាធារណៈជាមេត្តាជ្រាបជាព័ត៌មាន។ សូមអានសេចក្តីកែសម្រួលរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៕
April 10, 2020 - សុខភាព
អ្នកវិទ្យាសាស្ត្រប្រទេសអូស្ត្រាលីកំពុងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 គ្រោងនឹងតេស្ដទៅលើរីរុសរស់ជាលើកដំបូងដោយសហការធ្វើឡើងនៅកន្លែងសុវត្ថិភាពជីវសាស្ត្រមួយនៅប្រទេសហូឡង់។ ក្រុម Chemistry and Molecular Biosciences បានសហការជាមួយនឹងក្រុមហ៊ុន Viroclinics Xplore របស់ប្រទេសហូឡង់ដើម្បីធ្វើតេស្ដវ៉ាក់សាំងនេះទៅលើវីរុសរស់ដើម្បីសិក្សាទៅលើដំណើរការរបស់វ៉ាក់សាំងមុននឹងធ្វើតេស្ដទៅលើមនុស្ស។ ការធ្វើតេស្ដវ៉ាក់សាំងវីរុស COVID-19នេះបានចាប់ផ្ដើមនៅមន្ទីរពិសោធន៍ CSIRO នៅរដ្ឋ Victoria កាលពីសប្តាហ៍មុន។ វេជ្ជបណ្ឌិត Keith Chappell អ្នកដឹកនាំកម្មវិធីវ៉ាក់សាំងបានលើកឡើងថាការសិក្សាទៅលើការការពារគឺត្រូវធ្វើនៅទីតាំងមានអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រព្រោះពួកគេប្រើវីរុសរស់ដើម្បីផលិតវ៉ាក់សាំង ហើយក្រុមហ៊ុនដៃគូ Viroclinics Xplore ក៏ជឿថាអាចនឹងទទួលបានជោគជ័យកាន់តែលឿនតាមដែលអាចធ្វើបាន។ លោកក៏សង្ឃឹមថាវ៉ាក់សាំងនេះអាចនឹងធ្វើតេស្ដលើមនុស្សនៅពាក់កណ្ដាលឆ្នាំនេះ។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យាការឆ្លើយតបរហ័សយកពី Epidemic Preparedness Innovations ដើម្បីផលិតវ៉ាក់សាំងនេះដែលចំណាយពេលត្រឹមតែបីសប្តាហ៍ក្នុងការផលិត។ វ៉ាក់សាំងបានបង្កើតដោយប្រើបច្ចេកវិទ្យាផ្គុំម៉ូលេគុល (Molecular
April 10, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការហាមឃាត់ការធ្វើដំណើរទាំងអស់ឆ្លងពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀត ដែលចាប់អនុវត្តពីយប់នេះម៉ោង២៤ និង០០នាទី រហូតដល់យប់ម៉ោង២៤ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាទិដ្ឋភាពរបស់កងកម្លាំងសមត្ថកិច្ចអនុវត្តតាមបទបញ្ជា៖
April 10, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន»។ កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ នឹងដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម កើត
April 10, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការសម្របសម្រួលដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ត្រីសុខាភិបាលខណ្ឌ និងមន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ។ ការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់ មេរោគ ម៉ាស់ និងគ្រឿងសម្អាង)
April 10, 2020 - ព័ត៌មានជាតិ
កាលពីយប់ម៉ោង ២៣:៥០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះ ស្នងការរងទទួលដឹកនាំខណ្ឌដូនពេញ លោកអធិការខណ្ឌ និងកំលាំងខណ្ឌ ប៉ុស្ត បានចូល ធ្វើការណែនាំ និងផ្អាកហាងលក់ដូរ គ្រឿងស្រវឹង និងបារ បារាំង ដែលនៅបន្តដំណើរការ អោយផ្អាកតាមគោលការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ ការចុះទៅធ្វើការណែនាំ នេះធ្វើឡើងដោយ យោងតាមការប្រកាស របស់ក្រសួងទេសចរណ៍ដែលប្រកាស ឲ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះដែរ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន
April 10, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលជំនាញ នៃក្រុមអន្តរាគមន៏បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះធ្វើការប្រមូលក្មេងបង្កភាពអាណាធិបតេយ្យ (បង្ហោះម៉ូតូលើផ្លូវសាធារណះ បំពាក់ស៊ីមាំងកែឆ្នៃបង្កសំលេងរំខាន និងម៉ូតូគ្មានឯកសារគ្រប់គ្រាន់) ត្រង់ចំណុចអាកាសយាន្តដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង និងត្រង់ចំណុចផ្លូវដីហ៊ុយបុរីឯកភ្នំ ស្ថិតក្នុងភូមិអូរទំនប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសរុបចំនួន ១៦នាក់ និងម៉ូតូចំនួន ០៩គ្រឿង ក្នុងនោះរួមមាន៖ ១/.ឈ្មោះ ចឹក កែវ ភេទប្រុស អាយុ ២២ឆ្នាំ
April 10, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត និងរកឃើញករណីលាប់ជំងឺកូវីដ-១៩ឡើងវិញ០១នាក់ផងដែរ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៩ករណី។ ក្នុងនោះដែរក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺ បាន០៤នាក់ បន្ថែមទៀត ដែលសរុបអ្នកជាសះស្បើយកើនដល់ ៧២នាក់។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ
April 10, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៩ករណី។ ករណីវិជ្ជមាននេះ គឺជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូរមួយកន្លែង ដែលស្ថិតនៅកោះពេជ្ររាជធានីភ្នំពេញ។ ដោយទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ហើយស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ
April 10, 2020









