Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមផេកស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងថា៖ នាថ្ងៃទី៧ ខែមេសា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជាបានត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួចជាស្ថាពរក្នុងប្រទេសកម្ពុជា។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តមសាស្រ្តាចារ្យ អេង​ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងការជូនដំណើរនេះផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ពួកគាត់បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម ពួកគាត់មិនត្រឹមតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងគ្រូពេទ្យទាំងពីរប្រទេសបានយ៉ាងស៊ីជម្រៅ។ ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

    April 8, 2020
  • ព័ត៌មានជាតិ

    នៅមុននេះបន្តិចគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយទៅកាន់គ្រប់វត្តទាំង២៥ រាជធានី-ខេត្ត ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដោយសារតែជម្ងឺ កូវីដ-១៩។ ក្នុងសេចក្តីជូនដំណឹងនេះដែរ គណៈសង្ឃនាយក តម្រូវអោយចៅអធិការគ្រប់វត្តទាំង២៥ រាជធានី-ខេត្ត អោយផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ៦រោច ដល់ថ្ងៃប្រហស្បត្តិ៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីចៀសវាងកុំឱ្យមានការប្រមូលផ្តុំមនុស្សម្នាច្រើន។ ទន្ទឹមនឹងគ្នានេះដែរ គណៈសង្ឃនាយកក៏បានអំពាវនាវអោយពុទ្ធបរិស័ទគ្រប់រូប ចម្រើនមេត្តាភាវនាចំពោះសព្វសត្វទាំងពួង បំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច និងរៀបចំគ្រឿងសក្តារបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី

    April 7, 2020
  • ព័ត៌មានជាតិ

    បងប្រុសម្នាក់ដែលជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ បានឆ្លងកូវីដ១៩ ពេលត្រលប់មកពីប្រទេសបារាំងវិញ បានធ្វើការ ចែករំលែកបទពិសោធន៍របស់ខ្លួន ពីអាការៈដែលបានជួបប្រទះពេលឆ្លងកូវីដ១៩ និងកំឡុងពេលព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោកបានសរសេររៀបរាប់ថា៖ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ១៖ ការឆ្លង និងអាការៈដំបូង ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ សិក្ខាកាមផ្សេងទៀតបានទាមទារធ្វើតេស្តិ៍ តែបារាំងមិនព្រមធ្វើអោយដោយសំអាងថា គ្មានអាការៈ។ សិក្ខាកាមបរទេសពីររូបផ្សេងទៀតក៏បានប្រាប់យើងថា ពួកគាត់បានធ្វើតេស្តិ៍វិជ្ជមានដែរបន្ទាប់ពីទៅដល់ប្រទេសវិញ។ មកដល់ប្រទេសវិញ ជាវិធានការបង្ការ ខ្ញុំបានជួលខុនដូនៅដាច់ដោយឡែកពីគ្រួសារឲ្យបានគ្រប់១៤ថ្ងៃ។ មួយថ្ងៃក្រោយមកពោលគឺ៧ថ្ងៃក្រោយពីខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកមានផ្ទុកវីរុស ទើបខ្ញុំមានអាការៈប្លែក ដកដង្ហើមញាប់ រាគ ប៉ុន្តែមិនក្តៅខ្លួន។

    April 7, 2020
  • បច្ចេកវិទ្យា

    ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០-លទ្ធផលនៃពានរង្វាន់ Red Dot Design ឆ្នាំ២០២០ ដែលត្រូវបានគេចាត់ទុកថាជា“ អូស្ការ” នៅក្នុងវិស័យរចនាត្រូវបានចេញផ្សាយជាផ្លូវការ។ realme X2 Pro ជាស្មាតហ្វូនលំដាប់កំពូលក្នុងត្រកូលrealme ដែលជាយីហោមានកេរ្តិ៍ឈ្មោះល្បីល្បាញរីកដុះដាលលឿនជាងគេបំផុតនៅលើពិភពលោក បានក្លាយជាអ្នកឈ្នះពានរង្វាន់ Red Dot Design: រចនាផលិតផលក្នុងឆ្នាំ២០២០ ។ នេះគឺជាលើកទីមួយហើយដែលrealmeឈ្នះពានរង្វាន់ Red Dot Design។ អ្នកឈ្នះ red dot 2020: realme X2 Pro Master Edition

    April 7, 2020
  • បច្ចេកវិទ្យា

    ចូលឆ្នាំថ្មីនេះអាចខុសពីឆ្នាំមុនៗបន្តិច ដែលយើងប្រហែលពិបាកធ្វើដំណើរទៅជួបក្រុមគ្រួសារឪពុកម្តាយពូមីង ញាតិសន្តាន នៅស្រុកកំណើតដោយផ្ទាល់ដើម្បីជួបពួកគាត់ដោយផ្ទាល់ ដោយយោងតាមការអំពាវនាវនិងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីអំពីការទប់ស្កាត់ការចម្លងវីរុសកូវិដ 19ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទង ជួបជុំ ពិសេសអនាម័យ ខ្ជាប់ខ្ជួន ពាក់ម៉ាស លាងដៃនឹងអាកុល រឺសាប៊ូ ។ ទោះបីយើងមិនបាន ទៅជួបសួរសុខទុក្ខអ្នកមានគុណទាំងពីរ រឺបងប្ងូន ញាតិមិត្ត ផៅសន្តានដោយផ្ទាល់ តែយើងអាចធ្វើអ្វីមួយសម្រាប់គាត់នោះគឺជូននូវកាដូមួយដែលសាកសមបំផុត ក្នុងកំឡុងពេលដែលយើងត្រូវនៅឃ្លាតពីគ្នាមួយរយៈ ដោយគួរពិចារណាជូនកាដូពីចម្ងាយដូចជាទូរសព្ទ័ឆ្លាតវៃពេញនិយម OPPO Reno 3 រឺ Reno 3 Pro ដែលសាកសមបំផុតសម្រាប់ជាកាដូដ៏ពិសេសជូនគាត់ ដែលនឹងធ្វើអោយទំនាក់ទំនងរបស់យើង កាន់តែ មានភាពជិតស្និតជាមួយលោកទាំងពី និងក្រុមគ្រួសារញាតិមិត្ត

    April 7, 2020
  • សុខភាព

    ត្បិត​តែ​កម្ពុជា​បាន​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មែន តែ​លទ្ធភាពដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​អំឡុង COVID-19 រាត​ត្បាត​នេះ មាន​ត្រឹម​តែ ០,១%។ នេះ​ឆ្លើយតប​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​សំណួរ​អ្នក​កាសែតកាលពី​ព្រឹក​នេះ។ ទោះ​ជា​លទ្ធភាព​នៃ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មាន​ភាគរយ​តិចតួច​បំផុត​ក្តី តែ​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​ត្រូវ​មាន​ឧបករណ៍​ច្បាប់​ក្នុង​ដៃ កុំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ផ្លូវ​ច្បាប់ បង្ការ​លទ្ធភាព ០,១% លេច​ឡើង។ “ការ​អំពាវនាវ​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ជម្រើស​ដែល​នៅ​សេស​សល់ គឺ​ប្រកាស​ច្បាប់​គ្រា​មាន​អាសន្ន ដើម្បី​យើង​គ្រប់​គ្រង​សភាពការណ៍​ក្នុង​រយៈ​ពេល​ណា​មួយ ​សេចក្តី​ព្រាង​ច្បាប់​បាន​ចងថា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​មិន​លើស​ពី​៣ខែ”។ សម្តេច​បាន​លើក​ឡើង​ថា ការ​ប្រកាស​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ប៉ះពាល់​ដល់​សិទ្ធិ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ផ្នែក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​កម្ពុជា​មិន​ចង់​ឃើញ​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello

    April 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងការទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺប្រភេទថ្មី កូវីដ១៩ (Covid-19) ដែលកំពុងបង្កឱ្យមានក្តីព្រួយបារម្ភ នាពេលសព្វថ្ងៃនេះ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ កញ្ញា សេង សុជាតិតា ដែលប្រិយមិត្តជាច្រើនបានស្គាល់ហើយ គាត់ជានារីដំបូងនៅខ្មែរ ដែលជាអ្នកប្រណាំងទ្បាន Rally ឆ្លងកាត់ឧបសគ្គនោះ បានយកគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ ម៉ាស និងថវិកា និងសំភារះជាច្រើន ទៅចែកជូនក្មួយៗចំនួន ១០០នាក់ នៅទីលានចាក់សំរាមដង្កោរ ដោយមានការសហការពីរដ្ឋបាលទីលានចាក់សំរាមដង្កោរ បឹងជើងឯក។ ជាមួយគ្នាផងដែរកញ្ញា សុ បានផ្តាំផ្ញើដល់ក្មួយៗឲ្យចេះថែរក្សាខ្លួន ពាក់ម៉ាស

    April 7, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ឲ្យសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្ម ក្លឹបហាត់ប្រាណ បៀរហ្កាឌិន KTV រោងកុន ក្លឹបកំសាន្ត និងកាស៊ីណូ ជាបណ្តោះអាសន្នទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី និងបានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ ផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមរោងចក្រផលិតម៉ាស់

    April 7, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទុកពេលឲ្យម្ចាស់ឡានមួយដែលយកសំរាមមកចាក់ចោលនៅផ្លូវថ្នល់នៅលេីផ្លូវ​ មិត្តភាព​ (៨០០) សូមមេត្តាយកចេញវិញ បើមិនដូច្នេះ នឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកបានសរសេរថា៖ “ដឹកសំរាម​ មកចាក់លេីថ្នល់! ម្ចាស់រថយន្ត​ សូមចេញមុខ​ មកទទួលខុសត្រូវ​ អោយបានមុន​ ២៤​ ម៉ោង​ កេីបសំរាមចេញវិញ​ និង​ បង់ពិន័យ​ តាមច្បាប់​ ហួសរយ:ពេលនេះ​ រដ្ឋបាលខេត្ត​ នឹង​ ចាត់វិធានការ​ តាមផ្លូវច្បាប់​ ។ ទីតាំងចាក់​ នៅលេីផ្លូវ​ មិត្តភាព​ (៨០០)​។ អរគុណ​

    April 7, 2020
  • PR

    ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញរបាយការណ៍ផលិតផលថ្មីរបស់ខ្លួន គឺម៉ូឌែល Y50 ដែលជាម៉ូឌែលថ្មីចុងក្រោយគេ ក្នុងត្រកូល Y មានតម្លៃត្រឹមតែ ២៤៩ ដុល្លារ តម្លៃនៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ម៉ូឌែល Y50 នេះជាម៉ូឌែលថ្មីចុងក្រោយ ដែលក្រុមហ៊ុន vivo​ រំពឹងថា នឹងទទួលបានគាំទ្រកាន់តែខ្លាំងលើសម៉ូឌែលមុនៗទៀត ដោយសារតែបច្ចេកវិទ្យាជាន់ខ្ពស់ និងមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា។ 1. Ultra O Screen អេក្រង់ Ultra O ដែលមានទំហំដល់ទៅ 6.53 អ៊ីង ដោយសារយើងបានខិតខំប្រឹងប្រែងបង្រួមកាមេរ៉ាឲ្យមានទំហំតូច។ សមាមាត្ររបស់ខ្លួនធៀបនឹងអេក្រង់គឺ

    April 7, 2020