- Khmernote Media
- ព័ត៌មានជាតិ
យោងតាមផេកហ្វេសបុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងថា៖ កម្ពុជាសូមអរគុណមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ អរគុណសន្តិភាព! គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី ០៦ ខែមេសា េនះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយ៣ នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើង ៥៣នាក់ និងអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៤ នាក់ដដែល៕
April 6, 2020 - ព័ត៌មានជាតិ
យោងតាមទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកណ្តាលបានអោយដឹងថា ជនជាតិខ្មែរ១២នាក់ដែលត្រូវសង្ស័យថាពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ ហើយ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។ ស្ថិតនៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។ ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន
April 6, 2020 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានឲ្យដឹងថា តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្រ្តីរាជការយេីងផង។ សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះសម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“ ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។
April 6, 2020 - PR
នៅចាំអង្កាល់ទៀត? ថ្ងៃនេះអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំ Y50 អាចចាប់ផ្ដើមធ្វើការកុម្ម៉ង់ទុកមុននូវទូរស័ព្ទម៉ូឌែលថ្មីនៃត្រកូល Y Series គឺ Y50 បានហើយ ដែលមានតម្លៃត្រឹមតែ $២៤៩ តែប៉ុណ្ណោះ ។ រយៈពេល Pre-Order នេះ មានកំណត់ត្រឹមតែ ០៦ ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ ខាងមុខ។ ចំពោះបងប្អូនអតិថិជនដែលបាន Pre-Order Y50 ក្នុងអំឡុងពេល ០៦ ថ្ងៃនេះ
April 6, 2020 - បច្ចេកវិទ្យា
សមិទ្ធផលស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i លើកនេះ ធ្វើឲ្យអ្នកគាំទ្រស្វាងចែសតែម្តងជាមួយនឹង រូបរាងបែបកាលីប High-Show ពណ៌បែប Fashion ទាន់សម័យ ភ្ជាប់បច្ចេកវិទ្យាឈានមុខសម្បូរបែបដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ $279។ “យើងចង់ផ្តល់នូវបទពិសោធន៍ថ្មីនៃសម័យបច្ចេកវិទ្យាឆ្នាំ2020 ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី HUAWEI nova7i ដែលបំពេញគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់មិនថាបច្ចេកវិទ្យាសាកថ្មរហ័ស10នាទីប្រើជាប់បានលើសពី 3ម៉ោង កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាក្រោយ4 ទំហំ48MP ភ្ជាប់បច្ចេកវិទ្យា AI ទ្រទ្រង់ការដោនឡោត APP ល្បីៗដូចជា Facebook, Instagram, Telegram TikTok, App កក់ទុកៗ
April 6, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០៖ សូមចូលរួមអបអរសាទរអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1 និងទី 2!!! ហើយពេលនេះអតិថិជនមហាសំណាងរបស់យើងសម្រាប់សប្តាហ៍ទី ៣ ក៏ត្រូវបានបង្ហាញខ្លួនផងដែរ ។ សូមបញ្ជាក់ផងដែរថាសប្តាហ៍នេះមានការអញ្ជើញចូលរួមចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះក៏ដូចជាធ្វើការប្រគល់រង្វាន់ពីសំណាក់ លោក ជា សុជាតិ ដែលជា ប្រធានគ្រប់គ្រង់ផ្នែកទីផ្សារ និងការផ្សព្វផ្សាយរបស់ សាមសុង ដើម្បីអបអរសាទរដល់អតិថិជនដែលឈ្នះមហារង្វាន់សម្រាប់សប្តាហ៍ទី 3 នេះដោយរង្វាន់ធំ ម៉ូតូ Honda Zoomer X ២០២០ ចំនួនមួយគ្រឿងគឺត្រូវបានទៅលើអតិថិជនឈ្មោះ ម៉ុន ណារី មកពីខេត្ត រតនគីរី!
April 6, 2020 - សុខភាព
ការរីករាលដាលនៃវីរុសCOVID-19 បានធ្វើឲ្យមនុស្សភាគច្រើនមានការព្រួយបារម្ភ និងបានលើកឡើងពីមធ្យោបាយផ្សេងៗដែលគិតថា អាចការពារវីរុស COVID-19 តែបែរជាមិនអាចការពារបានទៅវិញ។ ក្នុងនោះ ក៏មានការលើកឡើងថា តំបន់ ឬប្រទេសដែលមានកម្តៅខ្លាំង មិនអាចកើតមាន COVID-19 បានទេ ព្រោះវានឹងស្លាប់នៅពេលប៉ះកម្តៅខ្លាំង។ ចំពោះការលើកឡើងបែបនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រទេសដែលមានអាកាសធាតុក្តៅសុទ្ធតែបានរាយការណ៍ពីករណីឆ្លង COVID-19 រួចហើយ។ មិនថាកម្តៅព្រះអាទិត្យក្តៅលើស ២៥អង្សារសេ ឬក្តៅប៉ុនណានោះទេ យើងនៅតែអាចឆ្លង COVID-19 បាន។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ទៀតថា ដើម្បីការពារខ្លួនអ្នកពីការឆ្លងវីរុស COVID-19 មានតែមធ្យោបាយធ្វើតាមការណែនាំពីអង្គការសុខភាពពិភពលោក ដូចជា សម្អាតដៃឲ្យបានស្អាត
April 6, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីលោកផែង វណ្ណៈ បានបង្ហោះវិដេអូ ពីទំនាស់រវាងម្ចាស់បន្ទប់ និងអ្នកជួល រហូតដល់ម្ចាស់បន្ទប់បានយកក្រម៉ាចងដៃស្រ្តីម្នាក់ដែលអះអាងថាកំពុងមានផ្ទៃពោះ ៤ ខែទៀត។ តាមរយៈវីដេអូ និង រូបភាព ដែលបានចែកចាយនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០ បង្ហាញអំពីបុរសម្នាក់ បានចាប់ស្រីម្នាក់ហេីយអោយយាយចាស់ម្នាក់ទៀតហុចក្រម៉ាអោយដេីម្បីយកមកចងដៃស្ត្រីអ្នកជួលបន្ទប់ ។ ហេតុការណ៍នេះកេីតឡេីងនៅ ថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០២០ នៅក្រោយរោងចក្រ ឥណ្ឌា ភូមិ ព្រៃទា សង្កាត់ ចោមចៅ
April 6, 2020 - ព័ត៌មានជាតិ
យោងតាមអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ អធិការដ្ឋាននគរបាលក្រុងសៀមរាបមានកិត្តិយសជម្រាបជូនសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបថា នារីរងគ្រោះដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី0 5 ខែមេសា ឆ្នាំ 2020 វេលាម៉ោង 18 និង 50 នាទី នគរបាលយើងបានរកក្រុមគ្រួសារនារីរងគ្រោះនោះឃើញហើយ។ នាងមានឈ្មោះ រឿត រដ្ឋា អាយុ 18ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បានទៅធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល 25ម៉ែត្រ ត្រង់ចំណុច
April 6, 2020 - សុខភាព
វេជ្ជបណ្ឌិតជំនាញចិនម្នាក់ ក្នុងចំណោម៧នាក់ ដែលបានមកប្រទេសកម្ពុជាចូលរួមទប់ស្កាត់ COVID-19 បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់នឹងវីរុស COVID-19 ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។ ដកស្រង់សម្តីអ្នកឆ្លើយឆ្លងរបស់ក្រុមអ្នកសារព័ត៌មានចិន អ្នកនាង Sarai Zhang ដែលបានជួបសម្ភាសជាមួយវេជ្ជបណ្ឌិតជនជាតិចិន កាលពេលថ្មីៗនេះ វេជ្ជបណ្ឌិតចិន Ai Xiang ថា ត្បិតប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 មិនច្រើន ប៉ុន្តែបើយើងធ្វេសប្រហែស ដោយនៅផ្ទះយូរអផ្សុក ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជាមួយបងប្អូន ក្រុមគ្រួសារ មិត្តភក្តិនោះនឹងមានហានិភ័យធំណាស់ក្នុងការឆ្លងរាលដាល COVID-19 ជាលក្ខណៈសហគមន៍។ លោកថា ការឆ្លងលក្ខណៈសហគមន៍ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹង COVID-19។ បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន
April 6, 2020









