- Khmernote Media
- កូវីដ-១៩
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសព័ត៌មានឲ្យដឹងថា នៅព្រឹកនេះកម្ពុជាមិនមានអ្នកមានវិជ្ជមានកូវីដ១៩ទេ ហើយមានអ្នកជាសះស្បើយចំនួន១ នាក់ ដែលជាបុរសអាយុ ៦០ឆ្នាំ ជនជាតិម៉ាឡេស៉ី ជាក្រុមសាសនាស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។ សរុបអ្នកជាសះស្បើយកើនឡើងដល់ ៥០នាក់ ហើយអ្នកឆ្លងកូវីដ១៩ នៅ ១១៤ នាក់ដដែល៕
April 5, 2020 - ព័ត៌មានជាតិ
យោងតាមផេកហ្វេសបុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ គ្រូមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញេីរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19)។ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៥០នាទី ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វេីការសហការជាមួយកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វេីការនាំខ្លួន បុរសម្នាក់ឈ្មោះ អ៊ុក សុណ្ណដារារាជ្យ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរចាងហ្វាងកាសែតអនឡាញ គេហទំព័រ «មួយ រៀល» ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ
April 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្តលុចស៊ីស RX ៣៥០ ជ្រុលទៅបុកនឹងរថយន្តតូយ៉ូតាព្រុស ដែលបើកបរដោយនារី២នាក់ នៅផ្លូវកែង អក្សរតេ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច បែរជាបុរសខាងរថយន្តលុចស៊ីស RX៣៥០ ចុះពីលើរថយន្តជេដៀល និងរករឿងខាងនារី ដែលបើករថយន្តព្រុសបន្ថែមទៀត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ជិតនិងមន្ទីរពេទ្យរុស្ស៊ី ផ្លូវ១៩៩ កែងនិងផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេង២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្ត ម៉ាក
April 4, 2020 - PR
ដើម្បីចូលរួមចំណែកនៅក្នុងសង្គម កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការណ៍ចែកឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគជាច្រើនធុង នៅគ្រប់ខណ្ឌទាំងអស់នៅទូទាំងរាជធានីភ្នំពេញ។ នេះបានបង្ហាញ និងស្តែងចេញឱ្យឃើញនូវទង្វើសប្បុរសធម៌ជួយសង្គមរបស់ក្រុមហ៊ុន GANZBERG ដែលតែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងមិនព្រងើយកន្តើយឡើយចំពោះប្រទេសកម្ពុជា។ លើសពីនេះទៅទៀតដើម្បីជាការទប់ស្កាត់ និងក៏ដូចជាជួយប្រទេសជាតិ ដែលកំពុងតែជួបបញ្ហា ក្រុមហ៊ុន GANZBERG ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ផងដែរ៕
April 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បែកទាំងមួកការពារសុវត្ថិភាពទៀត មិនធម្មតាទេ បុរសម្នាក់បានបោកក្បាលស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្សប្រុសស្រី ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារតែពួកគេទាំងនោះ បានជិះម៉ូតូ Suzuki Let’s ឌុបគ្នា៣នាក់ ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកង់បីអ្នកលក់ស្លាបមាន់និងសាច់គោអាំងមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវពេញទំហឹង លើកំណាត់ផ្លូវ៦០ម៉ែត្រ ជិតមាត់ច្រកចូលផ្លូវបេតុង (ក្រោយផ្សារក្រមួន) កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ម៉ែន ពៅ
April 4, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដោយនេះគឺជាលើកទី២ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងថ្មីបែបនេះ ហើយគិតត្រឹមបច្ចុប្បន្នចំនួនអ្នកសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជានៅត្រឹម ១១៤ករណីដដែល។ ចំពោះស្ថានភាពជំងឺកូវីដ១៩ នាព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជាសះស្បើយមានចំនួន ១៥ នាក់ សរុបចំនួនជាសះស្បើយកើនឡើងដល់ទៅ ៤៩នាក់ ។ ចំនួនអ្នកជាសះស្បើយទាំង ១៥ នាក់ដែលក្រសួងបានប្រកាសនាព្រឹកថ្ងៃទី ០៤ មេសា ២០២០ នេះមានដូចជា៖ ១. បុរសអាយុ ៦៤ ឆ្នាំ និងបុរសអាយុ
April 4, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដោយនេះគឺជាលើកទី២ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងថ្មីបែបនេះ ហើយគិតត្រឹមបច្ចុប្បន្នចំនួនអ្នកសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជានៅត្រឹម ១១៤ករណីដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្ម ក្លឹបហាត់ប្រាណ បៀរហ្កាឌិន KTV រោងកុន ក្លឹបកំសាន្ត និងកាស៊ីណូ ជាបណ្តោះអាសន្នទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី និងបានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ ផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមរោងចក្រផលិតម៉ាស់ ទឹកអាល់កុលលាងដៃ និងសម្ភារៈពេទ្យដោយខ្លួនឯង ដើម្បីបំពេញតម្រូវការក្នុងស្រុក៕
April 4, 2020 - សុខភាព
វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រីពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។ ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។ សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19? ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន
April 4, 2020 - កូវីដ-១៩
យោងតាមគ្រុប Telegram រវាងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាមួយនឹងអ្នកកាសែត លោកជំទាវបានឆ្លើយសំនួរពាក់ព័ន្ធនឹងចម្ងល់របស់បងប្អូនអ្នកកាសែតលើសំនួរថា ក្នុងមួយថ្ងៃស្ថាប័នជំនាញនៅកម្ពុជា អាចមានសមត្ថភាពតេស្តកូវីដ១៩ប៉ុន្មានករណី? តើក្រសួងសុខាភិបាលគ្រោងបង្កើនសមត្ថភាពតេស្តឬទេ? លោកជំទាវបានឆ្លើយនឹងសំនួរនេះថា៖ “ក្នុងមួយថ្ងៃយើងធ្វើបានប្រហែល ចន្លោះពី ៤០០ ទៅ ៥០០នាក់ ,៤០០ នៅប៉ាស្ទ័រ និង ១០០ នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ហើយលោកជំទាវមានប្រសាសន៍ថា បច្ចុប្បន្នយើងគ្រប់គ្រងបាន មិនមានជាបញ្ហាចោទទេ ប៉ុន្តែយើងចាំមើលសភាពការជាបន្តបន្ទាប់ទៀត ចាំមើលៗ តើមានករណីយ៉ាងម៉េចទៀត យើងកំពុងពិភាក្សាវិធានការសម្រាប់ធ្វើ”៕
April 3, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ ក្រុមហ៊ុន OPPO ដាក់លក់ទូរស័ព្ទពេញនិយមស៊ែលហ្វីសាហាវ OPPO Reno3 កាមេរ៉ាមុខទំហំធំជាងគេរហូត 44MP តម្លៃ $359 និង OPPO Reno3 Pro កាមេរ៉ភ្លោះមុខទម្លុះអេក្រង់ទំហំ 44MP+2MP តម្លៃ $599 ពិសេសក៌បើកលក់កាសកាលីបឥតខ្សែ OPPO Enco W31 តម្លៃត្រឹមតែ $59 ចាប់ពីថ្ងៃទី02 មេសានេះតទៅ ដើម្បីបំពេញតម្រូវការអតិថិជន ពិសេសជិតដល់រដូវចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់។ រាល់ការជាវ Reno3 តម្លៃ 359$ ទទួលបាន Power
April 3, 2020









