- Khmernote Media
- PR
ភោជនីយដ្ឋាន ទន្លេបាសាក់ ដើម្បីឆ្លើយតបនឹងអតិថិជនជាច្រើនដែលបានcomment មកpage Tonlebassac សួរនាំអំពីការចង់កម្មង់ម្ហូបយកទៅផ្ទះ 🙏ភោជនីយដ្ឋាន ទន្លេបាសាក់ នឹងរៀបចំម្ហូបអហារកម្មង់ online ជាច្រើនមុខ មានទាំងម្ហូបបែបខ្មែរ ម្ហូបជប៉ុន ម្ហូបវៀតណាម និង បង្អែមជាច្រើនមុខផងដែរសេវាជូនដល់គេហដ្ឋាន ចាប់ពីថ្ងៃ01/04/2020 នេះទៅ សូមកុំភ្លេចស្វែងរកមុខម្ហូបដែលលោកអ្នកចូលចិត្តក្នុង page យើងខ្ញុំ ហើយគ្រាន់តែផ្ញើររូបម្ហូបនោះចូល Inbox យើងខ្ញុំទំលាក់លេខជាការស្រេច។ ហើយចំណុចសំខាន់ដែលយើងខ្ញុំចង់ជំរាបពីការរៀបចំម្ហូបដើម្បីធានានូវសុវត្ថិភាព100% យើងខ្ញុំបានតំរូវអោយគ្រប់បុគ្គលិកដែលពាក់ព័ន្ធម្ហូបអាហារ និង ដឹកជញ្ជូនទាំងអស់ស្លៀកពាក់ក្នុងសំលៀកបំពាក់ការពារមេរោគរបស់ពេទ្យសំរាប់ការពារមេរោគ កូរ៉ូណា និង សំអាតតុ សម្ភារចំអិនដោយទឹកក្តៅ និង អាកុល
April 3, 2020 - កូវីដ-១៩
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យអាជីវកម្មក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់។ គួរបញ្ចាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕ អត្ថបទ៖ សេម
April 3, 2020 - កូវីដ-១៩អ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ព្រឹកនេះ នៅខេត្តព្រះសីហនុ ៣នាក់ និងនៅស្រុកកងមាស ខេត្តកំពង់ចាមចំនួន ១ នាក់
ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០៤នាក់ទៀត ដែលសុទ្ធតែជាជនបរទេសទាំងអស់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៤ករណី។ គួរបញ្ជាក់ថាក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ក្នុងនោះមាន៖ បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ ៦៧ឆ្នាំ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះជាអ្នកទេសចរបារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង ៣០នាក់ ដែលមានចំនួនធំបានរកឃើញមានវីរុសកូវីដ១៩ ក្នុងពេលកន្លងទៅនេះ។ ហើយទី៣ រកឃើញស្រ្តីអាយុ ៥៩ឆ្នាំ ជនជាតិបារាំងវិជ្ជមានវីរុសកូវីដ ១៩ ជាអ្នកនៅក្នុងចំណោមក្រុមទេសចរបារាំងចំនួន ៤នាក់ ផ្សេងពីក្រុមខាងលើ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ពីរនាក់ដំបូងគេ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ និងទី៤ បុរសអាយុ
April 3, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០៤នាក់ទៀត ដែលសុទ្ធតែជាជនបរទេសទាំងអស់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៤ករណី។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាល បានបញ្ជាក់ថា បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលជាទារកប្រុសអាយុ០៤ខែ ជាកូនបង្កើតរបស់បុរសជនជាតិបារាំង ដែលទើបបានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិ៕ អត្ថបទ៖ សេម
April 3, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០៤នាក់ទៀត ដែលសុទ្ធតែជាជនបរទេសទាំងអស់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៤ករណី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕
April 3, 2020 - សុខភាព
ស្រីៗគ្នាដែលកំពុងពពោះ អំឡុងពេល COVID-19 វាយលុក ទន្ទឹមនឹងការព្រួយបារម្ភ យើងក៏ត្រូវអនុវត្តវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុស COVID-19។ ខាងក្រោមនេះ ជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ អំឡុងពេល COVID-19 វាយលុក ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។ ១. ញ៉ាំអាហារចម្រុះមុខ របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ
April 3, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្រេចបរិច្ចាកប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់លោកជំទាវ ចំនួន ៩០០,០០០រៀលក្នុង១ខែ ចំនួន០៥ខែ គិតចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបរិច្ចាកប្រាក់បៀវត្សចំនួន០៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ដើម្បីជូនគណៈ:កម្មាធិការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ផងដែរ៕ អត្ថបទ៖ សេម
April 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មហាជនតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ នៅពេលធ្វើដំណើរតាមដងផ្លូវ ជួបរថយន្តធុនធំដូចក្រុមរថយន្តដឹកខ្សាច់ ដែលបើកបរក្បែរៗខ្លួន វ៉ាជែង ហាក់មិនខ្លាចបង្កគ្រោះថ្នាក់ឡើយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត អ្នកដំណើរផ្សេងៗទៀតតាមដងផ្លូវ តែនៅពេលមានបញ្ហាអ្វីមួយកើតឡើង ពួកគេក៏ដាក់មេប្រូច រត់បាត់ស្រម៉ោល និងទុករថយន្តចោលអោយសមត្ថកិច្ចហៅថៅកែរបស់ពួកគេ ចេញមុខមកដោះស្រាយជាមួយភាគីខាងរងគ្រោះជារើយៗ ។ ជាក់ស្តែងនៅវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ រថយន្តដឹកខ្សាច់ធុនធំ សង្ស័យដឹកលើសទម្ងន់កំណត់ បានបែកជន្ទាសផ្អៀងមកខាងស្ដាំ កល់ជាប់កង់ក្រោយខាងស្ដាំ បើកទៅមុខលែងរួច នៅកណ្តាលផ្លូវ២៧១ ហូរហៀរខ្សាច់ពេញផ្លូវ នៅជិតស្ថានីយ៍បូមទឹកស្អុយ(បឹងត្របែក) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ តែទោះជាខូតទុកចោលកណ្ដាលផ្លូវក៏ដោយ មិនធ្វើឲ្យមានការកកស្ទះចរាចរណ៍ឡើយ ព្រោះកណ្ដាលយប់ហើយ
April 3, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសជនជាតិខ្មែរម្នាក់ទៀតរស់នៅក្នុងក្រុងសៀមរាប ដែលទើបជាសះស្បើយ ពីជំងឺកូវីដ បន្ទាប់ពីបានសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានក្រុមគ្រូពេទ្យ អនុញាត អោយចេញពីមន្ទីពេទ្យហើយ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ផងដែរថា បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានលំនៅនៅខេត្តសៀមរាប ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប៕ អត្ថបទ៖ សេម
April 2, 2020 - ព័ត៌មានជាតិ
ដោយសារតែស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅកម្ពុជានៅតែមិនទាន់មានបង្ហាញសញ្ញាណថមថយ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់សម្តេចចំនួន០៧ខែ ដោយរាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះផងដែរ យើងសង្កេតឃើញមានរដ្ឋមន្ត្រីចំនួន២រូបបានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ក្នុងនោះរួមមាន៖ ទី១- ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបរិច្ចាគប្រាក់បៀវត្សចំនួន០៧ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទី២- ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ
April 2, 2020









