- Khmernote Media
- PR
នៅពេលមានវិបត្តិអ្វីមួយដែលជះឥទ្ធិពលទៅលើការលក់ ឬចំណូលរបស់ក្រុមហ៊ុន គេសង្កេតឃើញ ក្រុមហ៊ុនភាគច្រើនបានជ្រើសយកវិធីកាត់បន្ថយចំណាយ ដោយកាត់បន្ថយបុគ្គលិក ឬកាត់បន្ថយថ្លៃដើម ជាដើម។ល។ ដោយឡែក ក្រុមហ៊ុន ផាក កាហ្វេ (Park Café) បានជ្រើសរើសយកជម្រើសមួយផ្សេងទៀតដែលផ្ទុយពីជម្រើសខាងលើ។ អគ្គនាយកគ្រប់គ្រងទូទៅផាកកាហ្វេបានមានប្រសាសន៍ថា ពួកយើងប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា “Don’t Waste The Crisis” ។ ក្រុមហ៊ុន ផាក កាហ្វេរបស់លោកបានបន្តនិងបង្កើនការលក់ការរបស់ខ្លួន តាមរយៈការច្នៃប្រឌិតថ្មី ដូចជាការពង្រឹងនិងបង្កើនសម្ថភាពនិងផលិតភាពរបស់បុគ្គលិក ការដាក់អោយដំណើរការនៃសេវាដឹកជូនដល់ទីកន្លែងរបស់អតិថិជនជំនាន់ថ្មី ដែលយើងហៅថា៖ សេវាដឹកជូនដល់ទីកន្លែងដោយមិនប៉ះពាល់ផ្ទាល់ជាមួយអតិថិជន (Contactless Delivery Service) ដោយរាប់តាំងពីការចំអិន រហូតទៅជូនដល់ដៃអតិថិជន។
April 2, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ចាក់ពី អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នគរបាលអធិការខណ្ឌទួលគោក បានហៅបុរសម្នាក់ដែលមានរហ័សនាម អគ្គីនេត្រ មកសាកសួរ ពាក់ព័ន្ធនឹងការផ្សាយធ្វេីយ័ន្តការពារ កូវីដ ១៩ ។ ពេលនេះសមត្ថកិច្ចកំពុងសួរចម្លេីយ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ! អត្ថបទ៖ សេម ប្រភព៖ សាលាខណ្ឌទួលគោក
April 2, 2020 - សុខភាព
អ្នកវិទ្យាសាស្ត្រចិនដែលកំពុងធ្វើតេស្ដលើវ៉ាក់សាំងការពារវីរុស COVID-19 នឹងប្រកាសលទ្ធផលលើការតេស្ដសាកល្បងលើកទី១នេះនៅក្នុងខែមេសានេះ និងសង្ឃឹមថាអាចបន្តធ្វើតេស្ដសាកល្បងក្រោយៗទៀតនៅប្រទេសផ្សេងទៀតដែលកំពុងមានករណីឆ្លងវីរុសនេះខ្លាំង។ លោក Chen Ling អ្នកឯកទេសផ្នែកវីរុសនៅមន្ទីរពិសោធន៍ជំងឺផ្លូវដង្ហើម State Key បានលើកឡើងថាការធ្វើតេស្ដសាកល្បងនៅដំណាក់កាលទី២ និងទី៣អាចនឹងត្រូវការអ្នកចូលរួមរាប់ពាន់នាក់ និងអាចធ្វើតេស្ដសាកល្បងនៅប្រទេសដែលកំពុងឆ្លងវីរុសខ្លាំងដើម្បីទទួលបានលទ្ធផលកាន់តែឆាប់ និងត្រឹមត្រូវច្បាស់លាស់។ លោកពន្យល់ថាប្រទេសអាចទប់ស្កាត់ការឆ្លងវីរុសCOVID-19 បានលឿនពេក គឺធ្វើឲ្យមិនមានករណីឆ្លងសម្រាប់ធ្វើតេស្ដសាកល្បងនៅដំណាក់កាលក្រោយ។ ឧទាហរណ៍ប្រសិនជាតេស្ដលើមនុស្ស១០ ០០០នាក់ ហើយលទ្ធផលបង្ហាញថាមានតែមនុស្ស១០០នាក់អាចបង្កើតអង់ទីករប្រឆាំងវីរុសនេះបាន លទ្ធផល០,០១% នេះមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះទៅលើមនុស្សទូទៅទេ។ អ្នកស្រី Chen Wei អ្នកជំនាញជំងឺឆ្លង និងវីរុសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាបានប្រាប់ទៅសារព័ត៌មាន China Daily ថាប្រសិនជាលទ្ធផលតេស្ដលើកដំបូងបញ្ជាក់ថាវ៉ាក់សាំងមានសុវត្ថិភាព និងមានលទ្ធផលតាមដែលចង់បាន ប្រទេសចិននឹងបន្តធ្វើតេស្ដរកប្រសិទ្ធភាពវ៉ាក់សាំងនេះនៅប្រទេសផ្សេងបើវីរុសនេះនៅតែបន្តរាតត្បាត។ អ្នកស្រីបានបន្តទៀតថាមានប្រទេសជាច្រើនមានចំណាប់អារម្មណ៍សហការជាមួយក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះ។ ការធ្វើតេស្ដសាកល្បងវ៉ាក់សាំងលើកដំបូងធ្វើឡើងនៅទីក្រុងអ៊ូហាននៅថ្ងៃទី១៦
April 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អ្នករើសអេតចាយ ដុតខ្សែភ្លើងយកស្ពន់ នៅលើគំនគរសំរាម និងស្មៅងាប់ៗ ជាប់ស្ថានីយ៍បូមទឹកស្អុយបឹងទំពន់ ឆេះរាលដាលចេញជាអណ្ដាតភ្លើង ហើយនាំគ្នារត់បាត់អស់ ផ្អើលម្ចាស់ផ្ទះដែលនៅជាប់នោះ ភ្ញាក់ពីដំណេកមកភ័យស្លន់ស្លោអូសទូរដាក់ទូរស័ព្ទ និងជញ្ជូនឥវ៉ាន់ចេញអស់ជិតកន្លះផ្ទះហើយ ទើបត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី១ ខណ្ឌមានជ័យ កំពុងល្បាតក្នុងមូលដ្ឋាន ចេញជួយពន្លត់ដែរ តែមិនរលត់ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកបាញ់ពន្លត់បានទាន់ពេល ត្រឹមតែមួយចម្អិនកំពឹសក៏រលត់ទៅវិញ កាលពីវេលាម៉ោង០២:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម និងស្មៅត្រែងងាប់ៗរបស់ស្ថានីយ៍បូមទឹកស្អុយ(បឹងទំពន់) ក្បែរផ្ទះទិញ-លក់ និងជួសជុលទូរស័ព្ទមួយកន្លែង យីហោ ហេងហេង-១៦៨ លើផ្លូវទំនប់ថ្មី(៣៧១) ស្ថិតក្នុងសង្កាត់ដង្កោ
April 2, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច ក្រសួងសុខាភិបាលបានអោយដឹងថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។ តាមលិខិតរបស់ក្រសួងបានបញ្ជាក់ថា៖ បុរសជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ វិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ច ដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងមានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្រុងព្រះសីហនុ៕
April 2, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។ ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយបន្ថែមចំនួន០៩នាក់ផងដែរ ដែលធ្វើឲ្យចំនួនសរុបអ្នកជាសះស្បើយកើនដល់៣៤នាក់។ ក្នុងចំណោមអ្នកជាសះស្បើយទាំង០៩នាក់ថ្មីនោះ មានជនជាតិខ្មែរ០១នាក់នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក០១នាក់នៅរាជធានីភ្នំពេញ និងជនជាតិបារាំង០៧នាក់ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលបានថយចុះមកនៅសរុបចំនួន៧៦នាក់ (ស្ត្រី ២៣នាក់ និង បុរស ៥៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕
April 2, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕
April 2, 2020 - ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ មេសានេះ រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីរយៈពេល ៤ថ្ងៃ នៅតាមតំបន់ភ្លើងមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាមការជូនដំណឹងរបស់ អគ្គិសនីកម្ពុជា – EDC ។ ចំពោះមូលហេតុនៃការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះ គឺដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ សូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដើម្បីដឹងអំពីទីតាំង៖
April 2, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ចាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការបញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងករណីលក់ និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ និងប្រកាសថាជាការខុសច្បាប់។ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០:៥០នាទី ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅលេីផ្លូវសហព័ន្ធរុស្សុី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់ និងចែកចាយផលិតផលហាមឃាត់ មានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ
April 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុលនិងគ្មានប្រភពផលិតច្បាស់លាស់ កេងយកផល ចំណេញហួសហេតុមិនគិតពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
April 2, 2020









