Khmernote Media
  • PR

    realme នៅតែរក្សាចំណាត់ថ្នាក់ទី ៧ នៅក្នុងទីផ្សាស្មាតហ្វូនពិភពលោកគិតត្រឹមខែកុម្ភៈ ២០២0 នេះ យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈឆ្នាំ ២០២០ នេះបានឱ្យដឹងថា realme ជាស្លាកយីហោស្មាតហ្វូនដែលមាន ការរីកចម្រើន លឿនបំផុតនៅលើ ពិភពលោកដែលបានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែក ទីផ្សារសកលរហូតដល់ ២,៧% ដោយនៅតែអាចរក្សាចំណាត់ថ្នាក់ពីមុនរបស់ខ្លួននិង បង្ហាញថាជាម៉ាកស្មាតហ្វូនដ៏មានសក្ដានុពលមួយ ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោកកាលពីខែកុម្ភៈឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះរហូតដល់ ១៤ % ក៏ដោយ ក៏

    March 31, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72% ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ! ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជាមិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត! ហេតុផលខាងក្រោមនេះគឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង! មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling

    March 31, 2020
  • សុខភាព

    អំឡុង​ពេល COVID-19 រាតត្បាត​នេះ យើង​ម្នាក់​ៗ​បាន​ខិតខំ​ការពារ​ខ្លួន​គ្រប់​បែប​យ៉ាង ដើម្បី​ចៀសផុត​ពី​ការ​ឆ្លង​មេរោគ​កាច​សាហាវ។ ក្នុង​ពេល​នេះ មាន​ការ​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ ហើយ​ដើម្បី​​កាន់តែ​ងាយស្រួល យើង​អាច​លាង​ជាមួយ​ជេល ឬ​អាល់កុល តែ​បើ​កន្សែង​សើម គឺ​មិន​អាច​សម្លាប់​មេរោគ​បាន​ឡើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ពពួក​កន្សែង​សើម​នោះ គ្រាន់តែ​អាច​ជម្រះ​ភាព​កខ្វក់ និង​កាត់​បន្ថយ​ចំនួន​បាក់តេរី​ប៉ុណ្ណោះ តែ​បើ​ថា​អាច​សម្លាប់ ​គឺ​មិន​អាច​ឡើយ។ ចំណែក​ផលិតផល​ដែល​គេ​បន្ថែម​ជាតិ​អាល់កុល​ចូល​ទៅ​ក្នុង​នោះ ក៏​មិន​ប្រាកដ​ថា​អាច​សម្លាប់​បាន ឬ​អត់​ដែរ ព្រោះ​កម្រិត​អាល់កុល​ធម្មតា​ដែល​អាច​សម្លាប់​មេរោគ​បាន​ចាប់ពី​ដឺក្រេ ៦០ ឡើង​ទៅ សម្លាប់​មេរោគ​បាន។ ទោះ​ជា​យ៉ាង​ណា​វេជ្ជបណ្ឌិត​រូប​នោះ​មិន​គាំទ្រ​ឲ្យ​ប្រើ​កន្សែង​សើម​ប្រភេទ​មាន​ជាតិ​អាល់កុល ជូត​សម្អាត​ដៃ​ឡើយ ព្រោះ​វា​មិន​អាច​សម្អាត​បាន​ស្អាត​ល្អ

    March 31, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកនេះ ។ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២១:១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងដឹកនាំកម្លាំងដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង

    March 31, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វេីការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់ ។ មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វេីផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡេីយ ជាពិសេសគ្រាន់តែយករូបក្នុងអិនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡេីយទេ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    March 31, 2020
  • PR

    ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេ មានសេចក្ដីសោមនស្ស ដែលបានទទួលការគាំទ្រពីអតិថិជនទូទាំងប្រទេស ក្នុងឳកាសនៃកម្មវិធីប្រូម៉ូសិន vivo’s Day ។ កម្មវិធី vivo’s Day ប្រព្រឹត្តទៅចាប់ពីថ្ងៃទីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ជាឳកាសសម្រាប់បងប្អូនដែលតែងតែគាំទ្រ S1Pro នឹងទទួលបាន Power Bank 5000 mAh មួយគ្រឿង សម្រាប់រាល់ការជាវ S1Pro អំឡុងពេល ១០ ថ្ងៃនេះ។ ក្រុមហ៊ុន vivo

    March 31, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបលុយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវជាតិ២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ជនរងគ្រោះ០២នាក់(ប្តីប្រពន្ធ) មិនស្គាល់អត្តសញ្ញាណ ចំណែកឯជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ

    March 31, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០២ករណីទៀត ដោយក្នុងនោះជានជជាតិខ្មែរ០២នាក់ នៅខេត្តសៀមរាប ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៩ករណីទូទាំងប្រទេស។ ទាក់ទងនឹងអ្នកមានវិជ្ជមានកូវីដ១៩ចំនួន២នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅក្រុងសៀមរាប ដោយស្ត្រីរូបនេះជាភរិយាបុរសអាយុ៤០ឆ្នាំ ដែលមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនោះជាអ្នក ដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នអ្នកទាំង២នាក់ (ម្តាយនិងកូន) ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប រីឯកូន០២នាក់ទៀត និងឪពុកក្មេកមានលទ្ធផលតេស្តអវិជ្ជមាន៕

    March 31, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០២ករណីទៀត ដោយក្នុងនោះជានជជាតិខ្មែរ០២នាក់ នៅខេត្តសៀមរាប ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៩ករណីទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕

    March 31, 2020
  • សិល្បៈ

    លោក សុគន្ធ ថេរ៉ាយុ គឺជាតារាចម្រៀងល្បីឈ្មោះបោះសំលេងម្នាក់នៅផលិតកម្ម ថោន ហើយមិនតែល្បីឈ្មោះខាងសិល្បៈប៉ុណ្ណោះទេ លោក សុគន្ធ ថេរ៉ាយុ ក៏កាក់កបខាងមុខជំនួញដែរ ដោយកន្លងទៅលោកបានបើកក្លឹបកម្សាន្តមួយឈ្មោះQUEEN KING CLUB ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ប៉ុន្តែថ្មីៗនេះ លោកត្រូវជួបទុក្ខធំ ដោយសារតែលោកឪពុកជាទីស្រលាញ់របស់លោកបានទទួលមរណភាព។ លោក សុគន្ធ ថេរ៉ាយុ បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុមគ្រួសារ​ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់​ ខ្ញុំសឹងតែមិនចង់ជឿ​ សូមអោយប៉ាទៅកាន់សុគតិភព​ ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗអោយបានល្អ​ ប៉ាហត់ហេីយប៉ាសំរាន្តចុះ ” ប៉ា​ Alex Chan បានទទួលមរណះភាពថ្ងៃច័ន្ទ​ ទី​ 30

    March 31, 2020