Khmernote Media
  • ព័ត៌មានជាតិ

    នេះជាប្រវត្តិត្រួសៗរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលទើបតែងតាំងនៅព្រឹកថ្ងៃទី ៣០ មីនា ២០២០ នេះ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក កើត រិទ្ធ អាយុ ៤១ឆ្នាំ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកគឺជានិស្សិតដែលតស៊ូព្យាយាមសិក្សា ទោះបីជាជីវភាពគ្រួសារមិនសូវធូរធារក្តី គាត់នៅតែខិតខំជួយរបរគ្រួសារផង និងខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ ១៩៩៩។ ឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង ចំណែកឆ្នាំ

    March 30, 2020
  • PR

    ប្រូម៉ូសិន vivo’s Day ដែលបានចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា បានប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃមកហើយ និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ពិសេសក្នុងអំឡុងពេលការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ព្រោះអតិថិជនភាគច្រើនបានបន្តស្នាក់នៅផ្ទះ និងបានយល់ពីតម្លៃ របស់ S1Pro ដែលអាចកាន់ថ្មបានយូរច្រើនថ្ងៃ សាកថ្មបានលឿនឆាប់ពេញ និងមានអេក្រង់ភ្លឺច្បាស់សម្រាប់ទស្សនា និងលេងកំសាន្ត ពិសេសមានអ៊ីនធឺណិតដើរលឿន ទាំង Wi-Fi និង 4G ។ សូមចូលទៅកាន់ Page ផ្លូវការរបស់ vivo ដើម្បីទទួលបានដឹងព័ត៌មានថ្មីៗ អំពីប្រម៉ូសិនរបស់ក្រុមហ៊ុន vivo៕

    March 30, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាលៈ ជនជាតិវៀតណាមប្ដីប្រពន្ធ២នាក់ ខណៈកំពុងដេកក្នុងតូបលក់គុយទាវរបស់ខ្លួន ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណម្នាក់ចូលមកកាប់ជាច្រើនកាំបិត ធ្វើជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធទទួលរងរបួសធ្ងន់ រីជនដៃដល់បានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពរួច ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់ដូររបស់រងគ្រោះ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ ភេទប្រុស រីឯជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ (រងរបួសធ្ងន់) ទី២-ឈ្មោះ ដង ធីយឹង ភេទស្រី

    March 30, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលផងដែរ។ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បិទ​កាស៊ីណូ​នៅ​ទូ​ទាំងប្រទេស ចាប់ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០​នេះ​តទៅ។​ ហេតុអី​បាន​ជា​យើង​ត្រូវ​ទុក​ពេលរហូត​ដល់​ថ្ងៃទី១ ខែមេសា? ប្រមុខ​រដ្ឋាភិបាលថា បញ្ហា​មិន​មែន​ស្ថិត​នៅ​ត្រង់​អ្នក​លេង​ល្បែង​នោះ

    March 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានជនស៊ីវិលមួយក្រុម ប្រដាប់ដោយអាវុធ បើករថយន្ត ៣គ្រឿង (មិនចាំស្លាកលេខ) បើកចូលមកក្នុងភូមិ រួចដកកាំភ្លើងបាញ់ឡើងលើមេឃជិត១០គ្រាប់ ដោយមិនដឹងមូលហេតុ រួចឡើងលើរថយន្ត បើកគេចចេញទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច រហូតមានស្ត្រីម្នាក់ ដែលឃើញហេតុការណ៍ភ័យពេកសន្លប់បាត់បង់ស្មារតី និងផ្អើលកម្លាំងសមត្ថកិច្ចមួយចំហៀងខណ្ឌដូនពេញ ចេញអន្តរាគមន៍សំដៅទៅកន្លែងដែលផ្ទុះអាវុធនោះ តែពេលទៅដល់បន្សល់តែសំបកគ្រាប់៥គ្រាប់ ដែលខ្មាន់កាំភ្លើងទើបបាញ់ហើយប៉ុណ្ណោះ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចតំបន់មិនរៀបរយ លើផ្លូវរថភ្លើង កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីសាក្សីនិងប្រជាពលរដ្ឋប្រុសស្រី ដែលឃើញហេតុផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ

    March 30, 2020
  • ព័ត៌មានជាតិ

    បុរសអាយុ ៣៨ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ ១៩ ពីបុរសជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ បានព្យាបាលជាសះស្បើយដោយមានលទ្ធផលតស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២លើក។ បុរសទាំងពីររូបនេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។ គួរបញ្ជាក់ថា កាលពីព្រឹកមិញេនះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស៕

    March 30, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស។ ក្នុងនោះផងដែរក្រសួងសុខាភិបាល បានប្រកាសថា រកឃើញស្ត្រីជនជាតិខ្មែរអាយុ ២០ឆ្នាំ នៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានវិជ្ជមានវីរុសកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ស្រ្តីរូបនោះ ជានិស្សិតខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសអង់គ្លេស មកដល់កម្ពុជានៅថ្ងៃ២៨ ខែមីនា ឆ្នាំ ២០២០៕  

    March 30, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤ករណីទៀត ដោយក្នុងនោះមានជនជាតិបរទេស០១នាក់ និងជនជាតិខ្មែរ០៣នាក់ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៧ករណីទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ស្របពេលបច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា

    March 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម​ ជា​ ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ ថ្ងៃអាទិត្យ ០៦ កើត ខែចេត្រ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០ នាទី កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងមួយកន្លែង ដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គ.ម ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ

    March 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ​​ជនសង្ស័យ​ម្នាក់​បានធ្វើសកម្មភាព​ គាស់​បន្ទប់​ជួល​ របស់​ប្រជាពលរដ្ឋ​ បាន១យប់​ ​ក៍ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ធ្វើការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​តែ​ម្តង​ កាលពី​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២០​ នៅចំណុច​បន្ទប់​ជួល​មួយកន្លែង​ ស្ថិតក្នុង​បរិវេណ​ផ្ទះ​២៨៩​ ភូមិ​ទ្រា​៤​ ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។ ជនរងគ្រោះ​ ជាម្ចាស់​បន្ទប់​ជួល​ មាន​ឈ្មោះ​ ខាត់​ សុភក្រ័​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​ ជាង​ភ្លើង​ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​បរិវេណ​ផ្ទះ​២៨៩​ ភូមិ​ទ្រា​៤​ ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​

    March 29, 2020