Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខ្មែរសូវៀត បានរៀបចំពិធីអបអរសាទរដល់អ្នកជំងឺ ដែលព្យាបាលបានជាសះស្បើយពីជំងឺ (កូរ៉ូណាថ្មី កូវីដ១៩) ចំនួន៥នាក់ក្នុងនោះ មានបុរស អាយុ៧៣ឆ្នាំ និងស្រ្តីអាយុ៦៩ឆ្នាំជនជាតិអង់គ្លេស (ចំនួន២នាក់) បុរសជនជាតិបារាំង អាយុ៦៩ឆ្នាំ (ចំនួន១នាក់) និងបុរសជាជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងអាយុ៦៣ឆ្នាំ (២នាក់) ដែលជាអ្នកវិលត្រឡប់មកចូលរួម សាសនានៅប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅលំនៅដ្ឋាន និងទៅប្រទេសរៀងៗខ្លួនវិញហើយនៅព្រឹកនេះ ។ នេះបើតាមការបញ្ជាក់ពីលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យខ្មែរសូវៀត ជម្រាបជូនអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    March 29, 2020
  • PR

    ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានានិងនៅក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិការផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។ អ្នកស្រី អេង ប៊ុនថា ដែល​ជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្គរចំនួន៣០០​kg អាលកុលលាងដៃ និងប្រេងកូឡាចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។ អ្នកស្រីបានឲ្យដឹងថាថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួនមិនអាចទិញម៉ាស់ អាល់កុលដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនេះពួកគាត់មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ឡើយ។​ ហេតុដូចច្នេះហើយគ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ៣០០​ គីឡូក្រាមដើម្បីចែកជូនដល់ពួគាត់»។​ ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា

    March 29, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា រដ្ឋបាលមជ្ឈមណ្ឌលសម្រាប់ជំងឺកូវីដ១៩ថ្ងៃបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ថៃបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ចំនួន១៤៣ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ១,៣៨៨ករណីហើយ។ លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល និងក្រសួងសុខាភិបាលសាធារណៈបាននិយាយថា ថៃក៏មានអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧ នាក់។ លោក Taweesin បន្ថែមទៀតថា ជនរងគ្រោះចុងក្រោយគឺជាបុរសអាយុ ៦៨ ឆ្នាំមកពីតំបន់ Nonthaburi ដោយគាត់បានចូលរួមមើលការប្រកួតប្រដាល់មួយ ដែលមានមនុស្សកុះករនៅពហុកីឡដ្ឋានកីឡាប្រដាល់ Lumpinee ដែលជាកន្លែងមានជំងឺឆ្លងជាច្រើន។ ចំនួនតួលេខអ្នកឆ្លងនេះបានហក់ឡើងយ៉ាងខ្លាំង ខណៈកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មានអ្នកឆ្លងថ្មី ១០៩ករណីផងដែរ៕ អត្ថបទ៖ សេម ប្រភព៖ Bangkokpost

    March 29, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ និងបុរសម្នាក់អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ខ្សែក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះញឹម សំអូន ភេទស្រី អាយុ២៤ឆ្នាំស្នាក់នៅ:ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ ចំណែកឯជនសង្ស័យ ទី១-ឈ្មោះអឿន ណូសា ហៅគោ ភេទប្រុស អាយុ១០ឆ្នាំ ស្នាក់នៅ ភូមិគោករការ សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ

    March 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការបង្ហោះវិដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងទូ ATM ដោយបង្ហាញឲ្យឃើញពីសកម្មភាពរបស់ជនបរទេសម្នាក់ដែលផ្តិតទឹកមាត់លើលុយក្រដាស ១០ ដុល្លារ រួចចោលក្នុងទូរ ATM។ ដោយមានការខ្លាចរអាល ខ្លាចជនបរទេសរូបនេះមានផ្ទុកវីរុសកូវីដ១៩ សមត្ថកិច្ចបានតាមរកហើយយកជនបរទេសរូបនោះទៅពិនិត្យរកមើលវីរុសកូវីដ១៩។ ឥលូវនេះផេកស្នងការនគរបាលជាតិ បានបង្ហោះឲ្យដឹងថា៖ “ព័ត៌មានបន្តករណីជនបរទេសម្នាក់ផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា ជិតសាលានីម ។ ក្រោយពីនាំខ្លួនយកទៅពិនិត្យកំហាករួចមកបានបង្ហាញជាលទ្ធផលថា ជនបរទេសនេះមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ។ ហេីយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់”៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    March 29, 2020
  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក និងជាតំណាងរាស្ត្រមួយរូប ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកពញាក្រែក ធ្វើការផាកពិន័យអស់ប្រាក់៦ម៉ឺនរៀលទាំងព្រឹក ខណៈពេលដែលលោកកំពុងធ្វើដំណើរ។ កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គម Facebook របស់លោកថា៖ “ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត អរគុណពូៗប៉ូលីសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាបសុវត្ថិភាពប្រជាពលរដ្ធគ្រប់ៗរូប Happy Sunday everyone Stay safe and obey the law ” គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យម្តងរួចមកហើយនៅរាជធានីភ្នំពេញ ពេលដែលលោកល្មើសច្បាប់ចរាចរណ៍ ហើយលោកក៏ទទួលការផាកពិន័យនោះដូចគ្នា ដែលបង្ហាញពីភាពស្មើរគ្នានៃការអនុវត្តន៍ច្បាប់ចរាចរណ៍ មិនថាពលរដ្ឋធម្មតា

    March 29, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail បានឲ្យដឹងថា ប៉ូលិសក្រុងញ៉ូវយ៉កជាង៥០០នាក់ត្រូវបានឃើញមានវិជ្ជមាននៃវីរុសកូវីដ១៩ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មានប៉ូលីសជាង ៣,០០០ នាក់ត្រូវបានគេរាយការណ៍ថាកំពុងមានរោគសញ្ញាដូចជំងឺផ្តាសាយ ដែលបង្ហាញថាចំនួនប៉ូលិសដែលពិតជាមានវីរុសនេះអាចនឹងកើនឡើងខ្ពស់ នេះបើយោងតាមតួលេខថ្មី ដែល DailyMail ទទួលបាន។ NYPD-New York Police Department (នាយកដ្ឋានប៉ូលីសក្រុងញ៉ូវយ៉ក) បានរាយការណ៍ថា មានប៉ូលិសចំនួន៥១២នាក់មានវិជ្ជមានកូវីដ១៩ និងមានប៉ូលិស ៣,០១៦នាក់ទៀតមានរោគសញ្ញាផ្តាសាយដូចជា គ្រុនក្តៅ ក្អក ហៀរ សំបោរ ឈឺក្បាល និងអស់កម្លាំង ដែលរោគសញ្ញាមួយចំនួននេះស្រដៀងគ្នាទៅនឹងរោគសញ្ញាកូវីដ១៩។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៩ ខែមីនា នេះ

    March 29, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ១ករណីទៀត ដែលបំរើការងារនៅ Star TV ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៣ករណីទូទាំងប្រទេស។ គិតត្រឹមម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា នេះ អ្នកព្យាបាលជាសះស្បើយមានចំនួន០៨នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបមាន២១នាក់ (ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន០៥នាក់ និងនៅថ្នាក់ខេត្តចំនួន០៣នាក់)។ ចំនែកអ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន៨២នាក់ (ស្រី២៦នាក់ និងបុរស៥៦នាក់)៕

    March 29, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះដែរ ក្រសួងបានចេញសេចក្តីប្រកាសមួយស្តីពីបច្ចុប្បន្នភាពវិជ្ជមាន កូវីដ-១៩ ដោយក្នុងនោះកម្ពុជារកឃើញតែ១ករណីទៀតតែប៉ុណ្ណោះ ដែលសរុបទូទាំងប្រទេសមានចំនួន១០៣ករណី។ ក្នុងនោះដែរ ចំនុចទី៤ដែលក្រសួងបានប្រកាសនោះគឺហាមមិនអោយប្រជាពលរដ្ឋខ្មែរប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុស កូវីដ-១៩ ដោយខ្លួនឯងអោយសោះ និងអំពាវនាវដល់អាជ្ញាធរចាត់វិធានការផ្លូវច្បាស់ចំពោះដែលបានផ្សព្វផ្សាយ រឺលក់ផលិតផលទាំងនេះ ខណៈពេលដែលឧបករណ៍ប្រភេទនេះមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយសូម្បីតែ WHO ក៏មិនទាន់មានការទទួលស្គាល់ចំពោះឧបករណ៍ប្រភេទនេះដូចគ្នា។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV

    March 29, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ១ករណីទៀត ដែលបំរើការងារនៅ Star TV ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៣ករណីទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន

    March 29, 2020