- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ សមត្ថកិច្ចស្នងការដ្ធាននគរបាលខេត្តព្រះសីហនុ បានទទួលបទបញ្ជារយ៉ាងមឺងម៉ាត់ ពីឯកឧត្តម នាយឧត្តមសេនីយ៌ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន។ ដោយមានការដឹកនាំសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និង លោក ម៉ាង ស៊ីនេត អភិបាលរងខេត្ត និងការិយាល័យជុំនាញការយាល័យ កណ្ដាល់សន្តិសុខ និងការិយាល័យកណ្ដាលសេដ្ធកិច្ច ចុះស្រាវជ្រាវ និងបង្ក្រាបក្រុមបង្ហោះ
March 31, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយកើតហេតុរយ:ពេលប្រហែលជា ៤ម៉ោង ជនបង្កឈ្មោះ សេង ចិន្តា ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល ០១:២០នាទីរំលងអាធ្រាត្រ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BA.9111 បានបើកបុកទៅលើម៉ូតូ ០១គ្រឿង បណ្តាលអោយស្លាប់មនុស្សចំនួន ២នាក់ នៅត្រង់ចំណុច មុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង ២១និង១០នាទី រួចជនបង្កក៏បានបើករថយន្តគេចខ្លួន ។ ក្រោយពីធ្វើការស្រាវជ្រាវនៅវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក
March 31, 2020 - កូវីដ-១៩
កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ មានសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ ក្នុងនោះផងដែរ លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា តាមការសិក្សាតាមប្រព័ន្ធតាមដាន របស់ក្រសួងសុខាភិបាល យើងសង្កេតឃើញថា មកដល់ពេលនេះ អ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត មានន័យថា អ្នកដែលបានប៉ះពាល់ផ្ទាល់ជិតដិតមែនទែនជាមួយនឹងករណីទាំងអស់ គិតត្រឹមថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ គឺមានចំនួន ៣៥៣នាក់ ប៉ុន្តែនៅក្នុង ៣៥៣នាក់នោះមាន ១០៧ នាក់មានវិជ្ជមាន។ ក្រសួូងរកឃើញអ្នកប៉ះពាល់ប្រយោលមានចំនួន ១៣៥៩នាក់
March 31, 2020 - ព័ត៌មានជាតិ
ប្រិយមិត្តប្រាកដជាបានដឹងពីការប៉ះពាល់ប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនអ្នក ដោយសារតែវីរុសកូវីដ១៩ ធ្វើឲ្យហាងខ្លះបិទ មិនសូវមានមនុស្សចេញចូលដូចមុន និងកន្លែងការងារមួយចំនួនបានផ្អាកអាជីវកម្មផងដែរ។ បងប្អូនមិនតិចទេ ដែលព្រួយបារម្ភពីលទ្ធភាពនៃការបង់ថ្លៃបន្ទប់ជួល។ គាត់បានស្នើសុំចុះថ្លៃខ្លះពីម្ចាស់ផ្ទះ ឬពន្យារពេលជាដើម។ ជាក់ស្តែងបងប្រុសម្នាក់នេះដែលមានបន្ទប់ជួល នៅសៀមរាប បានសម្រេចចិត្តមិនយក ថ្លៃបន្ទប់ជួលរយះពេល៣ខែ ដោយសារដឹងអ្នកជួលប៉ះពាល់ចំណូលដោយសារមេរោគកូវីដ១៩។ បង្ហោះក្នុងគណនីហ្វេសបុកឈ្មោះ សែនមនោរម្យ ក្លាសុ៏ក គាត់បានសរសេររៀបរាប់ថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ហាង សែនមនោរម្យក្លាសុិក ទាំង៤សាខានិងជាម្ចាស់ផ្ទះជួលដែលមានចំនួន១០បន្ទប់ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់នៅភូមិត្រពាំងត្រែងសង្កាត់សាលាកំរើកស្រុក-ខេត្ត សៀមរាប ដោយសារតែជម្ងឺ COVID-19ដ៍កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះមិនយកថ្លៃបន្ទប់ជួលរយះពេល៣ខែចាប់ពីខែមេសានេះតទៅ៕
March 30, 2020 - រថយន្ត
Ford Ranger Raptor 2020 ជាប្រភេទរថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការនាពេលថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀងទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើងដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជន ដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះតែម្ដង។
March 30, 2020 - PR
រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន!!! (ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។ កញ្ញា មាន សូនីតា ដែលជាតារាតំណាងផលិតផល សាមសុង
March 30, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ មិនដឹងឈ្លោះគ្នារឿងអ្វី ប្ដីដាច់ចិត្តចុះចោល ហើយរត់ឆ្លងដែនមកប្រទេសកម្ពុជា ហើយនាងក៏ឆ្លងដែនពីវៀតណាមមកតាមរកប្ដីដែរ តែរកមិនឃើញឡើយ ហើយក៏ចេះតែដើរៗទៅ ទំនងជាអស់កម្លាំងក៏មកអង្គុយតែម្នាក់ឯងក្រោមដើមឈើមួយ លើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ នៅជិតផ្ទះសំណាក់ ម្លិះលាភ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាំងពីម៉ោងជាង១០ព្រឹក រហូតមកដល់ម៉ោងជាង០៩យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចល្បាត ដឹកនាំដោយនាយប៉ុស្តិ៍ ចុះមកសួរនាំ រហូតទើបដឹងថាជាជនជាតិវៀតណាម ទើបហៅអ្នកចេះវៀតណាម និងប្រធានភូមិចុះមកសួរនាំ រួចនាំយកទៅស្នាក់នៅទីស្នាក់ការប៉ុស្តិ៍មួយយប់សិន ចាំស្អែករងចាំខាងអន្តោប្រវេសន៍មកសាកសួរបន្តតាមជំនាញទៀត ។ ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងបានដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថាស្ត្រីខាងលើជាជនជាតិអ្វីហើយមកពីណាទេ គ្រាន់តែដឹងថា
March 30, 2020 - ព័ត៌មានជាតិ
កាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចតំបន់មិនរៀបរយ លើផ្លូវរថភ្លើង កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីសាក្សីនិងប្រជាពលរដ្ឋប្រុសស្រី ដែលឃើញហេតុផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញជនស៊ីវិលមួយក្រុម មានគ្នា៦-៧នាក់ បើករថយន្ត៣គ្រឿង មួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស (មិនចាំស្លាកលេខ) មានគ្នា៣នាក់ និងមួយគ្រឿងទៀត Highlander ពណ៍ស (មិនចាំស្លាកលេខ) មានគ្នា២នាក់ និងរថយន្តបាឡែនមួយគ្រឿងទៀត មិនចាំភិនភាគច្បាស់ទេ បានបើកចូលមកក្នុងភូមិកើតហេតុ តំបន់មិនរៀបរយតាមបណ្ដោយផ្លូវរថភ្លើងជាបន្តបន្ទាប់គ្នា ស្រាប់តែមាត់ឡូឡាហើយក៏ដកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើមេឃជាច្រើនគ្រាប់
March 30, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានគណនីហ្វេសប៊ុកចំនួន០២គឺ ១.លក់សំភារៈពេទ្យបោះដុំនៅkhmer និង២. Kheang Tun កំពុងតែផ្សាយលក់តេស្តរក Covid-19 ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដើម្បីទប់ស្កាត់ការចម្លងការរីករាលដាលនៃជំងឺ Covid-19 ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនថា ក្នុងករណីបងប្អូនសង្ស័យថាមានជំងឺ Covid-19 សូមទៅពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលមានគ្រូពេទ្យអាចកំណត់បានពីករណីសង្ស័យពិតប្រាកដ និងមានវិធីសាស្ត្រក្នុងការស្រង់យកវត្ថុវិភាគ ហើយចំពោះវត្ថុវិភាគទាំងអស់ត្រូវបញ្ជូនទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ក្រសួងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មិនត្រូវប្រើប្រាស់ តេស្តរក Covid-19 គ្មានលេខបញ្ជិការ ដែលបានផ្សព្វផ្សាយលក់តាមគណនីទាំង២ និងតាមប្រភពផ្សេងៗជាបន្តទៀត ព្រោះតេស្តរហ័សទាំងនេះ មិនអាចធានាបាននូវគុណភាពស្របតាមបទដ្ឋានកំណត់ឡើយ។ ក្រសួងនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ដែលមានជាធរមាន ចំពោះម្ចាស់គណនីប៊ុកខាងលើ
March 30, 2020 - សុខភាព
សត្វឆ្មាចិញ្ចឹមមួយក្បាលនៅប្រទេសប៊ែលហ្សិកបានឆ្លងវីរុស COVID-19 ពីម្ចាស់ដែលមានវីរុស COVID-19 នេះយោងតាមការប្រកាសរបស់ អង្គការ FPS Public Health របស់ប្រទេសប៊ែលហ្សិកប្រកាសឲ្យដឹងកាលពីថ្ងៃទី២៧ ខែមីនា។ នេះជាករណីលើកដំបូងហើយដែលមានការឆ្លងពីមនុស្សទៅសត្វឆ្មា។ ប្រហែលជាមួយសប្ដាហ៍បន្ទាប់ពីម្ចាស់របស់សត្វឆ្មានេះត្រលប់មកពីប្រទេសអ៊ីតាលីវិញ និងតេស្ដឃើញថាវិជ្ជមានវីរុស COVID-19 សត្វឆ្មានេះក៏មានរោគសញ្ញាផ្សេងៗដូចជារាករូស ក្អួត និងមានបញ្ហាផ្លូវដង្ហើម។ ដូចនេះហើយទើបម្ចាស់យកសំណាកកម្អួត និងលាមកទៅមន្ទីរពិសោធន៍របស់វេជ្ជបណ្ឌិត Daniel Desmecht និងលទ្ធផលឃើញថាសត្វឆ្មានេះមានកម្រិតវីរុស COVID-19 ខ្ពស់។ សត្វឆ្មាបានជាសះស្បើយក្នុងរយៈពេល៩ថ្ងៃបន្ទាប់។ យោងតាមលោក Steven Van Gucht អ្នកជំនាញផ្នែកវីរុស និងជាអ្នកនាំពាក្យសម្រាប់ការរាតត្បាតវីរុសកូរ៉ូណានៅប្រទេសប៊ែលហ្សិកបានឲ្យដឹងថាមនុស្ស និងសត្វឆ្មាគឺមានផ្ទៃខាងលើនៃកោសិកាប្រព័ន្ធដង្ហើមអាចឲ្យវីរុស COVID-19ចូលទៅខាងក្នុងកោសិកាបាន។
March 30, 2020









