- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ គ្រប់គ្នាគេកំពុងបារម្ភរឿង កូវីដ ១៩ ដែលផ្អាកការហូបចុកជុំគ្នាមិត្តភក្តិ រក្សាជំលាតពេលនៅជិតគ្នា តែផ្ទះនេះវិញត្រូវអ្នកជិតខាងប្តឹងទៅផេកស្នងការថា ផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ ហើយគាត់មិនអាចសំរាកបាន។ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានសរសេររៀបរាប់ឲ្យដឹងថា៖ “សូមចូលរួមគោរពសិទ្ធិអ្នកជិតខាងខ្លះផង គាត់ចាស់ គាត់មានកូនតូចៗ គាត់ហត់ត្រូវការស្ងៀមស្ងាត់ដេីម្បីសម្រាក ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ២ ខណ្ឌឬស្សីកែវ បានចុះដល់គោលដៅភ្លាមៗក្រោយពីទទួលបានខំមិនពីប្រជាពលរដ្ឋ ដែលផ្តល់ដោយក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីផឹកសុីចាក់ធុងបាស់បង្កសម្លេងរំខានខ្លាំង តាំងពីព្រឹករហូតដល់យប់ ជារៀងរាល់ថ្ងៃ ដោយបានធ្វេីការណែនាំ អប់រំ និងឲ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពរំខានដល់អ្នកជិតខាង៕”
April 1, 2020 - ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន បានលិខិតឲ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ធ្វើការចាត់ចែងបង្វែរប្រាក់ខែរបស់សម្តេច ដោយសម្តេចបានស្ម័គ្រចិត្តជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សចំនួនស្នើនឹង ៧ខែ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ទៅបញ្ជូលក្នុងគណនីរបស់គណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩៕
April 1, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យ៉ាងហោចណាស់យុវជនម្នាក់ បានរងរបួសបែកក្បាល និងបាក់ជើងម្ខាង បន្ទាប់ពីជិះម៉ូតូឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវបានរថយន្ត TACOMA មួយគ្រឿង បើកបរបំពានស្តុបចរាចរណ៍(ពណ៌ក្រហម) ទៅបុកម៉ូតូពេញទំហឹង នៅចំណុចស្តុប៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង ជិត២ថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ ។ ប្រភពព័ត៌មានពីអ៊ុំប្រុសដែលជាអ្នកដំណើរ ដែលបានឃើញហេតុការណ៍នោះផ្ទាល់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOYA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 2A-6979
April 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ ដែលនាំឲ្យតម្លៃប្រេងសាំងធម្មតាចុះតម្លៃមកត្រឹមតែ ២,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតចុះតម្លៃមកត្រឹមតែ ២,៤៥០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសម្រាប់ប្រេងសាំងធម្មតាកាលពីមុនគឺមានតម្លៃ ៣,០៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៨០០រៀលក្នុងមួយលីត្រ។
April 1, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០៖ រីករាយឆ្នាំថ្មីជាមួយប្រូម៉ូសិនថ្មីដ៏រំភើបអស្ចារ្យបានមកដល់ទៀតហើយ! ឱ្យលឿនឡើង…! ចាប់ពីថ្ងៃទី 01 ខែមេសា ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2020 រាល់ការទិញ Galaxy S20+ | S20 Ultra ឬ Galaxy A51 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេស និងកាន់តែច្រើនជាងមុនដូចជា៖ * Samsung Galaxy S20+ | S20 Ultra ថែមជូនកាតចាក់ប្រេងឥន្ធនៈតូតាល់ចំនួន
April 1, 2020 - សុខភាព
ចាប់ពីតាំងពីការផ្ទុះ COVID-19 មានការលើកឡើងជាច្រើនទាក់ទងនឹងរបៀបចម្លង និងរយៈពេលដែលវីរុស COVID-19 អាចរស់នៅបានលើវត្ថុផ្សេងៗ ឬនៅលើអាកាស។ ជាក់ស្តែង ការលើកឡើងថា វីរុស COVID-19 អាចនៅលើអាកាសបានដល់៨ម៉ោង គឺមិនត្រឹមត្រូវទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសដែលបណ្តាលឲ្យមានជំងឺ COVID-19 គឺវាចម្លងបានតាមដំណក់ទឹកតូចៗដែលខ្ទាតចេញពីអ្នកដែលមានផ្ទុកវីរុស COVID-19 ពេលដែលអ្នកជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹកទាំងនោះមិនអាចនៅក្នុងខ្យល់បានទេព្រោះវាធ្ងន់ ហើយវានឹងធ្លាក់ចុះទៅលើដី ឬផ្ទៃវត្ថុផ្សេងៗ។ យើងអាចឆ្លងបានដោយការស្រូបយកវីរុស COVID-19 ប្រសិនបើយើងស្ថិតនៅចម្ងាយក្រោម ១ម៉ែត្រជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ឬដោយការប៉ះពាល់ផ្ទៃវត្ថុផ្សេងៗដែលកខ្វក់ បន្ទាប់មកយកដៃទៅប៉ះមុខ
April 1, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូរ៉ូឡាមួយគ្រឿងទៀតពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណែករថយន្តបាឡែនវិលជាច្រើនជុំទៅបោកបុកបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ បាក់អស់មួយដើម និងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសថែមទៀតផង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានអប្សរាត្បូងឃ្មុំ ផ្លូវបំបែកជាបួន លើផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2C-1321 បានធ្វើដំណើរតាមបណ្តោយផ្លូវ១៨៣ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនខាងលើនោះ ក៏ជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿងទៀត
April 1, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាល រកឃើញថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីឡើយ ដែលចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០៩ករណីដដែល។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ
April 1, 2020 - សុខភាព
តាំងពីការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជាមក បណ្តាលឲ្យមានការឆ្លងនៅក្នុងខេត្ត-ក្រុងមួយចំនួន ឯខេត្ត-ក្រុងមួយចំនួនទៀតនៅមិនទាន់រកឃើញករណីវិជ្ជមាន COVID-19 នៅឡើយទេ។ ទោះយ៉ាងណា ខេត្ត-ក្រុងមួយចំនួនដែលត្រូវបានរកឃើញករណីវីរុស COVID-19 ក៏មានករណីជាខ្លះៗដែរ។ ចំណែក ខេត្ត៣ខេត្តនេះ បានរកឃើញករណីឆ្លង តែមិនទាន់មានអ្នកជាសះស្បើយនៅឡើយទេ។ -ខេត្តកែប (៤ ករណីឆ្លង) -ខេត្តកំពត (២ ករណីឆ្លង) -ខេត្តកណ្តាល (២ ករណីឆ្លង)។ ក្រៅពីនោះខេត្ត-ក្រុងដែលមានផ្ទុកអ្នកជំងឺ COVID-19 សុទ្ធតែមានករណីជា ចាប់ពី ១-៩ករណី។ ក្នុងនោះដែរ ខេត្ត-ក្រុងនៅកម្ពុជាដែលមិនទាន់រកឃើញថាមានករណីវិជ្ជមាន COVID-19 សោះរួមមាន
April 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយរវាង កង់បីដឹកកាហ្វេរបស់ក្រុមហ៊ុន SOMA Trading Company Limited ដែលបើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយ័ត្ន ខណៈពេលឃើញរថយន្ត Mazda-2 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនជិតផុតហើយ កង់បីព្យាយាមបន្ថែមល្បឿនចាក់គួពីមុខរថយន្តទៀត ទើបធ្វើឲ្យរថយន្តបុកផ្ងារជើងម្ខាង តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវត្រសក់ផ្អែម(លេខ៦៣) កែងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Mazda-2
March 31, 2020









