- Khmernote Media
- ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មណ្ឌលសីមា បានចាត់កងកម្លាំង ចុះហាមឃាត់ការចូលរូប ស្នងរូបយាយម៉ៅនៅភូមិថ្មី ចាំយាម មានការប្រមូលផ្ដុំប្រជាពលរដ្ឋ ថាអាចផ្លុំស្តោះជាជម្ងឺ Covid-19 បានធ្វើការហាមឃាត់ និងធ្វើកិច្ចសន្យាហាមប្រព្រឹត្តដាច់ខាត។ ប្រភព : រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលខេត្តកោះកុង
March 28, 2020 - PR
អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេលដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។
March 28, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអោយដឹងថា នៅព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យចិនទាំង៧រូប បានចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងជួបជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត ដើម្បីផ្តល់ប្រឹក្សាពីផ្នែកបច្ចេកទសមួយចំនួនក្នុងការព្យាបាល និងគ្រប់គ្រងអ្នកជំងឺកូវីដ១៩។ ក្រៅពីនេះ ក្រុមគ្រូពេទ្យចិន ដែលចុះមកជួយកម្ពុជាយើង ក៍បានបន្តចុះទៅដល់ទីកន្លែងដែលកំពុងដាក់ព្យាបាលអ្នកជំងឺឆ្លងចំនួន៣៤នាក់ (ខ្មែរ២នាក់ និងជនជាតិបារាំង៣២នាក់) ខាងក្រៅមន្ទីរពេទ្យផងដែរ ដើម្បីផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសបន្ថែមដល់គ្រូពេទ្យជួរមុខនៅទីនោះក្នុងការព្យាបាលអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់នៃប្រទេសចិន បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការជួយព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
March 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត Ford ស៊េរីទំនើបពីរគ្រឿង ម្ខាងបើកបរដោយបុរសជនជាតិចិនម្នាក់ និងម្ខាងទៀតបើកបរដោយបុរសជនជាតិខ្មែរ បានបោះពួយក្នុងល្បឿនយ៉ាងលឿន មិនបានបន្ថយល្បឿនខណៈពេលឆ្លងកាត់ផ្លូវបំបែកជាបួន ទៅបុកគ្នាពេញទំហឹង ខ្ទាតទៅគងលើបង្កាន់ដៃដែកផ្លូវក្រោមដីបាក់ខ្ទេចអស់ជាច្រើនម៉ែត្រ ក្រឡាប់ផ្ងាជើងឡើងលើ និងម្ខាងខ្ទេចមួយកំណាត់មុខយ៉ាងដំណំ រលត់ម៉ាស៊ីនបើកលែងទៅមុខ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខស្ថានទូតអាមេរិក ចម្ងាយពីរមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ប្រហែល៥០០ម៉ែត្រ ផ្លូវបំបែកជាបួន លើផ្លូវ៦១ កែងផ្លូវ៩៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានប្រាប់សហការីខ្មែរណូតបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តមួយគ្រឿងសេរីទំនើបម៉ាក
March 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ចនិងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនបង្កជាយោធាទាំង២រូប អោយទៅខាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធី។ សូមបញ្ជាក់ថា៖ ការប្រើអំពើហិង្សានេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពម្នាក់
March 28, 2020 - ព័ត៌មានជាតិ
ដើម្បីលើកជាការចូលរួមនិងលើកទឹកចិត្តក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន បេវើរីច បានផ្តល់ជូនអាហារ ១០០០ ឈុត ដែលស្មើនឹងទឹកប្រាក់ ៤០០០ ដុល្លារដល់លោកគ្រូអ្នកគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ អ្នកនាង គង់ បុផ្ផា នាយកផ្នែនធនធានមនុស្សនៃក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន បេវើរីច បានមានប្រសាសន៍ថា សកម្មភាពថ្ងៃនេះគឺជាអ្វីដែលផាកកាហ្វេតែងតែធ្វើដើម្បីជាការចូលរួមកិច្ចការសង្គម។ ពួកយើងសប្បាយចិត្តនិងសង្ឃឹមថា ពួកយើងនឹងអាចយកឈ្នះជម្ងឺកូវីដ១៩នេះឲ្យបានឆាប់ៗ។ ពួកយើងពិតជាសូមអរគុណនិងដឹងគុណយ៉ាងខ្លាំងដល់លោកគ្រូអ្នកគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ និងសូមជូនពរពួកគាត់អោយបានជោគជ័យ។ លោកស្រីក៏បានបន្តទៀតថា ក្រៅតែអំពីសកម្មភាពចូលរួមសង្គមនេះ ក្រុមហ៊ុនក៏បានចែកទឹកសម្លាប់មេរោគជូនដល់បុគ្គលិកទាំងអស់របស់ខ្លួនផងដែរ
March 28, 2020 - បច្ចេកវិទ្យា
ភាពភ្ញាក់ផ្អើល នៃទូរស័ព្ទវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro 5G មិនទាន់ថមថយនៅឡើយនោះទេ បន្ទាប់ពីបានចេញលក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ជាពិសេសគឺនៅក្នុងទីផ្សារប្រទេសកម្ពុជាតែម្តង។ យើងសង្កេតឃើញថា Find X2 Pro 5G កំពុងមានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ដោយសាររូបរាង អេក្រង់ល្អឯក បច្ចេកវិទ្យា5G និងជាពិសេសគឺសមត្ថភាពមេរ៉ាមុខក្រោយរបស់វាតែម្តង។ បើនិយាយអំពីសមត្ថភាពនៃការចាប់យកកំរិតពណ៌ ការបែងចែកប្លង់រូបភាព ភាពរហ័សរហួនក្នុងការចាប់យកចំណុច Focus ការថតរូបកំរិតច្បាស់ 12Bit True Capture និង ផលិតចេញជារូបដើម File RAW ទំហំធំ
March 28, 2020 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីស្ថានទូតប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៨ ខែមីនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុស COVID-19 (Detection Reagent) ចំនួន ២០,០០០ សម្រាប់ ដែលផ្តល់ដោយមូលនិធិ Jack Ma និងមូលនិធិ Alibaba ជូនដល់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃនិងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុស COVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិ
March 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កូនស្រីវ័យ១៥ឆ្នាំបាត់ខ្លួនចេញពីផ្ទះទាក់ទងមិនបាន ដើររកមិនឃើញ ធ្វើឲ្យម្ដាយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាង ហើយភ័យស្ទើរស្ទះទ្រូង ស្រែកយំប្រកាសរកកូនតាមបណ្ដាញទំនាក់ទំនងផ្សេងៗ ហើយរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចេញជួយរកមួយល្ងាច និងទាក់ទងបណ្ដាញសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកបន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែកចាយគ្នារាប់ពាន់នាក់ផងដែរ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៤:០៥នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះម្ដាយជនរងគ្រោះ មានឈ្មោះ លី ឃាង អាយុប្រហែល៣៧ឆ្នាំ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សហការីខ្មែរណូតដូច្នេះថា កូនស្រីរបស់គាត់ អាយុ១៥ឆ្នាំហើយ នាងស្លូតបូតណាស់ ហើយនៅមុនពេលបាត់ពីផ្ទះទៅនោះ ប្អូនស្រីរបស់ខ្លួនដែលត្រូវជាមីង បានស្ដីឲ្យបន្តិចបន្តួច ដោយហាមមិនអោយកូនស្រីគាត់ លេងឆាតហ្វេសប៊ុកច្រើនពេកទេ ព្រោះបារម្មណ៍ខ្លាចក្មួយ ចាញ់បោកសម្ដីលួងលោមក្មេងប្រុសៗខូចៗ
March 28, 2020 - បច្ចេកវិទ្យា
បច្ចុប្បន្ន ការថតរូបវីដេអូស៊ែលហ្វីបានក្លាយជាសកម្មភាពកម្សាន្តកំពុងពេញនិយមបំផុតសម្រាប់អ្នកលេងបណ្តាញសង្គមនានា ដូច្នេះក្រុមហ៊ុន OPPO ល្បីខ្លាំងខាងផលិតទូរស័ព្ទស៊ែលហ្វី បានសម្រិតសម្រាងនូវស្មាតហ្វូនល្អឯក OPPO Reno3 ដែលបំពាក់នូវកាមេរ៉ាមុខទំហំធំបំផុតរហូតដល់ទៅ 44មេហ្គាភិកស៊ែល មានសមត្ថភាពផលិតរូបច្បាស់ស្អាត គ្រប់ប៉ុស្តិ៍គ្រប់ពេល។ អាចពង្រីកមើលផ្ទៃមុខ ភ្នែកសក់តាមចិត្តចង់មិនបារម្ភខ្លាចបែករូប ទោះបីជាស៊ែលហ្វីពាក់ម៉ាសក៏នៅតែស្អាត។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 មេសា 2020 អតិថិជនអាចធ្វើការកក់ទុកមុន ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវកាមេរ៉ាមុខ 44MPដំបូងគេបង្អស់ OPPO Reno3 ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស (Sky White)តាមរយៈ Link ផុសលើហ្វេសប៊ុកផេកម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ
March 28, 2020









