- Khmernote Media
- ព័ត៌មានជាតិ
យោងតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ព្រឹកមិញនេះថា ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលមកប្រទេសកម្ពុជាវិញ មានជាង៤ម៉ឺននាក់ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា
March 27, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យុវជនចិត្តឈាមរាវម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿង បានបើកទៅកៀរនឹងរថយន្ត Lexus RX330 មួយគ្រឿងបណ្តាលអោយដាច់កញ្ចក់ឆ្លុះមើលក្រោយ មួយចំហៀងហើយមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមរត់គេចខ្លួនក៏ត្រូវបានរថយន្តរងគ្រោះប្រដេញតាមឃាត់ នឹងស្រែក អោយសមត្ថកិច្ចល្បាតនៅតាមដងផ្លូវក្នុងមូលដ្ឋានជួយឃាត់ហើយ នៅតែមិនឈប់ ហើយនៅតែបន្តព្យាយាមបើករត់គេចខ្លួនរហូត ដល់សមត្ថកិច្ចស្រែកតាម វិទ្យុទាក់ទង អោយសមត្ថកិច្ចនៅខណ្ឌផ្សេងជួយឃាត់ នឹង ធ្វើការប្រដេញ ប្រើពេលជាងកន្លះម៉ោងទើបឃាត់រថយន្ដបង្ករួមទាំងអ្នកបើកបរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះវេលាម៉ោង ១១:០០នាទីបានកើតឡើងនៅជិតនឹងវត្តអង្គតាមិញ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹង មុនកើតហេតុ គឺរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន PNT ពណ៌ទឹកប្រាក់ អត់មានស្លាកលេខបើកដោយយុវជនឈាមរាវម្នាក់ទៅកៀរនឹងរថយន្ត Lexus RX300 មួយគ្រឿង
March 27, 2020 - សុខភាព
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការប្រកាសលទ្ធផលពេលយប់របស់អ្នកតេស្តវិជ្ជមាន COVID-19 លែងមានទៀតហើយ។ លោកជំទាវវេជ្ជបណ្ឌិតបានបន្ថែមទៀតថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសម្រេច ប្រកាសលទ្ធផលផ្សេងមកពេលព្រឹកវិញ ចាប់ពីស្អែកទៅ ដើម្បីឲ្យប្រជាពលរដ្ឋតាមដានទាន់ ព្រោះបើចេញពេលយប់ អ្នកខ្លះមិនទទួលបានព័ត៌មានឡើយ ដោយសារដល់ម៉ោងត្រូវសម្រាក។ កន្លងមកក្រសួងសុខាភិបាល តែងប្រកាសលទ្ធផលរកឃើញករណីឆ្លង COVID-19 ថ្មីៗ និងករណីជាសះស្បើយ នៅពេលយប់ ដោយហេតុថា លទ្ធផលដែលក្រសួងទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅពេលរសៀល ឬយប់ដែរ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា
March 27, 2020 - PR
ប្រូម៉ូសិន vivo’s Day ដែលបានចាប់ផ្ដើមនៅថ្ងៃទី 22 ខែមីនាឆ្នាំ 2020 បានកន្លងផុតទៅរយៈពេល ៥ ថ្ងៃមកហើយ ខាងក្រុមហ៊ុនសូមថ្លែងអំណរគុណដល់អតិថិជនដែលបាន ជ្រើសរើសយក S1Pro ដែលជាទូរស័ព្ទមានតម្លៃសមរម្យ និងមានបច្ចេកវិទ្យាចុងក្រោយ និងឈានមុខគេ។ អ្វីដែលពិសេស ខាងក្រុមហ៊ុននឹងផ្ដល់ជូនភ្លាមៗនូវ Power Bank ទំហំ 5000 mAh ដល់អតិថិជនដែលជាវយក S1Pro ។ ក្រុមហ៊ុនបានធ្វើប្រូម៉ូសិននេះក្នុងអំឡុងពេលនៃការរីករាលដាលជំងឺផ្លូវដង្ហើមថ្មី ដែលមានឈ្មោះថាកូវិត 19 ។ ដោយសារមានការរីករាលដាលនៃជំងឺ Covid-19ថ្មី អ្នកធ្វើការមួយចំនួនធំរួមអ្នករកស៊ីដែរ បានធ្វើការងាររបស់ខ្លួននៅផ្ទះ
March 27, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្ដាល សូមសារធារណៈជនមេត្តាជ្រាបថា: ពាក់ព័ន្ធនឹងសារព័ត៌មានមួយ ដែលបានចុះថា “ពិតអត់! ខេត្តកណ្តាល មានវិជ្ជមានកូវីដ-១៩ ២នាក់ដែលជាពលករមកពីថៃ? យើងខ្ញុំសូមឆ្លើយបញ្ជាក់ថា ខេត្តកណ្តាល ពិតជាមានអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន០២នាក់ពិតប្រាកដមែន ប៉ុន្តែពួកគាត់មិនមែនជាអ្នកនៅក្នុងចំណោមពលករដែលទើបមកពីប្រទេសថៃនោះទេ។ ករណីទី1៖ ឈ្មោះ ទ.ត្រ ប្រុស អាយុ 60ឆ្នាំ មកពីម៉ាឡេស៊ី 01/03/2020 -តេស្តដំបូង 16/03 វិជ្ជមាន -តេស្តទី2 17/03 វិជ្ជមាន -តេស្តទី3 21/03 អវិជ្ជមាន -តេស្តទី4 22/03
March 27, 2020 - PR
ក្រុមហ៊ុន vivo ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឲ្យដឹងថា ខ្លួននឹងបញ្ចេញនៅម៉ូឌែលចុងក្រោយនៃប្រកូល Y សម្រាប់ទីផ្សារកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីខាងមុខនេះ។ លក្ខណៈពិសេសរបស់ម៉ូឌែលចុងក្រោយនៃត្រកូល Y នេះមានច្រើន តែក្នុងថ្ងៃនេះ ខាងក្រុមហ៊ុនសូមបង្ហើបតែអំពីកាមេរ៉ាក្រោយរបស់ទូរសព្ទម៉ូឌែលថ្មីនេះតែប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ខាងក្រុមហ៊ុនមិនទាន់អាចបង្ហើបជាក់លាក់បាននៅថ្ងៃនេះទេ តែបានឲ្យដឹងថា តម្លៃនៃម៉ូឌែលចុងក្រោយក្នុងត្រកូល Y នេះ នឹងមានតម្លៃសមរម្យបំផុត សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្ន ដូចដែលអ្នកនិយមគាំទ្រក្រុមហ៊ុន vivo បានដឹងកន្លងមកហើយថា ក្រុមហ៊ុន vivo តែងតែផ្ដល់ជូននូវទាំងតម្លៃសមរម្យ និងផ្ដល់ជូននូវទូរស័ព្ទដែលមានបច្ចេកវិទ្យាចុងក្រោយ និងមានសមត្ថភាពខ្ពស់បំផុត បើធៀបទៅនឹងទូរស័ព្ទដែផ្សេងៗទៀត ដែលមានវត្តមានលើទីផ្សារកម្ពុជាបច្ចុប្បន្ន។ កាមេរ៉ារបស់ម៉ូឌែលចុងក្រោយនៃត្រកូល Y នេះ ជាប្រភេទកាមេរ៉ា ដែលមានភ្នែកដល់ទៅ
March 27, 2020 - ព័ត៌មានជាតិ
នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយជុំវិញបច្ចុប្បន្នភាពនៃវីរុស កូវីដ-១៩ ដោយក្នុងនោះមានចំនុចមួយលើកឡើងពីជនជាតិឥណ្ឌូនេស៊ី២នាក់ ដែលបានធ្វើតេស្តវិជ្ជមាន កូវីដ-១៩ នៅមន្ទីពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ប៉ុន្តែដោយសារតែគ្មានថវិការបង់ថ្លៃព្យាបាលក៏បានធ្វើដំណើរមកប្រទេសកម្ពុជា។ ជុំវិញនឹងករណីនេះដែរ មន្ទីពេទ្យផ្យាថៃ ២ ដែលមានស្នាក់ការនៅកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដូចខាងក្រោម៖ “សេចក្តីបំភ្លឺ មន្ទីរពេទ្យផ្យាថៃ ២ សូមធ្វើការបកស្រាយជុំវិញការចុះផ្សាយ ប្រកាសរបស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាក្នុង គេហទំព័រហ្វេសប៊ុក ចុះថ្ងៃទី ២៦ មីនា ឆ្នាំ ២០២០ នៅត្រង់ចំណុចទី ២ ទាក់ទងនឹងករណីជនជាតិ ឥណ្ឌូនេស៊ី ០២នាក់ ។ សូមអានសេចក្តីស្រាយបំភ្លឺ
March 27, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និ៣០នាទី កម្លាំងនៃ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានសហការជាមួយអធិការដ្ឋានបឹងកេងកងដោយមានការអនុញ្ញាតិពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ចេីញឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២៨ ផ្លូវ៤៣០ ក្រុមទី០២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមុខរបរ អាជីវកម្មអនឡាញ ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មកធ្វេីការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក។ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ កង សម្បត្តិនី
March 27, 2020 - កូវីដ-១៩
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានអញ្ជើញធ្វើកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចសំភាសន៍នោះផងដែរ លោកជំទាវ បានធ្វើការពន្យល់ផងដែរទាក់ទងនឹងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ។ លោកជំទាវបានបញ្ជាក់ថា ការបរិភោគស៊ុត ឬខ្ទឹមស គ្រាន់តែចំណែកមួយ ដែលជួយថែទាំសុខភាពឲ្យរឹងមាំប៉ុណ្ណោះ ហើយលោកជំទាវបន្ថែមផងដែរថា ការបរិភោគម្ហូបអាហារទាំងនោះមិនទាស់ខុសនោះទេ ប៉ុន្តែគ្រាន់តែសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំឲ្យមានអារម្មណ៍ថា ម្ហូបអាហារទាំងនោះជាឱសថ ឬថ្នាំ ដែលអាចព្យាបាលកូវីដ១៩តែប៉ុណ្ណោះ។ លោកជំទាវក៏បានឲ្យដឹងទៀតថា ការបរិភោគ បន្លែ ផ្លែឈើច្រើន សុទ្ធតែល្អ
March 27, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០៖ កំពូលទូរស័ព្ទស្មាតហ្វូនដែលល្អឯកគឺត្រូវតែល្អទាំងព្រមទាំងក្នុង ទាំងក្រៅ និងត្រូវចិត្តអតិថិជនអ្នកប្រើប្រាស់ផងដែរ! ថ្ងៃនេះខ្ញុំនឹងមិនទុកឱ្យអតិថិជនឆ្ងល់ទៀតទេដោយធ្វើការបង្ហាញជូននូវចំណុចកំពូលក្នុងការធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung Galaxy S20+ នៅឈរលេខរៀងទី១នៃពិភពស្មាតហ្វូនក្នុងលោកប្រចាំឆ្នាំ២០២០ និងក្លាយជាស្តេចកំពូលស្មាតហ្វូនដែលគ្មានគូប្រៀប! ខាងក្រោមនេះគឺជាលក្ខណៈពិសេសទី២បន្ទាប់ពីចំណុចកំពូលៗបានបង្ហាញកាលពីសប្តាហ៍មុនដែលមានបំពាក់តែនៅលើស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20 Ultra & Samsung Galaxy S20+៖ * មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) – មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano
March 27, 2020









