Khmernote Media
  • PR

    បច្ចុប្បន្ននេះ មានទូរស័ព្ទស្មាតហ្វូនជាច្រើនបានចេញលក់នៅលើទីផ្សារ ហើយប្រាកដណាស់វាធ្វើអោយយើងមានការពិបាកសម្រេចចិត្តក្នុងការជ្រើសរើស។ ដូចដែរយើងបានដឹងហើយថា ទូរស័ព្ទស្មាតហ្វូនបាននាំមកនូវភាពងាយស្រួលយ៉ាងខ្លាំងដល់ការរស់នៅរបស់យើងទាំងអស់គ្នា ហើយrealme 5i គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពេញតម្រូវការរបស់អ្នក។ ជាមួយនឹងបន្ទះឈីប snapdragon 665 AIE និងថាមពលថ្មធំ5000mAh ដែលអាចទុក stand byបានរយៈពេល៣០ថ្ងៃ realme 5i បំពាក់នូវថាមពលថ្មធំ៥០០០mAh ដែលអាចទុក stand by បានរហូតដល់ទៅ៣០ថ្ងៃ (ទិន្នន័យនេះទទួលបានមកពីមន្តីពិសោធន៍realme )។ ហើយសព្វថ្ងៃនេះក៏មានស្មាតហ្វូនជាច្រើនបានបំបានបំពាក់នូវថាមពលថ្ម ៥០០០mAhផងដែរ ដើម្បីអាចកាន់ថ្មបានយូរ ។ realme 5i មានបំពាក់នូវបន្ទះឈីបsnapdragon 665AIE ដែលអាចកាត់បន្ថយការប្រើប្រាស់ថាមពលថ្ម

    March 27, 2020
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០នេះ​ លោក​ លឹម​ សៀងហេង​ អភិបាលក្រុងបាវិត បានអោយដឹងថា ជនជាតិចិនប្រុសស្រី២នាក់ ដែលឡើងកំដៅខុសធម្មតាក្នុងចំណោម១៧៤នាក់នោះ ក្រោយពីយកសំណាកទៅពិនិត្យនៅ​វិទ្យាស្ថាន​បាស្ទ័រ​រាជធានីភ្នំពេញ​គឺអវិជ្ជមានទាំង២នាក់​ មិនមានជម្ងឺកូវីត១៩នេះទេ។ លោកបន្តថាសូមបងប្អូនទាំងអស់សូមមេត្តាប្រុងប្រយត្ន័រក្សាសុខភាពនិងអនាម័យអោយបានគ្រប់ៗគ្នា។ គួររំលឹកឡើងវិញថាយោងតាមលោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះថាជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយបានយកពួកគាត់ទៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។ លោកបន្តថាសណ្ឋាគារមួយកន្លែងដែលដាក់អោយជនជាតិចិនសម្រាកមាន ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់​ ខណះស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីឌ១៩(COVID-19)និងខាងមន្ទីរពេទ្យបានយកវត្ថុវិភាគទៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត។ សូមបញ្ជាក់ថា ​យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណជិត២០០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុច​ខាង​មុខ​សណ្ឋាគារ​និង​កាស៊ីណូ​ជិត​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​បា​វិតបង្កការភ្ញាក់ផ្អើលដល់ក្រុម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​សហ​ការជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​និង​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ច្រក​ទ្វា​ព្រំ​​ដែន​អន្តរជាតិ​បា​វិត​អាជ្ញាធរ​ក្រុង​បា​វិត​ទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ​មីនា​២០២០​ ស្ថិត​នៅភូមិបាវិតកណ្ដាលសង្កាត់បាវិត​ក្រុង​បា​វិត។

    March 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជម្លោះក្នុងវ៉ូងផឹកស៊ីជាមួយគ្នាឈានដល់ក្លាយជាហឹង្សាដល់ការប្តឹងផ្តល់គ្នាលុះចេញពីប្តឹងវិញ បុរសម្នាក់បានបើករថយន្តម៉ាស្តា ពណ៌ត្រេអ៊ីមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បានបើកបំបុកផ្ទះប្រជាពលរដ្ឋ បណ្តាលអោយរងការខូចខាត ហើយអ្នកបើកបរមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់ គេចតាំងពីខណ្ឌឬស្សីកែវ រហូតដល់ខណ្ឌមានជ័យ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យចេញជួយអន្តរាគមន៍ស្ទាក់ឃាត់បាន បង្កការភ្ញាក់ផ្អើលឡើងតែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី២៧ ខែមិនា ឆ្នាំ២០២០ នៅចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ហើយបើករត់គេចខ្លួនរហូត ត្រូវបានសមត្ថកិច្ចជួយស្ទាក់ឃាត់រថយន្ដបាន នៅចំណុស្ពានទី១ ទុលមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្ករម៉ាកម៉ាស្តា (Mazda) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ02

    March 27, 2020
  • កូវីដ-១៩

    នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សំរាកព្យាបាលនៅមន្ទីរពទ្យខេត្តសៀមរាបរួចហើយ។ ជុំវិញករណីបុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នេះផងដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានធ្វើការបកស្រាយតាមរយៈសារសំលេងអោយដឹងថា  ដំបូងឡើយ បុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់នោះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់បានធ្វើដំណើរមកព្យាបាលនៅប្រទេសកម្ពុជា ព្រោះលឺថា កម្ពុជាព្យាបាលដោយមិនគិតថ្លៃ។ លោកជំទាវបានបញ្ជាក់ទៀតថា នៅថៃគេមិនមែនព្យាបាលមិនគិតលុយនោះទេ យើងដឹងស្រាប់ហើយថា ជនបរទេសចូលប្រទេសថៃបានទាល់តែមានធានារ៉ាប់រង១០ម៉ឺនដុល្លារ

    March 27, 2020
  • កូវីដ-១៩

    នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអោយដឹងថាកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងនោះផងដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សំរាកព្យាបាលនៅមន្ទីរពទ្យខេត្តសៀមរាបរួចហើយ។ បុរស ២ នាក់នេះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានកូវីដ១៩ ដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់បានធ្វើដំណើរមកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាករបស់បុគ្គលទាំងពីរនាក់ខាងលើ ទៅធ្វើវិភាគនៅវិទ្យស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩៕

    March 26, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចេញនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថាកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន២ករណីទៀត ដែលធ្វើអោយចំនួននសរុបកើនឡើងដល់៩៨ករណីទូទាំងប្រទេស។ ក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងបានរកឃើញមនុស្សចំនួន៣៤០នាក់ ដែលបានប៉ះពាល់ប្រយោលជាមួយនឹងក្រុមទេសចរជនជាតិបារាំង ដែលមានវិជ្ជមាន កូវីដ-១៩ ហើយមនុស្សទាំង៣៤០នាក់នោះ កំពុងត្រូវបានមន្ទីរសុខាភិបាល ខេត្តសៀមរាបធ្វើការតាមដានសុខភាពរបស់ពួកគាត់ជាបន្ត។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ

    March 26, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់សង្គមមួយចំនួន បានបង្កើតព័ត៌មានក្លែងក្លាយ នឹងដំណឹងមិនពិត ក្នុងចេតនាទុច្ចរិត បំភ្លៃ បំភាន់ និងបង្វែរស្ថានការណ៍ ដើម្បីបង្កាច់បង្ខូរឈ្មោះរាជរដ្ឋាភិបាល កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងចលាចលក្នុងសង្គម។ ដូច្នេះអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានធ្វើការបង្ហាញនូវគណនី និងទំព័រហ្វេសប៊ុក (Facebok Account/Page) ដែលតែងតែបង្ហោះព័ត៌មានមិនពិត ដែលមានដូចខាងក្រោម៖ ១. ទំព័រហ្វេសប៊ុក៖ លោកតាសក់សភ្នំត្បែង ២. គណនីហ្វេសប៊ុក៖ An Chorng ៣. គណនីហ្វេសប៊ុក៖ Julyna Sorensen ៤. គេហទំព័រ៖ អាម៉ាប៉ាប៉ាព័ត៌មាន

    March 26, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០២ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩៨ករណី ទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩

    March 26, 2020
  • ចំណេះដឹង

    រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។ មានប្រសាសន៍នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ

    March 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អាល់កុលក្លែងក្លាយចំនួន ៣៦ប៊ីដុង ស្មើនឹង ១០៨០ លីត្រ ត្រូវបានអ្នកប្រើប្រាស់ នាំយកមកប្រគល់ជូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្ទាប់ពីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ធ្វើវិភាគឃើញថា ជាសារធាតុមេតាណុល ដែលជាសារធាតុពុល មិនអាចយកទៅប្រើសម្រាប់លាងដៃសម្លាប់មេរោគបានទេ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់

    March 26, 2020