Khmernote Media
  • កូវីដ-១៩

    មនុស្ស១០នាក់ត្រូវបានគេដឹងថាជាអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយក្រុមទេសចរជនជាតិបារាំងមួយក្រុមដែលបច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញវិជ្ជាមាន កូវីដ-១៩ ខណៈដែលពួកគេបានធ្វើដំណើរកំសាន្តទៅលេងខេត្តបាត់ដំបង។ មនុស្សទាំង១០នាក់ដែលធ្លាប់ប៉ះពាល់ផ្ទាល់នោះ មាន៦នាក់បានធ្វើតេស្តនិងលទ្ធផលអវិជ្ជមាន ចំនួន៤នាក់ទៀតកំពុងរង់ចាំលទ្ធផល ដោយឡែកគេក៏បានរកឃើញព្រះសង្ឃមួយអង្គ ធ្លាប់ជួបផ្ទាល់ជាមួយក្រុមទេសចរជនជាតិបារាំងដូចគ្នា ហើយបច្ចុប្បន្នព្រះអង្គបាននិមន្តទៅគង់នៅវត្តមួយក្នុងខេត្តកំពង់ឆ្នាំង ដោយពេលនេះក្រុមការងារមន្ទីរសុខាភិបាលកំពុងតាមដានផងដែរ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី៕

    March 25, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៥ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩៦ករណី។ ការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីចំនួន០៥ករណីនេះ គឺជាភ្ញៀវទេសចរបរទេស ជនជាតិបារាំង ២នាក់ដែលស្នាក់នៅក្នុងខេត្តព្រះសីហនុ និង៣នាក់ទៀតជាជនជាតិខ្មែរ។ នៅក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងទៀតថា អ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ នៅថ្ងៃនេះមានចំនួន ៤នាក់ផងដែរ។   គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះដែរ រដ្ឋាភិបាលបានសម្រេចបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី៕

    March 25, 2020
  • កូវីដ-១៩

    យោងតាមលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលបានចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញបានជាសះស្បើយហើយ។ អ្នកជំងឺទាំង៣នាក់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តឡើងវិញចំនួន៣ដង ហើយលទ្ធផលការធ្វើតេស្តទាំង៣សុទ្ធតែបង្ហាញថា អវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោបានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី៕ អត្ថបទ៖ សេម

    March 25, 2020
  • ព័ត៌មានជាតិ

    មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ បាន​ឱ្យ​ដឹងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សភាពអ្នក ផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ចំពោះករណីបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្ត ចំនួន៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។ លោកវេជ្ជបណ្ឌិតសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈបុរស ជនជាតិខ្មែរម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ១៩ នេះហើយ។ ហើយល្ងាចនេះផេកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដដែលបានបង្ហោះពីគំរូល្អមួយក្នុងការដើរបាញ់សម្លាប់មេរោគក្នុងអគារ

    March 25, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត

    March 25, 2020
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានឲ្យដឹងមុននេះបន្តិចថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឲ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោបានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី៕ អត្ថបទ៖ សេម

    March 25, 2020
  • បច្ចេកវិទ្យា

    កាលពីយប់ថ្ងៃទី 24មីនា 2020 ក្រុមហ៊ុន OPPO បានពញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្រខ្លួន តាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359។ ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការLive លើហ្វេសប៊ុកផ្លូវការរបស់ OPPO និង បណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា “ក្រុមហ៊ុនខិតខំសម្រិតសម្រាងនូវស្មាតហ្វូនពេញនិយមជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប ខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថតមិនសំចៃ ដើម្បីជាការឆ្លើយតបនឹងសំណូមពរនិងតម្រូវការរបស់អតិថិជន។ យើងជឿជាក់ថា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានស្រាប់មួយសេតនៅលើស្មាតហ្វូនស៊្តេចស៊ែលហ្វីសាហាវ OPPO

    March 25, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍ ៧០មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន…មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ…ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយរូបភាពតូចហើយបែកមិនច្បាស់ហើយសខ្មៅទៀត! ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ…មិនមែនមើលទូរទស្សន៍ទៀតឡើយ! ហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះគឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍! ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ

    March 25, 2020
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់អ្នកសិល្បៈជាច្រើនបានឲ្យដឹងថា តារាកំប្លែង នាយ កំប៉ោយ បានទទួលមរណភាពហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច ដោយសារតែជំងឺខូចក្រលៀន។ គួររំលឹកផងដែរថា តារាកំប្លែង នាយ កំប៉ោយ មានជំងឺខូចក្រលៀនទាំងសងខាងធ្ងន់ធ្ងរអស់ជាច្រើនខែ ហើយដោយសារតែជីវភាពខ្វះខាតខ្លាំង មិនមានលទ្ធភាពក្នុងការព្យាបាលទើបនាយប្រកាសសុំជំនួយដល់មហាជន ដើម្បីយកថវិកាខ្លះមកព្យាបាលជំងឺ។ ប៉ុន្តែដោយសារតែស្ថានភាពជំងឺមិនកាន់តែធ្ងន់ធ្ងរ មុននេះ នាយ កំប៉ោយ ក៏បានទទួលមរណភាពបាត់ទៅ។ យោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា សពនាយ កំប៉ោយ ត្រូវបានដឹកពីមន្ទីពេទ្យកាល់ម៉ែត្រទៅតម្កល់នៅផ្ទះនៅឯភ្នំបាសិទ្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ សេម

    March 25, 2020
  • សុខភាព

    កន្លង​មក​មាន​អត្ថបទ​ចុះផ្សាយ​ដែល​បាន​បញ្ជាក់​ថា​បាន​ដកស្រង់​ចេញ​ពី​សម្ដី​របស់​វេជ្ជបណ្ឌិត​ចិន​ម្នាក់ ណែនាំ​ឲ្យ​យើង​បរិភោគ​ខ្ញី និង​ផឹក​ទឹក​ក្ដៅ​ឲ្យ​បាន​ច្រើន ព្រោះ​អាច​សម្លាប់​មេរោគ COVID-19 បាន។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង បាន​បកស្រាយ​ថា នោះ​គឺជា​ការ​លើក​ឡើង​មិន​ពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឈ្មោះអ្នកនិយាយ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ទៀត​ថា មិន​មាន​ការ​សិក្សា​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា​ គ្រាន់តែញ៉ាំខ្ញី ឬ​ទឹកក្ដៅ សម្លាប់​មេរោគ COVID-19 បាន​នោះ​ទេ។ ក្នុង​អត្ថបទ​ដែល​ដកស្រង់​បាន​ឲ្យ​ដឹង​ថា ដរាបណា​រាងកាយ​មនុស្ស​រក្សា​ថាមពល កម្ដៅ​បាន​ល្អ ដោយ​បរិភោគ​ខ្ញី ផឹក​ទឹក​ក្ដៅ វីរុស​មិន​អាច​ធន់​នឹង​កម្ដៅ វា​ស្លាប់​ក្នុង​សីតុណ្ហភាព ២៦-២៧ អង្សារសេ អ្នក​នោះ​នឹង​មិន​ឆ្លង​វីរុស​នោះ​បាន​ទេ ពោល​គឺ​វា​អាច​ការពារ​ការ​ឆ្លង​បាន។ ការ​លើកឡើង​ដូចនោះ​ត្រូវ​អ្នក​នាំ​ពាក្យ​ថា ជា​ពាក្យ​ចចាមអារ៉ាម

    March 25, 2020